Tag Archives: ការអភិវឌ្ឍទីក្រុង

ក្រុមហ៊ុនកម្ពុជា-អាល្លឺម៉ង់ចុះMOUលើការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅតំបន់សេដ្ឋពិសេសថ្មី

នៅថ្ងៃទី២០ កុម្ភៈ ក្រុមហ៊ុន Kerry Worldbridge Logistics បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនប្រទេសអាល្លឺម៉ង់  InSITE BAVARIA លើការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេសថ្មី។ …

តំបន់ជាយក្រុងភ្នំពេញគឺជាតំបន់ដ៏មានសក្តានុពល ឬជាតំបន់ពេជ្រកំពុងច្នៃ

តំបន់ជាយក្រុងភ្នំពេញបច្ចប្បន្នបានក្លាយទៅជាតំបន់ដ៏មានសក្តានុពលអភិវឌ្ឍន៍ខ្លាំងតាមរយៈការរីកចម្រើននៃការអភិវឌ្ឍនទីក្រុងរណប ដែលបណ្តុះទៅដោយអគារខុនដូ វីឡា ផ្ទះល្វែង និងរោងចក្រជាដើម និងស្របគ្នានឹងការរីកចម្រើនសេដ្ឋកិច្ច-ពាណិជ្ជកម្មនៃតំបន់ជ្រាយក្រុងភ្នំពេញ។ …

ការដ្ឋានសាងសង់ស្ពានឆ្លងព្រែកព្នៅសម្រេចបាន៦០%ហើយ!

ការដ្ឋានសាងសង់ស្ពានឆ្លងព្រែកព្នៅសាងសង់បានសម្រេច៦០ភាគរយ ហើយ។នេះបើយោងតាមក្រសួងសាធរណការណ៍និងដឹកជញ្ជូន។ …

ចិន-ជប៉ុននឹងផ្តល់រថយន្តក្រុងសាធារណៈចំនួន២៨០គ្រឿងដល់សាលាក្រុងភ្នំពេញ

កម្ពុជានឹងទទួលបានរថយន្តក្រុងពីរដ្ឋាភិបាលជប៉ុនជប៉ុន និងចិនចំនួន២៨០គ្រឿងក្នុងនោះរដ្ឋាភិបាលជប៉ុនផ្តល់រថយន្តចំនួន ១៨០ គ្រឿង និងពីរដ្ឋាភិបាលចិន ចំនួន ១០០គ្រឿងនៅពេលខាងមុខដ៏ឆាប់នេះ។នេះបើយោងតាមការប្រកាសព័ត៌មានពីរដ្ឋបាលសាលារាជធានីភ្នំពេញនាពេលថ្មីៗនេះ។ …

ភ្នំពេញនឹងគ្មានគំនរសំរាមទុកចោលទៀតទេ បន្ទាប់ពីប្រធានមន្ទីរបរិស្ថានថ្មី កាន់តំណែង

នៅក្នុងរាជធានីភ្នំពេញ នឹងមិនមានទៀតឡើយនូវគំនរសំរាមដែលគ្មានសណ្តាប់ធ្នាប់ បន្ទាប់ពី ប្រធានមន្ទីរបរិស្ថានថ្មីឡើងកាន់តំណែង។នេះបើយោងតាមភ្នាក់ងារសារព័ត៌មានជាតិ។ …

ប្លង់​គោល​អភិវឌ្ឍ​រាជធានី ​ភ្នំពេញ ​អនុម័ត​ក្រោយ​គម្រោង​ធំៗ​អនុវត្ត​រួច​ហើយ

ប្លង់គោលរាជធានីភ្នំពេញដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយនោះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តកាលពីចុងឆ្នាំ ២០១៥ កន្លងនេះដោយទទួលបានការស្វាគមន៍ពីអ្នកជំនាញផ្នែកអចលនទ្រព្យបើទោះបីជាវាហាក់ដូចជាយឺតយ៉ាវក៏ដោយ។ …

កម្ពុជា-ជប៉ុនសិក្សាគម្រោងដំណើរការថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាសក្នុងក្រុងភ្នំពេញ

