Tag Archives: ការអភិវឌ្ឍទីក្រុង

អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​ខេត្ត​កណ្ដាល​សហការ​បង្ក្រាប​បទល្មើស​បូម​ខ្សាច់

ដោយ អ៊ុក សាវបូរី, វិទ្យុអាស៊ីសេរី, ថ្ងៃទី ១៨​​ មករា ២០១៥ កាណូត​បូម​ខ្សាច់​នៅ​ពេល​យប់ ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នៅ​បន្ត​សកម្មភាព​បូម​ជា​ដដែល បើ​ទោះ​បីជា​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​ក៏​ដោយ។ ប្រជាពលរដ្ឋ​លើក​ឡើង​ថា កិច្ច​សហការ​បង្ក្រាប​បទល្មើស​បូម​ខ្សាច់​រវាង​សាលា​រាជធានី​ភ្នំពេញ និង​សាលា​ខេត្ត​កណ្ដាល នៅ​មិន​ទាន់​រឹត​បន្តឹង​ខ្លាំងក្លា​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខេត្ត​កណ្ដាល នឹង​រឹត​បន្តឹង​ការ​សហការ​ដើម្បី​បង្ក្រាប​បទល្មើស​បូម​ខ្សាច់ ខណៈ​កាណូត​បូម​ខ្សាច់​ច្រើន​គ្រឿង​នៅ​បន្ត​លួច​បូម​នៅ​ពេល​យប់​ក្នុង​ទឹក​ដី​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ចៅ​សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ លោក លីវ វណ្ណថេង ថ្លែង​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៥ ថា ស្ទើរ​រាល់​យប់​កាណូត​ធំៗ បាន​លួច​ចូល​បូម​ខ្សាច់​ក្នុង​ទឹកដី​សង្កាត់​ព្រែក​ថ្មី។ អាជ្ញាធរ​សង្កាត់…

គម្រោង​កែលំអ​សោភ័ណភាព​បន្ថែម​ក្នុង​ខណ្ឌ​ជ្រោយចង្វា បាន​លេច​ជា​ផ្លែផ្កា​បណ្ដើរៗ​ហើយ​

ផ្សាយ ថ្ងៃទី17  ខែJanuary  ឆ្នាំ2015, ប្រភព៖ BNews គិត​ត្រឹម​ម្សិលមិញ​នេះ ផែនការអភិវឌ្ឍន៍​កែលំអ​សោភ័ណភាព​បន្ថែម​ក្នុង​រាជធានី​ភ្នំពេញ ដែល​ស្ថិត​ក្រោម​ការស្ថាបនា និង​រៀបចំ​របស់​សាលា​រាជធានី​ភ្នំពេញ សម្រេច​បាន​៦៥%​ហើយ ដែល​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុងខែ​កុម្ភៈ​ខាងមុខនេះ​។​   យោង​តាម​ទំព័រ​ហ្វេ​ស​បុក​(Facebook Page)​ផ្លូវការ​រ​របស់​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា  គម្រោង​ផែនការអភិវឌ្ឍន៍​កែលំអ​សោភ័ណភាព​បន្ថែម​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​ការ​ដាក់​រូប​សំណាក់​ការ​ដាក់​ភ្លើង​បំភ្លឺ​សួន ការ​ដាក់​បណ្ដាញ​លូ ការ​ដាក់​រៀបចំ​​ឥដ្ឋការ៉ូឡា ព្រមទាំង​ទីធ្លា និង​សួនច្បារ​ក​កម្សាន្ត​នៅ​លើ​ផ្ទៃដី​ទំហំ ៦០០៨​ម៉ែត្រ​ការេ ស្ថិតនៅ​សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ជ្រោយចង្វា​ និង​ផែនការ​តូចៗ​ដែល​ស្ថិត​ក្នុង​គម្រោង​នេះ​ជាច្រើន​ទៀត កំពុង​សម្រេច​ជា​លទ្ធផល​បណ្ដើរៗ ហើយ​ជា​រួម​គម្រោង​នេះ​សម្រេច​បាន​៦៥% បើ​គិត​ត្រឹម​ម្សិលមិញ​នេះ​។​   ប្រភព​ដដែល​ឲ្យ​ដឹង​បន្ត​ថា លទ្ធផល​នៃ​សមិទ្ធផល​ដែល​សម្រេច​បាន​មាន​ដូច​ខាង​ក្រោម​៖ -​ការងារ​ដាក់​លូ​ជុំវិញ​ សម្រេច​បាន ១០០% -​ការងារ​រៀប​ខឿន​ថ្នល់ សម្រេច​បាន…

