Tag Archives: សំណង់

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​១១​ខែ​ស្មើ​ជាង​៨ពាន់​លាន​ដុល្លារ

ប្រភព៖ កោះសន្តិភាព រាជធានីភ្នំពេញ ៖ ទុនវិនិយោគក្នុងវិស័យសំណង់រយៈពេល១១ខែឆ្នាំនេះ មានទំហំរហូតដល់៨.២០០លានដុល្លារ កើនឡើង១៧៦,៩៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២១ ធ្នូ កន្លងមកថា កាលពីឆ្នាំមុន ទុនវិនិយោគក្នុងវិស័យនេះមានទំហំត្រឹមតែ២.៩៦១លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែឆ្នាំនេះទំហំទុនវិនិយោគបានកើនឡើងរហូតដល់៨.២០០លានដុល្លារអាមេរិក ដោយមានផ្ទៃក្រឡាសំណង់ទំហំ១៤លានម៉ែត្រការ៉េ ។ សំណង់ដែលបានចុះបញ្ជីដោយអាជ្ញាធររាជធានី ខេត្ត ក្រុង ភាគច្រើនជាសំណង់ធំៗ អគារពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប ខុនដូ អាផាតមិន រោងចក្រ និងសហគ្រាសនានាជាដើម ។ លោកបន្តថា…

វិនិយោគិន​ជាតិ​និង​អន្តរ​ជាតិ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​

ប្រភព៖ K QUBE ,​ដោយ​ ៖​ សេង ពិសិដ្ឋ នៅ​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ នេះ​ មន្ត្រី​ជា​ន់​ខ្ពស់​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​ វិស័យ​សំណង់ ​និង ​ការ​សាង​សង់​អគារ​ធំ​ខ្ពស់​ៗ​នៅ​កម្ពុជា​ កំពុង​តែ​មាន​សន្ទុះ​រីក​ចម្រើន​យ៉ាង​ខ្លាំង​និង​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​។ ថ្លែង​នៅ​ក្នុង​ពិធី​ពិព័រណ៍​អន្តរជាតិ​ស្តី​ពី​សំណង់​អគារ​បរិក្ខារ​មេកានិក​និង​អគ្គិសនី​នៅ​ក​​ម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ នៅ​មជ្ឈ​មណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ ឯក​ឧត្តម​ ភឿង​ សុភ័ណ្ឌ​ រដ្ឋ​លេខាធិការ​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​មាន​ប្រសាសន៍​ថា​ ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈ​ពេល​ប៉ុន្មា​ន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​មាន​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ និង​អន្តរជាតិ​…

ប្រជាសហគមន៍ព្រែកតាគង់ធ្វើពិធីបួងសួងបញ្ចៀសគម្រោងអភិវឌ្ឍទីក្រុង

This slideshow requires JavaScript. ដោយ៖ ងី សុវណ្ណរតនី ថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០១៥ ភ្នំពេញ៖​ ប្រជាសហគមន៍ប្រមាណ១០០នាក់ មកពី២៣ភូមិ បានធ្វើពិធីសែនព្រេនតាមបែបសាសនាមួយ នៅសហគមន៍ព្រែកតាគង់១ស្ថិតនៅក្នុងបឹងទំពុន សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ចាប់ពីម៉ោង២ ដល់ម៉ោងប្រមាណ៤ និង៣០នាទីល្ងាច ​ ដើម្បីធ្វើការបួងសួងបន់ស្រន់សុំសេចក្តីសុខកុំឲ្យមានការបណ្តេញចេញដោយការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជនមួយ ក៍ដូចជាបង្ហាញនូវសាមគ្គីភាព និងឆន្ទៈនៃការចង់អភិវឌ្ឍនៅនឹងកន្លែងរបស់ប្រជាសហគមន៍។ លោក ឡន លី អាយុ ៣៣ឆ្នាំ ជាអ្នកតំណាងសហគមន៍ព្រែកតាគង់ បាននិយាយថា ប្រជាជនមានការព្រួយបារម្ភជាខ្លាំង…