Tag Archives: ការអភិវឌ្ឍទីក្រុង

គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​នឹង​ចុះ​ពិនិត្យ​ពុទ្ធសាសន​បណ្ឌិត្យ

ប្រភព៖ ភ្នំពេញប៉ុស្តិ៍, Mon, 5 January 2015, ប៉ិច សុធារី ភ្នំពេញៈ គណៈកម្មការ​ទី៧​នៃ​រដ្ឋសភា នឹង​ចុះ​ទៅ​ពិនិត្យ​ស្ថាន​ភាព​ដី​បរិវេណ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ និង​ពុទ្ធិកសាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ នៅ​ថ្ងៃ​សុក្រនេះ ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ចំពោះ​ការ​អះអាង​របស់​រដ្ឋមន្ត្រី​​ក្រសួង​ ធម្មការ និង​សាសនា ដែល​ថា ពុំ​មាន​ការ​​លក់ ឬ​ជួលដី​វិទ្យា​ស្ថាន​នេះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ណាហ្គា​វើល​ទេ។ រដ្ឋសភា​ ធ្លាប់​បាន​កោះ​ហៅ​លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​កាល​ពី​ខែ​តុលា បន្ទាប់​ពី​ផ្នែក​ខ្លះ​នៃ​របង​ និង​ខ្លោង​ទ្វារ​នៃ​វិទ្យាស្ថាន​ពុទ្ធ​សាសន​​បណ្ឌិត្យ ត្រូវ​បាន​វាយ​កម្ទេច កាល​ពី​ដើម​ ឆ្នាំ​ ២០១៤ ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា។ ប្រធាន​ គណៈកម្មការ​ទី​៧…

តើទាល់តែមានលុយទើបពន្លត់ភ្លើងមែនទេ?

ថ្មីៗនេះ មានការពិភាក្សាសំខាន់ៗទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ស្តីពីភ្លើងឆេះផ្ទះជាច្រើនខ្នង នៅតំបន់សហគមក្រីក្រក្នុងទីក្រុង។ នេះជាក្តីព្រួយបារម្មណ៍បន្ថែមទៀត សម្រាប់សហគមន៍ក្រីក្រ ដែលធ្លាប់មានបទពិសោធន៍ទទួលរងការខូចខាត ដោយសារ បញ្ហាអសុវត្ថិភាពផ្ទះសម្បែង និងការបណ្តេញចេញ។ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៤ លោក អី សារ៉ុម ដែលជានាយកប្រតិបត្តិអង្គការសមាគមធាងត្នោត នឹងអញ្ជើញចូលរួមជា វាគ្មិនក្នុងកម្មវិធីវិទ្យុ VOD​ ដែលជជែកពិភាក្សាក្រោមប្រធាន តើទាល់តែមានលុយ ទើបពន្លត់ភ្លើងមែនទេ?  តួនាទីរបស់ស្ថានីយអគ្គិភ័យរាជធានីភ្នំពេញ ក្នុង​ការការបង្ការការកើត ឡើងនូវអគ្គិភ័យ ដែលជាញឹកញាប់ត្រូវបានគេឃើញមាន ការខ្វះការយកចិត្តទុកដាក់ ចំពោះសហគមន៍ក្រីក្រ។ នេះគឺជាឱកាសដ៏ល្អមួយ ក្នុងការបើកកិច្ចពិភាក្សាស្តីអំពីដើមហេតុ ដែលបង្កឲ្យមានការផ្ទុះឡើង…

Singapore firm pulls out of planned land deal at Boeung Kak

Source: www.phnompenhpost.com, Sat, 20 December 2014,Daniel de Carteret and Chan Muyhong Singapore-listed developer HLH, which had entered into an agreement to purchase 1.3 hectares of land at Boeung Kak lake has withdrawn from the deal, according a…

