Tag Archives: ករអភិវឌ្ឍន៍

ប្រជាជន និងអ្នកធ្វើដំណើរតាមផ្លូវស្ទឹងមានជ័យមានការខឹងសម្បារនឹងការធ្វើផ្លូវយឺតយ៉ាវ

ដោយ៖ ងី សុវណ្ណរតនី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ភ្នំពេញ៖កំណាត់ផ្លូវលេខ ២១៧ ចាប់ពីគល់ស្ពានស្ទឹងមានជ័យរហូតដល់​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើងឯក ដែលមានប្រវែងបណ្តោយ ៧,៥៣០ ម៉ែត្រ និងទទឹង ២២ម៉ែត្រនោះ ត្រូវបានប្រជាជនរស់នៅតាមបណ្តោយផ្លូវ ក៍ដូចជាអ្នកធ្វើដំណើរធ្វើការខឹងសម្បារជាខ្លាំង ចំពោះក្រុមហ៊ុនឯកជនមួយដែលទទួលបន្ទុកធ្វើផ្លូវយឺតជាងគម្រោង។​ ប្រជាពលរដ្ឋបានត្អូញត្អែរ ដោយសារតែផ្លូវធ្វើមិនទាន់ហើយ និងមានសភាពយឺតយ៉ាវ​ ពួកគាត់បានសំដែងនូវការធុញទ្រាន់ចំពោះចរាចរណ៍ដែលមានការកកស្ទះជារៀងរាល់ថ្ងៃ និងបញ្ហាដីហុយត្រលោមប៉ះពាល់ដល់សុខមាលភាពអ្នករស់នៅតាមតំបន់នោះ។ ក្រុមហ៊ុន ណឹម ម៉េង ជាក្រុមហ៊ុនមួយទទួលបន្ទុកធ្វើផ្លូវនេះជាមួយគម្រោងដែលមានការចំណាយរហូតដល់ទៅ ១៦,៨​ លានដុល្លាអាមេរិក ដែលគម្រោងនោះទៀតសោត ត្រូវបានរំពឹងធ្វើរួចរាល់តាំងពី ៣ ទៅ ៤ ខែមុនមកម្លេះ តែផ្ទុយទៅវិញក្រុមហ៊ុននេះមិនបានបញ្ចប់ការដា្ឋនដូចអ្វីដែលបានគ្រោងទុកនោះទេ។…

លោក​​ប៉ា សុជាតិ​វង្ស​​​៖​​​​​អង្គភាព​​លូទឹក​ធ្វើការ​២៤​​ម៉ោង​​លើ​​២៤​​ម៉ោង​ដើម្បី​រំដោះទឹក​ចេញពី​ក្រុង

ប្រភព៖ វិទ្យុវាយោ ដោយ​ VAYOFM TEAMS  03-08-2015   បុគ្គលិក​កម្មករ​អង្គភាព​លូទឹក បូមទឹក​នៃ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​ខិតខំ​បំពេញការងារ ២៤​ម៉ោង​លើ​២៤​ម៉ោង តាម​គ្រប់​ស្ថានីយ៍​បូមទឹក​និង​ការអន្តរាគមន៍​តាម​ដង​ផ្លូវ ដែល​ធ្វើអោយ​ទឹកភ្លៀង​ជន់​លិច​ស្រ​កបាន​លឿន រយៈពេល​ខ្លី មិន​លិច​យូរ​ដូច​មុន​ឡើយ​។ នៅវេលា​ម៉ោង ១១:៣០​នា​ទីនេះ នីវ៉ូទឹក​នៅ​ស្ថានីយ៍​បូមទឹក​បឹងទំពុន ៤.៣០​ម ធៀប​នឹង​នីវ៉ូ​តំកល់ ២.៨០​ម​។ តាម​ការប៉ាន់ស្មាន បើ​គ្មាន​ភ្លៀង​ទឹក​អាច​ស្រក​ដល់​នីវ៉ូ​តំកល់​នៅ​រសៀល​ម៉ោង ១៦:០០​នាទី​។ ដោយឡែក គិត​ត្រឹម​ម៉ោង ១១:៣០​នាទី នីវ៉ូទឹក​នៅ​ស្ថានីយ៍​បឹងត្របែក ធ្លាក់​មក​ត្រឹម ៤.៣០​ម ធៀប​នឹង​នីវ៉ូ​តំកល់ ៣.៨០​ម​។ តាម​ការប៉ាន់ស្មាន ទឹកនឹង​ស្រក​ដល់​នីវ៉ូ​តំកល់​នៅវេលា​ម៉ោង ១៣:០០​នា​ទីនេះ​។ នេះ​បើ​តាម​គេហទំព័រ​ហ្វេ​ក​ប៊ុ​ក​របស់​លោក​ប៉ា​សុជាតិ​វង្សអភិបាលក្រុងភ្នំពេញ​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)…

