Tag Archives: ទីក្រុង

គម្រោង​សាងសង់​ កើន​ជិត​ ៣០ ​ភាគរយ

ប្រភព ៖ ភ្នំពេញបុស្តិ៍ គម្រោង និងទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់ ដែលរដ្ឋាភិបាលកម្ពុជាអនុម័តក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះកើនឡើងជិត ៣០ ភាគរយ បើធៀបឆមាសទី ១ ឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ទិន្នន័យដែលចេញផ្សាយកាលពីចុងសប្តាហ៍មុនបានបង្ហាញថាចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំនេះក្រសួងបានអនុម័តលើគម្រោងសាងសង់ទូទាំង …

អនាគត​អចលនទ្រព្យ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​អាចមាន​តម្លៃ​ស្មើគ្នា

បច្ចុប្បន្នគេសង្កេតឃើញមានម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋានកាន់តែច្រើនបានងាកទិសដៅនៃការអភិវឌ្ឍរបស់ខ្លួនទៅរកតំបន់ដែលស្ថិតនៅជាយក្រុង។ ដោយសារចរន្ដបែបនេះមានការកើនឡើងជាបន្ដបន្ទាប់នោះ មានការលើកឡើងពីអ្នកជំនាញមួយចំនួនថា ទៅថ្ងៃអនាគតតម្លៃអចលនទ្រព្យនៅតំបន់ជាយក្រុងនឹងកើនឡើងប្រហាក់ប្រហែលតំបន់បឹងកេងកងដែរ។ …

គម្រោងអភិវឌ្ឍន៍ផ្លូវថ្មើរជើង មួយកន្លែងទៀត ប្របតាមដងទន្លេរសាប នៅឆ្នាំក្រោយ

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញបន្តស្ថាបនាផ្លូវថ្មើរជើង ជំហ៊ានទី២ ប្របតាមមាត់ទន្លេ សាប ដោយចាប់ពីមុខផ្សាររាត្រី ដល់គល់ស្ពានជ្រោយចង្វារ ក្នុងគោលដៅបង្កើតសោភណ័ភាពថ្មីរបស់ រាជធានីភ្នំពេញ សំដៅទាក់ទាញភ្ញៀវ ទេសចរណ៍។ …

ឆ្នាំ​២០១៥៖ ទេសចរ​ជប៉ុន​មក​កម្ពុ​ជាជាង​១៩​ម៉ឺន​នាក់ កម្ពុជា​ទៅ​ជប៉ុន​ជាង​១​ម៉ឺន​នាក់​

ប្រភព៖ ថ្មីៗ តូក្យូ-ជប៉ុន៖ កាលពីឆ្នាំ២០១៥កន្លងមក ជនជាតិជប៉ុនដែលបានធ្វើដំណើរមកកម្ពុជាមានជាង១៩ម៉ឺននាក់ រីឯជនជាតិកម្ពុជាដែលបានទៅកាន់ប្រទេសជប៉ុន មានចំនួនជាង១ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Tourism Agency) ។ តាមរយៈជើងហោះហើរត្រង់ ភាគីរំពឹងថា តួលេខភ្ញៀវទេសចរនឹងមានការកើនឡើងបន្ថែមទៀត។ …

ផ្លូវថី្មមានចំងាយ៥០ម៉ែត្រពីព្រះវិហារឥស្លាមបឹងកក់

ភ្នំពេញ៖ ឯកឧត្តម ប៉ាសុជាតិវង្សបានសម្រេចថាគម្រោងផ្លូវកាត់ព្រះវិហាឥស្លាមក្នុងតំបន់បឹងកក់មានចំងាយ៥០ម៉ែត្រពីព្រះវិហាដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍។ តាមការលើកឡើងរបស់លោកក្នុង វេទិការសាធារណះ ស្ដីអំពីរគម្រោងអភិវឌ្ឍន៍បឹងកក់ របស់សាលាក្រុងភ្នំពេញ ក្នុងបរិវេណព្រះវិហាឥស្លាម នៅព្រឹកថ្ងៃទី៧ ខែកញា ឆ្នាំ២០១៦នេះ។ …

ការប្រកួតប្រជែងរចនាទីក្រុងភ្នំពេញ ក្រោមប្រធានបទ“អាគារសនាពេលអនាគត”

