Tag Archives: ការអភិវឌ្ឍទីក្រុង

សំណង់ខុន​ដូ​មួយ​កំពុង​បំផ្លាញ​សម្បត្តិ​សាធារណៈ និង​បង្ក​ការ​កកស្ទះ​ស្ទើរ​រាល់ថ្ងៃ

ប្រភព ៖ Angrut យោងតាមគេហទំព័ររបស់អគ្គស្នងការបានចុះផ្សាយពីការដ្ឋានសំណង់ខុនដូ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នេះដែលកំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានមើលមិនឃើញ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ខចំការមន រាជធានីភ្នំពេញ ។ ប្រភពបានអោយដឹងថា លោកអភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៣ ខែឧសភា នេះនឹងអញ្ជើញម្ចាស់ការដ្ឋានសាងសង់ខុនដូ មួយកន្លែងឈ្មោះ ឆាយណា ខុនស្ត្រាក់សិន ហ្វតស៍ អេនជីនារីង ឌីវិសិន ខប អិលធីឌី (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP. LTD)…

ភ្លើងស្តុបទី ១៨ ១៩ បានដាក់អោយដំណើរការ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នេះ!

រដ្ឋបាលរាជធានីភ្នំពេញបានដាក់អោយដំណើរការនូវភ្លើងស្តុបទី ១៨ ១៩ នៅខណៈវេលាម៉ោង ១០:០០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ភ្លើងស្តុបថ្មីទី ១៨ ១៩ គឺភ្លើងស្តុប៖ ១-ប្រសព្វរវាងមហាវិថី ព្រះនរោត្តម និងផ្លូវលេខ ២១៤ ២-នាងគង្ហីង ប្រសព្វរវាងវិថី ទេព ផន មហាវិថី ព្រះមុនីរេត មហាវិថី ហ្សាលដឺហ្គោល និងវិថី ឆេកូ ត្រូវបានដាក់អោយដំណើរការចាប់ពីពេលនេះតទៅ។ គួរបញ្ជាក់ផងដែរថានៅមានភ្លើងស្តុបជាច្រើនកន្លែងទៀតដែលបាននឹងកំពុងត្រៀមខ្លួនបម្រើការងារដល់ការបញ្ចៀសការកកស្ទះចរាចរណ៍នៅក្នុងក្រុងភ្នំពេញ ៕ …

សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ​តម្លៃ​ ៧៧ ​លាន​ដុល្លារ​បញ្ចប់​គ្រោង​អគារ​របស់​ខ្លួន

ប្រភព ៖ ភ្នំពេញបុស្តិ៍ សណ្ឋាគារលំដាប់ផ្កាយប្រាំ Intercontinental2 ដែលគ្រោងនឹងបោះទុនវិនិយោគតម្លៃ ៧៧ លានដុល្លារ បានបញ្ចប់ការសាងសង់គ្រោងអគាររបស់ខ្លួនហើយ និងគ្រោងបើកដំណើរការនៅអំឡុងរយៈពេលបីឆ្នាំខាងមុខទៀត។ លោកសាស្ត្រាចារ្យ ទួស សាភឿន ស្ថាបត្យករគម្រោងនេះ និងជាមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន ថៃ ប៊ុនរ៉ុង គឺជាក្រុមហ៊ុនវិនិយោគលើសណ្ឋាគារនេះ ដែលមានទីតាំងនៅខេត្តព្រះសីហនុបានថ្លែងឲ្យដឹងតាមប្រព័ន្ឋអេឡិចត្រូនិកកាលពីថ្ងៃសុក្រថាសណ្ឋាគារនេះបានបញ្ចប់គ្រោងអគាររបស់ខ្លួនហើយ និងកំពុងស្ថិតក្នុងដំណាក់កាលឌីហ្សាញបន្ថែមផ្នែកខាងក្នុងនៃអគារកំពស់ ១៧ ជាន់នេះ។ នៅពេលបញ្ចប់ការស្ថាបនាសណ្ឋាគារនេះមានបន្ទប់សរុបចំនួន ៤៧៦ បន្ទប់ និងមានអាងហែលទឹកធំជាងគេមានសាលប្រជុំធំដែលអាចដាក់មនុស្សបាន ៥០០ នាក់ និងសាលប្រជុំតូចៗជាច្រើនទៀតដែលអាចដាក់មនុស្សចន្លោះ ១០០ ទៅ ២០០ នាក់ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗប្រកបដោយប្រណីតភាពជាច្រើនទៀត។…