សាលាក្រុង​​នឹង​​បន្ថែម​​ប្រព័ន្ធ​​លូ​​នៅ​លើ​​ផ្លូវ​​ដែល​​លិច​​ទឹក​​ធ្ងន់ធ្ងរ​​

ប្រភព៖  vayofm.com ថ្ងៃទី៖ 02-08-2015 លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា ដើម្បី​ដោះស្រាយ​ទឹក​លិច​ស្តុប​ផ្សារ​ដេប៉ូ ក្នុង​ផែនការ​ឆ្នាំ​២០១៥​នេះ សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់លូ​លើផ្លូវ​លេខ​៣៣៦ ទំហំ​១.៥​ម ចាប់​ពី​ផ្លូវនេរុ​ហ៍​ដល់​ប្រឡាយ​បឹងសាឡាង​។ ចំពោះ​ការដោះស្រាយ​ទឹក​លិច​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​ផែនការ​ឆ្នាំ​២០១៥​នេះ នឹង​ដាក់លូ​លើផ្លូវ​លេខ​២៥៧ ទំហំ​១.៥​ម ចាប់​ពី​ផ្លូវ​កម្ពុជា​ក្រោម​ដល់​ប្រឡាយ​បឹង​សាឡាង​។​   ​លោក​ប៉ា សុជាតិ​វង្ស​ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នា​រសៀល​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៥​នេះ​ថា “ភ្លៀង​ធ្លាក់​នៅ​រាជធានី​ភ្នំពេញ​អស់​រយៈពេល​១​ម៉ោង ហើយ​កំពុង​បន្ត​ភ្លៀង ទឹក​ចាប់ផ្តើម​លិច​នៅ​ស្តុប​ផ្សារ​ដេប៉ូ ប៉ុន្តែ​ដោយសារ​កម្រិត​ទឹកភ្លៀង​មិន​គំហុក​ដូច​ម្សិលមិញ មិន​បណ្តាល​អោយ​ទីតាំង​១​ចំនួន​លិច​ទឹក​ទេ ដូច​ជា​មុខ​ស្ថានទូត​ចិន ផ្លូវ​ហ្សា​ដឺ​ហ្គោល ផ្សារ​ទួល​ទំពូង មុខ​វាំង ផ្លូវ​កម្ពុជា​ក្រោម…

ស្ពាន​មិត្តភាព​កម្ពុជា និង​ចិន តាខ្មៅ បើកសម្ពោធ​នា​ព្រឹក​ថ្ងៃទី​៣​សីហា​នេះ​

ប្រភព៖   cen.com.kh   ថ្ងៃទី 3 សីហា 2015 ដោយ៖ រតនា ភ្នំពេញ: ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តាខ្មៅ ប្រវែង ៨៥៥ ម៉ែត្រ ឆ្លងកាត់​ទន្លេបាសាក់ និង​ផ្លូវ​ត​ភ្ជាប់​ប្រវែង ១១,៩៥ គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ​២ ទៅ​ផ្លូវជាតិ​លេខ​១ ត្រូវបាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​៣​សីហា​នេះ ក្រោម​អធិបតីភាព​សម្តេច​ហ៊ុនសែន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​។​ ​ស្ពាន​ មិត្តភាព​កម្ពុជា​-​ចិន តាខ្មៅ ឆ្លងទន្លេ​បាសាក់ ពី​ក្រុង​តាខ្មៅ ទៅ​សង្កាត់​ព្រែក​ឯង ដែលជា​តំណរ​ភ្ជាប់​នៃ​ផ្លូវ​ក្រវ៉ាត់​រាជធានី​ភ្នំពេញ ពី​ផ្លូវជាតិ​លេខ​២ ទៅកាន់​ផ្លូវជាតិ​លេខ​១…

បំពាក់​កាមេរ៉ា​សុវត្ថិភាព​ ២០ ​គ្រឿង តាម​ភ្លើងស្តុប​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រឹតបណ្ដឹង​សន្តិសុខ មកដល់ថ្ងៃទី៣១កក្កដា ដាក់បាន ១៥ គ្រឿងហើយ​