វគ្គបណ្ដុះបណ្ដាល អំពី ប្រព័ន្ធទំនាក់ទំនងសង្គម របស់សំឡេងទីក្រុងចាប់ផ្តើមហើយ

ថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១៤ នេះ គម្រោងសំឡេងទីក្រុងរបស់ អង្គការសមាគមធាងត្នោត បានរៀបចំវគ្គបណ្ដុះបណ្ដាលអំពី ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម លើប្រធានបទ ប្រើប្រាស់អ៊ីនធើណេត និងអ៊ីម៉ែល ទៅដល់សិស្ស និស្សិត និងយុវជនសហគមន៍ ប្រមាណជា ៣២ នាក់។ គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្ដទៅរយៈពេល៤ ថ្ងៃគឺ ថ្ងៃទី ២០,២១,២៧​,​២៨ ខែធ្នូ ឆ្នាំ ២០១៤ នឹងចាប់ផ្ដើមពីម៉ោង ៧:៣០នាទីព្រឹកដល់ម៉ោង ៥ ល្ងាច។ វគ្គបណ្តុះបណ្តាលទាំង ថ្ងៃនេះ ធ្វើឡើង ក្នុងគោលបំណង៖ ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋានដល់យុវជន…

តម្រូវការ​លំនៅឋាន​នៅ​តែ​មាន​កំណើន​ខ្ពស់​

ប្រភព៖ www.postkhmer.com, Fri, 19 December 2014,ស៊ីវ ម៉េង អ្នក​ វិនិយោគ​ដែល​គ្មាន​​​ផែនការ​ច្បាស់​លាស់​អាច​នឹង​​ជួប​ការ​​បរាជ័យ ​តែ​សម្រាប់​អ្នក​អភិ​វឌ្ឍន៍​គម្រោង​ធំៗ​ដែល​មាន​ទុន​វិនិយោគ​រាប់​លាន​ ដុល្លារ ប្រហែល​មិន​មែន​ចេះ​តែ​ប្រថុយ​ប្រថាន​នោះ​ទេ ប្រសិន​បើ​សំណង់​លំនៅឋាន​របស់​ពួក​គេ​មិន​មាន​តម្រូវ​ការ​ពី​អតិថិជន​ពិត​ ប្រាកដ​នោះ​។ មុន​ពេល​មាន​មហា​វិបត្តិ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​សកល​ កាល​ពី​ឆ្នាំ​២០០៨​ អ្នក​អភិវឌ្ឍន៍​លំនៅឋាន​​មាន​សកម្ម​ភាព​ពុះ​ក ញ្រោល​យ៉ាង​ខ្លាំង ស្រប​ពេល​តម្រូវ​ការ​មាន​សន្ទុះ​កើន​ឡើង​ ប៉ុន្តែ​នៅ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ចូល​មក​ដល់​បាន​ធ្វើ​ឲ្យ​ការ​លក់​ផ្ទះ​ក្នុង​បុរី​ស្ទើរ​តែ ​ទាំង​អស់​​ត្រូវ​ជាប់​គាំង​ស្តូក​តែ​ម្តង​។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ នា​រយៈ​ពេល​​២៣ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ថា និន្នាការ​ដូច​កាល​​មុន​ឆ្នាំ​២០០៨​បាន​ចាប់​ផ្តើម​មាន​សា​​ជា​ថ្មី​ឡើង​វិញ ​ហើយ​។ អគ្គនាយក​ក្រុមហ៊ុន ​ថោន ស៊ីធី រៀល​អេស្ទេត​ លោក វ៉ន ​ចាន់ថន…

End to rocky road drives land price rise

Source: wwwphnompenhpost.com, Sat, 20 December 2014, Sum Manet Property prices along Veng Sreng Boulevard are up as repairs and a road expansion project are on track to be completed in 2015, said industry insiders. Po…

