Tag Archives: ការអភិវឌ្ឍទីក្រុង

ឯក​អគ្គរាជ​ទូតអង់​គ្លេស​ប្រចាំ​កម្ពុជា​ជិះឡាន​ក្រុង​នៅ​ភ្នំពេញ

រាជធានីភ្នំពេញ៖ លោក បៀល ឡុងហ័ត (Bill Longhurst) ឯកអគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​ក្លាយ​ជាឯក​អគ្គរាជ​ទូត​បរទេស​និង​បច្ចឹម​ប្រទេស​ទីមួយ​ដែល​សាកល្បង​ ទទួល​សេវា​ឡាន​ក្រុង​សាធារណៈ​នៅក្នុង​ទីក្រុង​ភ្នំពេញ។​ លោក បៀល ​បានសាក​ល្បង​សេវាកម្ម​ឡាន​ក្រុង​សាធារណៈ របស់​រាជធានី​ភ្នំពេញ​កាល ពីព្រឹក​ថ្ងៃទី៣០ ខែ មករា កន្លង​ទៅនេះ​។​ ស្ថានទូត​អង់គ្លេស​បាន​អះអាងថា លោក​បៀល​បង្ហាញនូវ ភាព​សប្បាយ​រីករាយ ដោយ​ឃើញ​មានអ្នក​ដំណើរ​ជាច្រើន​ប្រើប្រាស់​សេវា​រថយន្ត​នេះ ។ លោក​ឯកអគ្គរាជទូត​ក៏បាន លើក​ទឹកចិត្ត​លោក​អ្នកអោយ​ប្រើប្រាស់​សេវា​រថយន្ត​ក្រុង​នេះ​អោយ​បាន​ច្រើន ដើម្បី​សម្រួល​ដល់ការ​កកស្ទះ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៏ ។ – See more at: http://ann.com.kh/post/54555024156214758245665233.html#sthash.FzHWedj1.JvdMnvfb.dpuf …

ស្ពាន​ជ្រោយចង្វា នឹង​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន ដោយសារ​ស្នាម​ប្រេះ ផ្នែក​កំណល់​នៃ​ទម្រ​ស្ពាន​

ប្រភព៖ http://www.cen.com.kh, ថ្ងៃទី 31 មករា 2015, ម៉ោង 09:20:AM) | ដោយ: កូឡាប ៩៥ ទើប​រាជរដ្ឋាភិបាល​ជ​ប៉ុន បាន​ជួសជុលភ្ជាប់​ស្ពាន​ជ្រោយចង្វារ​នោះ ឲ្យ​ដំណើរ ការ​ឡើងវិញ​៕ ភ្នំពេញ: ដោយសារ​ភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ស្នាម​ប្រេះ ផ្នែក​កំណល់​នៃ​ទម្រ ស្ពាន​ជ្រោយចង្វាខាងលិច ក្រុមការងារ​បច្ចេកទេស របស់​ជប៉ុន នឹង​មក​ត្រួតពិនិត្យ សិក្សា​លម្អិត ពី​ស្ថានភាព នៃ​ការ​ខូ​ចខាត​នោះ​។ ជាមួយគ្នា​នោះដែរ ចរាចរណ៍ នឹងត្រូវ​ផ្អាក​ឆ្លងកាត់ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៥ ខាងមុខនេះ​។​ ​សាលា​រាជធានី​…

At Boeung Trabek, 400 families set for eviction

source: www.PhnomPenhPost.com, Sat, 31 January 2015,Denise Hruby For years Phnom Penh’s urban poor have been encroaching on one of the city’s last remaining reservoirs. But with flooding, especially of the nearby open sewer that collects…

