Tag Archives: រដ្ឋាករទឹក

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះផ្លាស់ប្ដូរនាឡិកាវាស់ស្ទង់ទឹកស្អាតក្នុងខណ្ឌសែនសុខដោយឥតគិតថ្លៃ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទាំងអស់ថា ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះត្រួតពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្តាញដែលមានអាយុកាលប្រើប្រាស់លើសពី ១១ឆ្នាំឡើងទៅ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការផ្លាស់ប្ដូរនាឡិកាវាស់ស្ទង់ចាស់ ដោយដាក់នាឡិកាទឹកថ្មីជំនួសវិញ (ការផ្លាស់ប្តូរនាឡិកាទឹកថ្មីពុំមានការបង់ថ្លៃទេ ជាបន្ទុករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ) ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ នេះតទៅដូចមានក្នុងតារាងជូនភ្ជាប់មកជាមួយ។ នេះជាលេខទូរស័ព្ទសំរាប់សាកសួរអំពីព័ត៌មានបន្ថែម ទៅកាន់ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ សូមមេត្តាទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩៧ ៧៧ ៣៣៣ ៤៥ រៀងរាល់ម៉ោងធ្វើការ ៕ …

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញតារាងតម្លៃលក់ទឹកស្អាតថ្មី

តាមរយៈហ្វេសប៊ុកផេករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីប្រកាសមួយនាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ នេះថា ថ្លៃលក់ទឹកស្អាតដែលផលិតនិងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្លាស់ប្ដូរតម្លៃលក់ចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៧ តទៅ។ តម្លៃថ្មីត្រូវបានចេញផ្សាយដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីអោយសាធារណជនបានជ្រាបជាព័ត៌មាន៕ …

រដ្ឋាករទឹក៖ ការកែលម្អបំពង់​មេនាំ​ទឹក​បញ្ចប់​ជាស្ថាពរ បងប្អូនប្រជាពលរដ្ឋ​ខណ្ឌដូនពេញ មានទឹកប្រើប្រាស់​ដូចធម្មតា​វិញ​

ប្រភព៖ រដ្ឋាករទឹក រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះថា ការភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ ៥០០មីល្លីម៉ែត្រ ជំនួសបំពង់បច្ចុប្បន្ននៅលើផ្លូវ១០៨ ចាប់ពីផ្លូវខាងក្រោយ ធនាគារកាណាឌីយ៉ា ដល់ផ្លូវលេខ៦១ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅយប់មិញនេះ បានបញ្ចប់ជាស្ថាពរ ដែលអាចឲ្យបងប្អូនប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ ក្នុងសង្កាត់វត្តភ្នំ សង្កាត់ផ្សារកណ្តាល១ ផ្សារកណ្តាល២ សង្កាត់ផ្សារចាស់ និងសង្កាត់ផ្សារថ្មី មានទឹកស្អាតប្រើប្រាស់ដូចធម្មតា។   …