ក្នុងកំឡុងពេល១០ឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញមានការប្រែប្រួលយ៉ាងខ្លាំងគួអោយកត់សំគាល់ សំណង់អាគារធំៗត្រូវបានកើតឡើងជាបន្តបន្ទាប់។ល្បឿននៃសេដ្ឋកិច្ខរវាងកម្ពុជានិងបរទេស បានធ្វើអោយមានអាគារពាណិជ្ជកម្មនិងរោងចក្រ បានកើតឡើងច្រើន ទន្ទឹមនេះ យើងក្រលេកមើលទៅខាងក្រោយមានអាគារចាស់ដែលបានកើតឡើងនៅសម័យបារាំង និងមុនសម័យសង្គ្រាមទសវត្សរ៍៧០ ដែលបន្សល់ទុកនៅអាគារជាច្រើន រួមទាំងស្ថាបត្យកម្ម សំណង់ប្រាសាទបុរាណ សាលា សារៈមន្ទីរ បូជនីយដ្ឋាន ព្រះរាជវាំង វត្តអារាម សំណង់បែបអាណានិគម និងសំណង់ខ្មែរនីយកម្មទំនើបកាលពីដើម។ …

សាលារាជធានី បន្ថែមផ្លូវថ្មើរជើងចំនួន ២ខ្សែនៅចំណុច ផ្សាររាត្រី និងគល់ស្ពានព្រះមន្នីវង្ស

ប្រភព៖ business-cambodia អភិបាលរងរាជធានីភ្នំពេញ លោក អៀង អូននី បានបញ្ចក់ថា សាលារាជធានី នឹងបន្ថែមគម្រោងអភិវឌ្ឍន៍ផ្លូវថ្មើរជើងចំនួន ២ខ្សែថែមទៀត ដែលគម្រោងអភិវឌ្ឍន៍ខ្សែរទី១ ចាប់ពីផ្សាររាត្រីដល់ស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជា-ជប៉ុន ដែលមានប្រវែងជាង ១៦៤០ម៉ែត្រ ចំណុច ផ្សាររាត្រី និងគល់ស្ពានព្រះមន្នីវង្ស។ គម្រោងអភិវឌ្ឍន៍ខ្សែរទី២ ចាប់ពីកំពុងដរអរិយក្យត្យដល់ស្ពានព្រះមុន្នីវង្ស ដែលមានប្រវែងជាង ៣០០០ម៉ែត្រ។ …

បញ្ហាទឹកលិចទីក្រុង នៅកើតមានទៀតអត់នៅឆ្នាំនេះ?

ទឹកជំនន់គឺជាកាធម្មតាមួយក្នុងអំឡុងពេលរដូវវស្សានៅក្នុងទីក្រុងនានា កម្ពុជារាជធានីភ្នំពេញក៏មិនខុសគ្នា។ ប៉ុន្តែហេតុអ្វីបានជាទីក្រុងដែលមាន ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូច្នេះនៅតែជន់លិច? …

សាលារាជធានីភ្នំពេញ នឹងរៀបចំចំណតរថយន្តបែបទំនើបសម្រាប់ប្រជាពលរដ្ឋទីក្រុង

ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ប្រភព៖ សាលារាជធានីភ្នំពេញ សាលារាជធានីភ្នំពេញកំពុងត្រៀមរៀបបំចំណតរថយន្តបែបទំនើបសម្រាប់ប្រជាជន ដើម្បីចូលរួមការកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុក ជាផ្លូវការរបស់ឯកឧត្ដម ប៉ា សុជាតិវង្ស បានបង្ហើបថា នឹងរៀបចំចំណតមួយចំនួនក្នុងរាជធានីភ្នំពេញដូចជាចំណុចជុំវិញផ្សាររាត្រី ខាងកើនសួនឌ្រីមលេន ផ្លូវស៊ូស៊្រុនវត្តបទុមវតី ខាងកើតសណ្ឋាគារសាន់វេ សួនច្បាររូបហង្ស និងទីតាំងនានាជុំវិញវត្ត ជាដើម។ …

ផ្លូវមេក្នុងក្រុងរណបជ្រោយចង្វារ សម្រេចបានប្រមាណ ៧០%ហើយ

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ប្រភព៖ business-cambodia គម្រោងផ្លូវមេដែលស្ថិតនៅទីក្រុងជ្រោយចង្វារ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) សម្រេចបានប្រមាណ ៧០%ហើយ និងបញ្ចប់ការសាងសង់នាពេលឆាប់ៗខាងមុខនេះ ខណៈពេលក្រុមហ៊ុនបានចាប់ផ្ដើមសាងសង់ផ្លូវមេមួយខ្សែរទៀត អមផ្លូវជាតិលេខ៦។ ខណៈពេលនេះក្រុមហ៊ុនកំពុងធ្វើការរៀបចំដាំដើមឈើ និងដាក់អំពូលភ្លើង និងរើបចំសួនច្បារដែលពុះចំកណ្ដលផ្លូវនេះ។ ផ្លូវក្រុងនៅរណបជ្រោយចង្វារនេះមានប្រវែង ៥.៥០គីឡូម៉ែត្រ ដែលមានសួនច្បារចំកណ្ដាលទំហំ ២ម៉ែត្រ និងសង់ខាងផ្លូវមានទំហំ១១ម៉ែត្រ ដែលអាចឲរថយន្តបើកបរបាន ៣ខ្សែ ហើយផ្លូវនេះឆ្លងកាត់សង្កាត់ចំនួន៣ គឺសង្កាត់ជ្រោយចង្វារ ព្រែកលាប និងសង្កាត់ព្រែកតាសេក ជាផ្លូវដែលធំ និងសំខាន់ជាគេ នៅរាជធានីភ្នំពេញ។   …