សាលា​រាជធានី​ភ្នំពេញ​ចាប់​ផ្ដើម​ស្ដារ​ប្រឡាយ​ស្ទឹងមានជ័យ​និង​បឹង​សាឡាង

ដោយ អ៊ុក សាវបូរី, វិទ្យុអាស៊ីសេរី, ថ្ងៃទី ១៥ មករា ២០១៥ សាលា ​រាជធានី​ភ្នំពេញ ចាប់​ផ្ដើម​ស្ដារ​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ និង​ប្រឡាយ​បឹង​សាឡាង ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន។ ការ​ស្ដារ​នេះ បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ និង​អ្នក​ដំណើរ​ឆ្លង​កាត់​តំបន់​នោះ ថា​មាន​សំរាម និង​កំណក​ភក់​ចេញ​ពី​ប្រឡាយ និង​មិន​សម្អាត​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ឲ្យ​មាន​អនាម័យ​ល្អ។ កំណក​ភក់ និង​សំរាម​បន្សល់​ក្នុង​ប្រឡាយ​ស្ទឹងមានជ័យ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រើ​គ្រឿងចក្រ​កាយ​ដាក់​លើ​រថយន្ត​របស់​អង្គភាព​លូ​ទឹក និង​បូម​ទឹក​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥។ ការ​ ស្ដារ​ប្រឡាយ​ស្ទឹងមានជ័យ នេះ ត្រូវ​បាន​មន្ត្រី​មួយ​រូប​ពាក់​អាវ​ពណ៌​ខៀវ​ភ្ជាប់​ស្លាក​អង្គភាព​លូ​ទឹក និង​បូម​ទឹក លោក…

ADB សន្យា​ផ្តល់​ព័ត៌មាន​ទៅ​ប្រជា​សហគមន៍​ស្តី​ពី​ការសង់​ផ្លូវ​រថភ្លើង​នៅ​ដើម​សប្តាហ៍​ក្រោយ​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃសុក្រ ទី16 មករា 2015, VOD ធនាគារ ​អភិវឌ្ឍន៍អាស៊ី​(ADB)​នៅ​ថ្ងៃ​សុក្រ​នេះ សន្យា​ជាមួយ​ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ថា នឹង​ផ្តល់​ព័ត៌មាន​ពី​ការជួបប្រជុំ​សាធារណៈ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​ អង្គារ ទី​២០​សប្តាហ៍​ក្រោយ​ទាក់ទង​នឹង​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នេះ ។​ ការសន្យា​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រជា​សហគមន៍​ចំនួន​៨ និង​មាន​អ្នកចូលរួម​ប្រមាណ​៥០​នាក់ ប្រមូលផ្តុំ​នៅ​មុខ​ធានា​គារ​អភិវឌ្ឍន៍អាស៊ី​នៅ​ព្រឹក​នេះ ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ ផ្តល់​ព័ត៌មាន​ឲ្យបាន​ជាក់លាក់ ពី​ចំនួន​ម៉ែត្រ​ដែល​ត្រូវ​កំណត់​ចេញពី​ផ្លូវ​រថភ្លើង​ទៅ​ផ្ទះ​របស់​ពួកគេ ខណៈ​ពួកគេ​ព្រួយបារម្ភ​ពី​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ ។ សហគមន៍​ទាំងនោះ​រួមមាន សហគមន៍​ភូមិ​២ ភូមិ​១៧ ភូមិ​១០៤ ភូមិ​១០៥ ភូមិ​២៣ សហគមន៍​រួមចិត្ត​តែមួយ និង​សហគមន៍​អភិវឌ្ឍន៍​ថ្មី​ជាដើម ។​ ខណៈ​ ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​នេះ…

