យុទ្ធនាការថ្មី ស្តីអំពី ការដាច់ចរន្ដអគ្គីសនី ២០១៤

យុទ្ធនាការថ្មី ស្តីអំពី ការដាច់ចរន្ដអគ្គីសនី ២០១៤

On

កាលពីឆ្នាំកន្លងទៅ សម្លេងទីក្រុងបានធ្វើយុទ្ធនាការណ៍ រាយការណ៍អំពី “ការដាច់ចរន្ដអគ្គិសនី” ហើយយើងទទួលបានរបាយការណ៍ចំនួន ១៨៤ ក្រោមការរាយការណ៍ ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជានីភ្នំពេញ។

ពេលនេះសម្លេងទីក្រុងនឹងចាប់ផ្ដើមធ្វើយុទ្ធនាការណ៍ រាយការអំពីការដាច់ចរន្ដអគ្គិសនី ជាលើកទី២ ដោយសារតែ បច្ចុប្បន្ននេះ ការដាច់ចរន្ដអគ្គិសនី នៅតែជាកង្វល់សម្រាប់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនៅឡើយ ដោយពុំទាន់មាន ដំណោះស្រាយណាមួយជួយសម្រួលនោះឡើយ។

តើនៅតំបន់ដែលអ្នករស់នៅមាន បញ្ហាដាច់ចរន្ដអគ្គិសនីដែរឬទេ? សូមផ្ញើររបាយការណ៍ មកកាន់សម្លេងទីក្រុង ដោយគ្រាន់ តែចុចពាក្យ ដាក់បាយការណ៍ នៅផ្នែកខាងនលើនៃ គេហទំព័ររបស់សម្លេងទីក្រុង ឬ ផ្ញើរសារ ជាអក្សរមកកាន់ 097 264 0056 ហើយ សូមបញ្ចូលព័ត៌មាន ស្តីពី ការដាច់ចរន្តអគ្គិសនី នោះ។​

សូមអរគុណ

ក្រុមការងារសម្លេងទីក្រុង

បញ្ហាដាច់ចរន្តអគ្គិសនី ជាប្រធានបទដ៏ក្តៅគគុក នៅទីក្រុងភ្នំពេញ

បញ្ហាដាច់ចរន្តអគ្គិសនី ជាប្រធានបទដ៏ក្តៅគគុក នៅទីក្រុងភ្នំពេញ

On

ការដាច់ចរន្តអគ្គសនីនៅទីក្រុងភ្នំពេញ កាលពីវេលាម៉ោងប្រហែលជា ២ រសៀលថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៣ វាបានក្លាយជាប្រធានបទមួយ ដ៏ក្តៅគគុកដែលសាធារណៈជនទូទៅ បានលើកយកមកពិភាគ្សា។ សម្លេងទីក្រុង ក៏បានទទួលរបាយការណ៍ អំពីការដាច់ចរន្តអគ្គិសនី ពីសាធារណៈជនស្ទើរគ្រប់ផ្នែក​ ទាំងអស់នៃទីក្រុងភ្នំពេញ ដែលពួកគាត់បានរអ៊ូរទាំ អំពីការដាច់រន្តអគ្គិសនី និងបញ្ហាខ្វះខាតទឹក​ ប្រើប្រាស់មួយចំនួននៅ ពេលដាច់ចរន្តអគ្គិសនីផងដែរ។

យោងតាមរបាយការណ៍ ការដាច់ចរន្តអគ្គិសនីនេះ វាជាបញ្ហាដែលហាក់​ដូចជា មិនធ្លាប់កើតមាន​ទេពីមុន​មក គឺការដាច់ចរន្តអគ្គិសនីដែលមានទំហ៊ំធំ ពីប្រទេសវៀតណាមតែម្តង ដែលជាប្រទេសជិតខាង ហើយរាលដាលមកដល់ ព្រះរាជាណាចក្រកម្ពុជា។ បើតាមសម្តីរបស់មន្រ្តីអគ្គិសនីកម្ពុជា ដែលបាន​ចុះផ្សាយនៅក្នុងការសែត The Cambodia Daily​ បានឲ្យដឹងថា ទីក្រុងភ្នំពេញទទួលបាន​ ចរន្តអគ្គិសនី​ត្រឹមតែ៣០ភាគរយ នៃការផ្គតផ្គង់ចរន្តអគ្គិសនីដែលបាន ប្រើប្រាស់ពីការផ្គត់ផ្គង់ចរន្ត អគ្គិសនីចំនួន ៤០ភាគរយនៃចរន្តអគ្គិសនី ជាតិវៀតណាមតែប៉ុណ្ណោះ។​

លោក កែវ សុវណ្ណារិទ្ឋ ដែលជាអគ្គនាយកអាជ្ញាធរផ្គត់ផ្គង់ រដ្ឋករទឹកនៅទីក្រុងភ្នំពេញ បានថ្លែងបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកនៅទីក្រុងភ្នំពេញ ត្រូវបានកាត់ផ្តាច់ ដោយសារការប៉ះទង្គិចពីការរាល ដាលនៃ​រដាច់ភ្លើង។ នៅពេលដែលរោងចក្រផ្គត់ផ្គង់ទឹក បាត់បង់អគ្គិសនីពីស្ថានីយ៍អគ្គិសនី កម្ពុជា វាបណ្តាល​ឲ្យ​​បំពង់ ​​ចែក​ចាយ​ទឹកមិនអាចដំណើរការបានឡើយ បើតាមសម្តីដែលលោក​ បានរាយការណ៍ទៅ​ The Cambodia Daily. បើទោះជាចរន្តអគ្គិសនី បានដំណើរការឡើងវិញ នៅវេលាម៉ោងប្រមាណជា ៨ល្ងាចក៏ដោយ ក៏អ្នករស់នៅ​ ទីក្រុង​ភ្នំពេញបានសម្តែងការ មិនពេញចិត្តដែរ។ ការរីករាលដាលនៃ ការដាច់​ចរន្តអគ្គិសនីដែលមាន​ទ្រង់ទ្រាយ​ដ៏ធំនេះ​ បានកើតឡើងបន្ទាប់ពីមាន ការដាច់ចរន្តអគ្គិសនីយ​ជា បន្តបន្ទាប់ក្នុងរយៈពេលមួ​យខែកន្លងទៅនេះនៅទីក្រុងភ្នំពេញ ដែលបណ្តាលឲ្យមាន ការខាតបង់លើចំនូលសេដ្ឋកិច្ចសង្គមជាច្រើនដោយសារតែពួកគេ មិនបានដឹងជាមុនអំពី ការដាច់ចរន្តអគ្គិសនីនេះ។ សម្លេងទីក្រុងកម្ពុជាបាននឹងកំពុងប្រមូលព័ត៌មាន អំពីការដាច់ចរន្តអគ្គិសនីនេះ ហើយក៏អំពាវនាវដល់​ស្ថានីយ៍អគ្គិសនីកម្ពុជា ឲ្យចុះផ្សាយនូវតារាងព័ត៌មានអំពីការដាច់ចរន្តអគ្គិសនីនេះ។