Tag Archives: ការអភិវឌ្ឍ

ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ តម្លៃ​៣៦​លាន​ដុល្លារ ត្រូវបាន​សម្ភោធអោយ​ប្រើប្រាស់ជា​ផ្លូវការនៅព្រឹកនេះហើយ

ប្រភព ៖ ថ្មីៗ (thmeythmey.com) ស្ពានមិត្តyភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ ត្រូវបាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។ ស្ពានជ្រៃធំ-ឡុងប៊ិញ មានប្រវែង ៤២៧ម៉ែត្រ ឆ្លងកាត់ព្រែកជ្រៃធំ ព្រំប្រទល់កម្ពុជា-វៀតណាម។ ខាងទឹកដីកម្ពុជា ស្ពាននេះស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលតភ្ជាប់ចេញពីផ្លូវជាតិលេខ ២១ និងភ្ជាប់ទៅខេត្តអានយ៉ាង ប្រទេសវៀតណាម។ ស្ពាននេះ ត្រូវបានសាងសង់អស់រយៈពេល ២៧ខែ គឺចាប់ពី ខែធ្នូឆ្នាំ២០១៤…

សម្ដេច ហ៊ុន សែន ថ្លែងថាផ្លូវ​៦០​ម៉ែត្រ​អាច​ជា​កន្លែង​ចុះ​ចត​យន្តហោះ​ពេល​មាន​គ្រាអាសន្ន

ប្រភព ៖ កោះសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យសិក្សាពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬ ផ្លូវ៦០ម៉ែត្រ យកធ្វើជាទីតាំងចុះចតយន្តហោះ ពេលព្រលានយន្តហោះអន្តរជាតិភ្នំពេញមានបញ្ហា ឬ ពេលមានគ្រាអាសន្នណាកើតឡើងជាយថាហេតុ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី លើកឡើងខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ មេសា ២០១៧ ក្នុងឱកាសដែលសម្តេចតេជោបានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ “មហាវិថីសម្តេចតេជោហ៊ុនសែន” ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ មានប្រវែងសរុប ៩,១៦០ម៉ែត្រ…

ពលរដ្ឋ​ថា​អភិបាល​ក្រុង​ភ្នំពេញ​សន្យា​កែប្រែ​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់​មិន​ឲ្យ​បាត់បង់​ផ្ទះ​ពលរដ្ឋ​ទេ

ប្រភព ៖ ទំព័រពត៌មានខ្មែរ ក្រុម​ពលរដ្ឋ​ឲ្យ​ដឹង​ថា អភិបាល​រាជធានី​ភ្នំពេញ​អះអាង​ប្រាប់​ពួក​គេ​ថា ការ​អភិវឌ្ឍ​ដែល​កែប្រែ​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់​ពង្រីក​ឲ្យ​ធំ​ជាង​មុន​នោះ មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​លំនៅឋាន​ទេ។ ក្រុម​ពលរដ្ឋ​ដែល​ជួប​ប្រជុំ​ជាមួយ​អភិបាល​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា និយាយ​ថា លោក​អភិបាល​សន្យា​នឹង​ធ្វើ​វេទិកា​សាធារណៈ​មួយ​ជាមួយ​ក្រុម​ពលរដ្ឋ​រង​ការ​ប៉ះពាល់ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ពេលវេលា​ច្បាស់លាស់​នៅ​ឡើយ​ទេ។ ការ​ឲ្យ​ដឹង​ពី​ការ​សម្រេច​ចិត្ត​ផ្តល់​ជម្រើស​បែប​នេះ​ពី​សំណាក់​អភិបាល​រាជធានី​ភ្នំពេញ​ដល់​ក្រុម​ពលរដ្ឋ ក្រោយ​ពេល​ប្រជា​សហគមន៍​ចំនួន​៦ រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ប្រមាណ ១០០​នាក់ ឈរ​ស្រែក​ទាមទារ​លើក​បដា និង​ច្រៀង​ចម្រៀង​ពី​គ្រោះថ្នាក់​នៃ​ការ​អភិវឌ្ឍ​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ។ តំណាង​ពលរដ្ឋ​ម្នាក់​ដែល​ចូល​ជួប​អភិបាល​ក្រុង​ភ្នំពេញ គឺ​លោកស្រី មាស ស្រីមុំ ប្រាប់​អាស៊ីសេរី​ថា គោលការណ៍​អភិវឌ្ឍន៍​ម្តង​នេះ លោក​អភិបាល​ក្រុង​សន្យា​ប្រគល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​រថភ្លើង ដោយ​មិន​ឲ្យ​ពលរដ្ឋ​ទ្រហោ​យំ​ព្រោះ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទេ។ លោកស្រី​បន្ត​ថា លោក​អភិបាល​សន្យា​ទៀត​ថា ពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី​រហូត​បាត់បង់​ផ្ទះ​សម្បែង​ព្រោះ​ការ​ពង្រីក​ផ្លូវ សាលា​ក្រុង​នឹង​ផ្តល់​ដី​សង់​ផ្ទះ​ទំហំ ៤​គុណ…

