Tag Archives: ការអភិវឌ្ឍទីក្រុង

អគារ​បន្ត​ឡើង​ខ្ពស់ៗ​ប៉ុន្តែ​រដ្ឋាភិបាល​មិន​មាន​ប្លង់​មេ

ដោយ គង់ សុឋានរិទ្ធ, VOD, ថ្ងៃទី ១២ តុលា ឆ្នាំ ២០១៤ ភ្នំពេញ—សំឡេង​កម្មករ​ផ្សារដែក​និង​ចូក​ល្បាយ​ស៊ីម៉ង់​ហាក់​ដូចជា​ស៊ាំ​ត្រចៀក​លោកអ៊ុំ សារិន ​ទៅ​ហើយ។ អង្គុយ​នៅ​លើកៅអី​ផ្លាស្ទីក​មួយជាប់​នឹង​តុ​ដែល​គាត់លក់​បាយ​ជា​ប្រចាំ​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣០២ ក្នុង​ចន្លោះ​មហាវិថី​ព្រះ​មុន្នីវង្ស ​និង​ផ្លូវ​លេខ​៦៣ ​ក្នុង​សង្កាត់​បឹង​កេង​កង​១ ​ លោកអ៊ុំ សារិន ​បែរ​មុខ​ទៅ​រក​អគារ​កម្ពស់​៧​ជាន់​មួយ​ដែល​កំពុងតែ​ស្ថិត​ក្នុង​ការសាងសង់ ​ជាប់​នឹង​របង​ផ្ទះ​ចំណាស់​របស់​លោក។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​អគារ​ខ្ពស់ៗ​បាន​រីកដុះដាល​ព្រោង​ព្រាតនៅ​ ក្នុង​តំបន់​ដែល​លោក​តាំង​លំនៅ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៧​មក​ម៉្លេះ។ លោក​អ៊ុំ​ សារិន​រំលឹក​ឡើង​វិញ​ថា៖«ពីមុន​ដីទីនេះ​សុទ្ធ​តែវាល ​គ្មាន​ផ្ទះ។ ឥឡូវ​សុទ្ធ​តែ​ផ្ទះ​ថ្ម​អស់​ហើយ»។ តំបន់​បឹង​កេងកង​មួយ​មិន​ត្រឹមតែ​ជា​តំបន់​ដែល​មាន​ផ្ទះវីឡា​និង​ផ្ទះថ្ម ​រីកដុះដាល​នោះ​ទេ ​ប៉ុន្តែ​ជា​តំបន់​មួយ​ក្នុង​ចំណោម​ខណ្ឌ​ចំនួន​ពីរ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​ខណ្ឌ​ចំការមន​និង​ខណ្ឌ​ទួល​គោក​ដែល​សំបូរ​ដោយ​អគារ​ខ្ពស់ៗ​ទើប​នឹង​ សាងសង់រួច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅពីមុខ​ផ្ទះ​របស់​លោកអ៊ុំ សារិន…

ក្រសួង​ដែនដី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ប្លង់​គោល​ប្រើប្រាស់​ដី​រាជធានី​​ភ្នំពេញ

ប្រភព៖ វិទ្យុអាសុីសេរី វដោយ អ៊ុក សាវបូរី,2014-09-11 គណៈកម្មាធិការ​រៀបចំ​ដែនដី​និង​នគរូបនីយកម្ម​ថ្នាក់​ជាតិ ប្រមាណ ៥០​នាក់ ជួប​ប្រជុំ​គ្នា​នៅ​ព្រឹក​​​ថ្ងៃ​ទី​១១ ខែ​កញ្ញា ដើម្បី​ពិនិត្យ​និង​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ប្លង់​គោល​ប្រើប្រាស់​ដី​ រាជធានី​​​ភ្នំពេញ រហូត​ដល់​ឆ្នាំ​២០២០។ ការ​បង្កើត​ប្លង់​គោល​ពី​ការ​ប្រើប្រាស់​ដី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នេះ ​ត្រូវ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ដើម្បី​ឲ្យ​ការ​អភិវឌ្ឍ​ទីក្រុង​ដែល​ជា​បេះដូង​ប្រទេស​​កម្ពុជា មិន​មាន​សណ្ដាប់ធ្នាប់​ត្រឹមត្រូវ។ សេចក្ដី​ព្រាង​ប្លង់​គោល​ប្រើប្រាស់​ដី​ក្នុង​រាជធានី​ភ្នំពេញ ដែល​គណៈកម្មាធិការ​រៀប​ចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​ពិនិត្យ​និង​ផ្ដល់​យោបល់ គឺ​ជា​សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ ក្នុង​បំណង​រៀបចំ​គម្រោង​ទុក​មុន​ចំពោះ​ការ​អភិវឌ្ឍ​ទីក្រុង តាម​ផ្នែក​នានា ទាំង​សង្គមកិច្ច សេដ្ឋកិច្ច និង​ស្ថាប័ន។ របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​នៅ​ឆ្នាំ​២០២០ នឹង​មាន​មនុស្ស​រស់​នៅ​ក្នុង​ទីក្រុង​នេះ នឹង​អាច​កើន​ឡើង​ដល់ ៣​លាន​នាក់…