ពលរដ្ឋរស់នៅតាមផ្លូវរថភ្លើងទាមទាររដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីឲ្យពួកគេ

ប្រភព ៖ VOD ក្រុមប្រជាពលរដ្ឋរស់នៅតាមផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រស្បត្តិ៍ទី២៧មេសានេះ នាំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យស្ថាប័ននេះ បញ្ជាក់ពីការផ្ដល់សំណងឲ្យពួកគេ ដោយបារម្ភខ្លាចមានការបណ្ដេញចេញទាំងបង្ខំដូចសហគមន៍ផ្សេងៗទៀត។ តំណាងសហគមន៍ផ្លូវរថភ្លើងទួលសង្កែ A ម្នាក់ លោក ស៊ីម វីរៈ ប្រាប់អ្នកសារព័ត៌មានមុខសាលារាជធានីភ្នំពេញថា កន្លងមកសាលារាធានីភ្នំពេញ ប្រាប់ពួកគាត់ថា នឹងដោះស្រាយប៉ះពាល់ ទាំងអស់ឲ្យពលរដ្ឋ ប៉ុន្តែមកដល់ពេលនេះពួកគាត់មិនទាន់ដឹងពីដំណោះស្រាយសាលារាធានីភ្នំពេញនោះឡើយ។ លោកបន្តថា ពួកគាត់មកដាក់ញត្តិនៅថ្ងៃនេះ គឺចង់ឲ្យសាលារាជធានីបញ្ជាក់ពីយន្តការនៃការដោះស្រាយផលប៉ះពាល់ឲ្យបានច្បាស់។ លោកថា៖ «ខ្ញុំដាក់លិខិតម្ដងហើយ ប៉ុន្តែមានការឆ្លើយបង្វៀង ហើយមានការភូតកុហក រហូតមកដល់ពេលនេះ ពួកខ្ញុំយើងញត្តិមកដាក់ម្ដងទៀត ដើម្បីឲ្យគាត់ឆ្លើយជូនប្រជាពលរដ្ឋថាតើដំណោះស្រាយជូនប្រជាពលរដ្ឋដោះស្រាយយ៉ាងដូចម្ដេច។ ចឹងប្រជាពលរដ្ឋរាល់ថ្ងៃកំពុងព្រួយបារម្ភ ពីការទូទាត់សំណង ពីព្រោះថាបោះឆ្នោតជិតមកដល់ តើបោះឆ្នោតរួមពួកខ្ញុំទៅនៅណា រាល់ថ្ងៃគាត់ភ័យខ្លាច…

ពលរដ្ឋ​​ប៊ូឌីញស មិន​ព្រម​ចាកចេញ បើទាមទារ​សំណង​មិន​បាន​ ១ ៨០០ ​ដុល្លារ ​ក្នុង​មួយម៉ែត្រ​ការ៉េ​!

ប្រភព ៖ camnews តំណាងពលរដ្ឋរស់នៅអគារប៊ូឌីញស បានអះអាងប្រាប់វិទ្យុបារាំង នៅព្រឹកថ្ងៃចន្ទនេះថា ប្រជាពលរដ្ឋជាង៣០០គ្រួសារ ចង់បានសំណងគិតជាទឹកប្រាក់ ១៨០០ដុល្លារក្នុងទំហំមួយម៉ែត្រការ៉េនៃទំហំផ្ទះជាថ្នូរ ក្នុងការចាកចេញ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងរៀបចំដែនដី បានជួបជាមួយប្រជាពលរដ្ឋជាថ្មីទៀតកាលពីដើមខែមេសានេះ ឈានដល់ការកំណត់ចំនួនទឹកប្រាក់ សម្រាប់ការចាកចេញទៅហើយ ប៉ុន្តែមិនទាន់ឈានដល់ការកំណត់ទឹកប្រាក់ជារួម។ តម្លៃដើមដែលក្រសួងដែនដីត្រូវផ្ដល់ជូនប្រជាពលរដ្ឋនោះ មួយម៉ែត្រការ៉េនៃទំហំផ្ទះស្ថិតនៅក្នុងតម្លៃ ១ ២៦៣ ដុល្លារ ។ ក្រសួងនិងក្រុមហ៊ុនជប៉ុន Arakawa ដែលទទួលសិទ្ធិអភិវឌ្ឍឡើងវិញនោះ អាចបន្ថែមចំនួនទឹកប្រាក់បានតែ១០០ដុល្លារទៀតប៉ុណ្ណោះ។ ចំពោះអ្នកស្រី ឌី សុផាណា រ៉ាម៉ានី តំណាងពលរដ្ឋរស់នៅអគារប៊ូឌីញស បានគូសបញ្ជាក់ថា ទឹកប្រាក់១២៦៣ដុល្លារនេះ មិនអាចយកទៅប្រើប្រាស់បានគ្រប់គ្រាន់ទេសម្រាប់ទិញផ្ទះថ្មីនោះ។ បើតាមអ្នកស្រី ក្រៅពីពលរដ្ឋជាង៣០០គ្រួសារក្នុងចំណោមពលរដ្ឋជិត៥០០គ្រួសារ បានទាមទារឲ្យក្រសួងដំឡើងតម្លៃដល់ទៅ១៨០០ដុល្លារហើយនោះ នៅមានពលរដ្ឋជាង១០០គ្រួសារទាមទាររហូតដល់ទៅ ២ ០០០ ឬ ២ ៥០០ ដុល្លារឯណោះ ទើបពួកគេព្រមចាកចេញ។ អ្នកស្រី ឌី…

