GMAC គ្រោងសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិទ្យាជីវៈឧស្សាហកម្មកាត់ដេរនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

GMAC គ្រោងសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិទ្យាជីវៈឧស្សាហកម្មកាត់ដេរនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

On

ថ្ងៃទី៖  ០១ កញ្ញា ២០១៥    ដោយ៖  Urban Voice Cambodia     ដោយ៖​ ចាន់ថុន

GMAC មកពីពាក្យពេញថា(Garment Manufacturers Association in Cambodia) សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានចេញសេចក្តីប្រកាសថា នឹងធ្វើការសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់វិស័យកាត់ដេរ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ដែលទទួលបានបា្រក់កម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។

វិទ្យាស្ថាននឹងបណ្តុះបណ្តាលជំនាញដល់កម្មករ និយោជិតគ្រប់ជាន់ថ្នាក់ ដែលកំពុងធ្វើការងារក្នុងវិស័យកាត់ដេរ ព្រមទាំងប្រជាជនកម្ពុជាទាំងអស់ ដែលចង់មានជំនាញ ឬចាប់យកអាជីព ក្នុងវិស័យកាត់ដេរនៅពេលអនាគត់។
វិទ្យាស្ថាននេះមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

 

លិខិតប្រកាស របស់GMAC
លិខិតប្រកាស របស់GMAC

 

យុទ្ធនាការ​​ភ្ជាប់​ចរន្តអគ្គិសនី​​តម្លៃ​៦១០​រៀល​បាន​ជាង​១៥​ម៉ឺន​បន្ទប់​ក្នុង​រយៈពេល​៧​ខែ​​

យុទ្ធនាការ​​ភ្ជាប់​ចរន្តអគ្គិសនី​​តម្លៃ​៦១០​រៀល​បាន​ជាង​១៥​ម៉ឺន​បន្ទប់​ក្នុង​រយៈពេល​៧​ខែ​​

On

ដោយ៖ ងី​​ សុវណ្ណរតនី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥

អគ្គិសនី​កម្ពុជា (EDC) ឲ្យដឹងថា ខ្លួន​បាន​ចុះ​ភ្ជាប់​ចរន្ដអគ្គិសនី​ដល់ផ្ទះ និង​បន្ទប់​ជួល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចំនួន ១៥១ ៥៦២ ​បន្ទប់​ហើយ​គិត​មកដល់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៥ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​ចុះ​ថ្ងៃ​ទី​៣១ ខែសីហា បានឲ្យដឹងថា ក្នុង​រយៈពេល​៥៧ខែ គឺ​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥ រហូតដល់​យប់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៥ ក្រុមការងារ​ត​ភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ​៦១០​រៀល ជា​ថ្លៃ​អនុគ្រោះ​សម្រាប់​ការប្រើប្រាស់​ក្រោម​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ខែ​នោះ ត​ភ្ជាប់​បាន​ចំនួន ១៥១ ៥៦២ បន្ទប់​រួច​ហើយ ។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក៏​បាន​ថ្លែងអំណរគុណ​ និងការកោតសរសើរដល់​គ្រប់​ម្ចាស់​ផ្ទះជួល អាជ្ញាធរ​មូលដ្ឋាន និង កម្លាំងប្រដាប់អាវុធ ដែល​សហការ​ជាមួយ​ក្រុម​ការងារ​ត​ភ្ជាប់​ចរន្តអគ្គិសនី​ក្នុងតម្លៃ​អនុគ្រោះ​នេះ​។​

​គួរបញ្ជាក់​ថា ក្នុង​រាជធានី​ភ្នំពេញ អគ្គិសនី​កម្ពុជា​បាន​កំណត់​តម្លៃ​អគ្គិសនី​ជា​៣​បែប គឺ​បើ​ប្រើប្រាស់​មិន​លើសពី​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ ត្រូវ​ចំណាយ ៦១០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ប្រើប្រាស់​ចាប់ពី​៥១​ទៅ​២០០​គីឡូវ៉ាត់ម៉ោង ត្រូវ​យក​តម្លៃ ៧២០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង និង​លើសពី ២០០ គីឡូវ៉ាត់ម៉ោង ត្រូវ​យក​តម្លៃ ៨២០ រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង៕

សូមសរសេរមកកាន់លោក ងី សុវណ្ណរតនី តាមរយៈ ngysovanratany@gmail.com

 