បណ្តាញ​ដឹក​ជញ្ជូន​កម្ពុជា ​ចាំ​បាច់​ត្រូវ​មាន​ការ​កែ​លម្អ

រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវអភិវឌ្ឍជាបន្ទាន់នូវគោលនយោបាយដឹកជញ្ជូនជាតិ ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូនដ៏ពិបាក និងធ្វើវិសោធនកម្មគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ខ្លួនដើម្បីជំរុញកំណើនសហគ្រាសធុនតូច និងមធ្យម (SME)។ នេះបើយោងតាមអ្នកជំនាញក្នុងកិច្ចពិភាក្សាជាក្រុមក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចកាលពីម្សិលមិញ។ …

រដ្ឋាភិ​បាល​គ្រោង​$៣០០ ​លាន​សាង​សង់​ចំណត​ផែ​ពហុ​បំណងថ្មី

ស្របពេលគោលនយោបាយរដ្ឋាភិបាលលើការបន្ថយថ្លៃដឹកជញ្ជូននិងកំណើនបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែកើនឡើងរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយ៣០០លានដុល្លារសាងសង់ចំណតផែពហុបំណងថ្មីមួយទៀតបន្ថែមពីលើផែពហុបំណងដែលកំពុងសាងសង់ដើម្បីអនុញ្ញាតឲ្យនាវាដឹកទំនិញធំៗអាចចូលចតបានកាន់តែច្រើននិងធ្វើឲ្យមានការប្រកួតប្រជែងពាណិជ្ជកម្មដឹកចេញពីកម្ពុជា។ …

ការរៀបចំសណ្ដាប់ធ្នាប់ខ្សែកាបិ៍លើអាកាស ក្នុងរាជធានីភ្នំពេញ​

បន្ទាប់ពីបានបង្កប់ខ្សែកាបិ៍ក្រោមដីរួច នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យក្រុមការងារចាប់ផ្តើមកាត់ទម្លាក់ខ្សែកាបិ៍ អាកាសកាត់ទទឹងមហាវិថីម៉ៅសេទុង ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីដល់មហាវិថីព្រះនរោត្តម។ បើយោងតាមគេហទមព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។ …

ផ្លូវអ៊ុតកៅស៊ូលេខ៣៥៥ ខណ្ឌទួលគោក បាននិងកំពុងធ្វើការស្ថាបនា

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតកៅស៊ូផ្លូវលេខ៣៥៥ ចាប់ពីអង់តែនទួលគោកដល់រង្វង់មូលកាំកូ។ ដើម្បីផ្ដល់ភាពងាយស្រូលក្នុងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។ គម្រោងនេះមានប្រវែង ៥៨៣ម ទទឹង ១៦ម ដែលជាខ្សែទី២នៃយុទ្ឋនាការជួសជុលក្នុងចំណោមផ្លូវអ៊ុតកៅស៊ូផ្លូវចំនួន ៥៧ខ្សែក្នុងរាជធានីភ្នំពេញ៕ …

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន ចាប់ពីថ្ងៃទី១៥-១៨ខែធ្នូ ឆ្នាំ២០១៦

យោងតាមសេចក្តីជូនដំណឹងពីអគ្គិសនីកម្ពុជា ដែលចុះនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ថានឹងមានការផ្អាកប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន ដោយសារការអនុវត្ត ជួសជុល តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្ករដល់ការពង្រីកផ្លូវ។ ការផ្អាកការប្រើប្រាស់នេះនឹងធ្វើទៅតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖ ១/ ថ្ងៃព្រហស្បតិ៍ទី១៥ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ៈ០០ ដល់ម៉ោង៥ៈ០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី៖ (១) តំបន់ភ្លើងប.ត135, ប.ត369 ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (សាខាអូរបែកក្អម) (២) តំបន់ភ្លើងប.ត135, ប.ត369 ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ (សាខាចាក់អង្រែក្រោម) និង (៣) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិតាព្រហ្ម ភូមិក្បាលជ្រោយ ភូមិរបោះអង្គាញ ភូមិចុងព្រែក ភូមិមិត្តភាព ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (សាខាចាក់អង្រែក្រោម)។ ទូរស័ព្ទទំនាក់ទំនងសាខាវត្តភ្នំៈ023 427…