នៅថ្ងៃទី៣១ មករា សាលាក្រុងភ្នំពេញបានជួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន(JICA) ដើម្បីពិភាក្សាពីការសិក្សានៃដំណើរការរថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាស AGT ក្នុងរាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយបញ្ហាធ្វើចរាចរណ៍នៅក្រុងភ្នំពេញ។ រថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាស (AGT, Automated Guideway Transit) ជាមធ្យោបាយដឹកជញ្ជូនសាធារណៈមួយដែលទីក្រុងមួយចំនួនរបស់ប្រទេសជប៉ុនបានកំពុងប្រើប្រាស់ តាមរយៈទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន ក៏បានស្នើសុំធ្វើការសិក្សាបន្ថែមដោយសិក្សាលើផ្នែកបច្ចេកទេស តម្លៃ និងការងារពាក់ព័ន្ធមួយចំនួនដើម្បីដំណើរការរថភ្លើងធុនស្រាលក្នុងរាជធានីភ្នំពេញក្នុងពេលខាងមុខ។ ភាគីកម្ពជាបានស្នើឱ្យទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន ដែលហៅកាត់ថា JICA ត្រូវសិក្សាឱ្យបានច្បាស់លាស់លើគម្រោងដែលបានស្នើនោះ ដើម្បីជួយសម្រួលចរន្ដចរាចរណ៍ និងបន្ថយការកកស្ទះ ដោយត្រូវគិតពីហេដ្ឋារចនាសម្ព័ន្ធ ការងារបច្ចេកទេស និងការផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ។ សូមជម្រាបផងដែរថា រថភ្លើងស្វ័យប្រវត្ដិលើអាកាសនេះជាប្រព័ន្ធដឹកជញ្ជូនសាធារណៈបែបទំនើបមួយបានរួមចំណែកយ៉ាងធំក្នុងការការបន្ថយការកកស្ទះ និងកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលជាក្តីកង្វល់ធំរបស់ពលរដ្ឋរស់នៅភ្នំពេញ៕ ប្រភព៖ business-cambodia …

ពលរដ្ឋទាមទារ​​​​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ហា​​មិន​ប្រក្រតី

ប្រជាពលរដ្ឋជាង ២០នាក់តំណាងជិត ៥០គ្រួសារ នៅសហគមន៍ចំនួន ២ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញបានទាមទារជាថ្មីឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការផ្គត់ផ្គង់ទឹក ខណៈដែលការទូទាត់ថ្លៃទឹកក្នុងរយៈពេល២ខែចុងក្រោយនេះ បានកើនឡើងគុណទ្វេដងនៃថ្លៃទឹកដែលពួកគាត់ធ្លាប់បានបង់ប្រចាំខែ។ លោក ភឿង ពិសី ប្រជាពលរដ្ឋម្នាក់រស់នៅភូមិ១៥ បានឲ្យដឹងនៅក្នុងការតវ៉ានៅមុខរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថា ក្នុងរយៈពេល ២ខែកន្លងមកនេះ គឺនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៦ បើទោះជាពួកគាត់បានប្រើប្រាស់ទឹកជាប្រក្រតី និងមានការសន្សំសំចៃ ប៉ុន្តែតម្លៃទឹកបែរជាមានការកើនឡើងទ្វេដង ដែលគ្រួសារខ្លះកើនឡើងដល់ ៣០០ភាគរយ បើធៀបនឹងថ្លៃទឹកដែលពួកគាត់ធ្លាប់បានបង់ប្រចាំខែកាលពីមុន។ លោកថា ការកើនឡើងនេះ អាចបណ្តាលមកពីភាពមិនប្រក្រតីណាមួយ ទើបពួកគាត់ស្នើឲ្យរដ្ឋាករទឹកពិនិត្យឡើងវិញ និងជួយអន្តរាគមន៍ក្នុងការកែត្រឹមតម្លៃដើម ឬតម្លៃប្រហាក់ប្រហែលដែលពួកគាត់បានបង់ជូនកាលពីខែមុនៗជាធម្មតាវិញ។ លោកបានបញ្ជាក់ថា៖…

វិស័យ​ឯកជន​ទទូច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ

ក្រុមការងារវិស័យឯកជនសុទ្ធបានទទូចសុំឲ្យអាជ្ញាធរមូលដ្ឋានពង្រឹងការយកចិត្តទុកដាក់លើអនាម័យបរិស្ថាន និងកុំឲ្យមានសំរាមពាសវាលពាសកាលនៅតាមថ្នល់ជាតិ និងរមណីយដ្ឋាននានា ។ ប្រសិនបើទីក្រុងគ្មានសំរាម នឹងបានចូលរួមចំណែកលើកស្ទួយមុខមាត់ប្រទេស ប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ និងទាក់ទាញភ្ញៀវទេសចរបរទេសចូលមកទស្សនាកាន់តែមានកំណើនឡើង ។ …

