Tag Archives: ​កំណើន

ពលរដ្ឋ​ខ្មែរ​ស្នាក់ នៅ​ក្នុង​ខុន​ដូ​ចាប់ ផ្ដើម​មាន​កំណើន​បន្តបន្ទាប់

ប្រភព៖ កោះសន្តិភាព រាជធានីភ្នំពេញ ៖ ដូចអ្វីដែលអ្នកជំនាញខាងវិស័យអចលនទ្រព្យធ្លាប់លើកឡើងកាលពីពេលកន្លងមកហើយថា ស្ថានភាពទីផ្សារខុនដូនៅកម្ពុជា វានឹងវិវត្តទៅតាមបណ្ដាប្រទេសជិតខាងដូចជា សិង្ហបុរី និងថៃជាដើម ។ កាលដើមឡើយប្រទេសទាំងនោះ អ្នកស្នាក់នៅខុនដូភាគច្រើនជាជនបរទេសដែលមកបណ្ដាក់ទុនវិនិយោគ ឬធ្វើការនៅក្នុងប្រទេសនោះ ប៉ុន្តែក្រោយមកអ្នកស្នាក់ក្នុងខុនដូនៅប្រទេសទាំងនោះ ភាគច្រើនជាប្រជាជនក្នុងស្រុក ។ ចំណែកស្ថានភាពទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏កំពុងវិវត្តទៅរកស្ថានភាពដូចប្រទេសទាំងនោះដែរ ដោយកាលពីដំបូង បើនិយាយពីខុនដូ គឺសំដៅសម្រាប់តែជនបរទេសប៉ុណ្ណោះ ប៉ុន្តែក្រោយមកទៀត ចាប់ផ្ដើមមានជនជាតិខ្មែរចាប់អារម្មណ៍រស់នៅក្នុងខុនដូ តែមានចំនួនតិចតួច ហើយរហូតមកដល់ពេលបច្ចុប្បន្ន មានជនជាតិខ្មែរកាន់តែច្រើនស្នាក់នៅក្នុងខុនដូតាមរបៀបបរទេស ឬចាប់អារម្មណ៍ការរស់នៅបែបស៊ីវិល័យ ។ លោក មាស សូណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Residia Condotel និងមានអគារខុនដូផ្ទាល់ខ្លួនមួយនៅបឹងកេងកង១…