ក្រសួង​ដែន​ដី កំពុង​សិក្សា និង​រៀបចំ​​ពី​ការកំណត់​កម្ពស់​អគារ​ជាក់​លាក់​នៅរាជធានីភ្នំពេញ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃសុក្រ ទី16 មករា 2015, VOD មន្រ្តី ​ក្រសួ​ងរៀបចំ​​ដែន​ដី ​នគរូប​នីយកម្ម និង​សំណង់​ ឲ្យ​ដឹង​ថា​ក្រសួ​ង​កំពុងតែ​សិក្សា និង​ធ្វើសេចក្តី​ព្រាង​ប្លង់កំណត់កម្ពស់អគារនៅ​រាជធានីភ្នំពេញ​ ដើម្បី​បំពេញ​តម្រូវ​ការ​សេដ្ឋកិច្ច សង្គម​កិច្ច និង​​ការការ​ពារ​បរិស្ថាន។ អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម លោក ឆាយ ឬទ្ធិសែន ប្រាប់VODនៅ​ថ្ងៃសុក្រនេះថា​ក្រសួង​​កំពុងតែ​​ធ្វើសេចក្តី​ព្រាង​ ប្លង់កំណត់កម្ពស់អគារនៅរាជធានីភ្នំពេញ ដើម្បីបំពេញ​តាម​​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ និង​អ្នក​វិនិយោគ។ លោក​បន្ត​ថា​ក្រ​សួង​នឹង​ប្រគល់​កិច្ច​ការ​នេះ​ទៅ​សាលា​រាជធានី ដើម្បី​ធ្វើ​ការ​ជាមួយ​គណៈ​កម្មការ​រៀប​ចំ​ដែន​ដី​រាជធានី ដោយ​មាន​ការ​ចូល​រួមពី​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ។​​ លោក ឆាយ ឬទ្ធិសែន បញ្ជាក់​ថា​​…

បុរី​នៅ​ភ្នំពេញ​​ច្រើន​ស្អេក​ស្កះ​ ដឹង​មាន​ប៉ុន្មាន​អត់?

ដោយ Sabay ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៥ ឯកឧត្ដម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​មាន​បូរី​ទាំង​អស់ ៧៤ កំពុងតែ​​ដំណើរ​ការ​ដោយ​នៅ​ក្នុង​នោះ ​គ្រាន់​តែ ខណ្ឌ សែន សុខ​មាន​ជាង ​២០ បុរី ។ ​ ថ្លែង​ក្នុង​ពិធី​​​សម្ពោធ​បើក​ការដ្ឋាន​ក្រុមហ៊ុន​អ័រគីដេ​វិឡា​ ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ ២០០៤ ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ឯកឧត្ដម ប៉ា សុជាតិ​វង្ស បាន​ឲ្យ​ដឹង​ទៀត​ថា​ រាជធានី​ភ្នំពេញ​​មាន​ផ្ទៃ​ដីទាំង​អស់​សរុប ​៦៧៨…

រឿង​សង់​ស្តា​ដ​ថ្មី​ឈ្មោះ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ អស់ពី​ដោះ​ដូរ​ដី​ជាមួយ​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ បាន​លុយ​ចែក​គ្នា​ចាយ​រួច​ បុរស​ខ្លាំង​បង្វែរ​មក​ប្រើ​លុយ​ចិន​វិញ​

ដោយ ដើមត្នោតថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៥ គម្រោង​សាងសង់​ស្តា​ដ​ថ្មី​មួយ​ឈ្មោះ​ “​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​”​ ឋិត​នៅ​ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ជាទី​តាំង​ដី​កម្មសិទ្ធិ​របស់​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ អគ្គនាយក​ក្រុមហ៊ុន​ LYP​ Group​ និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ គឺ​ដើមចម​ដំបូង​កើត​ចេញពី​ការ​ដោះ​ដូរ​ដី​បឹង​ពោងពាយ​ខាងជើង​ទំហំ​១០៨​ហិ​ កតា​ ឋិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ និង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ LYP​ Group​ ដោយ​គម្រោង​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​រួច​ហើយ​កាលពី​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ លើ​ផ្ទៃដី​ទំហំ​៩៤​ហិ​កតា​ ខណៈ​រូបភាព​នៃ​ការ​ដោះ​ដូរ​ដី​រដ្ឋ​ជាង​១០០​ហិ​កតា​ជាមួយ​ឯកឧត្តម​ ឧកញ៉ា​ លី​…

