Tag Archives: Cities

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួន

ថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០១៥ អគ្គីសនីកម្ពុជាចេញសេចក្តីប្រកាស់ផ្អាកផ្គត់ផ្គង់អគ្គីសនី ចាប់ពីថ្ងៃព្រហត្បស៍ ទី ១៣ សីហា ២០១៥ រហូតដល់ថ្ងៃទី ១៦ សីហា ២០១៥ ចាប់ពីម៉ោង៖ ៩៖០០នាទីព្រឹក រហូតដល់ ម៉ោង ០៤ ឬ ០៥ ល្ងាច តាមតំបន់ភ្លើងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ នឹងខេត្តកំពង់ស្ពឺ។ …

គម្រោងទី២ របស់ ផ្សារ​ទំនើប​អ៊ីអន​​ម៉ល​ភ្នំពេញ ​នឹង​ចាប់​ផ្ដើម​សាងសង់​ចុង​ឆ្នាំ​ ២០១៦

ថ្ងៃទី៖ ០៨ ខែសីហា ២០១៥  អត្ថបទ៖     urbanvoicecambodia.net រយៈពេលមួយឆ្នាំហើយដែលផ្សាទំនើបអេអនម៉ល ភ្នំពេញបានបើកអោយដំណើរការ ហើយវាគឺជាភាពជោគជ័យមួយដែលផ្សាទំនើបមួយនេះអាចទាក់ទាញអតិថិជន ជិតប្រហែលជំនួនប្រជាជនសរុបនៅក្នុងប្រទេសកម្ពុជា។ ហើយក្រុមហ៊ុនជប៉ុនមួយនេះមិនបានបញ្ឈប់សកម្មភាពរបស់ខ្លួនអោយនៅទ្រឹងនោះទេ ដោយបានប្រកាស នឹងបញ្ចេញនូវគម្រោងថ្មីមួយទៀត​ពីការសាងសង់នូវអគានៃផ្សាទំនើបមួយទៀតឈ្មោះថា ផ្សាទំនើបអេអនម៉លទី២។ ដែលគម្រោង​ទី​ពីរ​របស់​ផ្សារ​ទំនើប​អ៊ីអន ម៉ល​ភ្នំពេញ​​មួយនេះគឺ​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​រាជធានី​ភ្នំពេញ​ ​ក្នុង​តំបន់​គម្រោង​អភិវឌ្ឍ​ទីក្រុង​ថ្មី​ «PONG PEAY CITY Project»​ របស់​ក្រុមហ៊ុន​ L.Y.P Group។ សន្និសិទ្ធសារពត៌មានស្តីពីគម្រោងផ្សាទំនើបអេអនម៉លទីពីរនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកទៅលើហេតុផលមួយចំនួនបានធ្វើអោយខាងក្រុមហ៊ុនជប៉ុនមួយនេះបានសម្រេច បង្កើតនៅគម្រោងនេះឡើង។ មូលហេតុគឺ៖ – ចំនួន​អតិថិជន​ដែល​​ចូល​​​ទៅ​ផ្សារ​ទំនើប​អ៊ីអន​ ម៉ល​ទី​ ១ ​ក្នុង​មួយ​ឆ្នាំ​មក​នេះ​ មាន​ច្រើន​ដល់​ទៅ​…

ខណៈ​​ភ្លៀងកំពុងធ្លាក់​ខ្លាំង លូប្រអប់​នៅ​ផ្សារកណ្តាល និង​មុខព្រះបរមរាជ​វាំង​ ទឹក​ហូរយ៉ាងលឿន

ប្រភព៖  កោះសន្តិភាព    ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០១៥  ដោយ ៖ ជុំ ប៉ូ រាជ​ធានី​ភ្នំពេញ ៖ ​តាម​សេចក្តីរាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ បាន​ឱ្យ​ដឹង​ថា នៅ​​ប៉ុន្មាន​នាទីមុននេះ ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង ​គេ​សង្កេត​ឃើញ​លូ​ប្រអប់​នៅ​ផ្សារ​កណ្តាល និង​​​​មុខ​ព្រះ​បរមរាជ​​វាំង ទឹក​​​ហូ​រ​បាន​​លឿន​ល្អណាស់ ​បន្ទាប់​ពី​រៀបចំ​បាន​រួចរាល់​ស្រួលបួលហើយនោះ ​តំបន់​នេះ​នឹង​លែង​លិច​ដូច​មុន​​ទៀត​ហើយ​  ៕ …

សោភ័ណ​ភាព​សួន​ច្បារ​រង្វង់​មូល​ស្តាត​ចាស់​ក្រោយ​ពេល​ស្ថាបនា​រួច​ធៀប​នឹង​គម្រោង​ប្លង់ 3D

