Tag Archives: សហគមន៍

សហគមន៍​​​រស់នៅ​​​តាម​​​ដង​​​ប្រឡាយ នឹ​​ងទទួលបាន​​​ដី​​​ថ្មី និង​​​ប័ណ្ណ​​​កម្មសិទ្ធិពី​​​រាជរដ្ឋាភិបាល

ប្រភព ៖ ខេមបូឌៀដេលី ក្រុមមន្ត្រីបាននិយាយថា ប្រជាពលរដ្ឋជាង៤០០គ្រួសារក្នុងរាជធានីភ្នំពេញដែលរស់នៅតាមដងប្រឡាយស្ថិតក្នុងខណ្ឌមានជ័យ នឹងត្រូវផ្តល់ប័ណ្ណកម្មសិទ្ធិជូន បន្ទាប់ពីការមានការអភិវឌ្ឍប្រព័ន្ធប្រឡាយបង្ហូរទឹកដែលគេលែងប្រើក្នុងតំបន់នេះ។ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីបានលើកឡើងនៅក្នុងវីដេអូឃ្លីបបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រថា យោងតាមអង្គការសិទ្ធិលំនៅដ្ឋាន ប្រពលរដ្ឋសរុប៤២៣គ្រួសារនឹងត្រូវតាំងទីលំនៅថ្មីលើដីទំហំ៥ម៉ែត្រគុណនឹង៨ម៉ែត្រដែលកាន់ចេញពីការអភិវឌ្ឍនេះ។ លោកបានមានប្រសាសន៍ថា “យើងនឹងរៀបចំកំណត់ទំហំប្រឡាយ និងផ្លូវអមប្រឡាយ”។ លោកបានបន្តថា “ចំណែកដីដែលនៅសល់ពីគម្រោងស្ថាបនានេះរដ្ឋបាលរាជធានីភ្នំពេញនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលដើម្បីរៀបចំជាដីឡូត៍ និងធ្វើកម្មសិទ្ធិជូន”។ លោកបានបន្ថែមថា “សូមបងប្អូនរីករាយ និងមានការនឹងនរ។ គឺគ្មានការបណ្តេញចេញនោះទេ”។   លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍កាលពីម្សិលម៉ិញថា បន្ថែមពីលើការកែលម្អប្រព័ន្ធបង្ហូរទឹកដើម្បីការពារទឹកជំនន់ដែលបានប៉ះពាល់តំបន់នេះច្រើនឆ្នាំមកហើយនោះ ក៏នឹងមានការដាក់ប្រព័ន្ធទឹកស្អាត អគ្គិសនី និងការដាក់ភ្លើងបំភ្លឺផ្លូវសម្រាប់សហគមន៍ទៀតផង។លោកបានបន្ថែមថាប៉ុន្តែកាលបរិច្ឆេទកំណត់និងថវិកាសម្រាប់ការអភិវឌ្ឍនេះកំពុងស្ថិតក្នុងដំណាក់កាលសម្រេចនៅឡើយ ហើយទំហំដីថ្មីសម្រាប់គ្រួសារនីមួយៗ ក៏មិនទាន់មានការធានានៅឡើយដែរ។ លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា “[គម្រោង] នេះមិនទាន់សម្រេចនៅពាក់ព័ន្ធឡើយ។ យើងគ្រាន់តែដាក់ជូនជាគោលនយោបាយ”។ យោងតាមលោក ហន សុខន សមាជិកគណៈកម្មាធិការមកពីសហគមន៍មួយក្នុងចំណោមសហគមន៍ទាំង៨ដែលរងផលប៉ះពាល់បានឱ្យដឹងថា ដំណឹងនេះទទួលបានការស្វាគមន៍ភាគច្រើនពីប្រជាពលរដ្ឋទាំងនេះ។ មានតែមួយចំនួនតូចប៉ុណ្ណោះ “មិនពេញចិត្តពីព្រោះដីរបស់ពួកគាត់ធំជាងនេះ ហើយពួកគាត់ត្រូវប្រគល់ឲ្យគេហើយរើចេញ”។ លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជួយអ្នករងការបណ្តេញចេញ បានមានប្រសាសន៍ថា សេចក្តីប្រកាសនេះទំនងជាធ្វើឡើងដើម្បីជួយជំរុញការគាំទ្រសម្រាប់់គណបក្សកាន់អំណាចនៅមុនការបោះឆ្នោត ឃុំ សង្កាត់ នៅថ្ងៃអាទិត្យ។ លោកបានថ្លែងថា ប៉ុន្តែ ដោយល្បីខាងសន្យា ខ្យល់ក្នុងករណីដីធ្លីនាពេលកន្លងមកគណបក្សនេះត្រូវផ្តល់ភ័ស្តុតាងបញ្ជាក់ពីគោលបំណងរបស់ខ្លួន។ លោកបានថ្លែងថា…

