សាលារាជធានីភ្នំពេញចេញសេចក្តីប្រកាសនឹងបិទផ្លូវ នរោត្តម និង ផ្លូវព្រះមុន្នវង្ស ដើម្បីដង្ហែសពសម្តេចជាស៊ីម

សាលារាជធានីភ្នំពេញចេញសេចក្តីប្រកាសនឹងបិទផ្លូវ នរោត្តម និង ផ្លូវព្រះមុន្នវង្ស ដើម្បីដង្ហែសពសម្តេចជាស៊ីម

On

ថ្ងៃទី៖ ១៧ ខែកញ្ញា ២០១៥     ដោយ៖ Urban Voice Cambodia        អត្ថបទ៖  ចាន់ថុន

សាលារាជធានីភ្នំពេញបានចេញសេចក្តីប្រកាស អំពីដំណឹងថានឹងត្រូវបិតផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញដើម្បីធ្វើពិធីដង្ហែរសព សម្តេច ជា ស៊ីម ដែលនឹងធ្វើដំណើរចេញនៅម៉ោង ៧ៈ ០០នាទីព្រឹក។

ដោយសេចក្តីជូនដំណឹងនេះ បញ្ជាក់ថា​ ពិធី​ដង្ហែ​អដ្ឋិធាតុ​នេះ​ ចាប់ផ្ដើម​ដង្ហែ​ចេញពី​ភូមិ​គ្រឹះ​លេខ​១២​ ផ្លូវ​លេខ​៤៦២​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម​ បន្ដ​តាម​ផ្លូវជាតិ​លេខ​៦A​ រួច​បត់​ស្ដាំ​ឆ្លងកាត់​ស្ពាន​ព្រែក​តា​មា​ក់​ ឆ្ពោះទៅ​ភូមិ​កន្លែង​ជ្រៅ​ ឃុំ​ក្របៅ​ ស្រុក​កំចាយមារ​ ខេត្តព្រៃវែង​។​

នឹងមានការ​បញ្ចៀស​ និង​សម្រួល​ចរាចរណ៍​តាម​ពេលវេលា​ខាងលើ​ជា​បណ្ដោះអាសន្ន​  នៅ​តាម​បណ្ដោយ​ផ្លូវ​មួយ​ចំនួន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដូច​ជា​ កំណាត់​មហាវិថី​ព្រះ​នរោត្តម​ ចាប់ពី​ស្ដុ​ប​ក្រសួងមហាផ្ទៃ​  រហូត​ដល់​ស្ដុ​ប​ព្រះ​អង្គឌួង​ ផ្លូវ​ក្រមួន​ ស​។​ កំណាត់​មហាវិថី​ព្រះ​មុនី​វង្ស​ ចាប់ពី​ស្ដុ​ប​BKC​ រហូត​ដល់​មុខ​ស្ថានទូត​បារាំង​ ឆ្លងកាត់​ស្ពាន​ ជ្រោយចង្វារ​ និង​ផ្លូវជាតិ​លេខ​៦A​ ។

Cheasim

Street block

Block BKC