សកម្មភាព​ទិញ លក់​ស្ងប់ស្ងាត់​តែ​តម្លៃ​កើនឡើង

ដោយ ស៊ុំ ម៉ាណេត, ភ្នំពេញ ប៉ុស្តិ៍ , ថ្ងៃ ទី ៣១ ខែ មករា​ ឆ្នាំ ២០១៥ តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស បាន​កើនឡើង​ខ្ពស់​គួរ​កត់សម្គាល់​នៅក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គា្ន​កាលពី​ឆ្នាំ​២០១៣​។ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ក្នុង​ស្រុក​ជាច្រើន​បាន​លើក​ឡើង​ថា តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​មាន​ស្ថានភាព​ល្អ ប៉ុន្តែ​សកម្មភាព​នៃ​ការទិញ លក់​ហាក់​មិន​សូវ​មាន​ភាព​ផុសផុល​នោះ​ទេ បើ​ទោះបី​ជា​មាន​តម្រូវការ​ច្រើន​ក៏ដោយ​។ លោក ស៊ា ឆៃលីន នាយកប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីអិល រៀលធី បាន​លើក​ឡើង​ថា តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស មាន​ការ​កើនឡើង​ក្នុង​រង្វង់​១០-១៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣​។ តម្រូវការ​អចលនទ្រព្យ​នៅ​ទីនោះ​បាន​កើនឡើង​ជា​លំដាប់ ប៉ុន្តែ​ការ​ប្រកាស​លក់​ដី ឬ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ហាក់​មិន​សូវ​មាន​ច្រើន​នោះ​ទេ​។ លោក ឆៃលីន…

Electricite du Cambodge Begins Residential Electricity Overhaul

BY SEK ODOM AND MAX WEINSTEIN | The Cambodia Daily| January ,30, 2015 Two weeks after Prime Minister Hun Sen announced a government initiative to slash the price workers pay for electricity by preventing landlords…

សាលា​រាជធានី​ភ្នំពេញ​ស្ថាបនា​រោង​សម្រាប់​អ្នកដំណើរ​រង់​ចាំ​ជិះ​​រថយន្តក្រុង​ចំនួន​៣៤​បន្ថែម​ទៀត

ដោយ ផ្កាយព្រឹក, កោះសន្តិភាព, ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០១៥ រាជធានី​ភ្នំពេញ ៖ ​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា «ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ​ដោយ​ខ្សែ​រថយន្តក្រុង សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​សាងសង់​រោង​ជម្រក​សម្រាប់​អ្នកដំណើរ​រ់ង​ចាំ​ជិះ​​​រថយន្តក្រុង Bus Stop Shelter​ បាន​ចំនួន​៣៤​កន្លែង​លើ​គម្រោង​សរុប​៨៩​កន្លែង​នៅ​តាម​ចំណតរថយន្ត​ក្រុង​ទាំង​៣​ខ្សែ គឺ​ខ្សែរ​ត់ទី​១ ទី​២ និង​ខ្សែ​ទី​៣ ។ ជម្រក​រថយន្តក្រុង​នេះផ្តល់​ប្រយោជន៍​សម្រាប់​ការពារ​កម្តៅថ្ងៃ​ និង​ជ្រក​ភ្លៀង​របស់​អ្នកដំណើរ ព្រមទាំង​មាន​កៅអីអង្គុយ​រង់ចាំ​ផង​ដែរ តែ​សូម​បងប្អូន​ជួយ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ផង ដើម្បី​ផលប្រយោជន៍​របស់​យើង​ទាំងអស់​គ្នា»​។ គួរ​រំលឹក​ថា ​ចំពោះ​ខ្សែ​រថយន្តក្រុង​ដែល​បាន​បើក​ឲ្យ​ដំណើរការ​នា​ពេល​កន្លង​មកនេះ​មាន​ចំនួន​៣​ខ្សែ គឺ​ខ្សែ​ទី​១-រត់​ពី​គីឡូម៉ែត្រ​លេខ​៩ ខណ្ឌ​ឬ​ស្សី​កែវ កាត់​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងលិច​តាម​មហាវិថី​ព្រះ​មុនី​វង្ស​ឆ្ពោះទៅ​ក្បាលថ្នល់ ឆ្លងស្ពាន​ព្រះ​មុនី​វង្សទៅ​ច្បា​រអំពៅ និង​ទៅ​ចូល​នៅ​ចំណត​បឹង​ឈូក ​រួច​បត់​មក​វិញ ក្នុង​ចម្ងា​យ​ប្រមាណ​១៧​គីឡូម៉ែត្រ ខ្សែ​ទី​២-ចេញពី​ផ្សារ​រាត្រី តាម​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ…

ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​បូរីកីឡា និងព្រះសង្ឃធ្វើការតវ៉ាមុខសាលាក្រុងភ្នំពេញ​ ដើម្បីរក​ដំណោះស្រាយ​បញ្ហា​ដីធ្លី ​

នៅម៉ោង៨ និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋ​មក​ពី​សហគមន៍បូរីកីឡា​ និងព្រះសង្ឃ ក្នុងរាជធានីភ្នំពេញ ប្រមាណ៥០ អង្គ/​នាក់ មក​ប្រមូលផ្តុំ​នៅ​មុខ​សាលា​ក្រុងរាជធានី​ភ្នំពេញ ដើម្បី​ទាមទារអោយសាលាក្រុងពន្លឿនការដោះស្រាយសំណងលើបញ្ហាទំនាស់ដីធ្លី និង​សាងសង់​អាគារ​ដល់​អ្នក​បុរីកីឡា តាម​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex) ។ ពិសេសក្នុង​ចំណោម​ពលរដ្ឋ​មកពីសហគមន៍បូរីកីឡានេះ​​ ទាមទារអោយអាជ្ញាធរ​ដាក់​បញ្ចូល​ពលរដ្ឋ​ភូមិ១ ក្រុម​៨ ចូល​ក្នុង​ដី ១២.៤៤​ហិកតា ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បានសន្យា ដោយប្រកាស​ថា ប្រគល់អោយ​ប្រជាពលរដ្ឋ និង​សុំ​អោយ​បោះ​ព្រំប្រទល់​ដី​នោះ​សម្រាប់​ពលរដ្ឋ​ជា​កម្មសិទ្ធិ ។ ជម្លោះ ​ដី​ធ្លី របស់​អ្នក​បុរីកីឡា និង​ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច…

ស្ថាបនា​ពង្រីក​ផ្លូវ​លេខ​៥៩៨ បាន ៤៥ ភាគរយ

ដោយ៖ កូឡាប, CEN, ថ្ងៃ ទី ២៦ ខែ មករា ឆ្នាំ ២០១៥ ​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ និង​ធានាបាន​នូវ​ការដឹកជញ្ជូន​ធុន​ធ្ងន់ នៅ​តំបន់​ខាងជើង​រាជធានី​ភ្នំពេញ រហូតដល់​ពេលនេះ សាលា​រាជធានី​ភ្នុំពេញ បាន និង​កំពុង​ស្ថាបនា​ពង្រីក​ផ្លូវ​លេខ​៥៩៨ សម្រេចបាន ៤៥% ជា​ផ្លូវ​បេតុង​អារ​មេ ទទឹង ១៥ ម៉ែត្រ ប្រវែង ៦១១០ ម៉ែត្រ ចាប់ពី​រង្វង់​មូល​កាំ​កូ ដល់​ផ្លូវជាតិ​លេខ​៥ កម្រាស់​បេតុង ២០ សង់ទីម៉ែត្រ កម្លាំង ៤០ មេ​ហ្គា​បាស្កា​ល់​ជា​គូប​។ ​សាលា​រាជធានី…

ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ​ព្រាង​រួចហើយ

ដោយ ឯម មាឃ,នៅ​ថ្ងៃ 27/01/2015, វិទ្យុសំឡេងពិភពលោក ម្សិលមិញ ធនាគារពិភពលោក​បាន​បញ្ចេញ​របាយការណ៍​ស្តីពី​ការពង្រីក​ទីក្រុង​នៅ​កម្ពុជា​ពី​ឆ្នាំ២០០០ដល់​ឆ្នាំ២០១។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​បង្ហាញថា ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​កើន​លឿន​ខ្លាំង​ហើយ​ទំហំ​ទីក្រុង​នេះ​ក៏​រីក​រហ័ស​ណាស់ដែរ បើ​ធៀប​ទៅនឹង​ទីក្រុង​នានា​នៅ​តំបន់​អាស៊ី​បូព៌ា។ ទិន្នន័យ​ចុងក្រោយ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​រឹតតែ​ច្បាស់​ថា រាជធានី​នេះ​មាន​បញ្ហា​ច្រើន ប៉ុន្តែ​អ្នកជំនាញ​បានកសាង​សេចក្តីព្រាង​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​នេះ​ឱ្យបាន​ត្រឹមត្រូវ​រួចហើយ៕ …

ធនាគារ​ពិភពលោក​រក​ឃើញ​ថា​ផែនការ​​ពង្រីក​​ក្រុង​ធ្វើ​ឲ្យ​មាន​គម្លាត​អ្នក​មាន​អ្នក​ក្រ​កាន់​តែ​ធំ

ដោយ វិទ្យុអាស៊ីសេរី ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៥ ទីក្រុង​ភ្នំពេញ ជា​ទីក្រុង​តូច​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​តែ​ល្បឿន​នៃ​ពង្រីក​ក្រុង​វិញ មាន​សន្ទុះ​ខ្លាំង​ជាង​គេ​​​​បំផុត។ បញ្ហា​នេះ បាន​បណ្ដាល​ឲ្យ​​មាន​គម្លាត​អ្នក​មាន និង​អ្នកក្រ​កាន់​តែ​ធំ ដោយសារ​តែ​ថ្នាក់​ដឹក​នាំ​រៀប​ចំ​ផែនការ​​មិន​បាន​ត្រឹមត្រូវ ជា​ពិសេស​ការ​​បង្កើត​ឱកាស​រក​ប្រាក់​ចំណូល​មិន​​បាន​ស្មើ​​គ្នា​សម្រាប់​អ្នក​រស់​នៅ​ជនបទ និង​​អ្នក​រស់​នៅ​ទីក្រុង។ បញ្ហា​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា គឺ​នគរូបនីយកម្ម ឬ​ការ​ពង្រីក​​ក្រុង​ដែល​មាន​ល្បឿន​លឿន។ ស្ថាប័ន​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​កម្ពុជា បាន​ចាត់​វិធានការ​ដើម្បី​ធានា​ការ​​រីក​លូតលាស់​នៅ​ក្នុង​ទីក្រុង​ក្នុង​ការ​ចូល​រួម​ចំណែក​​​លើក​កម្ពស់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ។ ផ្អែក​លើ​ការ​វិភាគ​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​ពិភពលោក “ទិដ្ឋភាព​ទីក្រុង​​ដែល​កំពុង​មាន​ការ​ផ្លាស់​ប្ដូរ” បាន​បង្ហាញ​ថា ទីក្រុង​​ភ្នំពេញ មាន​​ផ្ទៃ​ដី​ទីក្រុង​តូច​ណាស់​ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ជាង​មួយ​លាន​នាក់​តែ​​​ជា​តំបន់​ទីក្រុង​ធំ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស ដែល​មាន​ល្បឿន​ពង្រីក​ក្រុង​ខ្លាំង​ជាង​គេ​នៅ​ក្នុង​តំបន់។ ក្នុង​របាយការណ៍​នោះ​បាន​រក​ឃើញ​​ថា អត្រា​នៃ​ការ​ពង្រីក​ក្រុង មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​ក្នុង​អត្រា ៤,៣% ក្នុង​មួយ​ឆ្នាំ ដែល​កើន​លើស​បណ្ដា​ប្រទេស​នានា ​យ៉ាង​ហោច​ណាស់​ពីរ​ដង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ…