របៀបដោះស្រាយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ

 ស្ទើរតែជារៀងរាល់ថ្ងៃធ្វើការ ការកកស្ទះចរាចរណ៍តែងតែកើតមាន ស្ទើរគ្រប់ចំណុចប្រសព្វ នៃផ្លូវសំខាន់ នៅក្នុងទីក្រុងភ្នំពេញំ ក្នុងចន្លោះម៉ោងដែលមមាញឹកខ្លាំង (ម៉ោង7 ព្រឹក ដល់ម៉ោង 9 ព្រឹក និងពីម៉ោង 4 រសៀល-ម៉ោង 7 យប់) ។ ផ្លូវប្រសព្វសំខាន់ៗ មួយចំនួនមាន ការកកស្ទះចរាចរណ៍ ស្ទើតែពេញមួយថ្ងៃ តែម្ដង។ ការពង្រីកផ្លូវ និងការសាងសង់ស្ពានអាកាស គឺជាដំណោះស្រាយដែល កំពុងបានអនុវត្ដ ដើម្បីដោះស្រាយ បញ្ហាការកកស្ទះ នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែ ជា ដំណោះស្រាយ សម្រាប់រយៈពេលខ្លីប៉ុណ្ណោះ។…

ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា​ ​បាន​បោះ​ទុន​ ៤៨៦​លាន​ដុល្លារសម្រាប់​គម្រោង​​ទីក្រុង​រណប​នៅ​​ជ្រោយ​ចង្វា

ដោយ BNEWS ថ្ងៃទី ៨ កញ្ញា ឆ្នាំ ២០១៤ ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា (OCIC) បាន​ទទួល​នូវ​ការ​អនុញ្ញាត​ក្នុង​ការ​វិនិយោគ​គម្រោង​ដ៏​ធំ​មួយ​នៅ​លើ​ទឹក​ដី​ជ្រោយ​ចង្វា ដោយ​មាន​ឈ្មោះ​ថា «​ទីក្រុង​ផ្កាយ​រណប​ជ្រោយ​ចង្វា» ក្នុង​ទឹក​ប្រាក់ ៤៨៦​លាន​ដុល្លារ ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ៣៨៧​ហិកតារ​។ តាម​ការ​ចុះ​ផ្សាយ​របស់​ AKP គម្រោង​ខាង​លើ​លាត​សន្ធឹង​ក្នុង​សង្កាត់ ៣​ផ្សេង​គ្នា​រួមមាន​សង្កាត់ ព្រែក​លាប ជ្រោយ​ចង្វា និង​ព្រែក​តាសេក ហើយ​គម្រោង​នៅ​បែក​ខាង​កើត​ក្រុង​ភ្នំពេញ​នេះ​​កំពុង​ស្ថិត​ក្នុង​ដំណើរការ​សាង​សង់។ អគ្គនាយក​ក្រុមហ៊ុន លោក​ឧកញ៉ា ពុង ខៀវសែ ឲ្យ​ដឹង​ថា ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​វិនិយោគ​ក្នុង​ទឹក​ប្រាក់ ៤៨៦​លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ផ្កាយ​រណប​ជ្រោយ​ចង្វា។ កន្លង​មក​នេះ ក្រុមហ៊ុន OCIC បាន​វិនិយោគ…

ស្ពាន​អាកាស​​៤​នៅ​ភ្នំពេញ​​​​មួយ​ណា ​ចាយ​លុយ​សាង​សង់​ច្រើន​ជាង​គេ?

ដោយ Sabay ថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០១៤ ជាង​៤ ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​រាជធានី​ភ្នំពេញ​បាន ​ស្ថាបនា​​ស្ពាន​អាកាស​ចំនួន៤​ ​ ក្នុង​នោះ​មាន​​ ស្ពាន​​ក្បាល​ថ្នល់​ ស្ពាន​ពេទ្យ​​លោក​សង្ឃ ស្ពាន​ស្ទឹង​មាន​ជ័យ​ និង​ចុង​ក្រោយ​បង្អស់​គឺ​ស្ពាន​អាកាស​​សាលា​តិច​ណូ​ ដែល​បាន​បើក​ការ​ដ្ឋាន​សាងសង់​នៅ​ថ្ងៃ​នេះ​។ ក្នុង​ចំណោម​ស្ពាន​ទាំង​៤ តើ​ស្ពាន​មួយ​ណា​ចំណាយ​ការ​សាង​សង់​ច្រើន​ជាង​គេ? -ស្ពាន​អាកាស​ក្បាល​ថ្នល់ បាន ​​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១០ ។ ​​ស្ពាន​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ស្ពាន​​​អាកាស​​​​​​ដំបូង​បង្អស់​ និង​​​ជា​សំណង់​​ប្រវត្តិសាស្ត្រ​​សម្រាប់​ប្រទេស​កម្ពុជា​។ ស្ពាន​​ក្បាល​ថ្នល់​បាន​​​ចំណាយ​ការ​សាង​សង់​​​ជាង ៦ លាន​ដុល្លារ​។ ក្រុមហ៊ុន OCIC ​​ជា​អ្នក​ទទួល​ការ​សាង​សង់។​ ស្ពាន​អាកាស​​…

ស្ពានអាកាសតិចណូ ​បណ្តោយ៣៨២ម៉ែត្រ​ ទទឹង១៥,៨ម៉ែត្រ ​ចំណាយថវិកាសាងសង់​ជាង១៤,៥លានដុល្លារ

កោះសន្ដិភាព ថ្ងៃទី ៨ កញ្ញា ឆ្នាំ ២០១៤ ស្ពានអាកាសតិចណូ ដែលនឹងត្រូវ​សម្ពោធបើកការដ្ឋាន​សាងសង់នៅព្រឹកថ្ងៃទី០៩កញ្ញាស្អែក ​ក្រោមអធិបតីភាពសម្តេចតេជោ ​ហ៊ុន សែននោះ ​រត់តាមបណ្តោយមហាវិថី​សហព័ន្ឋរុស្ស៊ី ​ឆ្លងកាត់ខាងលើ​ប្រសព្វមហាវិថី គីម អ៊ីលស៊ុង ​និង មហាវិថី ម៉ៅ សេទុង​ មានបណ្តោយ៣៨២ម៉ែត្រ​ , ទទឹង ១៥,៨ម៉ែត្រ ​ផ្លូវរត់ក្រោមដីមានប្រវែង ៣៥៦ម៉ែត្រ​ និង ទទឹងពី៦ទៅ៨ម៉ែត្រ ។ ស្ពានអាកាសទី៤នេះដែរ​ សាងសង់ដោយក្រុមហ៊ុន​វិនិយោគទុនអាណិកជនកម្ពុជា​ ( OCIC )​ ត្រួតពិនិត្យបច្ចេកទេស​ដោយមន្ទីរសាធារណការ​និងដឹកជញ្ជូនរាជធានីភ្នំពេញ​ រយៈពេលសាងសង់១៦ខែ…

ភ្នំពេញ​បាត់បង់​សោភ័ណ​ដោយសារ​សំរាម

Phnom Penh Post, Sat, 6 September 2014 យោងតាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​ក្នុង​ ២០១៣​ កន្លង​ទៅ​នេះ ទីក្រុង​ភ្នំពេញ​ដែល​មាន​ផ្ទៃដី​ ៣៧៤ ​គីឡូម៉ែត្រការេ និង​មាន​ចំនួន​ប្រជាជន​ប្រមាណ ​២,២​ លាន​នាក់​ (២០១៤)​ បាន​បន្សល់​កាកសំណល់​សំរាម​បរិមាណ​ប្រហែល​ ១៤៣១​ តោន​ក្នុង​មួយ​ថ្ងៃ។ ពោល​គឺ​ក្នុង​មួយ​ថ្ងៃៗ គ្រួសារ​មួយ​ជា​មធ្យម​បន្សល់​កាកសំណល់​ប្រមាណ​ ០,៤៨៧ ​គីឡូក្រាម។ អ្នកនាំពាក្យ​របស់​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​ឲ្យ​ដឹង​ថា ការ​យល់​ដឹង​អំពី​បរិស្ថាន​របស់​ប្រជាជន​នៅ​មាន​កម្រឹត ស្រប​គ្នា​នឹង​ការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​បញ្ហា​គ្រប់គ្រង​សំរាម​នៅ​មិន​ ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ជា​កត្តា​នាំឲ្យ​មាន​ភាព​លំបាក​ក្នុង​ការ​គ្រប់គ្រង​កាក់សំណល់​ឲ្យ​មាន ប្រសិទ្ធភាព។ ប្រសិន​បើ​គេ​ធ្វើការ​ប្រៀបធៀប​ពី​ចំណាត់ថ្នាក់​នៃ​ការ​គ្រប់គ្រង​ កាកសំណល់​នៃ​ប្រទេស​នីមួយៗ​ក្នុង​ពិភពលោក​វិញ…