គម្រោងស្ថាបនាផ្លូវថ្មើរជើងរបស់សាលារាជធានីតាមច្រាំងទន្លេសម្រេចបាន ៤០%ហើយ

គម្រោងស្ថាបនាផ្លូវថ្មើរជើងរបស់សាលារាជធានីតាមច្រាំងទន្លេសម្រេចបាន ៤០%ហើយ

On

ថ្ងៃទី៖ ៣១ ខែសីហា ឆ្នាំ២០១៥   ដោយ៖  Urban Voice Cambodia    អត្ថបទ៖ ចាន់ថុន

ក្រោយពីបានបញ្ចេញនូវគម្រោងស្ថាបនា ផ្លូវជាប់មាត់ទន្លេមួយខ្សែ ដែលតភ្ជាប់ពីបញ្ជរព័ត៌មានទេសចរមុខព្រះបរមរាជវាំង រហូតដល់ស្ពានភ្លោះកោះពេជ្រ ដែលមានប្រវែងសរុបប្រមាណ ៩៥០ម៉ែត្រ ដោយឆ្លងកាត់ សាលមហោស្រពចតុមុខ សណ្ឋាគារHimawari និងសណ្ឋាគារCambodiana។ ដើម្បីពង្រីកនូវផ្លូវដើរថ្មើរជើង និងសួនច្បារសាធារណៈ ក្នុងគោលបំណងបង្កើនសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរឡើងថែមទៀត របស់សាលារាជធានីភ្នំពេញកន្លងទៅ។ ឥឡូវគម្រោងនេះបាននឹងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ រហូតបានសម្រេចបានប្រមាណជា ៤០ភាគរយជាងហើយមកដល់ពេលនេះ។

ទំនាក់ទំនងមកកាន់៖  chengchanthon@gmail.com

ចំងាយផ្លូវ ដើរថ្មើរជើងតាមមាត់ទន្លេ
ចំងាយផ្លូវ ដើរថ្មើរជើងតាមមាត់ទន្លេ
11937995_477191375794953_1060127059520800860_o
រូបគំរូរក្នុង 3D (សាលារាជធានីភ្នំពេញ)
11906732_477191369128287_3580341417833417505_o
រូបគំរូរក្នុង 3D (សាលារាជធានីភ្នំពេញ)
រូបភាពនៃសកម្មភាព នឹងទិដ្ឋិភាពកំពុងសាងសង់
រូបភាពនៃសកម្មភាព នឹងទិដ្ឋិភាពកំពុងសាងសង់ (សាលារាជធានីភ្នំពេញ)
រូបភាពនៃសកម្មភាព នឹងទិដ្ឋិភាពកំពុងសាងសង់ (សាលារាជធានីភ្នំពេញ)
រូបភាពនៃសកម្មភាព នឹងទិដ្ឋិភាពកំពុងសាងសង់ (សាលារាជធានីភ្នំពេញ)

 

 

 

ការដ្ឋានធ្វើផ្លូវថ្មើរជើងមាត់ទន្លេរបស់សាលារាជធានីដំណើរការបាន៤០%ហើយ

ការដ្ឋានធ្វើផ្លូវថ្មើរជើងមាត់ទន្លេរបស់សាលារាជធានីដំណើរការបាន៤០%ហើយ

On
ដោយ៖ សំឡេងទីក្រុង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥

នៅថ្ងៃទី២៨ ខែសីហានេះ សាលារាជធានីភ្នំពេញបានប្រកាសថាគម្រោងស្ថាបនាផ្លូវថ្មើរជើង តាមមាត់ទន្លេដំណាក់កាលទី១ ដំណើរការបានប្រហែល៤០%ហើយ។ ដោយគម្រោងនេះ នឹងតភ្ជាប់ពីបញ្ជរព័ត៌មានទេសចរមុខព្រះបរមរាជវាំង រហូតដល់ស្ពានភ្លោះកោះពេជ្រ ដែលមានប្រវែងសរុបប្រហែល ៩៥០ម៉ែត្រ ដោយឆ្លងកាត់ សាលចតុមុខ សណ្ឋាគារHimawari និងសណ្ឋាគារCambodiana ក្នុងគោលបំណងពង្រីកបន្ថែមផ្លូវដើរថ្មើរជើង និងសួនច្បារសាធារណៈ ដើម្បីកែលម្អសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើងថែមទៀតដើម្បីជាប្រយោជន៍ដល់សាធារណៈជនបានកំសាន្ដ លំហែកាយ និងលំហាត់ប្រាណ ក្នុងលក្ខខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ ។ នេះបើយោងតាមបណ្តាញសង្គមផ្លូវការរបស់សាលារាជធានីភ្នំពេញ។

 

 

តើការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញបណ្ដាលមកពីការអភិវឌ្ឍន៍ទីក្រុងដែរ ឬទេ?

តើការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញបណ្ដាលមកពីការអភិវឌ្ឍន៍ទីក្រុងដែរ ឬទេ?

On

ថ្ងៃទី៖  ២៨ ខែសីហា ២០១៥    ដោយ៖  សម្លេងទីក្រុង

 ការកកស្ទះចរាចរណ៍គឺជាជាបញ្ហាដ៏ធំមួយនៅក្នុងទីក្រុងភ្នំពេញ។ ក្រៅពីបង្ករឱ្យមានតានតឹងអារម្មណ៍​ ការ​កកស្ទះចរាចរណ៍មានផលប៉ះពាល់ជាអវិជ្ជមានទៅលើបរិស្ថាន និងសេដ្ឋកិច្ចផងដែរ។ តើប្រជាពលរដ្ឋត្រូវ​ខ្ជះខ្ជាយថវិការប៉ុន្មានសម្រាប់ទិញសាំងយកមកប្រើបា្រស់ដោយសារការកកស្ទះចរាចរណ៍បែបនេះ? តើប្រជា​ពលរដ្ឋ​ត្រូវខ្ជះខ្ជាយពេលវេលាដោយសារការកកស្ទះចរាចរណ៍ប៉ុន្មានដែរ? ការកកស្ទះចរាចរណ៍កើតឡើង​ជារៀង​រាល់ថ្ងៃ ជាពិសេសចាប់ពីម៉ោង ៦:០០ព្រឹក ទៅដល់ ៨:០០ព្រឹក   ហើយពេលល្ងាចចាប់ពីម៉ោង ៤:០០ល្ងាច ទៅដល់​ម៉ោង ៧:០០ល្ងាច។ ការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ដែលកើ​តឡើងនៅទីក្រុង​ភ្នំពេញ វាធ្វើឱ្យ​ចំណេញ​​​​ថវិការ និង​ថែរក្សាបរិស្ថាននៅទីក្រុងភ្នំពេញផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ​ ដំបូង​យើង​ត្រូវស្វែងយល់ថាតើហេតុអ្វីបានជាមានការកកស្ទះចរាចរណ៍? សំណួរសួរថា “តើការកកស្ទះ​ចរាចរណ៍​នៅ​ទីក្រុងភ្នំពេញវាពិតជាបណ្តាលមកពីការអភិវឌ្ឍន៍ទីក្រុងដែរឬ?”

ជាទំលាប់ប្រជាពលរដ្ឋភាគច្រើនបានធ្វើចំណាកស្រុកមកទៅរស់នៅទីក្រុង។ ទីក្រុងភ្នំពេញគឺជាទីក្រុង​នៃប្រទេសកម្ពុជា   ហើយវាជាបេះដូងនៃការអភិវឌ្ឍន៍ជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធ  សេវាកម្ម និងការថែទាំ​សុខភាព ជាដើម។  ទសវត្សចុងក្រោយនេះ យើងសង្កេតឃើញថាប្រជាពលរដ្ឋនៅតំបន់ជនបទ បានធ្វើចំណាក​ស្រុក​ចេញពីជនបទដើម្បីស្វែង​រក​ការងារធ្វើ និងតាំងទីលំនៅថ្មីនៅក្នុងទីក្រុង។ នៅក្នុងឆ្នាំ២០១១ អ្នកដែល​ចំណាក​ស្រុក មានប្រមាណជាង ១០០,០០០នាក់ បានមករស់នៅទីក្រុងភ្នំពេញ ដែលចំនួននេះ បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋក្នុងក្រុងកើនឡើងរហូតដល់ប្រមាណជាង ២​ លាន់នាក់។   ស្របពេលជាមួយនេះផងដែរ ដោយ​យោង​ទៅតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន​ ប្រទេស​កម្ពុជាដែលបានចេញ​ផ្សាយ​ជារៀងរាល់ឆ្នាំ មានម៉ូតូប្រមាណជាង៨០០,០០០គ្រឿង និងរថយន្ត ១៧០,០០០ គ្រឿងនៅក្នុងទីក្រុងភ្នំពេញ។​ ចំនួននេះត្រូវបានរំពឹងថានឹងបន្ដការកើនឡើងជារៀងរាល់ថ្ងៃទៀត។

