Tag Archives: ការអភិវឌ្ឍទីក្រុង

អគ្គស្នងការ​នគរបាល​ជាតិ ​អំពាវនាវ​ទាំង​អ្នកបើកបរ​ម៉ូតូ ​និង​ជិះ​ពីក្រោយ​ពាក់មួក​សុវត្ថិភាព​ដើម្បី​ការពារ​គ្រោះថ្នាក់​​

វិទ្យុសម្លេងប្រជាធិបតេយ្យ ដោយ៖​ ជន ស្រី​ណុ​ច​​ | ថ្ងៃសុក្រ ទី8 សីហា 2014 មន្ត្រី​អគ្គស្នងការ​នគរបាល​ជាតិ អំពាវនាវ​ឲ្យ​សាធារណជន ចូលរួម​ពាក់មួក​សុវត្ថិភាព​រាល់​ពេល​បើកបរ​ទាំងអស់​គ្នា ដើម្បី​កាត់បន្ថយ​ការស្លាប់​ និងរងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​កម្ពុជាមាន​អត្រា​អ្នក​ស្លាប់​ដោយ​កត្តា​នេះ​ច្រើន​ឡើង។​ ​ការអំពាវនាវ​នេះ ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ដៃគូ​ថ្នាក់ជាតិ ស្តីពី​ការអនុវត្ត​គម្រោងមួកសុវត្ថិភាព​មួយ ជួយ​ជីវិត​បាន​ម្នាក់ នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​០៨ ខែសីហា​ក្នុង​រាជធានី​ភ្នំពេញ។​ ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ហ៊ឹម យ៉ាន នប្រសាមាសន៍ថា គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម ដ៏​ធ្ងន់ធ្ងរ​មួយ​ចំពោះ​សង្គម​កម្ពុជា ដែល​ក្នុង​មួយ​ថ្ងៃ​មាន​អ្នកស្លាប់​ចំនួន​៥​នាក់ និង​របួស​ចំនួន​២០​នាក់ ដោយសារ​គ្រោះថ្នាក់​នេះ​។ លោក​បន្តថា អ្នករងគ្រោះ​ភាគច្រើន​ជា​អ្នក​ជិះ​ម៉ូតូ​ហើយ​បាន​ស្លាប់ ដោយសារតែ​មិន​គោរព​ច្បាប់​ចរាច​រណ៍…

ពី​ភ្នំពេញ​​ទៅ​​​បាងកក​ជិះ​ឡាន​ក្រុង​ អស់​​​តម្លៃ​ប៉ុន្មាន? ​​ទិញ​សំបុត្រ​នៅ​ឯណា​បាន?​​

BNEWS ដោយ ចាន់ សុខ នាង​ ថ្ងៃទី ៨ សីហា ឆ្នាំ ២០១៤ សេវា​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ Transport Co.,Ltd. ​​របស់​​ប្រទេស​ថៃ ​​បាន​បង្ហាញ​​តម្លៃ​ធ្វើ​ដំណើរ​ពី​ទីក្រុង​បាងកក ​​​មក​​ខេត្ត​​​សៀមរាប​ និង​ពី​សៀមរាប​ ឬ​ពី​​ភ្នំពេញ​ទៅ​បាង​កក​វិញ​​ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​​ដល់​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរជាតិ​ដែល​​​​មក​ទស្សនា​ប្រទេស​ទាំង​ពីរ​​។​ នេះ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ ​movetocambodia ។​​ សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ថៃ​មួយ​នេះ អតិថិជន​អាច​ទិញ​សំបុត្រ​នៅ​ទីស្នាក់ការ​ក្រុម​ហ៊ុន​ Transport Co.,Ltd. ដែល​មាន​ទីតាំង ​នៅ​ក្នុង​ទីក្រុង​បាងកក​​ សៀមរាប​ រាជធានី​ភ្នំពេញ​​ និង​ភ្នាក់ងារ​លក់​សំបុត្រ​ផ្សេងៗ​ទៀត​។​ ការ​ចេញ​ដំណើរ​​ពី​បាងកក-សៀមរាប តម្លៃ​សំបុត្រ​​ ២៣…

