ពលរដ្ឋ​ប៊ូឌីញ​«ស» ផ្តើម​រើ​ចេញ​ពី​លំនៅដ្ឋាន​ជា​បណ្តើរៗហើយ

ពលរដ្ឋ​ប៊ូឌីញ​«ស» ផ្តើម​រើ​ចេញ​ពី​លំនៅដ្ឋាន​ជា​បណ្តើរៗហើយ

On

ប្រភព ៖ RFI

ពលរដ្ឋអគារប៊ូឌីញ«ស» នៅថ្ងៃនេះ បានផ្តើមរើចេញពីលំនៅដ្ឋានរបស់ខ្លួនជាបណ្តើរៗហើយ ទៅរស់នៅលំនៅដ្ឋានថ្មីៗរៀងខ្លួន ក្រោយយល់ព្រមទទួលសំណងទឹកប្រាក់តម្លៃ ១៤០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ពីក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុនអារ៉ាខាវ៉ា។ គិតត្រឹមម៉ោង ១១ព្រឹក នេះ ប្រជាពលរដ្ឋអគារប៊ូឌីញ ស ចំនួន ១០បន្ទប់ហើយ ដែលបានមកទទួលប្រាក់ទូទាត់រួចរាល់ពីក្រុមហ៊ុន ។

អគារប៊ូឌីញស នឹងត្រូវអភិវឌ្ឍន៍សាងសង់ឡើងវិញក្នុងទំហំទឹកប្រាក់ប្រមាណ ៣០លានដុល្លារ

អគារប៊ូឌីញស នឹងត្រូវអភិវឌ្ឍន៍សាងសង់ឡើងវិញក្នុងទំហំទឹកប្រាក់ប្រមាណ ៣០លានដុល្លារ

On

ប្រភព៖ business-cambodia

អគារប៊ូឌីញស ដែលជាអគារដ៏ចំណាស់មួយ នៅរាជធានីភ្នំពេញ នឹងត្រូវអភិវឌ្ឍន៍សាងសង់ឡើងវិញ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសិក្សា និងចរចាជាក្រុមហ៊ុនជប៉ុនមួយ លើគម្រោងអភិវឌ្ឍន៏អគារប៊ូឌីញស នៅនឹងកន្លែង ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០លានដុលា្លរអាមេរិក។

លោក ជា សុផារ៉ា គ្រោង​អភិវឌ្ឍ​អគារ​ប៊ូលឌិញ

លោក ជា សុផារ៉ា គ្រោង​អភិវឌ្ឍ​អគារ​ប៊ូលឌិញ

On

ប្រភព៖ VOA

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គ្រោងនឹងដាក់សំណើការវិនិយោគការសាងសង់អគារប៊ូលឌិញក្នុងពេលឆាប់ខាងមុខនេះទៅរដ្ឋាភិបាល ដើម្បីចាប់ផ្តើមការសាងសង់អគារប៊ូលឌិញថ្មីក្នុងឆ្នាំ២០១៧ខាងមុខនេះ។ នេះបើយោងទៅតាមលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

លោក ជា សុផារ៉ា បានប្រាប់ VOA ខ្មែរកាលពីថ្ងៃច័ន្ទថា ក្រសួងនឹងដាក់សំណើទៅរដ្ឋាភិបាល ដើម្បីធ្វើការវិនិយោគការសាងសង់អគារប៊ូលឌិញ ដោយសារសភាពចាស់ទ្រុឌទ្រោមរបស់អគារនេះ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រជាជនដែលរស់នៅទីនោះ។

«ខ្ញុំចង់ជួយដើម្បីឲ្យគាត់ចៀសផុតពីហានិភ័យ។ ឥឡូវហ្នឹង ប៊ូលឌិញកាន់តែទ្រុឌទ្រោមឡើង ហើយអគារហ្នឹងខ្វះសុវត្ថិភាពធ្ងន់ធ្ងរណាស់។ បើយើងដោះស្រាយឥឡូវនេះគឺថា អត់មានវិប្បដិសារី»។

លោក ជា សុផារ៉ា បានបន្ថែមថា ការវិនិយោគការសាងសង់អគារថ្មីឡើងវិញ គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនឯកជន ដែលយល់ព្រមវិនិយោគនៅក្នុងគម្រោងនេះ។