រដ្ឋាភិបាលដាក់ទុន១០០លានដុល្លារជួយសហគមន៍កសិកម្មដើម្បីបន្ថយការនាំចូលផលកសិកម្មពីប្រទេសជិតខាង

លោក អៀ ឯកសារ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបានអោយដឹងនៅថ្ងៃទី២១ ខែមីនានេះថា ក្នុងការពង្រឹងសហគមន៍កសិកម្មរដ្ឋាភិបាលបានចំណាយទុនវិនិយោគជាង១០០លានដុល្លាអាមេរិក គម្រោងនេះផ្តោតសំខាន់លើសហគមន៍ដែលខ្លាំង មានសក្តានុពលស្រាប់ ក្នុងរយៈពេល៣ឆ្នាំត្រូវផ្គត់ផ្គង់ទាំងស្រូវសម្រាប់លក់ពូជ ទាំងស្រូវសម្រាប់នាំចេញរួមទាំងការផ្គត់ផ្គង់បន្លែរផ្លែឈើផងដែរសំដៅកាត់បន្ថយបន្លែរផ្លែឈើដែលនាំមកពីក្រៅប្រទេស ម៉្យាងទៀតគម្រោងផ្តោតលើសហគមន៍ដែលខ្លាំងស្រាប់នេះដើម្បីជាបទពិសោធន៍និងជាគំរូដល់សហគមន៍ដែលទន់ខ្សោយ៕ ប្រភព ៖ HangMeasNews …

រដ្ឋបាលរាជធានីភ្នំពេញ៖ កំណត់ឱសានវាទនៃការឈប់ទទួលពាក្យបណ្ដឹងតវ៉ាពាក់ព័ន្ធដីធ្លីស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញនូវ សេចក្ដីជូនដំណឹងស្ដីពីការកំណត់ឱសានវាទនៃការឈប់ទទួលពាក្យបណ្ដឹងតវ៉ាពាក់ព័ន្ធនឹងដីធ្លីដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ «រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីទំនាស់ពាក់ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវទាំងអស់ចូលរួមអនុវត្ដតាមខ្លឹមសារប្រកបដោយប្រសិទ្ទភាព និងស្មារតីទទួលខុសត្រូវខ្ពស់»។ នៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង៖ …

កម្ពុជាចំណាយខ្ទង់៣០០លានដុល្លារក្នុង១ឆ្នាំសម្រាប់ការនាំចូលបន្លែផ្លែឈើនិងសាច់

ប្រភព៖ business-cambodia ភ្នំពេញ៖ បន្លែ ផ្លែឈើ និងសាច់ កំពុងមានតម្រូវការខ្ពស់នៅទីផ្សារកម្ពុជា ខណៈដែលកំណើនប្រជាជនមានការកើនឡើង ហើយក្នុងមួយឆ្នាំៗ កម្ពុជាត្រូវចំណាយប្រាក់ប្រមាណជា ៣០០លានដុល្លារអមេរិក ក្នុងការនាំចូល បន្លែផ្លែឈើ និងសាច់គ្រប់ប្រភេទ ពីបរទេស សម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការក្នុងស្រុក។ …

សហគមន៍អណ្តូង២៤ គ្រួសារទទួលបានផ្ទះថ្មី

ភ្នំពេញ៖ ការរៀបចំចាប់ឆ្នោតប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ២៤ គ្រួសារ នៅសហគមន៍អណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នេះបើតាមហ្វេសបុក សាលារាជធានីភ្នំពេញបានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។ សាលារាជធានីភ្នំពេញបានសសេរក្នុងទំព័រហ្វេសបុកថា ”រដ្ឋបាលរាជធានីភ្នំពេញរៀបចំចាប់ឆ្នោតប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ២៤ គ្រួសារ នៅសហគមន៍អណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ប្រជាពលរដ្ឋពិតជាសប្បាយរីករាយខ្លាំងណាស់នៅពេលទទួលបានផ្ទះថ្មីដោយពុំមានបង់ប្រាក់ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ។” ផ្ទះដែលទទួលបានមានទំហំ៤ គុណ ៤ម៉ែត្រ នៅតំបន់ដីថ្មីក្នុងសង្កាត់ គោករកា ខណ្ឌព្រែកព្នៅ បើតាមប្រជាពលរដ្ឋដែលនៅភូមិអណ្តូង៕ …