សិក្ឋាសាលា ស្តីពី សំឡេងទីក្រុង សម្រាប់ ការអភិវឌ្ឍទីក្រុងជាមួយសង្គមស៊ីវីល

កាលពីថ្ងៃទី ៣១​ ខែ កក្ដដា ឆ្នាំ ២០១៤ សំឡេងទីក្រុងបានធ្វើសិក្ខាសាលា អំពីសំឡេងទីក្រុង សម្រាប់ការអភិវឌ្ឍទីក្រុង នៅសណ្ឋាគារ អាស៊ី ដែល មានអ្នកចូលរួមប្រមាណជា ៥៦ នាក់ ដែលពួកគាត់ជានិស្សិត តាមមហាវិទ្យាល័យផ្សេងៗ ក៏ដូចជា មន្រ្ដីអង្គការសង្គមស៊ីវិល និង សកម្មជនសហគមន៍ ក្នុងរាជធានីភ្នំពេញ ផងដែរ។ សិក្ខាសាលានេះ ធ្វើឡើង ក្នុងគោលបំណង អោយពួកគាត់ចេះប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ ដូចជាឧបករណ៍ប្រពន្ធផ្សព្វផ្សាយ ក្នុងការបញ្ចេញមតិ្ដ ដើម្បីអភិវឌ្ឍទីក្រុងដែលពួកគាត់រស់នៅ។ នៅពេលព្រឹក លោក អ៊ី…

ប្រែក្លាយ​តំបន់​ស្ពាន​ស្ទឹងមានជ័យ ពី​ក្លិនស្អុយ ទៅជា​ក្លិន​ផ្កា និង​កន្លែង​ហាត់ប្រាណ

ខ្មែរស្ថាបនា ដោយ Neath Panha, ថ្ងៃទី៣១ ខែ កក្ដដា ឆ្នាំ ២០១៤ ភ្នំពេញ: តាម​សំណូមពរ​របស់លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ក្នុងការ​រៀបចំ​ខាងក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ឲ្យ​ទៅជា​ កន្លែង​កំសាន្ត ត្រូវបាន​សម្តេច​តេ​ជោ ឯកភាព​ទាំងស្រុង​។ នោះ​គឺ​ប្រែក្លាយ​តំបន់​ស្ពាន​ស្ទឹងមានជ័យ ដែល​ពីមុន មាន​ក្លិន ស្អុយ ទៅជា​ក្លិន​ផ្កា និង​កន្លែង​ហាត់ប្រាណ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​កាល​ពីមួយ​ឆ្នាំមុន ខ្ញុំ​បាន​ដើរ​តាម​កន្លែង​ស្ពាន​ស្ទឹងមានជ័យ ធុំក្លិន​ស្អុយ​ណាស់​។ អីចឹង​ទេ ត្រូវ​ដោះស្រាយ​កន្លែង​នេះ…

សម្តេចតេជោ ​ហ៊ុន សែន ​ប្រកាសបើកការដ្ឋាន​សាងសង់ស្ពានអាកាស​ស្តុបសាលាតិចណូ​តម្លៃ១៤លានដុល្លារ

កោះសន្ដិភាព ដោយ វ៉ា វឌ្ឍនៈ ថ្ងៃព្រហស្បត្ត៏ ទី៣១ ខែកក្កដា ឆ្នាំ២០១៤ រាជធានីភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​បានប្រកាសបើកការដ្ឋាន​ សាងសង់ស្ពានអាកាសទី៤​ នៅភ្លើងស្តុបសាលាតិចណូ​ចាប់ពីពេលនេះតទៅ ។ ការប្រកាស​របស់សម្តេចបែបនេះ​ បានធ្វើឡើងភ្លាមៗបន្ទាប់ពី​សម្តេចនាយករដ្ឋមន្រ្តី ​និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​បានប្រកាស​សម្ពោធ​បើកឲ្យដំណើរ​ការជាផ្លូវការស្ពានអាកាស​ស្ទឹងមានជ័យ​ នាព្រឹកថ្ងៃទី៣១ កក្កដា ​២០១៤ ។ បើតាមសម្តេចតេជោ​ ស្ពានអាកាសទី៤ ស្ថិតនៅភ្លើងស្តុប​សាលាតិចណូ​ (បច្ចុប្បន្នវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា)នេះ​ ក៍មានផ្លូវក្រោមដីដែរ​ ហើយការសាងសង់ស្ពាន​អាកាសទី៤…