Phnom Penh, Lowell Enter ‘Sister City’ Relationship

By Cambodia Daily, January 15, 2015 Phnom Penh on Wednesday cemented a “sister city” relationship with Lowell, Massachusetts, which has the second largest Cambodian-American population in the U.S. after Long Beach, California. Phnom Penh governor…

Workers set to get EdC deal

www.PhnomPenhPost.com, Thu, 15 January 2015, Sarah Taguiam and Pech Sotheary State energy provider Electricite du Cambodge (EdC) has announced that it will set a lower fixed price for garment workers residing in Phnom Penh, following…

រដ្ឋសភា​នឹង​ហៅ​រដ្ឋមន្ត្រី​ធម្មការ​ទៅ​សួរ​ជា​ថ្មី​រឿង​ដី​ពុទ្ធ​សាសនបណ្ឌិត្យ

ដោយ ប៉ិច សុធារី, ភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ១៤ មករា ឆ្នាំ ២០១៤ ភ្នំពេញៈ គណៈកម្មការ​ទី ៧នៃ​រដ្ឋសភា​ គ្រោង​នឹង​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​ជា​ថ្មី​ម្តង​ទៀត នៅ​ត្រី​មាស​ទី ២ ឆ្នាំ ២០១៥ នេះ​ដើម្បី​​បញ្ជាក់​អំពី​វិធាន​ការ​បន្ត ចំពោះ​ករណី​​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ ខណៈ​ដែល​ក្រសួង​​នៅ​មិន​ទាន់​បញ្ជាក់​ពី​​ព័ត៌មាន​មួយ​ចំនួន និង​កាល​បរិច្ឆេទ​នៃ​ការ​បញ្ចប់​ការ​សាង​សង់​ផ្លូវ​ក្រោម​ដី​របស់​ក្រុម​ ហ៊ុន​ល្បែង​ ណាហ្គាវើល។ ប្រធាន​គណៈកម្មការ​ទី៧ ផ្នែក​អប់រំ យុវជន ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ លោក យ៉ែម បុញ្ញឫទ្ធិ…

សាលា​ក្រុង​សិក្សា​ផល​ប៉ះពាល់​ជំរុញ​ការ​សង់​ស្ពាន​អាកាស​ទី​៤

ដោយ សែន ដាវីត, ភ្នំពេញបុស្តិ៍ុ, ថ្ងៃទី ១៤ មករា ២០១៥ សាលារាជធានី ​ភ្នំពេញ​បាន​បង្ហាញ​របាយការណ៍​ស្តីពី​ផល​ប៉ះ​ពាល់​អំពី​ការ​ ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ តិចណូ ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​រាជធានី​ភ្នំពេញ ក្នុង​គោល​បំណង​ឈាន​ទៅ​ធ្វើ​ការ​សាងសង់​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ចៀស​វាង​ការ​ថ្នាំង​ថ្នាក់​ពី​សំណាក់​គ្រួសារ​រង​ផល​ប៉ះ​ពាល់។ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ​ជាមួយ​នឹង​ក្រុម​មន្ដ្រី​ជំនាញ​ដើម្បី​សិក្សា​អំពី​ផល​ប៉ះពាល់ ទៅ​លើ​ការ​ស្ថាបនា​ស្ពាន​អាកាស​ទី៤ ជិត​ស្តុប​សាលា​ តិចណូ ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា សាលា​​រាជធានី​ភ្នំពេញ ពិត​ជា​មាន​កិច្ច​ប្រជុំ ស្តី​ពី​ការ​សិក្សា​ផល​ប៉ះ​ពាល់​ស្ពាន​អាកាស​ តិចណូ…

Compensation: City Hall eyes impact of ‘Sky Bridge’

www.PhnomPenhPost.com, Wed, 14 January 2015, Sen David A study commissioned by the government looking at the impact of the new Techo Sky Bridge project in Phnom Penh has found that 30 families are in line…