ឯកឧត្តម ប៉ា សុជាតិវង្ស មានគម្រោងរៀបចំអភិវឌ្ឍន៍ផ្លូវតាមបណ្តោយផ្លូវរថភ្លើងពីឬស្សីកែវមកដល់តំបន់បឹងកក់អោយបានឆាប់រហ័ស

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស មានគម្រោងរៀបចំអភិវឌ្ឍន៍ផ្លូវតាមបណ្តោយផ្លូវរថភ្លើងពីឬស្សីកែវមកដល់តំបន់បឹងកក់អោយបានឆាប់រហ័ស តាមប្រភពពីហ្វេសបុករបស់ឯកឧត្តម ប៉ា សុជាតិវង្ស លោកបានដឹងនាំក្រុមការងារបច្ចេកទេសធ្វើការចុះត្រួតពិនិត្យផ្លូវតាមបណ្តោយផ្លូវរថភ្លើងពីឬស្សីកែវមកដល់តំបន់បឹងកក់បានពិនិត្យឃើញថាត្រូវតែរៀបចំផ្លូវនេះជាផ្លូវថ្នល់ឱ្យបានត្រឹមត្រូវដោយផ្អែកលើចំណុចមួយចំនួនគឺ ស្ថានភាពផ្លូវដែកនេះ មានលក្ខណ:ទ្រុឌទ្រោមមិនងាយនឹងកែលម្អឡើយ ហានិភ័យនានាដែលអាចកើតមានជាយថាហេតុណាមួយ ដូច្នេះពួកគាត់ត្រូវតែមានផ្លូវរំដោះឱ្យបានត្រឹមត្រូវ បញ្ហាបរិស្ថានដែលបានកើតចេញពីការរស់នៅដោយគ្មានសណ្ដាប់ធ្នាប់ និងគ្មានផ្លូវត្រឹមត្រូវក្នុងការនាំយកសំរាមចេញ និងផ្លូវនេះពិតជាសំខាន់ក្នុងការងារសម្រួល និងរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៥។ ដូច្នេះ លោកប៉ា សុជាតិវង្សបានបញ្ជាក់ ផលប៉ះពាល់នៅតែមាន ប៉ុន្តែយើងត្រូវតែព្យាយាមរកដំណោះស្រាយ ដើម្បីពន្លឿនការបើកផ្លូវនេះឱ្យបានឆាប់រហ័ស៕ …

ពលរដ្ឋ​នៅ​សេសសល់​១៣​គ្រួសារ​ក្នុង​​សហគមន៍​តាង៉ូវ​ព្រម​ទទួល​ដំណោះស្រាយ

ប្រភព៖ ខ្មែរថាមស៍ ភ្នំពេញ៖(ខ្មែរថាមស៍)ប្រជាពលរដ្ឋដែលនៅសេសសល់ចំនួន ១៣គ្រួសារនៅសហគមន៍តាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលប្រឈមនឹងការបណ្តេញចេញ ដោយសារការអភិវឌ្ឍព្រែកបារាំងនិងបានធ្វើការតវ៉ាជិត២ឆ្នាំមកហើយនោះ បានយល់ព្រមទទួលយកដំណោះស្រាយពីអាជ្ញាធរខណ្ឌ ដែលដោះដូរដីនៅទីតាំងផ្សេងចម្ងាយពីទីតាំងចាស់ប្រមាណ ២គីឡូម៉ែត្រ។ …

បញ្ហា​ប្រឈម​របស់​កម្ពុជា ​ក្នុង​ការ​កសាង​បណ្តាញ​ 4G

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ប្រភព៖ ភ្នំពេញ ប៉ុស្តិ៏ ខណៈប្រជាជនកម្ពុជាកាន់តែច្រើនមានលទ្ធភាពទទួលបានការប្រើប្រាស់សេវាអ៊ីនធឺណិតក៏សេវានេះភាគច្រើនបំផុតមានតែនៅទីក្រុងប៉ុណ្ណោះ។ បច្ចុប្បន្នមានក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត 4G ជាច្រើនបានចូលមកប៉ុន្តែមានតែអ្នកទីក្រុងភ្នំពេញ ឬទីប្រជុំជននៃខេត្តធំៗប៉ុណ្ណោះដែលអាចប្រើសេវានេះបាន។ តើអ្វីជាបញ្ហាដែលរាំងស្ទះក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ 4G ? ខាងក្រោមនេះជាការអត្ថាធិប្បាយរបស់ លោក អ៊ឹម វុត្ថា សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) ទទួលបន្ទុកនិយតកម្មលើបញ្ហាប្រឈម និងស្ថានភាពទូទៅនៃវិស័យទូរគមនាគមន៍កម្ពុជាទៅនឹងសំណួររបស់ ចេង សុខហ័ង អ្នកយកព័ត៌មានភ្នំពេញ ប៉ុស្ដិ៍៖ អ្វីជាបញ្ហាប្រឈមដែលហេដ្ឋារចនាសម្ព័ន្ធ 4G នៅកម្ពុជានៅមានកម្រិត? ពេលនេះយើងមានប្រតិបត្តិករទូរស័ព្ទចល័ត ៦ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ប៉ុន្តែមានតែប្រតិបត្តិករទូរស័ព្ទចល័ត ៤ ប៉ុណ្ណោះគឺស្មាត…

លំនៅឋាន សាលា និង​អគារ​សំណង់​ផ្សេងៗ​ជិត​២ពាន់​ខ្នង​ត្រូវ​ខូចខាត​ក្នុង​១​សប្តាហ៍

ថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ ២០១៦ ប្រភព៖ khmertime (ខ្មែរថាមស៍)លំនៅឋានសាលានិង អគារសំណង់ផ្សេងៗជិត២ពាន់ខ្នងត្រូវបានខ្យល់កន្ត្រាក់វាយខូចខាត ក្នុងរយៈពេលមួយសប្តាហ៍ដើមខែនេះដែលកើតមានក្នុងខេត្តចំនួន១៨ ទូទាំងប្រទេសក្នុងនោះបានធ្វើឲ្យមនុស្សចំនួនជាង៣០នាក់បានរងរបួស និងស្លាប់ដោយសារផ្ទះសង្កត់លើ និងរន្ទះបាញ់។ យោង តាមលោក កែវ វី នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន ឲ្យដឹងថា ក្នុងសប្តាហ៍ទី១នៃខែនេះ មានករណីខ្យល់កន្ត្រាក់បានកើតមានចំនួន៤០លើក ដែលបានវាយប្រហារមកលើខេត្តក្រុងចំនួន១៨ ក្នុងនោះបានធ្វើឲ្យផ្ទះ និងអគារផ្សេងៗជាច្រើនរយខ្នងបានខូចខាត និងប៉ះពាល់អាយុជីវិតមនុស្សផងដែរ។ លោក បានថ្លែងថា៖ «ផ្ទះចំនួន៣១២ខ្នងត្រូវបានដួលរលំទាំងស្រុង របើកដំបូល ជញ្ជាំងចំនួន១៦៦៥ខ្នងផ្ទះ សាលារៀនចំនួន១១អគារនិងអគារផ្សេងៗចំនួន៧។ មនុស្ស៣នាក់បានស្លាប់ និង២៤នាក់បានរងរបួស ដោយសារផ្ទះ…

ដង្ហែរក្បួនដាក់ញត្តិទៅក្រសួងយុត្តិធម៍ដើម្បីប្រារពទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ

នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៥ ប្រជាពលរដ្ឋមកពីសហគមន៍ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ព្រះសង្ឃ និងអង្គការសង្គមស៊ីវិល ប្រហែលជា ៣០០០ នាក់បានចូលរួមដើរដង្ហែរក្បួនដាក់ញត្តិទៅក្រសួងយុត្តិធម៍ដើម្បីប្រារពទិវាសិទ្ធិមនុស្សអន្តរជាតិ ។ អ្នកចូលរួមបានប្រមូលផ្តុំនៅ បីកន្លែងផ្សេងគ្នាគឺ៖ ត្រង់ចំនុចរង្វង់មូលកាំភ្លើង នៅព្រឹទ្ធសភាជាតិ និងសាលមហោស្រពចេនឡា ហើយបានបន្តដំណើរឆ្ពោះទៅកាន់ក្រសួងយុត្តិធម៍តាមផ្លូវផ្សេងៗគ្នាដោយច្រៀងនូវចម្រៀងសិទ្ធិមនុស្ស និង ជម្លោះដីធ្លី និងលើកបដាផ្សេងៗ ។ ការដង្ហែរក្បួននេះបានមកដល់ក្រសួងយុត្តិធម៍ដោយមិនមានការរារាំងឡើយប៉ុន្តែអាជ្ញាធរបានរឹតបន្តឹងសន្តិសុខដោយកន្លែង ។ ក្រៅពីនេះយើងឃើញមកសន្តិសុខខណ្ឌ និងប៉ូលីសមានវត្តមានច្រើនផងដែរនៅខាងមុខក្រសួងយុត្តិធម៍ ។ ប្រជាពលរដ្ឋបានថ្លែងសារសម្តែងនូវក្តីកង្វល់ និងទុកលំបាកនានាដែលកើតចេញពីការបណ្តេញចេញដោយបង្ខំ និងជម្លោះដីធ្លី ។ល។ ទីបំផុតតំណាងក្រសួងយុត្តិធម៍បានចេញមកទទួលញត្តិរបស់ប្រជាពលរដ្ឋ រីឯពលរដ្ឋក៏រំសាយការប្រមូលផ្តុំត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួន ។…

