Tag Archives: ការអភិវឌ្ឍទីក្រុង

តើការគ្រប់គ្រង និងទុកដាក់កាកសំណល់ ត្រូវការចូលរួមពីអ្នកណាខ្លះ?

កាកសំណល់ និងសំរាមផ្ដល់ផលប៉ះពាល់ជាខ្លាំងដល់សុខភាពសាធារណៈ បរិស្ថាន និង សោភ័ណ្ឌភាពទីក្រុង ប្រសិនបើយើងមិនបានវេចខ្ជាប់ទុកដាក់អោយបានត្រឹមត្រូវនោះទេ។ ដើម្បីគ្រប់គ្រងសំរាម និងកាកសំណង់ឱ្យមានប្រសិទ្ធិភាព គេត្រូវធ្វើការសហការគ្នាយ៉ាងជិតស្និត ដូចខាងក្រោម៖ ទី១៖ ប្រជាពលរដ្ឋៈ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យល់ដឹង អំពី​បញ្ហា និង​ការប៉ះពាល់​នៃ​កាកសំណល់ និង​សំរាម​ចំពោះ​សុខភាព បរិស្ថាន និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង។ ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ស្មារតី​ខ្ពស់ ក្នុង​ការជួយ​ថែរក្សា​បរិស្ថាន​នៅ​ជុំវិញខ្លួន។ ការ​វេច ត្រូវ​ខ្ជាប់​ទុកដាក់​សំរាម​អោយបាន​ត្រឹម​យ៉ាង​សាមញ្ញ​នោះ​គឺ គ្រាន់តែ ធ្វើការ​បែងចែក​សំរាម​ទៅតាម​ប្រភេទ​ដោយ​ដាក់​ថង់ វេច​ខ្ជាប់​ដោយឡែក​ពីគ្នា ហើយ​ចង​អោយបាន​ជិត​ល្អ រួច​ដាក់​ក្នុង​ធុងសំរាម​អោយបាន​ត្រឹមត្រូវ​ជៀសវាង បោះចោល រាយប៉ាយ ថង់​សំរាម និង​កាកសំណល់ ដែល​អាចធ្វើអោយ​រា យ​ប៉ាយ​បាន ដើម្បី​រងចាំ​កម្មករ​ប្រមូល​សំរាម ធ្វើការ​ប្រមូល។…

រថយន្តក្រុងសាធារណៈ ចំនួន ២ខ្សែរបន្ថែមទៀតស្ថិត នៅក្នុងការពិចារណា

ពេលថ្មីៗនេះ សាលារាជធានីភ្នំពេញ គ្រោងនឹងបង្កើត រថយន្តក្រុងសាធារណៈ ចំនួន២ខ្សែរបន្ថែមទៀត ដែលនឹងត្រូវដាក់អោយដំណើរការ នៅលើ មហាវិថីម៉ៅសេទុង និង មហាវិថីកម្ពុជាក្រោម, បើយោងតាមប្រសាសន៍ របស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ គាត់បានបញ្ជាក់ផងដែរថា គម្រោងការនេះនឹង ដាក់ស្នើរទៅកាន់ ក្រសួងសាធារណៈការ និង​ដឹកជញ្ជូន ដើម្បីធ្វើការពិចារណា និង សិក្សាពីបញ្ហា និង ផលប៉ះពាល់ផ្សេងៗ ថាតើ គម្រោងថ្មីនេះ អាចនឹងដាក់អោយដំណើរការ នៅលើមហាវិថីទាំង២នេះ ឬទេ។​ ចាប់តាំងពីការដាក់ដំណើរការសាកល្បង នៃ សេវារថយន្តក្រុងសាធារណៈ តាំងពី…

សិក្ខាសាលាទី២ “សម្លេងទីក្រុង និង ការអភិវឌ្ឍទីក្រុង”

