Tag Archives: ភ្នំពេញ

អាជ្ញាធរ​ភ្នំពេញ​ប្រជុំ​កំណត់​តម្រាយ​ផ្លូវ​បន្ថែម​ខ្សែ​រថយន្តក្រុង​

ប្រភព ៖ កោះសន្តិភាព អាជ្ញាធររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧ បានប្រជុំជាមួយមន្ត្រីជុំនាញរបស់ខ្លួន ដើម្បីពិនិត្យអំពីតម្រាយផ្លូវរត់របស់ខ្សែរថយន្តក្រុងចំនួន២ខ្សែទៀតឲ្យបានសរុប៥ខ្សែ បន្ទាប់ពីប្រទេសចិន បានផ្តល់ជំនួយរថយន្តក្រុងចំនួន១០០គ្រឿង កាលពីពេលថ្មីៗនេះ ទោះបីមកដល់ពេលនេះ រាល់ការបំរើសេវារថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ៣ខ្សែនៅរាជធានីភ្នំពេញ មានការខាតបង់ប្រមាណជាង១០ម៉ឺនដុល្លារជារៀងរាល់ខែក្តី ប៉ុន្តែអាជ្ញាធរនៅតែបន្តសកម្មភាពពង្រីកខ្សែរត់បន្ថែមទៀត ដោយមិនរាថយឡើយ។ …

​តូតាល់​ និង​​​ស៊ីប៉ា ​បន្ត​ភាព​ជា​ដៃ​គូ​ស្តីពី​ «សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ និង​ការ​អាន»

ប្រភព ៖ ភ្នំពេញបុស្តិ៍ ក្រុមហ៊ុនតូតាល់កម្ពុជា និងអង្គការស៊ីប៉ា បានបន្តភាពជាដៃគូ ផ្សព្វផ្សាយចំណេះដឹងដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមភូមិ អនុវិទ្យាល័យ និង វិទ្យាល័យ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវទៀត។ នេះបើតាមកាឲ្យដឹងក្នុងពិធីបើកយុទ្ធនាការអប់រំលើកទី ២ ស្តីពី «វិថីឆ្ពោះទៅកាន់សុវត្ថិភាព» ព្រឹកថ្ងៃពុធនេះ។ …

PPAP នឹង​បែង​ចែក​ភាគ​លាភ​នៅ​ខែ​មេសា

កំពង់ផែស្វយ័តភ្នំពេញ (PPAP) នឹងបែងចែកភាគលាភប្រចាំឆ្នាំ ២០១៦ ជាសាច់ប្រាក់សុទ្ធ សរុបជាង ១ ពាន់លានរៀល (២៦ ម៉ឺនដុល្លារ) ដល់ភាគហ៊ុនិក ដែលភាគលាភក្នុងមួយហ៊ុនមានចំនួន ២៥៦ រៀល។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃអង្គារ។ ទឹកប្រាក់នៃការបែងចែកភាគលាភចំនួនជាង ២៦ ម៉ឺនដុល្លារនេះ ស្មើនឹង ៦,៣៩ ភាគរយនៃប្រាក់ចំណេញសុទ្ធកាលពីឆ្នាំ២០១៦ របស់ PPAP ខណៈចំណែកនៅសល់ដែលមិនបានបែងចែកត្រូវរក្សាទុកដើម្បីប្រើប្រាស់សម្រាប់ការពង្រីកការវិនិយោគដើម្បីបន្តកំណើន។ ការបែងចែកភាគលាភនេះគឺសម្រាប់ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ «ក» ដែលការទូទាត់នេះនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៧ នៅរៀងរាល់ថ្ងៃធ្វើការ។ PPAP…

ស្ទះ​ដោយសារ​ អ្នក​បើកបរ​មិន​ចូលរួម​​គោរព​សញ្ញា​ចរាចរណ៍

ម្នាក់ៗឲ្យតែបើកភ្នែកឡើងគឺរអ៊ូរទាំធុញទ្រាន់រឿងធ្វើដំណើរទៅធ្វើការជូនកូនទៅរៀន និងដឹកទំនិញយឺតពេលដោយសារការកកស្ទះចរាចរណ៍តាមដងវិថីរៀងរាល់ថ្ងៃ។ …

សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ ក្លាយជា​ទីលាន​លក់ឡាន​អនាធិបតេយ្យ

ស្ទើរតែគ្រប់ផ្លូវទាំងអស់ដែលអមនឹងសួនច្បារទីលានប្រជាធិបតេយ្យ បាននិងកំពុងក្លាយជាទីកន្លែងលក់រថយន្តអនាធិបតេយ្យ ខណៈដែលនៅតាមចំហៀងផ្លូវ ឬពេលខ្លះទាំងនៅលើទ្រូងផ្លូវទាំងនោះ បែរជាត្រូវបានចតដោយរថយន្តជាច្រើនជួររំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់នៅតំបន់នោះ។ …