ប្រភព៖   កោះសន្តិភាព  ថ្ងៃព្រហស្បត្ត៏ ទី២៣ ខែកក្កដា ឆ្នាំ២០១៥ រាជ​ធានី​ភ្នំពេញ​ ៖ សោភ័ណ​ភាព​សួន​ច្បារ​រង្វង់​មូល​ស្តាត​ចាស់​ក្រោយ​ពេល​ស្ថាបនា​រួច​ធៀប​នឹង​ គម្រោង​ប្លង់ 3D មុន​ពេល​សាង​សង់​មើល​ទៅ​ប្រហាក់​ប្រហែល​គ្នា​ឬ​ទេ​ ? …

ផ្លូវ​ក្រោម​ដី​នៅ​ស្ពាន​អាកាស «តិចណូ» នឹង​​ឲ្យ​ធ្វើ​ចរាចរណ៍​បណ្តោះ​អាសន្ន

ប្រភព៖​​    បុស្តិ៍ខ្មែរ       Tue, 21 July 2015    ដោយ៖​​​  វង្ស សុខេង ភ្នំពេញៈ ផ្លូវ​រូង​ក្រោម​ដី ដែល​នឹង​មាន «ស្ពានអាកាស​» ពី​លើ​នា​ពេល​ខាង​មុខ ស្ថិត​នៅ​ក្បែរ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា (តិចណូ) ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ នឹង​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្តោះ​អាសន្ន​នៅ​សប្តាហ៍​នេះ ដើម្បី​ជួយ​សម្រួល និង​កាត់​បន្ថយ​ការ​ស្ទះ​​ចរាចរណ៍ នៅ​ចំណុច​កែង​ស្តុប​​មហាវិថី ម៉ៅសេទុង និង​​សហព័ន្ធ​រុស្ស៊ី។ «ការ​សាង​សង់​ផ្លូវ​ក្រោម​ដី តិចណូ គឺ​រួច​រាល់​បាន ៩៧ ភាគរយ​ហើយ» នេះ​បើ​យោង​តាម​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក និង​​បាន​បញ្ជាក់​បន្ថែម​ថា…

មាន​អនុក្រឹត្យ៣ ដែល​នឹង​ពង្រឹង​ការគោរព​ច្បាប់​ចរាចរណ៍​ថ្មី

ប្រភព៖ ថ្មីៗ 17-07-2015 កម្ពុជា​នឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ចាប់ពី​ថ្ងៃទី១ ខែមករា​ឆ្នាំ២០១៦ តទៅ។ ទន្ទឹមនេះ​រដ្ឋាភិបាល​បាន​បង្កើត​អនុក្រឹត្យ៣ ដែល​ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​ថ្មី​នេះ ជាពិសេស​ការផាកពិន័យ និង​ការបង្កើត​ក្រុមការងារ​ថ្នាក់ជាតិ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ចំនួន៣ កាលពី​ថ្ងៃទី៨កក្កដា​កន្លងទៅ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព។ អនុក្រឹត្យ​ទាំង៣ដែល​បញ្ញត្តិ​ដោយ​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ថ្មី​រួមមាន៖ ១. អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។ ២. ការបង្កើត​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ទី៣អនុក្រឹត្យ​ស្តីពី​ការកំណត់​ល្បឿន​សម្រាប់​យានជំនិះ។ ចាប់ពីពេលនេះ​ដល់​ដល់​ចុងឆ្នាំ២០១៥នេះ នគរបាល​ចរាចរណ៍​នឹង​បន្ត​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោល​ចាស់​ដដែល​សិន ប៉ុន្តែ​ក្នុង​ពេលនេះ​ពួកគេ​ក៏​នឹង​ចាប់ផ្តើម​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​នឹង​ចូល​ជា​ធរមាន​ពីថ្ងៃ​ទី១ខែមករា​ឆ្នាំ២០១៦នោះ ហើយ​ដែលមាន​លក្ខណៈ​តឹងតែង​ខ្លាំង​ជាង​ច្បាប់​ចាស់។ ការផាកពិន័យ​ក៏​ធ្ងន់ធ្ងរ​ជាង​មុន រីឯ​ក្រុមការងារ​អនុវត្ត​ច្បាប់​ក៏​នឹង​តឹងតែង​ជាង​មុន៕ …

Wat Phnom to Be Renovated by Year’s End

Source: Cambodia Daily, By Buth Kimsay | July 7, 2015 With torn-up cobblestones and mounds of earth, the gardens surrounding Wat Phnom have resembled an unruly construction site for the past few weeks. But by…