នៅ​ថ្ងៃទី១៤ខែធ្នូ ឆ្នាំ ២០១៤ ក្រុមការងារ សម្លេង​ទីក្រុង បានរៀបចំ​សិក្ខាសាលា​ទី២ ដែលមាន​ប្រធានបទ​ថា “សម្លេង​ទីក្រុង និង​ការអភិវឌ្ឍ​ទីក្រុង” នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ភ្នំពេញ មាន​អ្នកចូលរួម​សរុប ប្រមាណ​ជា៣៨នាក់ ដែល​ពួកគេ​ជា​និស្សិត​ផ្នែក​ស្ថា​ប្យក​ម្ម សំណង់​ស៊ីវិល អាយ​ធី អគ្គិសនី អេ​ឡិច​ត្រូ​និ​ច អក្សរសាស្ដ្រ​អង់គ្លេស ច្បាប់ សេដ្ឋកិច្ច មកពី សាកលវិទ្យាល័យ​នានា​ក្នុង​រាជា​ធានី​ភ្នំពេញ។ សិក្ខា​សិលា​នេះ​រៀបចំឡើង ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​គម្រោង កិច្ចការ​នានា​របស់រ​បស់​សម្លេង​ទីក្រុង និង​បញ្ហា​ការអភិវឌ្ឍ​ទីក្រុង ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ផ្តល់​ជា​មិត្ត​យោបល់ល្អៗ អំពី​ការ​ភិ​វ​ឌ្ឍ​ទីក្រុង និង​ផលប៉ះពាល់​នានា​ស្តីពី​ការអភិវឌ្ឍ​ទីក្រុង នាពេល​បច្ចុប្បន្ន។   លើ​ពីនេះ​ទៅទៀត និ​សិ​ត្ស​ទទួលបាន​ចំណេះដឹង​ជាច្រើន ក្នុងការ​ចូលរួម អភិវឌ្ឍ​សង្គម​តាមរយៈ…

ទស្សនៈគំនិតរបស់ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ស្តីពី ការអភិវឌ្ឍរយៈពេល ១០ឆ្នាំខាងមុខ

យើង សម្លេង​ទីក្រុង​កម្ពុជា បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គេហទំព័រ​របស់​យើង នៅ​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ ដែលមាន​អ្នកចូលរួម​ចំនួន ១០០នាក់។ នៅក្នុង​ការដាក់​ឲ្យ​ដំណើរការ មាន​សកម្មភាព​ជាច្រើន​ដូចជា ការធ្វើ​បទ​បង្ហាញ​គម្រោង​សម្លេង​ទីក្រុង ចាក់​បញ្ចាំង​រឿង​ខ្លី​មាន​ចំណងជើង​ថា ទីក្រុង​និយាយ! ចាក់​បញ្ចាំង​វី​ឌី​អូ របៀប​ដាក់​របាយការណ៍ ដោត​ម្ជុល​នៅលើ​ផែន​ទីដៅ​ទីតាំង​ផ្ទះ​របស់​អ្នកចូលរួម ការតាំង​ពិ​ពណ៌​ផែនទី ការ​ពិពណ៌នា​ទីក្រុង​ភ្នំពេញ​ដោយ​ប្រើប្រាស់​មួយ​ពាក្យ និង​ឆ្លើយ​នឹង​សំណួរ តើ​ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​អ្វីខ្លះ​ដែល​អ្នក​ចង់ឃើញ​ក្នុង​រយៈពេល ១០ឆ្នាំ​ខាងមុខ? Idea Tank គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់ មាន​អ្នកចូលរួម​ចំនួន ៣២នាក់ ដែល​បាន​សរសេរ​គំនិត​របស់គេ​ឆ្លើយតប​ទៅនឹង​សំណួរ​ខាងលើ ដាក់​លើ​ក្រដាស​ពណ៌​ដែល​ផ្តល់ ហើយ​យកទៅដាក់​នៅក្នុង​ធុង។ បន្ទាប់ពី​ព្រឹត្តិការណ៍​បាន​បញ្ចប់ទៅ ក្រុមការងារ​សម្ល​ង​ទីក្រុង បាន​ប្រមូល​គំនិត​ទាំងនោះ ហើយ​ចែករំលែក​ត្រឡប់​ទៅ​សាធារណៈជន ក៏ដូចជា​អ្នកចូលរួម ដើម្បី​ឲ្យ​បានដឹង​អំពី​របៀប​នៃ​ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ…