លោក ឃួ​ង ស្រេង ព្រមាន​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​ឈប់​ពី​ការងារ​បើ​រក​មិនឃើញ​(​មាន​វី​ដេ​អូ​)

លោក ឃួ​ង ស្រេង ព្រមាន​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​ឈប់​ពី​ការងារ​បើ​រក​មិនឃើញ​(​មាន​វី​ដេ​អូ​)

On

ប្រភព ៖ កោះសន្តិភាព

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់រកតួព្រែកធម្មជាតិមួយនៅសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯងឲ្យឃើញក្រោយពីមានការចាក់លុបបំបាត់ធ្វើជាកម្មសិទ្ធិដែលបណ្តាលឲ្យបាត់ប្រឡាយទឹកហូររំដោះទឹកចេញយ៉ាងសំខាន់នោះ ហើយបើមន្ត្រីទាំងអស់នោះរកមិនឃើញទេល្មមឈប់ពីការងាររបស់ខ្លួនបានហើយ ។ ការបញ្ជា

អង្គ​ការ​ខាងអភិវឌ្ឍ​ក្រុងលើកឡើង​​ថាទីក្រុង​ភ្នំពេញ​មិន​មាន​ប្លង់មេ​ត្រឹម​ត្រូវនៅឡើយ​

អង្គ​ការ​ខាងអភិវឌ្ឍ​ក្រុងលើកឡើង​​ថាទីក្រុង​ភ្នំពេញ​មិន​មាន​ប្លង់មេ​ត្រឹម​ត្រូវនៅឡើយ​

On

ប្រភព៖ VOD វិទ្យុអាសុីសេរី, ដោយ៖ ទូច សុខា | ថ្ងៃពុធ ទី4 វិច្ឆិកា 2015

មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើការរៀបចំទីក្រុងលើកឡើងថាទីក្រុងភ្នំពេញសព្វថ្ងៃមិនទាន់មានការរៀបចំប្លង់ទីក្រុងមួយត្រឹមត្រូវនៅឡើយទេ ដោយអ្នកទាំងនោះអះអាងថាការអភិវឌ្ឍមានដោយកន្លែង និងមិនសូវបានផ្តល់ផលប្រយោជន៍ដល់អ្នកក្រីក្រក្នុងទីក្រុងនោះទេ។

នាយកប្រចាំប្រទេសរបស់អង្គការPeople In Need លោក Piotr Sasin មានប្រសាសន៍ប្រាប់អ្នកសាព័ត៌មានក្រោយបញ្ចប់បទបង្ហាញរបស់លោកក្នុងសន្និសីទស្តីពីគម្រោងរៀបចំដីធ្លីនិងសិទ្ធិមនុស្សនៅថ្ងៃពុធនេះថាទីក្រុងភ្នំពេញមានគម្រោងអភិវឌ្ឍតាមផ្នែកៗនៃទីក្រុង ដែលលោកថាមានការកសាងអគារខ្ពស់ៗ និងកសាងហេដ្ឋារចនាសម្ព័ន្ធបានល្អ។ ប៉ុន្តែលោកថាប្រជាពលរដ្ឋក្រីក្រនៅជុំវិញតំបន់នោះមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ។ លោកបន្តថាគម្រោងខ្លះបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធជលសាស្រ្ត ប្រជាពលរដ្ឋដែលរស់នៅកន្លែងដែលត្រូវអភិវឌ្ឍនិងធ្វើឲ្យខូចដល់បរិស្ថានទៀតផង។ លោកបន្ថែមថា៖ “យុទ្ធសាស្រ្តអភិវឌ្ឍទីក្រុងគួរតែមានការចូលរួមពីភាគីពាក់ព័ន្ធដូចជាប្រជាសហគមន៍ មន្ត្រីអង្គការសង្គមស៊ីវិលដែលមានជំនាញខាងការងារនេះ ដែលអាចធ្វើឲ្យមានគម្រោងប្លង់ទីក្រុងមួយប្រកបដោយគុណភាព… ទោះយ៉ាងណា ខ្ញុំនៅមិនទាន់មិនឃើញមានគម្រោងបែបនេះនៅឡើយទេ”

នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម លើកឡើងថាភ្នំពេញហាក់មិនមានប្លង់មេត្រឹមត្រូវសម្រាប់ការអភិវឌ្ឍក្រុងនៅឡើយទេ។ លោកថាតំបន់មួយចំនួនសម្រាប់ស្តុកទឹកត្រូវបានលុបនិងធ្វើឲ្យតំបន់មួយចំនួនលិចទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំងជាដើម។ លោកឲ្យដឹងដែរថាសំណង់អាគារក្នុងរាជធានីភ្នំពេញក៏មិនមានស្តង់ដារដូចគ្នាដែរ ដែលលោកថាមានអគារខ្លះសង់ខ្ពស់និងខ្លះសង់ទាបនៅក្នុងតំបន់តែមួយ។ លោកបន្ថែមថាដោយសារតែគ្មានប្លង់មេសម្រាប់ការអភិវឌ្ឍក្រុងធ្វើឲ្យប្រជាពលរដ្ឋដែលទទួលបានផលពីការអភិវឌ្ឍមិនមានសមភាព។

លោកមានប្រសាសន៍ថា៖ “សម្រាប់ខ្ញុំៗមើលឃើញថារដ្ឋាភិបាលគួរតែបញ្ចេញ ឬបង្កើតឲ្យបានឆាប់នូវប្លង់មេសម្រាប់ការអភិវឌ្ឍក្នុងរាជធានីភ្នំពេញ មួយទៀតការអភិវឌ្ឍកន្លងមកហាក់ដូចជាសម្រាប់តែអ្នកមាន មិនមែនជាការអភិវឌ្ឍសម្រាប់ទាំងអស់គ្នាទេ…ដូចជាមានការអភិវឌ្ឍដោយបង្ខំឲ្យប្រជាជនចេញពីលំនៅឋាន ដោយយកដីលក់ ឬធ្វើជាអាគារពាណិជ្ជកម្ម”

សមាជិកសហគមបុរីកីឡាម្នាក់ អ្នកស្រី រស់ សេងឃាង មានប្រសាសន៍ថាសាលារាជនីភ្នំពេញបានអភិវឌ្ឍច្រើនសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានលក្ខណល្អប្រសើរឡើង។ ប៉ុន្តែអ្នកស្រីថា ការអភិវឌ្ឍខ្លះក៏បានធ្វើឲ្យប្រជាពលរងការបណ្តេញចេញពីលំនៅឋាន។ អ្នកស្រីចាត់ទុកការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានសម្រាប់ការអភិវឌ្ឍបែបនេះ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ឆ្លើយតមនឹងការលើកឡើងនេះ តំណាងសាលារាជធានីភ្នំពេញដែលបានចូលរួមក្នុងសន្និសីទនេះនិងជានាយករងទីចាត់ការកិច្ចការច្បាប់និងសិទ្ធិមនុស្សរបស់សាលារាជធានីភ្នំពេញ លោក សែស សុខកុសល មានប្រសាសន៍ថាបើតាមលោកដឹងសាលារាជធានីភ្នំពេញមានគម្រោងប្លង់មេទីក្រុងមួយដែលកំពុងដាក់ជូនរដ្ឋាភិបាលពិនិត្យនិងសម្រេច។ លោកថាប្លង់មេទីក្រុងដែលដាក់ជូនរដ្ឋាភិបាលនេះមានបំណងពង្រីកទីក្រុងទៅទិសខាងជើង។ លោកបន្ថែមថា៖ “ដូចខ្ញុំបញ្ជាក់អ៊ីចឹង ក្រុងមានធ្វើគម្រោង ខ្ញុំដឹង មានគម្រោងដាក់ស្នើទៅ តែមិនទាន់មានការសម្រេច ដោយមិនមានការសម្រេច គឺយើងមិនទាន់ហ៊ានថាអ្នកនេះធ្វើត្រង់ខុស ត្រង់នោះខុសទេ ព្រោះមិនទាន់មានការសម្រេច បើមានការសម្រេចហើយយើងអនុវត្តតាមហ្នឹងហើយ ខ្ញុំគ្រាន់ដឹងអ៊ីចឹង”