តំបន់ជាយក្រុងភ្នំពេញគឺជាតំបន់ដ៏មានសក្តានុពល ឬជាតំបន់ពេជ្រកំពុងច្នៃ

តំបន់ជាយក្រុងភ្នំពេញបច្ចប្បន្នបានក្លាយទៅជាតំបន់ដ៏មានសក្តានុពលអភិវឌ្ឍន៍ខ្លាំងតាមរយៈការរីកចម្រើននៃការអភិវឌ្ឍនទីក្រុងរណប ដែលបណ្តុះទៅដោយអគារខុនដូ វីឡា ផ្ទះល្វែង និងរោងចក្រជាដើម និងស្របគ្នានឹងការរីកចម្រើនសេដ្ឋកិច្ច-ពាណិជ្ជកម្មនៃតំបន់ជ្រាយក្រុងភ្នំពេញ។ …

JICA បន្ត​សិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល​នៅ​ភ្នំពេញ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកា (JICA) នឹងចាប់ផ្តើមសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលមួយបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីកសាងផែនការមេនៃអភិវឌ្ឍន៍ផ្លូវរថភ្លើងរាជធានីភ្នំពេញ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា អង្គការចៃកា នឹងចាប់ផ្តើមសិក្សាពីលទ្ធភាពនៃគម្រោងរថភ្លើងធុនស្រាលចាប់ពីខែមេសា ឆ្នាំ២០១៧ រហូតដល់ ខែឧសភា ឆ្នាំ២០១៨។ លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ បានឲ្យដឹកកាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះ ជាផ្នែកមួយនៃការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍។ លោក ស៊ឹមសុរិយា ថ្លែងថា៖ «ក្រសួងធ្លាប់មានគម្រោងស្រដៀងគ្នាយូរហើយ ដោយសារក្រសួងយល់ថា តម្រូវការចាំបាច់ណាស់ក្នុងការកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង។ ប៉ុន្តែគម្រោងមួយចំនួនយើងនៅតែមិនទាន់អាចអភិវឌ្ឍន៍បានទេ ដោយផ្ដោតទៅលើគម្រោងអាទិភាពមុនសិន»។ សាលារាជធានីភ្នំពេញ កាលពីម្សិលមិញបានអះអាងថា ចៃកា ធ្លាប់បានស្នើគម្រោងដើម្បីពិនិត្យ និងសិក្សាពីលទ្ធភាព…

ស្ទះចរាចរណ៍​នៅ​ភ្នំពេញ ជំរុញ​ឲ្យ​ពលរដ្ឋ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការរស់នៅ

ភ្នំពេញ៖ ខណៈចរាចរណ៍កាន់តែមមាញឹក ការកកស្ទះចរាចរណ៍បានក្លាយបញ្ហាដ៏ធំ ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ច និងជំរុញឲ្យមានការប្រែប្រួលការរស់នៅរបស់ពលរដ្ឋ។ ពលរដ្ឋខ្លះ ងើបតាំងពីព្រលឹមធ្វើដំណើរទៅធ្វើការដោយបារម្ភខ្លាចទៅមិនទាន់។ ឯខ្លះទៀត មិនត្រឡប់មកហូបបាយថ្ងៃត្រង់នៅផ្ទះវិញឡើយ សុខចិត្តបរិភោគអាហារនៅក្បែរការិយាល័យរបស់ខ្លួន បើទោះបីត្រូវចំណាយច្រើនក៏ដោយ។   …

លំនៅឋានសាធារណៈ សម្រាប់អ្នកចំណូលទាប និងមធ្យម

លំនៅឋានសាធារណៈ សម្រាប់អ្នកចំណូលទាប និងមធ្យម និងមន្រ្តីរាជការ នេះ មានតម្លៃ ចាប់ពី២៥,០០០ដុល្លារទៅ ៣០០០០ដុល្លារអាមេរិក ហើយមានចំនួន២,៤០០ខ្នង មានទំហំប្រមាណជា ៥០ម៉ែត្រការ៉េ។ ប្រជាជនដែលអាច ទិញលំនៅឋានសាធារណៈនេះបាន គឺ មន្រ្តីរាការ និងអ្នកដែលមានគ្រួសារ ដែលមានប្រាក់ខែក្រោម ៥០០ដុល្លារអាមេរិក និងត្រូវរស់នៅក្នុងផ្ទះនោះរហូតដល់៥ឆ្នាំយ៉ាងតិច និងគ្មានសិទ្ធិលក់បន្តនោះទេ។ គម្រោងលំនៅឋានសាធារណៈ នេះមានទីតាំង ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ២១ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ចម្ងាយប្រមាណ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ ខេត្តកណ្ដាល ។ រដ្ឋាភិបាល និងក្រុមហ៊ុន WorldBridge Land…