មានមូលហេតុពីរ ​ដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ គឺផ្លូវតូចចង្អៀត និងមានយានជំនិះច្រើន​ពេក។ ចំនួនប្រជាពលរដ្ឋកើនឡើង និងចំនួនរថយន្ដក៍កើនឡើង ហើយចំនួនផ្លូវនៅទីក្រុងភ្នំពេញវាមានតិច។   នេះវា​​បានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងរវាងនគរូបនីយកម្ម និងការកកស្ទះចរាចរណ៍៖ ចំនួនប្រជា​ពលរដ្ឋ​កើនឡើង​​ ហើយយានជំនិះក៏កើនដែរ តែការពង្រីកផ្លូវមិនទាន់គ្រប់គ្រាន់។    ទោះជាយ៉ាងណា យោងទៅតាម​​​​​ការសម្ភាសន៍ជាមួយ​​​​​​​​​​​​​​​​​​​​​​​​​ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ មូលហេតុចម្បងដែលបណ្តាលឱ្យមានការកកស្ទះ​ចរាចរណ៍គឺ លើសពីការអភិវឌ្ឍន៍ទីក្រុង។

នៅពេលសួរពីមូលហេតុនៃការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ លោក សុភាព ជានិសិ្សតនៅ​សាកលវិទ្យាល័យវិចិត្រសិល្បៈ បាននិយាយថា អភិវឌ្ឍន៍ទីក្រុងគឺពិតជាបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍​មែន។ ប៉ុន្តែ បញ្ហាដំបូងដែលត្រូវដោះស្រាយនោះ គឺការមិនគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋ។ គាត់បាន​បន្ថែម​ទៀតថា “ពេលខ្លះ ផ្លូវតូចវាមិនជាបញ្ហានោះទេ ប៉ុន្ដែរបៀបដែលប្រជាពលរដ្ឋប្រើប្រាស់ផ្លូវគឺវាបង្ករ​ឱ្យមានការកក​ស្ទះតែម្តង។ បើទោះជាម៉ូតូមួយគ្រឿងក៏អាចធ្វើឱ្យមានការកកស្ទះចរាចរណ៍បានដែរ ប្រសិនបើ​ ប្រជាពលរដ្ឋមិនគោរពតាមច្បាប់ចរាចរណ៍”។

លោក សុក ហ៊ួត និស្សិតម្នាក់នៅវិទ្យាស្ថាន ស៊ីតិច បានលើកឡើងពីកត្តាមួយទៀតដែលជា មូលហេតុនៃការកកស្ទះចរាចរណ៍។ គាត់បានមានប្រសាសន៍ថា ការកកស្ទះចរាចរណ៍ កើតឡើង ភាគច្រើន​នៅ​ពេល​មានភ្លៀងធ្លាក់ខ្លាំង …

Starbucks Coffee គ្រោងបើកសាខាដំបូងនៅកម្ពុជា

Starbucks Coffee គ្រោងបើកសាខាដំបូងនៅកម្ពុជា

On

ថ្ងៃទី៖  ២៨ ខែសីហា ២០១៥     ដោយ៖ Urban Voice Cambodia     អត្ថបទ៖ ចាន់ថុន

Starbucks Coffee ត្រូវបានគេដឹងនឹងស្គាល់ថាជាឈ្មោះហាងកាហេ្វដែលល្បីល្បាញមួយក្នុងប្រទេសអាមេរិក ដែលមានអាយុកាលយូរអង្វែងណាស់មកហើយ នឹងបានបង្ហាញពីគម្រោងក្នុងការបោះជំហ៊ាន ចូលក្នុងប្រទេសកម្ពុជា  ដើម្បីពង្រីកទីផ្សារបស់ខ្លួនក្នុងតំបន់អាស៊ី ដោយគ្រោងនឹងបើកសាខាដំបូងរបស់ខ្លួនក្នុងទីក្រុងភ្នំពេញនៅចុងឆ្នាំ២០១៥ ដែលមានទីតាំងនៅមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ហើយនៅដើមឆ្នាំ២០១៦ ហាងកាហ្វេដ៏ល្បីល្បាញមួយនេះគ្រោងនឹងបើកសាខាមួយទៀតនៅក្នុងសង្កាត់ បឹងកេងកង ខ័ណ្ឌចំការមន រាជធានីភ្នំពេញផងដែរ។

សូមទំនាក់ទំនងមកកាន់៖  chengchanthon@gmail.com

Starbucks Coffee Shop
Starbucks Coffee Shop

images