បើតាមលោក សែស សុខកុសល ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញសព្វថ្ងៃមានចំនួនជិត២លាននាក់និងក្នុងនោះមានជិត៥៦ភាគរយជាប្រជាពលរដ្ឋដែលចំណាកស្រុកពីជនបទមករស់នៅទីក្រុងក្នុងគោលបំណងរកការងារធ្វើនិងបន្តការសិក្សា៕

កីឡាដ្ឋាន​សំខាន់​បំផុត​ត្រៀម​ស៊ីហ្គេម​២០២៣ ​នឹង​​កសាង​ឆ្នាំ​នេះ​វិញ

កីឡាដ្ឋាន​សំខាន់​បំផុត​ត្រៀម​ស៊ីហ្គេម​២០២៣ ​នឹង​​កសាង​ឆ្នាំ​នេះ​វិញ

On

ប្រភព៖ http://news.sabay.com.kh

ការ សាងពហុកីឡដ្ឋានមរតកតេជោសម្រាប់រៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេមឆ្នាំ២០២៣ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះនឹងចាប់ ផ្តើមកសាងដំណាក់កាលទី២គឺ Main Stadium ឬកីឡដ្ឋានសំខាន់បំផុតនៅឆ្នាំ២០១៥នេះហើយ ខណៈផែនការកន្លងមកថា នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៧។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់ថា អ្នកជំនាញសាងសង់របស់រដ្ឋាភិបាលចិនបានត្រួតពិនិត្យលើបច្ចេកទេស និងគំរូប្លង់នៃ Main Stadium ក្នុងពហុកីឡដ្ឋានមរតកតេជោរួចរាល់អស់ហើយ។ អ្នកជំនាញចិន និងគណៈកម្មាធិការជាតិអូឡាំពិកបានផ្លាស់ប្តូរកាលបរិច្ឆេទនៃការ សាងសង់ពីឆ្នាំ២០១៧មកឆ្នាំ២០១៥នេះ។

Vath-Chamroeun-NOCCStadium-Swimming-Pool-3 Stadium-Volley-Ball-basketball-2

នេះ ជាការពន្លឿនមួយដ៏ល្អដើម្បីត្រៀមខ្លួនឲ្យបានគ្រប់លក្ខណៈ សម្រាប់ធ្វើស៊ីហ្គេមឆ្នាំ២០២៣។ ភាគីចិនបានអនុម័តលើផែនការប្លង់នៃស្ថាបត្យកម្មរបស់ខ្មែររួចហើយ ដោយគេយកតាមគំរូ និងប្រព័ន្ធសម័យអង្គរ។ ដូច្នេះការសាងសង់នេះអត់ពិបាកទៅរកអ្នកជំនាញវិស្វកម្មណាមកធ្វើ ទេ គឺធ្វើដោយកូនខ្មែរសុទ្ធ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៩។

ទោះបីជាយ៉ាងណា ថ្ងៃខែពិតប្រាកដនៃកសាងនៅមិនទាន់ច្បាស់នៅ ឡើយទេដោយគ្រាន់តែបានសម្រេចរួមថា នឹងចាប់ផ្តើមកសាងនៅឆ្នាំ២០១៥នេះហើយ។

តាមកិច្ចពិភាក្សា ក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៤ និងដាក់ទិសដៅឆ្នាំ២០១៥របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាន លើកឡើងថា ចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០២៣មិនមែនជាពេលវែងទេ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែចាប់ផ្តើមពេលនេះទៅ។ សូម្បីតែបណ្តាប្រទេសផ្សេងៗពេលគេរៀបចំព្រឹត្តិការណ៍ធំៗក៏ត្រៀម ខ្លួនយ៉ាងហោចណាស់១០ឆ្នាំមុនដែរ។

ការកសាងពហុកីឡដ្ឋាន មរតកតេជោដំណាក់កាលទីមួយគឺតារាងបាល់បោះ តារាងបាល់ទះ អាងហែលទឹក និងអគារស្នាក់របស់អត្តពលិកសម្រេចបានជាង៦០ភាគរយរហូតដល់ពេលនេះ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៦។ ដំណាក់កាលទីពីរគឺ Main Stadium នឹងចាប់ផ្តើមកសាងនៅឆ្នាំ២០១៥នេះហើយ ខណៈដំណាក់កាលទី៣នឹងកសាងទីលានកីឡាមួយចំនួនទៀត៕