ប្រភព៖ Cambodia Express News ដោយ​ កូឡាប ថ្ងៃទី 2 សីហា 2015 ភ្នំពេញ: ​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានឱ្យដឹងថា កាមេរ៉ា​សុវត្ថិភាព​ចំនួន ២០​ គ្រឿង ជា​កិច្ចសហការ​របស់​ក្រសួង​សន្តិសុខ នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​បំពាក់​តាម​បណ្តា​ភ្លើងស្តុប​ចំនួន ​២០ ក្នុង​រាជធានី​ភ្នំពេញ រួមមាន ៖ ទី​១- ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់​, ទី​២- ស្តុ​ប​ក្រសួងមហាផ្ទៃ​, ទី​៣- ស្តុ​ប ចំការមន​, ទី​៤- ស្តុ​ប​បូកគោ​, ទី​៥- ស្តុ​ប​ពេទ្យ​ចិន , ទី​៦- ស្តុ​ប​ទូត​អាល្លឺម៉ង់​, ទី​៧-…

អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ពង្រីក​ផ្លូវ​លេខ​៧០ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ

ប្រភព៖    cen.com.kh  ថ្ងៃទី 30 កក្កដា 2015​​   ដោយ៖ កូឡាប ភ្នំពេញ: ​ផ្លូវ​លេខ​៧០ ចាប់ពី​ចំណុច​អង់​តែ​ន​ទួលគោក រហូតដល់​រង្វង់​មូល​ស្តា​ត​ចាស់ ( គល់ស្ពាន​ជ្រោយចង្វារ ) នឹងត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​ពង្រីក​ឲ្យ​បាន​ធំ​ទូលាយ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​កកស្ទះ ជាដើម​។​ ​ក្នុង​ ពិធីបើកការដ្ឋាន​សាងសង់​ស្ថានីយ​បូមទឹក ទួលគោក​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា​នេះ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ការដ្ឋាន​ស្ថាបនា​ផ្លូវ​លេខ​៧០ ដោយ​ពង្រីក​ទំហំ​បី​ម៉ែត្រ​សងខាង និង​ដាក់​ប្រព័ន្ធ​ធំ​ទំហំ​មួយ​ម៉ែត្រ​កន្លះ​។ ​លោក​អភិបាល…

ខណៈ​​ភ្លៀងកំពុងធ្លាក់​ខ្លាំង លូប្រអប់​នៅ​ផ្សារកណ្តាល និង​មុខព្រះបរមរាជ​វាំង​ ទឹក​ហូរយ៉ាងលឿន

ប្រភព៖  កោះសន្តិភាព    ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០១៥  ដោយ ៖ ជុំ ប៉ូ រាជ​ធានី​ភ្នំពេញ ៖ ​តាម​សេចក្តីរាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ បាន​ឱ្យ​ដឹង​ថា នៅ​​ប៉ុន្មាន​នាទីមុននេះ ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង ​គេ​សង្កេត​ឃើញ​លូ​ប្រអប់​នៅ​ផ្សារ​កណ្តាល និង​​​​មុខ​ព្រះ​បរមរាជ​​វាំង ទឹក​​​ហូ​រ​បាន​​លឿន​ល្អណាស់ ​បន្ទាប់​ពី​រៀបចំ​បាន​រួចរាល់​ស្រួលបួលហើយនោះ ​តំបន់​នេះ​នឹង​លែង​លិច​ដូច​មុន​​ទៀត​ហើយ​  ៕ …

វីដេអូ គម្រោង​ពហុកីឡដ្ឋាន​​មរតក​តេជោ​​​​ មើល​ហើយ ស្ទើរ​មិន​ជឿ​ថា នឹង​មាន​នៅ​ស្រុក​ខ្មែរ​​វីដេអូ គម្រោង​ពហុកីឡដ្ឋាន​​មរតក​តេជោ​​​​ មើល​ហើយ ស្ទើរ​មិន​ជឿ​ថា នឹង​មាន​នៅ​ស្រុក​ខ្មែរ​​

ប្រភព៖ ព័ត៌មានសប្បាយ 22 Jul, 2015 កាល​ពី​ព្រឹក​មិញ​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​​បាន​រៀប​ចំ​​​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្ដី​ពី​​ផែន​ការ​មេ​​ត្រៀម​ព្រឹត្តិការណ៍​កីឡា​​ស៊ីហ្គេម​​លើក​ទី​៣២​ ​ឆ្នាំ​២០២៣​ ដែ​ល​កម្ពុជា​ធ្វើ​​ជា​ម្ចាស់​ផ្ទះ និង​បាន​បង្ហាញ​វីដេអូមួយ​ស្តីពី​គម្រោង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត ទំនើប​ទាន់​សម័យ និង​កម្រិត​ស្តង់ដារ​អន្តរជាតិ។ លោក ថោង​ ខុន ​លោក​ វ៉ាត់ ចំរើន ​អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​​ថា ​ពហុកីឡដ្ឋាន​​​ជាតិ​មរតក​តេជោ​សែន (Main Stadium)​ ​​គ្រោង​សាង​សង់​ឲ្យ​រួច​រាល់​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ដើម្បី​​​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ២០២៣​ដែល​នឹង​មក​ដល់​ក្នុង​​រយៈ​ពេល​៧​ឆ្នាំទៀត​។ សម្រាប់​ការ​​ចំណាយ​មាន​ចំនួន​ច្រើន​ដ៏លើស​លប់។ ​គម្រោង​​នេះ​ កម្ពុជា​នឹង​ធ្វើ​ឲ្យ​ដូច​ទាំង​ស្រុង​ក្នុងវីដេអូ​​​ឃ្លីប​​​នេះ។ លោក វ៉ាត់ ចំរើន សូម​ទស្សនា ​វីដេអូ​ស្តីពី​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ពិស្តារ​ដូច​ខាង​ក្រោម https://youtu.be/DVs9jR72D0k …

អាជ្ញាធរខណ្ឌទួលគោក ចុះបិទការដ្ឋានសំណង់ទាំងយប់ ក្រោយប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ ដល់ផ្ទះអ្នកជិតខាង

ប្រភព៖  Freshnews   ថ្ងៃទី៖ ២១ កក្កដា ២០១៥ (ភ្នំពេញ)៖ អភិបាលរងខណ្ឌទួលគោក លោក ប៉ាង លីដា បានបញ្ជាក់មុននេះបន្តិចឲ្យដឹងថា អាជ្ញាធរខណ្ឌ និងមន្រ្តីជំនាញ បានចុះផ្អាកការដ្ឋានសំណង់មួយដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នៅក្បែរខាង រួចហើយកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥។ លោក ប៉ាង លីដា បានបញ្ជាក់ថា នៅពេលចុះផ្អាកនោះអាជ្ញាធរបានប្រាប់ទៅម្ចាស់ការដ្ឋានសំណង់ កុំឲ្យបន្តសកម្មភាពបុកគ្រឹះ និងជីកដីទៅក្រោម ព្រមទាំងឲ្យដឹកដីយកមកចាក់ទប់ នៅកន្លែងប៉ះពាល់ដល់ផ្ទះជនរងគ្រោះ។ ជាលទ្ធផល ត្រូវបានអភិបាលរងខណ្ឌរូបនេះ អះអាងថា ភាគីទាំង២នាក់ បានយល់ព្រម ក្រោមការសម្របសម្រួលរបស់អាជ្ញាធរ ហើយសម្រាប់ការខូតខាតនោះ…

ផ្លូវ​ក្រោម​ដី​តិចណូ​សម្រេច​បាន​៩៧​ភាគរយហើយ

ប្រភព៖  news.kqube.net   ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៥​  ដោយ៖   អូន សៅណាត រាជធានី​ភ្នំពេញ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៨​ខែ​កក្កដា​ឆ្នាំ​២០១៥​នេះ ​ការដ្ឋាន​ផ្លូវ​ក្រោម​ដី​តិចណូ​ សម្រេច​បាន​ ៩៧%​នៃ​គម្រោង​ហើយ។​នេះ​បើ​យោង​តាម​សាលារាជធានី​បាន​ឲ្យ​ដឹង។ ចំណែក ​ការដ្ឋាន​ថ្ងៃ​នេះ ​កំពុង​តែ​អ៊ុត​កៅស៊ូ ​នៅ​លើ​កម្រាល​ផ្លូវ​ក្រោម​ដី​ដែល​មាន​ប្រវែង​ ៣៣៣​ម​ ទទឹង​ ៦ម ​ទៅ ​៧.៥ម​។ តាម​ផែនការ​ផ្លូវ​ក្រោម​ដី​អាច​ដាក់​អោយ​ប្រើប្រាស់​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​ ទី​២៥​ខែ​កក្កដា​ឆ្នាំ​២០១៥​ខាង​មុខ​៕​ …