ស្ករត្នោតផ្គត់ផ្គង់ដល់ការលក់បង្អែមនៅទីក្រុងភ្នំពេញ

បង្អែមនៅតាមកាច់ជ្រុងនៃទីក្រុងភ្នំពេញ ពិតជាមានសារៈសំខាន់ណាស់នៅក្នុងឧស្សាហកម្មផលិតស្ករ ត្នោត។ ជាច្រើនទស្សវត្សមកហើយដែលប្រទេសក្រីក្របានប្រមូលផលពីវា។ ស្លឹកដែលស្វិតជាប់​ ហើយ នឹងរឹង មាំនោះត្រូវបានគេចាក់ត្បាញទៅជា ស្មុក កន្ត្រក រីឯទឹកវាវិញត្រូវបានប្រមូល និងបានដំណើរ ការទៅជាស្ករដែលមានឱជារស។ អត្ថប្រយោជន៏របស់ស្ករត្នោត ធ្វើអោយអ្នកជំនាញអាជីវកម្ម និងកសិកម្ម ងាយ ស្រួល ក្នុងការបង្ហាញពីសក្តានុពលរបស់ផលិតផល។ បើទោះបី ជាស្ករត្នោតត្រូវបានកើនឡើង នៅក្នុងប្រទេសជាច្រើនទៀតដូចជា ប្រទេសអេត្យូពី, ឥណ្ឌា, ឥណ្ឌូនេស៊ី, តង់ហ្សានី ក្តីក៏អ្នកជំនាញ កសិកម្មបានលើកឡើងថា ដោយសារតែវាមានរសជាតិ ហើយនឹងចំនួនយ៉ាងច្រើននៃសារ ធាតុចិញ្ចឹម ធ្វើការផលិតស្ករត្នោតរបស់ប្រជាជនកម្ពុជាមានការរីកចំរើន ដែលវាជាស្ករមួយប្រភេទដែលល្អជាងគេ។ ទោះជាយ៉ាងណាក្តី ក៏វាជាចំណូលដែលមានសក្តានុពលមួយដែរ…

ការរស់នៅក្នុងទីក្រុងភ្នំពេញ និង ក្នុងទីក្រុងនានានៅបណ្ដារប្រទេសអភិវឌ្ឍ

ទីក្រុងភ្នំពេញ បច្ចុប្បន្ន នេះ​ក្នុង រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋភាគច្រើន រស់នៅតាមទីក្រុង ដែលមាបកំរិតជីវភាពស្ថិត នៅក្រោមកន្ទាត់ក្រីក្រ ខណៈពេលពលរដ្ឋមួយចំនួនតិច កំពុងតែរស់នៅ ដោយជីវភាពស្ដុកស្ដម ជាមួយនិងទ្រព្យសម្បត្ដិមហាសាល ។ ទោះជាយ៉ាងណាក៏ដោយ រាជធានីភ្នំពេញ ជាទីក្រុងដែលមានវប្បធម៏សំបូរបែប រួមជាមួយនឹងភាពចំរុះជាតិសាស្រ្ដ និងភាសារ ខុសៗគ្នា រួមជាមួយនិងជំនឿសាសនាផ្សេងៗ ។ តែអ្វីដែលពួគគេមានដូចគ្នានោះគឺ ភាពក្រីក្ររ។ ក្នុងរាជធានីភ្នំពេញ សម្រាប់អ្នកមានទ្រព្យស្ដុកស្ដម គេមានលុយអាចសាងសង់ ភូមិគ្រឹស្ដធំៗ ឬក៏បូរី សម្រាប់គ្រួសាររបស់គេ ខណៈដែលអ្នកក្រ រកលុយទិញ ផ្ទះតូចមួយមិនបាន ឬក៏ ទិញអាហារប្រចាំថ្ងៃសម្រាប់ក្រុមគ្រួសារ របស់ពួក…

នាទីពិភាក្សាតាមវិទ្យុ “សំឡេងទីក្រុងក្នុងការអភិវឌ្ឍទីក្រុង”