ខ្សែកាបក្រោមបាទសមុទ្រ ផ្ដល់អ៊ីនធើណេតល្បឿនលឿននឹងមានវត្តមាននៅកម្ពុជាថ្ងៃទី១៩ ធ្នូនេះ

ប្រភព៖ business-cambodia ខ្សែកាបក្រោមបាទសមុទ្រ មានឈ្មោះថា ‹ប្រព័ន្ធខ្សែកាបម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT)› ផ្ដល់សេវាអ៊ីធើណេតល្បឿនលឿន តម្លៃប្រមាណ ៨០លានដុល្លារ នឹងមានវត្តមាននៅកម្ពុជានៅថ្ងៃទី១៩ ខែធ្នូនេះហើយ នេះបើយោងតាម សម្ដេចហ៊ុន សែន បានឲ្យដឹងក្នុងពិធីសម្ពោធអាគាររដ្ឋបាលទីស្តីការថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ …

ក្រសួង​រៀបចំ​ដែនដី​គ្រោង​សិក្សា​ពី​ក្រុម​ប្រជាជន​ថ្នាក់កណ្តាល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានគម្រោងសិក្សាអំពីក្រុមប្រជាពលរដ្ឋវណ្ណៈកណ្តាលសម្រាប់រៀបចំគោលនយោបាយលំនៅឋានសាធារណៈដើម្បីឆ្លើយតបនឹងស្ថានភាពនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋទាំងនោះ។ …

ផ្លូវល្បឿនលឿន កម្ពុជា-វៀតណាម នឹងចំណាយតែ១ម៉ោងកន្លះប៉ុណ្ណោះក្នុងការធ្វើដំណើរ

ត្រឹមតែរយៈពេល១ម៉ោងនិង៣០នាទីកម្ពុជាអាចធ្វើដំណើរទៅកាន់ប្រទេសវៀតណាមបានតាមរយៈផ្លូវថ្មីពីទីក្រុងភ្នំពេញទៅទីក្រុងហូជីមិញដែលមានចំងាយ១៨០គីឡូម៉ែត្រ នេះបើតាមក្រសួងសាធារណៈការនិងដឹកជញ្ជូន។ នៅក្នុងកិច្ចប្រជុំពិភាក្សាគ្នាអំពីកសាងផ្លូវល្បឿនលឿនឬហៅថា Express way រវាងកម្ពុជា និងវៀតណាមកាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦នេះ លោកឯកឧត្ដម តូច ចាន់កុសល់ រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ឯកឧត្តម Nguyen Nhatអនុរដ្ឋមន្ត្រីក្រសួងសាធារណការនៃប្រទេសវៀតណាមស្នើដល់ភាគីកម្ពុជាសិក្សាមើលលើចំណុចមួយចំនួនក្នុងការតភ្ជាប់ ផ្លូវថ្មីទិសដៅពីភ្នំពេញ ទៅដល់ ទីក្រុងហូជីមិញដែលមានចំងាយ១៨០គីឡូម៉ែត្រ ហើយអ្នកដំណើរអាចធ្វើដំណើររយៈពេលតែ ១ម៉ោង និង ៣០នាទីប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ចំពោះប្រទេសកម្ពុជាបានពិនិត្យរួចរាល់ហើយសម្រាប់សាងសង់ផ្លូវល្បឿនលឿននេះ ពីភ្នំពេញទៅកាន់ទីក្រុងបាវិតក្រោមការឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ហៅកាត់(JICA) ហើយកន្លងមកក្រុមបច្ចេកទេសនៃក្រសួងសាធារណការណ៍ក៏បានទៅសិក្សាស្វែងយល់ពីលទ្ធភាពនៃការតភ្ជាប់ទៅខេត្តមួយចំនួន នៃប្រទេសវៀតណាមផងដែរ។ ប្រភព៖ business-cambodia.com …

ក្រុមហ៊ុន​សាធារណៈ​នឹង​សាងសង់​គម្រោង​លំនៅ​ឋាន​របស់​រដ្ឋាភិបាល

ក្រុមហ៊ុនសាធារណៈគឺក្រុមហ៊ុនមីយ៉ាន់ម៉ាសំណង់ និងការអភិវឌ្ឍ នឹងផ្តល់ហិរញ្ញប្បទាន និងកសាងគម្រោងលំនៅឋានរបស់រដ្ឋាភិបាលដែលមានតម្លៃទាបនៅទីក្រុង Yangon។ …