Cintri workers back on strike

Source: www.PostKhmer.com,Tue, 16 December 2014, ប៉ិច សុធារី ភ្នំពេញៈ បុគ្គលិក​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី ជាង ១០០០ នាក់ បាន​ធ្វើ​កូដកម្ម​ជា​ថ្មី កាល​ពី​ថ្ងៃ​ម្សិល​មិញ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ពី ២០០ ទៅ ៣០០ ដុល្លារ​តាម​ផ្នែក​នីមួយៗ​និង​ធ្វើ​ការ​ត្រឹម ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​ក្រុម​ហ៊ុន​មិន​អនុញ្ញាត​ឲ្យ​អ្នក​បើក​បរ​បូម​យក​ប្រេង​សាំង​ដែល ​នៅ​សល់​ក្រោយ​ពី​ការ​ដឹក​សំរាម​ដូច​មុន។ តំណាង​បុគ្គលិក​កម្មករ​ក្រុម​ហ៊ុន​ស៊ីនទ្រី លោក ប្រាក់ សុខា បាន​ឲ្យ​ដឹង​ថា អ្នក​បើក​ឡាន​ដឹក​សំរាម និង​កម្មករ​ប្រមូល​សំរាម​ទាំង​វេន​យប់ និង​វេន​ថ្ងៃ បាន​នាំ​គ្នា​តវ៉ា តាំង​ពី​ម៉ោង ៦ ល្ងាច​ថ្ងៃ​អាទិត្យ…

អង្គការ​ចៃកា​នឹង​ផ្តល់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​១០០​គ្រឿង​ដាក់​តាម​ភ្លើងស្តុប​នៅ​ក្រុង​ភ្នំពេញ

ដោយវិទ្យុអាស៊ីសេរី ថ្ងៃទី ១៣ខែធ្នូ ឆ្នាំ ២០១៤ ការ​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជា​ក្តី​កង្វល់ និង​បាន​ធ្វើ​ឲ្យ​ខាត​បង់​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដោយសារ​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ឬ​អង្គការ​ចៃកា (JICA = Japan International Cooperation Agency) បាន​ប្រជុំ​រក​ដំណោះស្រាយ​បញ្ហា​កើត​ឡើង​នោះ។ ជា​លទ្ធផល ភាគី​ទាំង​ពីរ​សម្រេច​ដោះស្រាយ​បញ្ហា​នេះ​តាម​រយៈ​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព តាម​ភ្លើងស្តុប​នៅ​ក្រុងភ្នំពេញ។ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​សង្ឃឹម​ថា ភ្លើងស្តុប​ថ្មី​ដែល​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​១០០ នឹង​សម្រួល​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ គម្រោង​ថ្មី​នេះ​អនុវត្ត​ដោយ​សាលា​រាជធានី​ភ្នំពេញ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​អង្គការ​ចៃកា។ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​នៅ​ថ្ងៃ​សៅរ៍ ទី​១៣…

តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ ​នៅ​ពេល​ដែល​បុរី​មួយ​ប្រកាស​ក្ស័យ​ធន?

ដោយ វិទ្យុអាស៊ីសេរី ថ្ងៃទី ១១ ថ្ងៃទី ធ្នូ ឆ្នាំ ២០១៤ ការដ្ឋាន​សាងសង់​បុរី ៩៩៩ ឋិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ ជិត​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ រូបថត​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៤ គម្រោង​វិនិយោគ​នានា​នៅ​កម្ពុជា របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​រអាក់រអួល​ជា​ខ្លាំង បន្ទាប់​ពី​តុលាការ​បាន​ចោទ​អ្នក​គ្រប់គ្រង​រូប​នេះ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។ ព័ត៌មាន​នេះ បាន​ជំរុញ​ឲ្យ​ដំណើរ​ការ​សាងសង់​បុរី និង​សកម្មភាព​អាជីវកម្ម​របស់​ឧកញ៉ា ថោង សារ៉ាត់ បាត់​បង់​ការ​ទុក​ចិត្ត​ពី​អតិថិជន ហើយ​បញ្ហា​នេះ​អាច​ឈាន​ដល់​ការ​ក្ស័យ​ធន។ តើ​អតិថិជន​ត្រូវ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អ្នក​ណា​ខ្លះ ប្រសិន​បើ​បុរី​មួយ​ត្រូវ​ដួល​រលំ? រចនាសម្ព័ន្ធ​គ្រប់គ្រង​នៅ​ក្នុង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ថោង…