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៤ លោក មី សុវណ្ណ ប្រធានគម្រោង សំឡេងទីក្រុងកម្ពុជា​ បានធ្វើការបកស្រាយជជែកវែកញែក នៅវិទ្យុសារិការ FM 106.5 នៅវេលា ម៉ោង ៩:០៥ នាទី ព្រឹក រហូតដល់ ម៉ោង ៩:៥៥ នាទីព្រឹក ក្រោមប្រធានបទ “សំឡេងទីក្រុង ក្នុងការអភិវឌ្ឍ” ។ ក្នុងកិច្ចសន្ទនានេះមានប្រិយមិត្ត ចំនួន ១0 នាក់ ដែលមាន Call ចូលរួមកិច្ចពិភាគ្សា ក្នុងការជជែកវែកញែក ផ្ដល់ជាមតិយោបល់…

ក្រុមហ៊ុនអគ្គីសនីកម្ពុជា បានចេញផ្សាយតារាងដាច់ភ្លើងសារជាថ្មី

សម្លេងទីក្រុងកម្ពុជា ទទួលបានព័ត៌មានពី​ សារព័ត៌មានក្នុងស្រុកមួយចំនួន ដែលចុះផ្សាយអំពី ក្រុមហ៊ុនអគ្គីសនី កម្ពុជា បានចេញ តារាងកាលវិភាគ អំពីការដាច់ចរន្ដអគ្គិសនី ក្នុងទីក្រុងភ្នំពេញ ក្រោមហេតុផល ដើម្បីអនុវត្ត ការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ ថ្មី ។​ ហើយទាក់ទង និង បញ្ហាដែលកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន គឺដោយសារ រដូវ វស្សាមានរយៈកូន រដូវប្រាំងខ្លីមួយដែលមានអាកាសធាតុក្ដៅខ្លាំង ហើយធ្វើអោយតម្រូវការ នៃការប្រើប្រាស់អគ្គិសនី ក៏កើនឡើងខ្លាំងដែរ។ តើរឿងនេះជាការពិតឬទេ ? ព្រោះកាលពីឆ្នាំ​មុន ក្រុមហ៊ុនអគ្គិសនីកម្ពុជា ធ្លាប់បានបញ្ជាក់ ថា ទីក្រុងភ្នំពេញនឹងលែងមានការដាច់ចរន្ដអគ្គិសនី…

សម្លេងទីក្រុងកម្ពុជា និង ក្រុមការងារស្ម័គ្រចិត្តសង្គម បានធ្វើទស្សនៈកិច្ចសិក្សានៅ វាលពិឃាតជើងឯក

កាលពីថ្ងៃ ព្រហស្បត្តិ ទី០១ ខែឧសភា ឆ្នាំ២០១៤ ដែលត្រូវចំគ្នា នឹង ថ្ងៃរំលឹកខួប ទិវាពលកម្មអន្តរជាតិ ក្រុមការងារសម្លេងទីក្រុង បាន​រៀបចំការ សកម្មភាពការងារ ស្ម័គ្រចិត្តសង្គម ដែលមានការចូលរួមពី និស្សិតជាង ៣០នាក់ មកពីបណ្តា សកលវិទ្យល័យ នានា នៅក្នុងរាជធានីភ្នំពេញ។ ទស្សនៈកិច្ចសិក្សា នៅវាលឃាតជើងឯក ត្រូវបានធ្វើឡើង ដើម្បីឲ្យសិស្សនិស្សិត និងយុវជនមាន ឱកាស ក្នុងសិក្សាស្វែងយល់ និង យល់ដឹងអំពី ប្រវត្តិសាស្រ្ត ដ៏ជូរចត់របស់ខ្លួន ដែលបានកើតឡើងនាពេល ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងគោលបំណងបណ្តុះ និង…

អ្នកចង់ចូលរួមកិច្ចការស្ម័គ្រចិត្តអភិវឌ្ឍសង្គម ជាមួយសម្លេងទីក្រុង ឬទេ?

