New fines announced for trash code violators

New fines announced for trash code violators

On

Source: Phnom Penh Post, By: Khouth Sophak Chakrya , Tue, 17 November 2015

A stern warning to clean up or pay up was issued to litterbugs yesterday, with Interior Minister Sar Kheng announcing fines for improper waste disposal across the country.

The announcement came as Kheng outlined the details of a new sub-decree on waste management, which includes an order to municipal and provincial authorities to put the onus for refuse control on individuals and businesses.

“The national administration will fund local authorities to achieve the management . . . of liquid and solid waste in populated areas by suggesting …

អង្គការ​អន្តរជាតិ​៖ ភ្នំពេញ​នឹង​អស់​លទ្ធភាព​ផ្ទុក​សំរាម ក្នុង​ឆ្នាំ ២០២០

អង្គការ​អន្តរជាតិ​៖ ភ្នំពេញ​នឹង​អស់​លទ្ធភាព​ផ្ទុក​សំរាម ក្នុង​ឆ្នាំ ២០២០

On
ប្រភព៖ rfi ខេមរភាសារ, អត្តបទដោយ៖ សរ ពិសី, ​ថ្ងៃទី 10/08/2015

ទីក្រុង​ភ្នំពេញ​នឹង​មាន​សំរាម​កើន​ឡើង​រហូត​ដល់​ ៣ ពាន់តោន ក្នុង​មួយ​ថ្ងៃ នៅ​ឆ្នាំ ២០៣០​ ហើយ ថា ទីលាន​ចាក់​សំរាម នៅ​ក្នុង​ខណ្ឌ​ដង្កោ​នឹង​អស់​លទ្ធភាព​នៅ​ក្នុង​ការ​ផ្ទុក​សំរាម នៅ​ក្នុង​ឆ្នាំ ​២០២០។ នេះ​បើ​យោង​តាម​​ការ​ស្រាវជ្រាវ​​របស់​វិទ្យាស្ថាន​បច្ចេក​វិទ្យា និង អប់រំ​​កម្ពុជា ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ​អាស៊ី ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។

ការ​សិក្សា​ស្រាវជ្រាវ​មួយ របស់ មូលនិធិ​អាស៊ី​របស់​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ​អាស៊ី នេះ​បាន​បង្ហាញ​ថា សំរាម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នឹង​កើន​ឡើង​ទ្វេរដង​ ពោល​គឺ សំរាម ប្រមាណ ៣ ពាន់តោន នឹង​ត្រូវ​បាន​បង្កើត ក្នុង​មួយ​ថ្ងៃ ក្នុង​ឆ្នាំ ២០៣០។ ការ​ស្រាវជ្រាវ​ដដែល​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទីលាន​ចាក់​សំរាម នៅ​ក្នុង​ខណ្ឌ​ដង្កោ​នឹង​អស់​លទ្ធភាព​នៅ​ក្នុង​ការ​ផ្ទុក​សំរាម នៅ​ក្នុង​ឆ្នាំ ​២០២០។

ឆ្លើយ​តប​នឹង​ការ​ស្រាវជ្រាវ​នេះ លោក ឡុង ឌីម៉ង់ បាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​នៃ​បរិមាណ​សំរាម​ចំនួន​ ៣ ពាន់តោន ក្នុង​មួយ​ថ្ងៃ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​ ២០៣០ នេះ វា​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ ដោយសារ​តែ កំណើន​នៃ​ប្រជាជន មាន​ការ​កើនឡើង ហើយ​បច្ចុប្បន្ន​ សំរាម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​មួយ​ថ្ងៃ​មាន​ចំនួន ២ ពាន់ តោន រួច​ទៅ​ហើយ។

ប៉ុន្តែ អ្នក​នាំ​ពាក្យ រូប​នេះ បាន​បន្ត​ទៀត​ថា ដើម្បី​ធ្វើ​ការ​គ្រប់​គ្រង​សំរាម ឲ្យ​មាន​ប្រសិទ្ធិភាព​ សព្វ​ថ្ងៃ​នេះ សាលារាជធានី បាន​ស្វាគមន៍​ចំពោះ ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​វិនិយោគ ក្នុង​ការ​កែច្នៃ ឬ ដុត​សំរាម​ទាំង​នោះ។ ដោយ​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន ប្រមាណ​ជា​ ៦ ឬ ៧ បាន​នឹង​កំពុង​ធ្វើ​ការ​ដេញ​ថ្លៃ វិនិយោគ​សំរាម​នៅ​រាជធានី​ភ្នំពេញ។

ដោយ​ឡែក លោក សៅ សុភាព​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា ក្រសួង​បរិស្ថាន​ សាលា​រាជធានី​ភ្នំពេញ និង ស្ថាប័ន​ពាក់ព័ន្ធ …