ភ្លើងស្តុប​ថ្មី១០០​កន្លែង នឹងត្រូវដាក់ឲ្យដំណើរការក្នុងអំឡុងខែ​មិថុនា

ក្រុមការងារបច្ចេកទេសអង្គការចៃកា (JICA) ប្រទេសជប៉ុន និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកក្នុងការតភ្ជាប់ប្រព័ន្ធខ្សែភ្លើងពីភ្លើងស្តុបចំនួន១០០ទីតាំងដែលទើបដំឡើងថ្មីរួច ទៅភ្ជាប់ជាមួយទូរបញ្ជាក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបើកឲ្យដំណើរការជាបន្តបន្ទាប់ ក្នុងបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការដំឡើងភ្លើងស្តុបចំនួន១០០ទីតាំងនេះ បានអនុវត្តកាលពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលនេះរួចរាល់ហើយ នៅសល់តែការតភ្ជាប់ប្រព័ន្ធខ្សែភ្លើងពីភ្លើងស្តុបទាំងអស់ជាប្រព័ន្ធទៅបន្ទប់បញ្ជាត្រួតពិនិត្យរួមប៉ុណ្ណោះ ។ លោកបន្តថា ជាក់ស្តែងប្រព័ន្ធភ្លើងស្តុបថ្មីចំនួន១២ស្តុប ត្រូវបានដាក់ឲ្យដំណើរការរួចរាល់  ហើយក្រុមការងារកំពុងមមាញឹកជំរុញដាក់ឲ្យដំណើរការភ្លើងស្តុបចំនួន១៥កន្លែងផ្សេងទៀត នៅចុងខែមេសានេះ ។ លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា មូលហេតុដែលក្រុមការងារមិនអាចដាក់ឲ្យដំណើរការភ្លើងស្តុបទាំងអស់បានភ្លាមៗនោះ គឺដោយសារនៅតំបន់ស្តុបថ្មីទាំងនោះត្រូវលាបគំនូសថ្មី ត្រូវរើដុំបេតុងរបាំងចែកទ្រូងផ្លូវឲ្យត្រូវតាមគន្លងថ្មី ត្រូវលុបគំនូសចាស់ចោល ត្រូវតភ្ជាប់ចរន្តអគ្គីសនី…

នាយក​រដ្ឋមន្ត្រី​ បង្ហើប​ពី​ការ​សាងសង់​អគារ​ខ្ពស់​ជាង​គេ​នៅ​ក្រុង ​ភ្នំពេញ

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ក្តីសង្ឃឹមដល់អ្នកទន្ទឹងរង់ចាំមើលការសាងសង់អគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញដោយលោកបានលើកឡើងពីអនាគតក្រុងភ្នំពេញនឹងមានអគារចំនួន ១២៥ ជាន់ និងមានកម្ពស់ ៥២០ ម៉ែត្រដែលអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ មានប្រសាសន៍ក្នុងពិធីសម្ភោធផ្លូវទំហំ ៦០ ម៉ែ្រតជាផ្លូវវែង និងធំជាងគេនៅទីក្រុងភ្នំពេញដែលដាក់ឈ្មោះរបស់លោកកាលពីព្រឹកថ្ងៃច័ន្ទ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាការអភិវឌ្ឍមានភាពស៊ីជម្រៅដែលកាលពីមុនដីនៅទីក្រុងភ្នំពេញ និងជាយក្រុងភ្នំពេញក្នុងមួយគីឡូម៉ែត្រមានសំណង់ត្រឹមតែ ៣ ឬ ៥ ពាន់ម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែឥឡូវដីមួយហិកតាអាចមានសំណង់រហូតដល់ ៥ ម៉ឺន ឬ ១០ ម៉ឺនម៉ែត្រការ៉េក៏អាចថាបាន។ លោកបានបន្តថា៖ «ពីមុននៅទីក្រុងភ្នំពេញមានសំណង់កម្ពស់ត្រឹម ៣ ទៅ ៨ ជាន់ឥឡូវមានសំណង់រហូតដល់ ៤០…