អាជីវករ​សាង​សង់​តូប​របស់​ខ្លួន​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស បន្ទាប់ពី​អគ្គិភ័យ​ឆាប​ឆេះ​

ដោយ ខេមបូឌាដេលី ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៤ អាជីវករ​​នៅ​ផ្សារ​ចាស់​ដែល​ជា​ផ្សារ​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​​រាជ​ធានី​ ភ្នំពេញ និង​ជា​កន្លែង​ដែល​តូប​ជាង​២០០​​ត្រូវ​បាន​ឆាប​ឆេះ​អស់​កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា កំពុង​តែ​សាង​សង់​តូប​របស់​ខ្លួន​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ ដោយ​មាន​កម្មករ​សំណង់​រាប់​សិប​នាក់​កំពុង​ធ្វើ​ការ​ ដើម្បី​ធ្វើ​ឲ្យ​ផ្សារ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​អគ្គិភ័យ​នេះ វិល​ត្រឡប់​មក​មាន​ការ​រក​ស៊ី​ជា​ធម្មតា​វិញ។ ដោយ​សាលា​រាជ​ធានី​បាន​​​​ជូន​ដណឹង​​ដល់​អាជីវករ​ថា ខ្លួន​គ្មាន​ផែន​ការ​​ផ្ដល់​សំណង​ដល់​អាជីវករ​​ចំពោះ​ការ​ខូច​ខាត​នោះ អ្នកស្រី សុខ លាង អាជីវករ​ម្នាក់​អាយុ​៤២​ឆ្នាំ បាន​​លើក​ឡើង​ថា អ្នកស្រី និង​ម្ចាស់​តូប​ផ្សេងៗ​ទៀត​​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុម​ហ៊ុន​សំណង់​ ឯកជន​ ដើម្បី​សាង​សង់​តូប​ដែល​ឆេះ​អស់​ទាំង​នោះ​ឡើង​វិញ។ អ្នកស្រី សុខ លាង បាន​និយាយ​កាលពី​ម្សិលមិញ​ថា “ខ្ញុំ​បាន​បង់​ប្រាក់​ជាង​៧០០ដុល្លារ​​ដើម្បី​ឲ្យ​មាន​ការ​សាង​សង់​តូប​ របស់​ខ្ញុំ​ឡើង​វិញ”។ អ្នកស្រី​បាន​បន្ថែម​ថា អ្នកស្រីសង្ឃឹម​ថា ​ទីបំផុត​សាលា​រាជ​ធានីនឹង​ជួយ​រ៉ាប់រង​ចំពោះ​ការ​ខូច​ខាត​…

ក្រុម​ហ៊ុន​​នៅ​ពីក្រោយ​គម្រោង​អភិវឌ្ឍន៍​តំបន់បឹង​កក់​​លើក​ឡើង​ថា ការ​លក់​ដី​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​

