កម្ពុជានឹងរៀបចំកម្មវិធីរត់ប្រណាំងសប្បុរសធម៌អាស៊ាន

កម្ពុជានឹងរៀបចំកម្មវិធីរត់ប្រណាំងសប្បុរសធម៌អាស៊ាន

On

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ រដ្ឋបាលរាជធានីភ្នំពេញបានជួបប្រជុំជាមួយតំណាងស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់

កម្មវិធី “ទីក្រុងគ្មានសម្រាម”

កម្មវិធី “ទីក្រុងគ្មានសម្រាម”

On

តើអ្វីទៅជា ទីក្រុងគ្មានសម្រាម? ចង់ដឹងមែនទេ? តើមិត្តទំាងអស់គ្នាចូលចិត្តជិះកង់ កំសាន្ត នៅថ្ងៃចុងសប្តាហ៍ទេ ? តើមិត្តទំាងអស់គ្នា មានកង់ផ្ទាល់ខ្លួនដែរ ឫទេ ? កុំភ្លេចណា ចុះឈ្មោះចូលរួមជាមួយពួកយើងទំាងអស់គ្នាដោយសេរី!!!!

ការប្រកួតប្រជែងរចនាទីក្រុងភ្នំពេញ ក្រោមប្រធានបទ“អាគារសនាពេលអនាគត”

ការប្រកួតប្រជែងរចនាទីក្រុងភ្នំពេញ ក្រោមប្រធានបទ“អាគារសនាពេលអនាគត”

On

ក្នុងកំឡុងពេល១០ឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញមានការប្រែប្រួលយ៉ាងខ្លាំងគួអោយកត់សំគាល់ សំណង់អាគារធំៗត្រូវបានកើតឡើងជាបន្តបន្ទាប់។ល្បឿននៃសេដ្ឋកិច្ខរវាងកម្ពុជានិងបរទេស បានធ្វើអោយមានអាគារពាណិជ្ជកម្មនិងរោងចក្រ បានកើតឡើងច្រើន ទន្ទឹមនេះ យើងក្រលេកមើលទៅខាងក្រោយមានអាគារចាស់ដែលបានកើតឡើងនៅសម័យបារាំង និងមុនសម័យសង្គ្រាមទសវត្សរ៍៧០ ដែលបន្សល់ទុកនៅអាគារជាច្រើន រួមទាំងស្ថាបត្យកម្ម សំណង់ប្រាសាទបុរាណ សាលា សារៈមន្ទីរ បូជនីយដ្ឋាន ព្រះរាជវាំង វត្តអារាម សំណង់បែបអាណានិគម និងសំណង់ខ្មែរនីយកម្មទំនើបកាលពីដើម។

យុទ្ធនាការតាមរយៈប្រព័ន្ធអ៊ីនធឺណិតស្ដីអំពី ជំនន់ទឹកភ្លៀង

យុទ្ធនាការតាមរយៈប្រព័ន្ធអ៊ីនធឺណិតស្ដីអំពី ជំនន់ទឹកភ្លៀង

On

ទឹកជំនន់ក្នុងទីក្រុង ជាបញ្ហាដ៏ចំបងរបស់ប្រជាពលរដ្ឋ ហើយ បានបង្ករបញ្ហាជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា សុខភាព ការធ្វើដំណើរ និងសកម្មភាពអាជីវកម្មជាដើម។ជារៀងរាល់ឆ្នាំ ទឹកជំនន់តែងតែកើតឡើងនៅប្រទេសកម្ពុជានៅរដូវវស្សា ចាប់ពីខែឧសភា ដល់ ខែតុលា ជាពិសេស ទឹកជំនន់នៅរាជធានីភ្នំពេញតែម្តង។ 

យុទ្ធនាការតាមប្រព័ន្ធអ៊ីនធីណែតស្តីពីការកកស្ទះចរាចរណ៍ របស់សំឡេងទីក្រុងកម្ពុជា

យុទ្ធនាការតាមប្រព័ន្ធអ៊ីនធីណែតស្តីពីការកកស្ទះចរាចរណ៍ របស់សំឡេងទីក្រុងកម្ពុជា

On

ចរាចរណ៍បានក្លាយជាបញ្ហាប្រឈមមួយនៅក្នុងរាជធានីភ្នំពេញ ស្របពេលដែលទីក្រុងនេះទទួលនូវកំណើនសេដ្ឋកិច្ច ការពង្រីកទីក្រុង លំហូរចូលនៃប្រជាពលរដ្ឋក្នុងទីក្រុង ដែលជាហេតុធ្វើអោយចរាចរណ៍មានការកកស្ទះស្ទើរតែរៀងរាល់ថ្ងៃ ។

សកម្មភាពស្ម័គ្រចិត្តលើកទី៣ ក្នុងការធ្វើទស្សនកិច្ចទៅកាន់សហគមន៍ក្រីក្រអណ្តូង

សកម្មភាពស្ម័គ្រចិត្តលើកទី៣ ក្នុងការធ្វើទស្សនកិច្ចទៅកាន់សហគមន៍ក្រីក្រអណ្តូង

On

ថ្ងៃទី៖ ២៥ សីហា ២០១៥

នៅ​ថ្ងៃ​អាទិត្យ ទី ៣០ ខែ​សីហា ឆ្នាំ 201​​5 សំឡេង​ទីក្រុង​កម្ពុជា (Urban Voice Cambodia) ​នឹងធ្វើការរៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​ពិសេស​មួយ​ទៀត​នៅ​ក្នុង​សំណុំ​បែបបទ​នៃ​ការ​ទស្សនា​សហគមន៍​អ្នក​ក្រីក្រ​អ​ណ្តូ​ង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ជាយក្រុង​នៃ​រាជធានី​ភ្នំពេញ​រួម​ជា​មួយ​នឹងអ្នកចូលរួម 30 នាក់​ទៀតដែលមាន​ទាំង​យុវជន​ និង​សិស្ស​និស្សិត​ក្នុង​គោល​បំណង​ដើម្បី​ផ្តល់​ឱ្យសង្គមខាង​ក្រៅបាន​យល់ដឹង​ឲ្យបានទូលំទូលាយ​ ​និង​​យល់​ដឹង​យ៉ាង​ស៊ីជម្រៅទៅ​លើ​ជីវភាព​រឹតត្បិតដ៍លំបាក​នៃ​ប្រជាជន​ក្នុង​សហគមន៍​ក្រីក្រនោះ​។