កំណាត់​ផ្លូវជាតិ​លេខ​៦ តម្លៃ​ទឹកប្រាក់​ជាង ៧០​លាន​ដុល្លារ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ

ប្រភព ៖ ថ្មី ៗ ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ មេសា ឆ្នាំ២០១៧ នេះ បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ដែលមានប្រវែង៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដល់ថ្នល់កែង ក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។   តាមរយៈការថ្លែងសន្ទរកថា របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានប្រាប់ឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៦នេះ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ស្តង់ដារផ្លូវកម្រិតទី១ តាមគំរូ បទដ្ឋានបច្ចេកទេស នៃសាធារណរដ្ឋប្រជាមានិតចិន មានទទឹងសរុបប្រវែង…

អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងជាច្រើននាក់ ចុះរៀបចំសណ្ដាប់ធ្នាប់ និងលុបបំបាត់ការយកចំណីផ្លូវធ្វើអាជីវកម្មតាមមូលដ្ឋាន

ប្រភព ៖ Fresh News ក្រោយពីបានជូនដំណឹងណែនាំម្ដងហើយ ម្តងទៀត ពីអាជ្ញាធរខណ្ឌឫស្សីកែវ តែអ្នករកស៊ីហាក់មិនចាប់អារម្មណ៍សោះនោះ ពោលគឺនៅតែបន្ត យកចិញ្ចើមផ្លូវ ធ្វើអាជីវកម្មដដែល។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ អាជ្ញាធរខណ្ឌឫស្សីកែវ បានចាត់វិធានការ ដោយចុះរៀបចំសណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ តាមដងផ្លូវសាធារណៈរបស់រដ្ឋ ចាប់ពីព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ ស្ថិតលើផ្លូវជាតិលេខ៥ កែងស្តុប ផ្លូវលេខ៦៨ ក្នុងសង្កាត់ទួលសង្កែ រហូតមកដល់ខាងមុខឃ្លាំងសាំងសូគីម៉ិច នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ឲ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ មកដល់នាពេលខាងមុខ ពោលគឺលុបបំបាត់ការយកចំណីផ្លូវរបស់រដ្ឋទៅប្រកបអាជីវកម្មដែលធ្វើអោយខុសច្បាប់។ ការចាត់វិធានការចុះរៀបចំសណ្ដាប់ធ្នាប់ខាងលើនេះ ក្រោយពីមានការណែនាំម្តងហើយ ម្តងទៀត ពីអាជ្ញាធរខណ្ឌឫស្សីកែវដែលមានលោក…

លោក ជា សុផារ៉ា នឹង​ពិភាក្សា​ជាមួយ​ពលរដ្ឋ​រស់នៅ «​អាគារ​ប៊ូ​ឌី​ង ស​» ម្តងទៀត នៅ​ថ្ងៃទី​៧ មេសា​