ដោយ ខេមបូឌាដេលី ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៤ ក្រុម​ហ៊ុន​​ដែល​នៅ​ពីក្រោយ​គម្រោង​​អភិវឌ្ឍន៍​​ដ៏ចម្រូងចម្រាស​នៅ​តំបន់ ​បឹង​កក់​​បាន​លើក​ឡើង​ថា ការ​លក់​ដី​រាប់​លាន​ដុល្លារ​ដែល​មិន​ទាន់​ដាច់​ស្រេច​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ សិង្ហបុរី​មួយ​ទំនង​ជា​មិន​កើត​ឡើង​ទេ ដោយ​សារ​​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក​ដែល​មាន​គម្រោង​ទិញ​ដី​ នេះ។ កាលពី​ខែ​មិថុនា ក្រុម​ហ៊ុន​ HLH Group បាន​ប្រកាស​ថា ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​ថ្មី​របស់​ខ្លួន​គឺ​ក្រុម​ហ៊ុន D’Lottus Development បាន​យល់ព្រម​​ផ្ដល់​ប្រាក់​ចំនួន​១៤,៩លាន​ដុល្លារ ដើម្បី​ទទួល​បាន​ដីទំហំ​១,៣៥​ហិកតា​ពី​​ក្រុមហ៊ុនស៊ូកាគូអុីន ដែល​គ្រប់​គ្រង​ដោយ​លោក ឡាវ ម៉េងឃិន សមាជិក​​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា។ ដោយ​មាន​ជំនួយ​ពី​​សាលា​រាជ​ធានី​ ក្រុម​ហ៊ុន​ស៊ូកាគូអុីនបាន​បណ្ដេញ​អ្នក​ភូមិ​ប្រមាណ​៣.០០០គ្រួសារ​ពី​តំបន់​ បឹង​កក់​ ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​របស់​ក្រុម​ហ៊ុន​នេះ​។ ការ​បណ្ដេញចេញទ្រង់ទ្រាយ​ធំនេះ​ បាន​ធ្វើ​ឲ្យ​ធនាគារ​ពិភព​លោក​​ផ្អាក​ការ​ផ្ដល់​ប្រាក់​កម្ចី​ថ្មី​ទាំង​អស់ ​មក​ឲ្យ​កម្ពុជា​ភ្លាមៗ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ក្រុម​ហ៊ុន​…

ក្រុម​ហ៊ុន​​អចលនទ្រព្យ​​ជប៉ុន​មួយ​ ​​​​បើក​ការ​វិនិយោគ​នៅ​​តំបន់​កំពុង​​​មាន​សក្ដានុពល​​ក្នុង​រាជធានី​ភ្នំពេញ​

ដោយ BNEWS, ថ្ងៃទី ០៦ ធ្នូ ២០១៤ ក្រុម​ហ៊ុនផ្ដល់​សេវាកម្ម​អចលនទ្រព្យ​ Leopalace 21 Corporation របស់​ជប៉ុន​​នឹង​បើក​ការ​វិនិយោគ​ទៅ​លើ​សំណង់​អគារ​ខ្ពស់​ៗ​នៅ​តំបន់​ទួល​គោក​ និង​តំបន់​បឹង​កេង​កង​ក្រោម​គម្រោង​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ​ ២០​លាន​ដុល្លារ​អាមេរិក​។ ​   តាម​ការ​ដក​ស្រង់​ប្រសាសន៍​របស់​លោក​លោក Eisei Miyama នាយកប្រតិបត្តិទូទៅនៃក្រុមហ៊ុន “Leopalace21 Corporation ” ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា​(AKP)​ ឱ្យ​ដឹង​ថា ​ការ​វិនិយោគ​នេះ​ដោយ​សារ​​​លោក​មើល​ឃើញ​​ពី​សក្តានុភាព​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​កំពុង​តែ​មាន​សន្ទុះ​រីក​ចម្រើន​ ហើយ​​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​កំពុងតែ​បណ្ដាក់ទុន​រកស៊ី​នៅ​​កម្ពុជា​ ដូច្នេះ​លោក​ចង់​ឱ្យ​មាន​គេហដ្ឋាន​ក៏​ដូចជា​បន្ទប់ស្នាក់​នៅ​ដ៏​ល្អៗ​ សម្រាប់​ជនជាតិ​ជប៉ុន​ ជា​ពិសេស​​ជួយ​ដល់​​កម្ពុជា​ តាមរយៈ​ការ​សាងសង់​អគារ​ល្អៗ ​បន្ទប់ល្អៗ​ ដើម្បី​ឱ្យ​ការ​ស្នាក់​នៅ​កាន់​តែ​ទំនើប ​និង​មាន​សុវត្ថិភាព​ខ្ពស់។ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​​និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា​លោក​ឧកញ៉ា​ ចេង​…