បន្ទប់ចំនួនជាង ១៣,០០០ ត្រូវបានតបណ្តាញអគ្គិសនីតម្លៃ ៦១០រៀលរួចរាល់ហើយ

បន្ទប់ចំនួនជាង ១៣,០០០ ត្រូវបានតបណ្តាញអគ្គិសនីតម្លៃ ៦១០រៀលរួចរាល់ហើយ

On

ប្រភព៖ http://www.freshnewsasia.com

(ភ្នំពេញ)៖ យុទ្ធនាការចុះភ្ជាប់ចរន្តតម្លៃ ៦១០រៀល ជូនកម្មករជួលផ្ទះដែលស្ថិតក្រោម​ ការចែកចាយផ្ទាល់របស់អគ្គិសនីកម្ពុជា (EDC) នៅរាជធានីភ្នំពេញ សម្រេចលទ្ធផលបានចំនួន ១៣,១៦៨បន្ទប់ហើយ គិតត្រឹមយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ នេះបើ​យោង​តាម សេចក្តីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា ចេញផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។

សូមជំរាបថា អគ្តិសនីកម្ពុជាបានប្តូរយុទ្ធសាស្រ្តថ្មី ដែលជាអត្រាអនុ​គ្រោះជូនដល់កម្មករ អ្នកប្រើប្រាស់ក្រោម ៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ និង បន្តយ៉ាងសស្រាក់សស្រាំ រហូតដល់យុទ្ធនាការត្រូវបានបញ្ចប់ទាំងស្រុង ក្រោមកិច្ចសហប្រតិបត្តិ​ការ របស់ម្ចាស់ផ្ទះជួល បន្ទប់ជួល និងអាជ្ញាធរមូលដ្ឋាន៕

កម្ពុជា​គ្រោង​សាងសង់​ស្ពាន​និង​ផ្លូវ​ចំនួន៦បន្ថែមទៀត

កម្ពុជា​គ្រោង​សាងសង់​ស្ពាន​និង​ផ្លូវ​ចំនួន៦បន្ថែមទៀត

On

(ចុះ​ផ្សាយ​នៅ​ថ្ងៃ    09-01-2015,  7:00 pm) |  ដោយ ថ្មីៗ

រាជរដ្ឋាភិបាល ​កម្ពុជា​គ្រោង​នឹង​សាងសង់​ស្ពាន​និង​ផ្លូវ​ចំនួន៦បន្ថែមទៀត ចាប់ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០១៨ ដើម្បី​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​ទីក្រុង ទីប្រជុំជន និង​ទីជនបទ​កម្ពុជា។ 

ស្ពាន​និង​ផ្លូវ​ទាំង ៦ នោះ​រួមមាន ផ្លូវ​លេខ៦០បេ ដែល​ត​ភ្ជាប់​ពី​ខេត្តក្រចេះ ទៅកាន់​ទីប្រជុំជន​កំពង់​ថ្មី​ក្នុង​ខេត្តកំពង់ធំ​ដោយ​ឆ្លងកាត់​ទន្លេមេគង្គ ​លើ ជា​ស្ពាន​ដែលមាន​ប្រវែង១.៦៥០ម៉ែត្រ។ ស្ពាន​ត​ភ្ជាប់​ផ្លូវ​ពី​ខេត្ត​ត្បូងឃ្មុំ ទៅ​ស្រុក​ក្រូចឆ្មា ឆ្លងកាត់​ទន្លេមេគង្គ​ត​ភា្ជ​ប់​ទៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម មាន​ប្រវែង​ជាង១.០០០ ម៉ែត្រ។

ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច ក្នុងស្រុក​ស្អាង ខេត្តកណ្តាល។ ស្ពាន​ឆ្លងកាត់​ដៃទន្លេ​សាប​ភ្ជាប់​ផ្លូវ៥០សេ ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់​ខេត្តកំពង់ធំ មាន​ប្រវែង៣,៨០០ម៉ែត្រ  ជា​ស្ពាន​មួយ​វែង​ជាងគេ​នៅ​កម្ពុជា។ ស្ពាន​ឆ្លងកាត់​ទន្លេសាប  ភ្ជាប់​ពី​តំបន​ជ្រោយចង្វារ ទៅ​ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល។ ចំណែកឯ​ស្ពាន​ទី៥ គឺ​ស្ពាន​ព្រែក​ឯង​មាន​ប្រវែង​ជាង១ពាន់​ម៉ែត្រ ត​ភ្ជាប់​ផ្លូវ​ក្រវាត់ក្រុង​ទី២ក្នុង​សង្កាត់​ព្រែក​ឯង ទៅកាន់​ស្រុក​ល្វាឯម ខេត្តកណ្តាល ឆ្លងកាត់​ដៃទន្លេ​មេគង្គ៕