សហគមន៍អ​ណ្តូ​ង​ត្រូវ​បាន​ហៅ​ថា​ ជា​តំបន់​អនាធិបតេយ្យ​ដែល​មាន១៥០០​គ្រួសាររស់នៅក្នុងតំបន់។ ​ពួកគេត្រូវបាន​ប​ណ្តេ​ញ​ចេញពី​តំបន់ដែលពួកគេរស់នៅកាលពីមុន នៅទី​ប្រជុំជននៃរាជធានី​ភ្នំពេញ​ និងក្រោយមកត្រូវបានគេបង្ខំឲ្យមករស់នៅក្នុងតំបន់ក្រីក្រដែលកំពុងជួបប្រទះបញ្ហាជាច្រើនដូចជា កង្វះទឹកស្អាត អនាម័យ បញ្ហាសុខភាព និង ការអប់រំទូទៅ។ ប្រជាជន​ត្រូវ​បាន​គេ​បំបិទសិទិ្ធក្នុងការទទួលបាននូវលំនៅដ្ឋានដ៍សមស្របមួយ ​និង​ឥឡូវ​នេះសហគមន៍​ទាំង​មូល​កំពុង​ប្រឈម​មុខ​នឹង​ការ​រើស​អើង​ ក៍ដូចជាការព្រងើយកន្តើយពីសង្គមខាងក្រៅ​។

កិច្ចប្រជុំនេះ ជាសកម្មភាពសប្បាយរីករាយដែលអ្នកចូលរួមអាចមានបណ្ដាញទំនាក់ទំនង​ និងទទួលបានចំណេះដឹងល្អផ្សេងពីអ្នកដែលមានចំណាប់អារម្មណ៍អំពីបញ្ហាទីក្រុង។ អ្នកចូលរួមក៏មានឱកាសបានសិក្សាពីអ្នកដែលនៅក្នុងសហគមន៍អំពីភាពអត់ធន់របស់ពួកគេ និងទទួលរងផលលំបាកជាច្រើន ភាពអយុត្តិធម៌ ការដកហូត ការជិះជាន់ និងវិសមភាពសហគមន៍។ អ្នកចូលរួមអាចយល់ដឹងកាន់តែច្បាស់ពីស្ថានភាពរស់នៅប្រជាជនកម្ពុជា។

បន្ទាប់​ពី​ទស្សនកិច្ច​នេះ ​អ្នក​ចូលរួម​នឹង​ត្រូវ​បាន​ផ្តល់នូវ​ឱកាស​ដើម្បី​បង្ហាញ​ពី​គំនិត​របស់​ពួកគេនូវ​អ្វី​ដែល​ពួកគេ​បានសិក្សា​និង​បាន​ជួប​ប្រទះ​នៅ​ក្នុង​សហគមន៍​ភូមិ​អ​ណ្តូង​នោះ​។ ដូច្នេះអ្នកសម្របសម្រួលបានជួយអ្នកចូលរួមជាមួយ​សំលេងទីក្រុង ក្លាយទៅជា “Citizen Journalists” ដែលអាចជួយពិនិត្យបញ្ហាទីក្រុងនៃរាជធានីភ្នំពេញ។ សំលេងទីក្រុងបានជួយតស៊ូមតិចំពោះបញ្ហាការចំណាកស្រុកទីក្រុងនៃរាជធាទីភ្នំពេញ។

ភាពស្រដៀងគ្នាទៅនិងបញ្ហាទីក្រុងដែលជាក់ស្ដែងដោយអ្នកចូលរួមនៅក្នុងសហគមន៍ភូមិអណ្ដូង។ការចូលរួមចុះទៅសហគមន៍​ជាមួយ​ សំលេង​ទីក្រុង​កម្ពុជា (Urban Voice Cambodia) ​នេះ​គឺ​បើក​ចំហ​និង​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ចូលរួម​ទាំងអស់​។ លើស​ពី​នេះ​ទៀត​អ្នក​ចូលរួម​នឹង​ទទួល​បាន​អាវ​យឺត ​សៀវភៅកត់ត្រា និង​ប៊ិច ​រួម​ជាមួយ​អាហារ​ថ្ងៃត្រង់​ពិសេស​មួយ​ជាមួយ​ក្រុមការងារសម្លេង​ទីក្រុង​កម្ពុជា (Urban Voice Cambodia)។ប្រសិនបើអ្នក​​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​មក​ទស្សនា​សហគមន៍​​អ​ណ្តូង​​, សូម​ចុះ​ឈ្មោះ​ជាមួយ​ការងារសម្លេង​ទីក្រុង​កម្ពុជា  Urban Voice Cambodia។

សំរាប់​ព​ត៌​មាន​បន្ថែម​សូម​ទាក់ទង​សម្លេង​ទីក្រុង​កម្ពុជា​តាម​រយៈ​ទូរស័ព្ទ 097 264 0056 | 096 909 0777 ឬ​អ៊ី​ម៉ែ​ល ath@teangtnaut.org