កាលពី​ចុងឆ្នាំ២០១៣កន្លងទៅនេះ ក្រុមការងារ​សម្លេង​ទីក្រុង បានធ្វើ​សកម្មភាព​ស្ម័គ្រចិត្ដ​រើស​សំរាម សំអាត​ទីក្រុង ដែលមាន​ការចូលរួម ពី​សំណាក់​និស្សិត​សកល​វិទ្យាល័យ​មួយចំនួន រួមជាមួយ​និង ប្រជាពលរដ្ឋ​សហគមន៍ផ្សេងៗ ក្នុង​ទីក្រុង​ភ្នំពេញ​ផងដែរ នៅក្រោម​បរិយាកាស​សប្បាយរីករាយ​ទាំងអស់គ្នា។ នៅ​ថ្ងៃទី៤ ខែមេសា ឆ្នាំ​ខាងមុខនេះ ក្រុង​ការងារ​សម្លេង​ទីក្រុង និង​រៀបចំ​កម្មវិធី ចូលរួម​ស្ម័គ្រចិត្ដ រើស​សំរាម​សំអាត​ទីក្រុង​ភ្នំពេញ នៅ​ម្ដុំ​សួនច្បារ មុខ​ព្រះ​បុ​រម​រាជ្យ​វាំង។ តើ​អ្នក​ទាំងអស់គ្នា​ចង់​ចូលរួម ការងារ​សង្គម ជាមួយ​សម្លេង​ទីក្រុង ដែរឬទេ? ការចូលរួម​ក្នុង​សម្មភាព​ស្ម័គ្រចិត្ត​នេះ អ្នកនឹង​ទទួលបាន​បទពិសោធន៍ ក្នុងការ​រងារ​ចូលរួមចំណែក​អភិវឌ្ឍ​សង្គម និង​ចំណេះដឹងល្អថ្មីៗជាច្រើន ជាមួយនឹង​ក្រុមការងារ​សម្លេង​ទីក្រុង ព្រមទាំង កា​របរ​ភោគ​អារ​ហារ​ថ្ងៃត្រង់​មួយពេល អារ​ហារ​សំរន់​ពីរ​ពេល​ជុំគ្នា ផ្តល់​ជួន​មូ​កមួយ និង​អា​យឺត​ដ៏​ស្រស់ស្អាត​មួយ​ផងដែរ។ ប្រញាប់​ឡើង! កន្លែង​មានកំណត់។…

ការចេញផ្សាយ «របាយការណ៍នៃការអង្កេត៖ ការសិក្សាស្រាវជ្រាវ ទៅលើតំបន់តាំងទីលំនៅអ្នកក្រីក្រ ក្នុងទីក្រុងភ្នំពេញ

សមាគមន៍​ធាងត្នោត បានចេញ​ផ្សាយ​របាយការណ៍​ថ្មី​បំផុត​របស់ខ្លួនស្តីពី ការស៊ើបអង្កេត​ទីក្រុង​ភ្នំពេញ, ដើម្បី​ធ្វើ​បច្ចុប្បន្នភាព និង បន្ថែម​នូវ​ទិន្នន័យផ្សេងៗ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ ទៅលើ​តំបន់​តាំង​ទីលំនៅ​អ្នកក្រីក្រ ក្នុង​ទីក្រុង​ភ្នំពេញ, ការបង្កើតឡើង​ក្នុងពេលថ្មី, ផែនទី​ជាក់ស្តែង​នៃ​ទីតាំង​របស់​តំបន់​ក្រីក្រ​ទាំងអស់ និង បែងចែក​ការរកឃើញ ដែល​ជួយ​ក្នុងការ​នាំយក​លទ្ធផល​ល្អ និង វិជ្ជមាន ជូ​ន​ដល់​សហគមន៍​ក្រីក្រ។ តាមរយៈរបាយការណ៍នេះ យើងបានរកឃើញ​បញ្ហាផ្សេងៗ ដែល​កើតឡើង នៅក្នុង​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​រាប់បញ្ចូល​បញ្ហា​ទាំងឡាយ ដែល​ជាប់ទាក់ទង​នឹង សុវត្ថិភាព​ដីធ្លី, ការគំរាមកំហែង​ការបណ្តេញចេញ, ប្លង់​កម្ម​សិទ្ធ​ដីធ្លី និង ការអនុវត្តន៍​សារាចរ​លេខ០។ របាយការណ៍​នេះ ក៏មាន​ផងដែរ​អំពី ហេដ្ឋារចនាសម្ព័ន្ធ និង ការផ្តល់​សេវាកម្ម​ក្នុងការ​ស្វែងរក ប្រព័ន្ធ​បង្ហូរ​លូ, ការប្រមូល​កាកសំណល់។…