ថវិកា​ប្រមាណ​១០​ម៉ឺន​ដុល្លា ជា​រៀង​រាល់​ខែ​សម្រាប់​បង់ខាត

ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ប្រភព៖ កោះសន្តិភាព យោងតាមការអះអាងពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲដឹងថា បើទោះបីមានការខាតបង់ថវិកា ប្រមាណ១០ម៉ឺនដុល្លាជារៀងរាល់ខែ សម្រាប់ការចំណាយទៅលើសេវាខ្សែរថយន្តក្រុងសម្រាប់ដឹកអ្នកដំណើរ សាធារណៈក្តី តែរដ្ឋបាលរាជធានីភ្នំពេញមិនរាថយឡើយ សំខាន់ផលចំណេញបានទៅលើប្រជាពលរដ្ឋ ហើយជាទិសដៅបន្ត រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅតែបន្ត និងជុំរុញការពង្រីកខ្សែរត់បន្ថែមឲ្យបានច្រើននៅឆ្នាំ២០១៨នឹង បន្ថែមឲ្យបានស្ទើរតែពាសពេញរាជធានីភ្នំពេញនៅឆ្នាំ២០២០ខាងមុខ ។ លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង មានរថយន្តក្រុង បម្រើសាធារណៈចំនួន៥៧គ្រឿង សម្រាប់ខ្សែរត់ចំនួន៣ ក្នុងនោះរថយន្ត៣៤គ្រឿងបានដំណើរការរាល់ថ្ងៃ និង១៤ទៀតគ្រឿងសម្រាប់ត្រៀមបម្រុង ។ លោកបន្តថា ក្នុងរយៈពេលកន្លងមកនេះមានប្រជាពលរដ្ឋប្រមាណក្នុងចន្លោះពី៦៥០០ នាក់ទៅ៧០០០នាក់ ក្នុងមួយថ្ងៃបានជិះរថយន្តនេះ ហើយអ្នកដែលជិះមិនបង់ថ្លៃ…

អគ្គិសនី​ និង​អូសចូល​បណ្តាភូមិ​ទាំងអស់ទូទាំង​ប្រទេស​នៅ​ឆ្នាំ ២០២០

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ប្រភព៖ khmertime (ខ្មែរថាមស៍)បណ្ដាញ អគ្គិសនីជាតិបានគ្រប់ដណ្តប់ប្រមាណជាង៦៨ភាគរយហើយនៅទូទាំងប្រទេស ដែលអូសឆ្លងកាត់ភូមិប្រមាណ៩,៦០៦ភូមិក្នុងចំណោមភូមិសរុប ១៤,០៧៣នៅទូទាំងប្រទេសនៅខែមិថុនា ឆ្នាំនេះ ហើយរំពឹងថា ការតបណ្ដាញអគ្គិសនីថ្នាក់ជាតិដែលអូសចូលចូលដល់បណ្តាភូមិទាំង អស់ នឹងត្រូវបានបញ្ចប់នៅឆ្នាំ២០២០។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរអគ្គិសនីកម្ពុជា ថ្លែងឲ្យដឹងកាលពីម្សិលមិញ។ លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឲ្យដឹងថា បើទោះបីជាបណ្ដាញអគ្គិសនីបានទៅដល់ភូមិទាំងអស់ក្នុងប្រទេស កម្ពុជា ក៏ពិតមែន ក៏ប្រជាជនកម្ពុជា មួយចំនួននៅតែមិនអាចទទួលបានអគ្គិសនីប្រើប្រាស់បានដែរ ពីព្រោះផ្ទះប្រជាជនមួយចំនួននៅឆ្ងាយពីបង្គោលអគ្គិសនី ឬក៏នៅឆ្ងាយពីភូមិ ឬក៏ពួកគេមួយចំនួនមិនមានលទ្ធភាពក្នុងការជាវអគ្គិសនីយកទៅ ប្រើប្រាស់ដោយសារតែជីវភាពខ្សត់ខ្សោយ ដូច្នេះហើយបានជារដ្ឋាភិបាលព្យាយាមដោះស្រាយបញ្ហាទាំងអស់នេះដើម្បី ធានាថា ប្រជាជនកម្ពុជា ទាំងអស់មានអគ្គិសនីប្រើប្រាស់គ្រប់គ្នានៅឆ្នាំ២០២០។ មន្ត្រីអគ្គិសនីកម្ពុជាកំពុងត្រួតពិនិត្យបណ្តាញបញ្ជូនភ្លើង។…