រូបឯកសារ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឯការិយាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឯការិយាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក ជា សុផារ៉ា បាននិយាយថា ក្រុមហ៊ុននឹងទទួលខុសត្រូវសាងសង់កន្លែងស្នាក់នៅបណ្តោះអាសន្ន ដើម្បីឲ្យប្រជាជនអាចទៅស្នាក់នៅរហូតទាល់តែការសាងសង់អគារថ្មីនៅប៊ូលឌិញត្រូវបានបញ្ចប់។

«រដ្ឋអត់ពាក់ព័ន្ធអាហ្នឹងទេ ប៉ុន្តែយើងរៀបចំ។ ឧបមាថា ក្រុមហ៊ុនឯកជនមួយចង់អភិវឌ្ឍនៅកន្លែងហ្នឹង។ ប្រជាជនកាន់កាប់រស់នៅត្រង់ហ្នឹង យើងឲ្យគាត់ចេញសិន។ ដល់ហើយបានឲ្យគាត់ត្រឡប់មកនៅកន្លែងហ្នឹងវិញ ហើយជាន់ដែលសល់ពីហ្នឹងគឺក្រុមហ៊ុនឯកជនគេធ្វើអាជីវកម្មទៅ។ មានន័យថា អភិវឌ្ឍនៅនឹងកន្លែង»។

«កន្លែងថ្មីដែលឲ្យគាត់នៅបណ្តោះអាសន្ន គេធ្វើផ្ទះសម្រាប់ឲ្យគាត់ស្នាក់នៅបណ្តោះអាសន្នរយៈពេលបួនឆ្នាំ។ អាហ្នឹងគឺយើងឲ្យគាត់រស់នៅមិនមានការបង់ថ្លៃ។ ហើយក៏នៅកៀកនឹងភ្នំពេញដើម្បីកុំឲ្យមានការអស់សោហ៊ុយស្នាក់អាស្រ័យ»។

លោកបានបន្ថែមថា ប្រជាជនអាចសម្រេចចិត្តត្រឡប់មកវិញ អាចមករស់នៅក្នុងផ្ទះរបស់ពួកគេនៅកន្លែងដដែល និងទំហំដដែល ហើយចំពោះប្រជាជនដែលមិនចង់ត្រឡប់មកនៅកន្លែងនោះវិញអាចលក់ផ្ទះរបស់គេ។

អគារប៊ូលឌីងមើលពីផ្នែកខាងក្រោយកាលពីថ្ងៃសុក្រទី៥ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា/VOA)
អគារប៊ូលឌីងមើលពីផ្នែកខាងក្រោយកាលពីថ្ងៃសុក្រទី៥ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា/VOA)

លោកមានប្រសាសន៍ថា ក្រុមការងាររបស់លោកកំពុងសិក្សាពីទីតាំងកន្លែងស្នាក់នៅបណ្តោះអាសន្ននៅក្នុងសង្កាត់ទឹកថ្លា ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងអគារប៊ូលឌិញ ដែលមិនមានការងារធ្វើ ពួកគាត់អាចទទួលបានការងារពីការសាងសង់អគារប៊ូលឌិញថ្មីនោះ។

«ឥឡូវកំពុងឲ្យគេសិក្សាកន្លែងថ្មី។ កន្លែងថ្មីប្រុងឲ្យគាត់ទៅរស់នៅត្រង់ក្រោយពេទ្យឡឺរ៉ូយ៉ាល់ ហើយប្រហែលជាយកកូនចៅគាត់ហ្នឹងធ្វើជាកម្មករសំណង់នៅកន្លែងហ្នឹងទៀត…យកកម្លាំងពលកម្មមកឈ្លេចប្រើប្រាស់ដើម្បីឲ្យគាត់បានកម្រៃក្នុងរយៈពេលបួនឆ្នាំនោះ»។

លោកបានបន្ថែមថា ការសាងសង់អគារថ្មីនេះនឹងមានតម្លាភាព។

«ខ្ញុំធ្វើពី A ដល់ Z ហើយតម្លាភាព ហើយធ្វើឲ្យជាក់លាក់។ ហើយប្រជាជនក៏អត់រងគ្រោះ ខ្ញុំក៏អត់មានទទួលហានិភ័យ»។

យ៉ាងណាក៏ដោយ ពលរដ្ឋមួយចំនួនដែលកំពុងរស់នៅក្នុងអគារប៊ូលឌិញនេះនៅតែមានការព្រួយបារម្ភ ប្រសិនបើមានការអភិវឌ្ឍអគារប៊ូលឌិញនេះ។…