អគារកម្ពស់៤២ជាន់ដែលបោះទុនជាង២៤០លានដុល្លារគ្រោងបើកដំណើរការសាងសង់វិញ

អគារកម្ពស់៤២ជាន់ដែលស្ថិតនៅចំកណ្តាលនៃរាជធានីភ្នំពេញដែលបានបោះទុនសាងសង់ក្នុងទំហំទឹកប្រាក់ប្រមាណជា ២៤០លានដុល្លារអាមេរិក គ្រោងនឹងចាប់ដំណើរការឡើងវិញ បន្ទាប់ពីបានផ្អាកការសាងសង់មួយរយៈធំដោយសារវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨។ អគារ៤២ជាន់ Gold Towerគ្រោងនឹងដំណើរការការសាងសង់ឡើងវិញនៅពេលឆាប់ៗនេះ បន្ទាប់ពីអគារនេះស្ទើរតែក្លាយទៅជា អគារខ្មោច និងជានិមិត្តរូបមិនល្អមួយនៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។ អគារនេះ ត្រូវបានផ្អាកការសាងសង់នៅឆ្នាំគឺមិនមែនដោយសារតែសេដ្ឋកិច្ចកម្ពុជានោះទេ គឺត្រូវផ្អាកដោយសារតែរឿងផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនវិនិយោគប៉ុណ្ណោះ។ គួររឮកផងថា គម្រោងនេះត្រូវបានដំណើរការសាងសង់ កាលពីខែមិនា ឆ្នាំ២០០៨ ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD។ គួរបញ្ជាក់ផងដែរថា អគារ Gold Tower 42 ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះនរោត្តមសីហនុ បានផ្អាកការសាងសង់លើកដំបូងក្នុងឆ្នាំ ២០០៨ និងបានចាប់ផ្តើមឡើងវិញក្នុងឆ្នាំ ២០១០ ហើយបានផ្អាកការសាងសង់លើកទី…

ទីក្រុងរណបថ្មីគ្រោងបោះទុន១,៦ពាន់លានដុល្លារសង់លើផ្ទែដីជាង៣៨៧ហិកតានៅជ្រោយចង្វា

ភ្នំពេញ៖ ទីក្រុងរណបជ្រោយចង្វាគ្រោងនឹងបោះទុនក្នុងទំហំ ទឹកប្រាក់ប្រមាណជា១,៦ពាន់លានដុល្លារអាមេរិកលើផ្ទៃដីលាតសន្ធឹងប្រមាណជា៣៨៧ហិកតា ដែលនឹងលេចចេញជារូបរាងក្នុងពេលដ៏ឆាប់នៅតំបន់គល់ស្ពាន។ ទីក្រុងរណបនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគទុនអាណិជន OCIC ព្រមទំាងមានហិរញ្ញទានដោយធនាគារកាណាឌីយ៉ា។ នៅក្នុងទីក្រុងមួយនេះមាន អគារពាណិជ្ជកម្ម ផ្សារទំនើប ផ្សាររាត្រី លំនៅដ្ឋានការិយាល័យ ខុនដូរ សាលារៀនអន្តរជាតិ ផ្ទះល្វែងអាជីវកម្ម សួនកម្សាន្ត និងកន្លែងហាត់ប្រាណជាដើម។ គួរបញ្ជាក់ផងដែរថា គម្រោងទីក្រុងរណបជ្រោយចង្វា មានដីជួលសម្រាប់អាជីវកម្ម និងពាណិជ្ជកម្មចម្រុះ តាមតម្រូវការអតិថិជនទ្រង់ទ្រាយតូច និងធំ ចាប់ពីដីទំហំ 1,000 ដល់ 3,000 មែត្រការ៉េ៕ ប្រភព៖ business-cambodia   …

អគារខុនដូអិលបឹងកេងកង៣កម្ពស់២១ជាន់គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨ខាងមុខនេះ

ភ្នំពេញ៖ អគារខុនដូអិលបឹងកេងកង៣កម្ពស់ដល់ទៅ២១ជាន់របស់ក្រុមហ៊ុនលំដ្ឋានអិលកម្ពុជាភ្នំពេញបានកំពុងដំណើរការសាងសង់របស់របស់ខ្លួនដល់ជាន់ទី១៨ ហើយគ្រោងបញ្ចប់ការសាងសង់របស់ខ្លួននៅឆ្នាំ២០១៨ខាងមុខនេះ។ អគារខុនដូដ៏ប្រណិតនេះមានកម្ពស់២១ជាន់ មានយូនីតសរុបចំនួន៣១៤យូនីត ហើយតម្លៃចាប់ពី៥៨.៣០០ដុល្លារដល់៩៣.៣០០ដុល្លារ។ ខុនដូនេះមានទីតាំងស្ថិតនៅផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមប្រសាសន៍របស់កញ្ញា ស្រី ពៅ បុគ្គលិកផ្នែកលក់ បានឲ្យដឹងថា លក្ខណៈពិសេសនេះអគារខុនដូនេះ គឺជាន់ទី១ដល់ជាន់ទី៤គឺជាចំណតរថយន្ត និងនៅលើដំបូលនៃជាន់ទី២១ មានអាងហែលទឹក កន្លែងហាត់ប្រាណ ស្កាយបា ស្ទីមសូណា និងស្តាម៉ាតជាដើមវានឹងបង្កលក្ខណៈងាយស្រួលដល់អតិថិជនរស់នៅប្រកបដោយបែបទំនើបនិងស៊ីវិល័យ។ សូមបញ្ជាក់ផងដែរថា អគារខុនដូរបឹងកេងកង៣នេះជាគម្រោងទី៤របស់ក្រុមហ៊ុនលំដ្ឋានអិលកម្ពុជាភ្នំពេញក្នុងចំណោមគម្រោង៥ផ្សេងៗទៀតរបស់ក្រុមហ៊ុន៕ ប្រភព៖ business-cambodia …