សំណង់​សាង​សង់​ជិត​រួចរាល់​ ទើប​ទៅ​ប្រាប់​ឲ្យ​វាយ​ចោល

ភ្នំពេញ៖ នៅសល់ប្រហែលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ អាជ្ញាធរខណ្ឌជ្រោយចង្វារ នឹងចាត់វិធានការ ចុះរុះរើសំណង់អគារទំនើបមួយកន្លែង ដែលសង់លយចូលទៅក្នុងទន្លេមេគង្គ នៅផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ជ្រោយចង្វារបើសិនម្ចាស់សំណង់ មិនព្រមរើចេញដោយខ្លួនឯង ដោយអាជ្ញាធរសំអាងថា ការសាងសង់នេះពុំមានច្បាប់អនុញ្ញាត បើទោះបីជាសំណង់ទំនើបមានកម្ពស់រហូតដល់ប្រមាណ ៥ជាន់នេះ ត្រូវបានសង់រួចរាល់ប្រមាណជា៨០ភាគរយរួចហើយក៏ដោយ។ ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះអ្នកលេងហ្វេសប៊ុកជាច្រើន បានរិះគន់យ៉ាងខ្លាំងទៅលើវិធានការរបស់អាជ្ញាធរ ដោយចោទសួរថា បើសំណង់នេះពុំមានច្បាប់ ហេតុអ្វីក៏មិនព្រមធ្វើការហាមឃាត់តាំងពីដំបូង? ហេតុអ្វីបានជាទុកបណ្តោយឲ្យសាងសង់រហូតដល់ជិតរួចរាល់ទៅហើយ ទើបទៅហាមឃាត់ បញ្ជាឲ្យរុះរើ វ៉ៃកម្ទេចចោល? លិខិតជូនដំណឹងមួយច្បាប់ ចុះហត្ថលេខាដោយអភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួតចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៦បានស្នើឱ្យម្ចាស់សំណង់រើចេញ ក្នុងរយៈពេល ៣០…

កាយផ្តាច់ទំនប់ប្រឡាយតាហោដើម្បីរំដោះទឹកជំនន់

ភ្នំពេញ៖ នៅថ្ងៃទី១០ តុលានេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកាយផ្តាច់ទំនប់ប្រឡាយតាហោ ដើម្បីសង្គ្រោះទឹក ដែលកំពុងជនលិច ខណ្ឌ ដង្កោ សង្កាត់ព្រែកកំពឹស សង្កាត់ស្ពានថ្ម សង្កាត់ទៀន និងសង្កាត់គង់នយ។ ប្រឡាយតាហោនេះ មានទំហំធំដែលទទួលទឹកបង្ហូរឆ្ពោះទៅទន្លេបាសាក់។ នៅថ្ងៃនេះដែរចំនួនទឹកមានការកើនឡើង  អោយជនលិចផ្លូវចំការដូង ដែលធ្វើអោយប្រជាពលរដ្ឋ មិនអាចធ្វើដំណើឆ្លងកាតបាន។ ជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោត ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ខណ្ឌដង្កោ នឹងក្នុងតំបន់ដែលនៅតាមបណ្ដោយស្ទឹងនេះ។   …

យូរៗ​ទៅ​យក​ស្ពាន​ធ្វើ​ជា​ចំណត​តាក់ស៊ី​ហៅ​ម៉ូយ

ប្រភព៖ postkhmer.com បច្ចុប្បន្ននេះចរាចរណ៍នៅរាជធានីភ្នំពេញកាន់តែស្ទះទៅៗជាពិសេសនៅក្បែរស្ពានធំៗដោយសារតែភាពរញ៉េរញ៉ៃដេញគ្នាប្រសេចប្រសាចនូវការប្រទាញប្រទង់គ្នាហៅម៉ូយឡើងតាក់ស៊ី និងមីនីប៊ឺសទៅតាមខេត្តនានា ឬក៏ឈប់ចូលចតអ្នកដំណើរសុំឈប់មានការដណើ្តមម៉ូយឡើងជិះម៉ូតូឌុប និងរ៉ឺម៉កកង់បីធ្វើឲ្យអ្នកបើកបរតាមផ្លូវទីនោះនាំគ្នាគេចពួកគាត់បើកចូលកណ្តាលផ្លូវទាំងអស់គ្នា។ …