ការចេញផ្សាយ «របាយការណ៍នៃការអង្កេត៖ ការសិក្សាស្រាវជ្រាវ ទៅលើតំបន់តាំងទីលំនៅអ្នកក្រីក្រ ក្នុងទីក្រុងភ្នំពេញ

ការចេញផ្សាយ «របាយការណ៍នៃការអង្កេត៖ ការសិក្សាស្រាវជ្រាវ ទៅលើតំបន់តាំងទីលំនៅអ្នកក្រីក្រ ក្នុងទីក្រុងភ្នំពេញ

On

សមាគមន៍​ធាងត្នោត បានចេញ​ផ្សាយ​របាយការណ៍​ថ្មី​បំផុត​របស់ខ្លួនស្តីពី ការស៊ើបអង្កេត​ទីក្រុង​ភ្នំពេញ, ដើម្បី​ធ្វើ​បច្ចុប្បន្នភាព និង បន្ថែម​នូវ​ទិន្នន័យផ្សេងៗ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ ទៅលើ​តំបន់​តាំង​ទីលំនៅ​អ្នកក្រីក្រ ក្នុង​ទីក្រុង​ភ្នំពេញ, ការបង្កើតឡើង​ក្នុងពេលថ្មី, ផែនទី​ជាក់ស្តែង​នៃ​ទីតាំង​របស់​តំបន់​ក្រីក្រ​ទាំងអស់ និង បែងចែក​ការរកឃើញ ដែល​ជួយ​ក្នុងការ​នាំយក​លទ្ធផល​ល្អ និង វិជ្ជមាន ជូ​ន​ដល់​សហគមន៍​ក្រីក្រ។ តាមរយៈរបាយការណ៍នេះ យើងបានរកឃើញ​បញ្ហាផ្សេងៗ ដែល​កើតឡើង នៅក្នុង​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​រាប់បញ្ចូល​បញ្ហា​ទាំងឡាយ ដែល​ជាប់ទាក់ទង​នឹង សុវត្ថិភាព​ដីធ្លី, ការគំរាមកំហែង​ការបណ្តេញចេញ, ប្លង់​កម្ម​សិទ្ធ​ដីធ្លី និង ការអនុវត្តន៍​សារាចរ​លេខ០។ របាយការណ៍​នេះ ក៏មាន​ផងដែរ​អំពី ហេដ្ឋារចនាសម្ព័ន្ធ និង ការផ្តល់​សេវាកម្ម​ក្នុងការ​ស្វែងរក ប្រព័ន្ធ​បង្ហូរ​លូ, ការប្រមូល​កាកសំណល់។ វា​ក៏​បង្ហាញ​ផងដែរ​អំពី ការបែងចែក​ខ័​ណ្ឌ​ដែលមាន​ស្រាប់ រវាង​ខ័​ណ្ឌ​ក្នុង​ទីក្រុង​ភ្នំពេញ និង ខ័​ណ្ឌ​ក្រៅ​ទីក្រុង​ភ្នំពេញ ដែល​ខ័​ណ្ឌ​ក្រៅ​ទីក្រុង​ភ្នំពេញ មាន​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ និង ប្រភេទ​សេវាកម្ម​ជាច្រើន ដែល​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញ។ របាយការណ៍​នេះ បញ្ចប់​ទៅដោយ​មានការ​ផ្តល់យោបល់ ដើម្បី​ជា​គន្លឹះ ដោយ​រួមមាន សាលាក្រុង​ភ្នំពេញ, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ និង ដៃគូរ​អភិ​វ​ឌ្ឃផ្សេង។

ទាញយក​របាយការណ៍​ទីនេះ៕ ទំនាក់ទំនង លោក អ៊ី សារ៉ុម sarom@teangtnaut.org +855 89 666 036