ពន្លឺចាំងពីទូរទស្សន៍ផ្សាយពាណិជ្ជកម្ម អាចបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍

បើទោះបីជាគ្មានការសិក្សាណាមួយពីមុនៗមក ទាក់ទងទៅនឹងឥទ្ធិពល នៃទូរទស្សន៍ផ្សាយពាណិជ្ជកម្ម បណ្តាលឲ្យមាន គ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងភ្នំពេញ ក៏ដោយ ក៏មានប្រជាពលរដ្ឋមួយចំនួនយល់ថា ពន្លឺនៃការផ្សព្វផ្សាយពាណិជ្ជកម្មតាម ទូរទស្សន៍នៅតាមដងផ្លូវ គឺមានការជះឥទ្ធិពលដល់ការធ្វើចរារចរណ៍ របស់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ។ សព្វថ្ងៃនេះ នៅទីក្រុងភ្នំពេញ មានទូរទស្សន៍ផ្សាយពាណិជ្ជកម្មមិនច្រើនទេ។ ដូចជា មានទូរទស្សន៍ ផ្សាយពាណិជ្ជកម្ម ពីរនៅកែងមហាវិថី ក្រមួនស និង មហាវិថី មុនីវង្ស។ ទូរទស្សន៍ផ្សាយ ពាណិជ្ជកម្មទាំងនោះ បានដាក់បញ្ចាំងចំមហាវិថីសហព័ន្ធ រូស្សី ដែលជាផ្លូវសំខាន់ក្នុងរាជធានី។ ទូរទស្សន៍ផ្សាយពាណិជ្ជកម្មទាំងនេះ អាចង្ករឲ្យមានបញ្ហាចរាចរណ៍។ រាជរដ្ឋាភិបាល គួរតែរឹតបណ្តឹងច្បាប់ លើកម្ពស់ និងករិតពន្លឺនៃទូរទស្សន៍ផ្សាយពាណិជ្ជកម្ម តាមដងផ្លូវ ដើម្បីការពារអ្នកធ្វើ…

កម្មវិធីវិទ្យុលើកទី៣ របស់សម្លេងទីក្រុង ស្តីពី «ផែនការអភិវឌ្ឃទីក្រុង»

សម្លេងទីក្រុងបានកំពុងផលិតកម្មវិធីវិទ្យុ ដើម្បីផ្តល់ព័ត៌មាន និងបង្កើនការយល់ដឹងអំពីគម្រោងរបស់ សម្លេងទីក្រុង។ សម្លេងទីក្រុង ជាវេទីការមួយ ដើម្បីជែករំឡែកព័ត៌មាន អំពីការអភិវឌ្ឍន៍ទីក្រុង ផលប៉ះពាល់ផ្សេងៗ ហើយនិង ដើម្បីធ្វើការពិភាគ្សា ដោយមានតម្លាភាពនៅក្នុងការអភិវឌ្ឍន៍ ក៏ដូចជាការទាមទា និងការព្រួយបារម្មណ៍នៃការកើនឡើងនៃចំនួនប្រជាជន និងដៃគូពាក់ព័ន្ធដ៏ទៃទៀត៕ សម្លេងទីក្រុង ក៏មានក្រុមការងារពិសេស ដែលជួបគ្នាជាទៀងទាត់ ជាមួយនិងក្រុមការងារសម្លេងទីក្រុងបានធ្វើបទបង្ហាញនៅតាម សាកលវិទ្យាល័យ សិក្ខាសាលា និងផ្សព្វផ្សាយព័ត៌មានតាមអនឡាញផងដែរ។ កម្មវិធីជជែកតាមវិទ្យុ និងធ្វើការពិគ្សាទំនាក់ទំនង ជាមួយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ តាមរយៈវិទ្យុ សារិកា អេហ្វអឹម ១០៦.៥។ កម្មវិធីវិទ្យុរបស់សម្លេងទីក្រុងនេះ នឹងត្រូវបានធ្វើឡើងនៅសប្តាហ៍ទី ៤ ក្នុង១ខែ រៀងរាល់ខែ។ ប្រធានបទទី៣…

ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ធម្មតា

ភ្នំពេញប៉ុស្ដិ៍ ដោយ មុំ គន្ធា ថ្ងៃទី ២០ សីហា ឆ្នាំ ២០១៤ ភ្នំពេញៈ បន្ទាប់​ពី​មនុស្ស​ចំនួន ៣៥៣ នាក់​បាន​ស្លាប់​ក្នុង​ពិធី​បុណ្យ​អុំទូក​នៅ​លើ​ស្ពាន​កោះពេជ្រ នៅ​ឆ្នាំ​នេះ ពិធី​បុណ្យ​អុំទូក នឹង​ប្រារព្ធ​ធ្វើ​ឡើង​ដូច​ធម្មតា​វិញ​បន្ទាប់​ពី​ខក​ខាន​អស់​រយៈ​ពេល ៣​ឆ្នាំ។ មន្រ្តី​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ នឹង​រៀបចំ​រយៈ​ពេល ៣ ថ្ងៃ​ជា​ធម្មតា​នៅ​ដើម ខែ​វិច្ឆិកា។ លោក ពាន ចំរឿន មន្រ្តី​នៅ​គណៈ​កម្មាធិការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា៖ «ប្រទេស​យើង​នឹង​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ដូច​ធម្មតា​ដែល​យើង​តែង​តែ​ ធ្វើ​នៅ​មុខ​ព្រះ​បរម​រាជវាំង​រយៈ​ពេល ៣ ថ្ងៃ​ពី​ថ្ងៃ ទី៥ ទី…

City Hall in Talks Over Underground Market

The Cambodia Dailly By Ouch Sony | June 30, 2014 Phnom Penh officials met on Thursday with representatives from a Thai company proposing to build an underground parking lot and market adjacent to Daun Penh…

ភ្នំពេញ សង់ស្ពាន ដើម្បីកាត់បន្ថយដល់ការកកស្ទះចរាចរ

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ បានសម្គាល់ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ នៅក្នុងរាជធានីភ្នំពេញដែលបានធ្វើពិធីបើកសម្ពោធ ស្ពានអាកាសជាលើកទីមួយក្នុងទីក្រុងរាជធានីភ្នំពេញ។ ចាប់តាំងពីឆ្នាំ 2009 សាលារាជធានីភ្នំពេញបានស្វែងរកដំណោះស្រាយថ្មីៗ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ដោយការកសាងស្ពានអាកាសនៅជុំវិញទីក្រុង។ នៅក្នុងរាជធានីភ្នំពេញ ស្ពានត្រូវបានគេហៅថាស្ពានអាកាស ដោយសារតែមិនធ្លាប់មានស្ពានដូចនេះទេកាលពីមុននៅក្នុងទីក្រុង ក៏ដូចជាក្នុងប្រទេសទាំងមូលតែម្តង។ រដ្ឋាភិបាល និង ប្រជាពលរដ្ឋដែលមានមោទនភាព និងរីករាយយ៉ាងខ្លាំង ដោយសម្លឹងមើលស្ពានអាកាសកំពុងត្រូវបានសាងសងឲ្យមានជារូបរាងឡើង។ គោលបំណងដ៏សំខាន់នៃការកសាងគ្រាន់តែស្ពានអាកាស គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ដោយប្រជាពលរដ្ឋមិនចាំបាច់ការបើកបរនៅលើផ្លូវដូចគ្នាសម្រាប់ទិសដៅផ្សេងគ្នានោះទេ។ បច្ចុប្បន្ន រាជធានីភ្នំពេញ មានស្ពានអាកាសចំនួនបី ដែលមានទីតាំងស្ថិតនៅក្នុងតំបន់មមាញឹកនៃការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។ ស្ពានទី១ មានឈ្មោះថា “ស្ពានអាកាសក្បាលថ្នល់” វាត្រូវបានកសាងឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៩ នេះជាស្ពានដ៏វែងដែលមានប្រវ៉ែង ៣០៨ ម៉ែត្រមានតម្លៃ…