WB ៖ នគរូបនីយកម្ម​ដែលមាន​ល្បឿន​លឿន ​ជា​បញ្ហា​ប្រឈម​ ដែល​ថ្នាក់​ដឹកនាំ​ត្រូវ​ចាត់​វិធានការ​ ដើម្បី​រួមចំនែក​ជួយ​ដល់​ប្រជាជន​ក្រីក្រ

ដោយ៖ RFI , ថ្ងៃ ទី ២៦​ ខែ មករា ឆ្នាំ ២០១៥ ក្រុមធនាគារពិភពលោក​នៅ​ថ្ងៃ​ចន្ទ ទី ២៦ មករា នេះ បានបង្ហាញ​របាយការណ៍​មួយ​ដែល ផ្តល់​ជា​ជំនួយស្មារតី ដើម្បីអោយ​ការងារ​អភិវឌ្ឍន៍​ក្រុង​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​ផ្តល់​ផលប្រយោជន៍​ដល់​ជនក្រីក្រ។ តាម​សេចក្តីប្រកាស នគររូបនីយកម្ម​ដែលមាន​ល្បឿន​លឿន គឺជា បញ្ហា​ប្រឈម​ធំ​មួយ ដែល​មេដឹកនាំ​ត្រូវតែ​យល់ដឹង ។   រាជធានី​នៃ​ប្រទេស​កម្ពុជា មាន​ទំហំ​តូច​ជាងគេ​បំផុត​លំដាប់​ទី៤ នៅក្នុង​តំបន់​អាស៊ីបូព៌ា ប៉ុន្តែ​កំនើន​ប្រជាជន​ក្នុង​ក្រុងមាន​ល្បឿន​លឿន​ជាងគេ​បំផុត គឺ កើនឡើង​ពី​៤.៤ភាគរយ​ក្នុង​មួយឆ្នាំ ហើយ​ការពង្រីក​ទំហំ​ទីក្រុង​ក៏មាន​ល្បឿន​លឿន​ជាងគេ​បំផុត​លំដាប់​ទី២ នៅក្នុង​តំបន់​ផងដែរ ។ នេះ​បើតាម​ទិន្ន​យ័​ថ្មី…

ខេមកូ​ ចាប់ផ្តើម​ដំណាក់កាល​ទីពីរ​ ៣០០ លាន​ដុល្លារ

ដោយ៖  ភ្នំពេញ ប៉ុស្តិ៍ុំុំ, ថ្ងៃ ទី ២៦ ខែ កមរា ឆ្នាំ ២០១៥ ក្រុម​ហ៊ុន ​World​City​ ដែល​អភិ​វឌ្ឍទី​ក្រុងរណប​ ខេមកូ បាន​ចាប់​ផ្តើម​គម្រោង​ជំហាន​ទី២​របស់​ខ្លួន​ ដែល​មាន​ទឹក​ប្រាក់​ ៣០០ ​លាន​ដុល្លារ​។ ការ​ចាប់​ផ្តើម​ឡើង​វិញ​គឺ​បន្ទាប់​ពី​ពន្យា​រពេល​យ៉ាង​យូរ​ដោយ​សារ​​វិបត្តិ​សេដ្ឋ​កិច្ច​សកល​ឆ្នាំ​២០០៨​។ ជំហាន​ទី ២ ​នេះ​រួម​មាន​វីទ្បា​ប្រភេទ​លំហែកាយ​ផ្សារ​ទំនើប​អគារ​ការិយាល័យ ​និង​មន្ទីរ​ពេទ្យ​។ នាយក​រង​ក្រុម​ហ៊ុន​ World​City ​លោក​ K ​C ​WHANG ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ តាម​អ៊ីមែល​​ថា ​ដើម្បី​អភិវឌ្ឍ​ទីក្រុង​​ ខេមកូ​…