សេចក្តីបំភ្លឺរបស់អគ្គិសនីកម្ពុជាលើបញ្ហាភ្លើងមិនប្រក្រតី

ដោយៈ សំឡេងទីក្រុង ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ អគ្គិសនីកម្ពុជាចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី០៧ ខែកក្កដា ស្តីអំពីការបំភ្លឺលើបញ្ហាប្រជាជនត្អូញត្អែរ និងរិះគន់រឿងនាឡិកាស្ទង់អគ្គិសនីមានភាពខុសប្រក្រតី និងកំណើនបរិមាណនៃការប្រើប្រាស់ភ្លើងមានការកើនឡើងខុសប្លែកពីសព្វដង។ សេចក្តីជូនដំណឹងនេះចេញក្រោយពេលមហាជនជាច្រើននៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនធ្វើការរិះគន់មកលើអគ្គិសនីកម្ពុជា។ ស្ថិតនៅក្នុងខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ចុះហត្ថលេខា​ដោយប្រតិភូ​រាជ  រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ ថ្ងៃ​ទី​០៧ ​ខែ​កក្កដានោះ បានបដិសេធថា អគ្គិសនីកម្ពុជាពុំមានគោលការណ៍កេងប្រវ័ញ្ចពីអតិថិជនរបស់ខ្លួនយកទៅជូនរដ្ឋនោះទេ។ អគ្គិសនីកម្ពុជាបន្តថា រាល់បុគ្គលិករបស់អគ្គិសនីកម្ពុជាណាដែលអនុវត្តមិនត្រឹមត្រូវតាមគោលការណ៍ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន រាប់ទាំងការបញ្ឈប់ពីអង្គភាពជាបន្ទាន់ផងដែរ។ ចំពោះនាឡិកាស្ទង់ដែលជាជញ្ជីងសម្រាប់ធ្វើការទូទាត់ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា គ្មានការប៉ះពាល់ ឬលួចកែនាឡិកាស្ទង់នេះដោយអគ្គិសនីកម្ពុជាឡើយ គ្រប់នាឡិកាទាំងអស់ សុទ្ធតែមានប្លុមបេពីរោងចក្រផលិតក្រៅប្រទេសទាំងអស់ ហើយប្លុមបេនេះមិនត្រូវបានប៉ះពាល់ដោយអគ្គិសនីកម្ពុជាដាច់ខាត។ អគ្គិសនីកម្ពុជាក៍បានស្នើឲ្យប្រជាពលរដ្ឋណាដែលមានមន្ទិលពីការប្រើប្រាស់ ឬការសង្ស័យចំពោះនាឡិកាស្ទង់…

ក្រុមសកម្មជនទំនាស់ដីធ្លីជាច្រើនមកដាក់ញ្ញត្តិមុខរដ្ឋសភា

ដោយ៖ ងី សុវណ្ណរតនី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ ប្រជាពលរដ្ឋជាសកម្មជនដីធ្លីមកពីច្រើន​សហគមន៍ ប្រមាណ​ជិត៣០​នាក់បានមកធ្វើការប្រមូលផ្តុំគ្នាដើម្បីដាក់ ញ្ញត្តិ​អំពី​បញ្ហាដីធ្លី ជូនទៅសម្តេច ពញ្ញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៅមុខ​រដ្ឋសភាជាតិ វេលាម៉ោង៨ និង៣០នាទីព្រឹកមិញនេះ។ នៅក្នុងការប្រមូលផ្តុំនេះ មានការ​ចូលរួមពី​ប្រជា​ពលរដ្ឋមកពី បណ្តាញអតីតស្ត្រីបឹងកក់ សមាគមស្ត្រីបឹងកក់ សហគមន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ SOS សហគមន៍៣មករា បុរីកីឡា ​ និងសមាគមពាមប៉ោអូបី មកពី​ខេត្ត​ក្រចេះ ដែលនៅក្នុងនោះផងដែរ មានតែសហគមន៍ចំនួន4ប៉ុណ្ណោះដែល​យកញ្ញត្តិ​មកដាក់​ជូនរដ្ឋសភា គឺ សមាគមស្ត្រីបឹងកក់ សហគមន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ SOS និងសមាគមពាមប៉ោអូបី។…