ប្រភព ៖ ThmeyThmey.com រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានឲ្យដឹងថា លោកនឹងចុះស្តាប់យោបល់ពលរដ្ឋរស់នៅក្នុងអគារប៊ូលឌីងស នៅថ្ងៃទី៧ ខែមេសាឆ្នាំ២០១៧ម្តងទៀត ដើម្បីរកការឯកភាពគ្នាក្នុងការអភិវឌ្ឍន៍អគារដ៏ចំណាស់ក្នុងរាជធានីភ្នំពេញ។ លោក ជា សុផារ៉ា បានប្រកាសជាថ្មីដល់ពលរដ្ឋឲ្យលើកពីបំណងប្រាថ្នារបស់ពួកគេប្រាប់លោក នៅពេលលោកចុះពិនិត្យអគារដែលក្រសួងរៀបចំដែនដី និងក្រុមហ៊ុនជប៉ុន Arakawa គ្រោងអភិវឌ្ឍជាថ្មី ក្នុងទំហំថវិកាពី ៧០លានដុល្លារទៅ ៨០លានដុល្លារដោយផ្ទាល់នាពេលខាងមុខ។ រដ្ឋមន្ត្រីក្រសួងដែនដីរូបនេះ គ្រោងនឹងជួបពិភាក្សាជាមួយពលរដ្ឋរស់នៅអគារប៊ូឌីង នៅថ្ងៃទី៧ មេសានោះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំប្រជុំជាមួយបងប្អូនដែលរស់នៅក្នុងអគារប៊ូលឌីងស ដើម្បីរកការឯកភាពគ្នាក្នុងការអភិវឌ្ឍន៌។ សូមបងប្អូនចូលរួមនិងលើកឡើងនូវបំណងប្រាថ្នារបស់ខ្លួន»។ បើតាមការសរសេរលើទំព័របណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣ ខែមេសានេះ លោកនឹងចុះស្វែងយល់ក្តីបំណងរបស់ពលរដ្ឋសិន មុនពេលពួកគេអនុវត្តគម្រោងសង់អគារទំនើបថ្មីកម្ពស់…

ក្រសួងវប្បធម៌ ​បើកការដ្ឋានសាងសង់អគារសិក្សាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តម្លៃ១២លានដុល្លារ នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកការដ្ឋានសាងសង់អាគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានតម្លៃប្រមាណជាង១២លានដុល្លារ លើផ្ទៃដីទំហំ៣ហិចតា នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ។ គេហទំព័រផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អញ្ជើញក្រុងពាលី បញ្ចុះសីមាសុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីសាងសង់អគារសិក្សានេះ។ សូមបញ្ជាក់ថា ចំពោះទឹកប្រាក់ដែលត្រូវចំណាយប្រមាណជាង១២លានដុល្លារនេះ ជាទឹកប្រាក់បានមកពីការផ្តល់ជូន ដោយរាជរដ្ឋាភិបាលកម្ពុជា៕ ប្រភព ៖ khmerload …

ប្រឡាយព្រែកបារាំងពីទឹកស្អុយព្រៃស៊ុបទ្រុបក្លាយជាផ្លូវបេតុងធំទូលាយមានភ្លើងបំភ្លឺ

ប្រភព ៖ កម្ពុជាថ្មី ប្រឡាយព្រែកបារាំងស្ថិតក្នុងភូមិសាស្រ្តចំនួន៣ក្នុងខណ្ឌច្បារអំពៅ ដែលពីមុនពោរពេញទៅដោយសំរាមព្រៃ និង មូស ប្រហែលជាគ្មាននរណាម្នាក់ធ្លាប់ស្រម៉ៃថានឹងក្លាយជាផ្លូវបេតុងមានភ្លើងបំភ្លឺព្រោងព្រាតសោះឡើយ៕ ប៉ុន្តែវាបានក្លាយជាការពិតហើយក្រោមការដឹកនាំរបស់លោក ប៉ា សុជាតិវង្ស បានអភិវឌ្ឍន៍ប្រឡាយទឹកស្អុយនេះទៅជាផ្លូវបេតុងធំទូលាយ នៃសង្កាត់ចំនួន៣គឺ សង្កាត់ច្បារអំពៅ១ សង្កាត់ព្រែកប្រា និង សង្កាត់និរោធ។ ផ្លូវបេតុងនេះមានទទឹងប្រវែង១៦ម៉ែត្រ និងប្រវែង៩១៦ម៉ែត្រ សាងសង់ពីផ្លូវ៣៦៩(មាត់ទន្លេ) ដល់ផ្លូវប្រជុំវង្ស ១០០%ជំហានទី១។ ឥឡូវនេះប្រជាពលរដ្ឋកំពុងបានស្រុះស្រួលគ្នាអោយបន្តជំហានទីពីរ ពីផ្លូវប្រជុំវង្ស ទៅសាលាគុយបាទៀតដែលមានប្រវែង៣៥១ម៉ែត្រដាក់លូទំហំធំបាន១០០ម៉ែត្រ នៅសល់២០០ម៉ែត្រទៀត ដែលការដ្ឋាននេះនិងសម្រេចនៅក្នុងខែមេសានេះ។ បងប្អូនដែលរស់នៅតាមផ្លូវនេះមានសេចក្ដីអំណរយ៉ាងខ្លាំងដោយបានដាក់រហ័សនាមផ្លូវនេះថា ផ្លូវតាវង្សព្រែកបារាំង៕ …