រយៈពេល​ ១១ ​ខែ​ដើម​ឆ្នាំ​ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ដល់​ ២៩៣៦ ​លាន​ដុល្លារ

រយៈពេល​ ១១ ​ខែ​ដើម​ឆ្នាំ​ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ដល់​ ២៩៣៦ ​លាន​ដុល្លារ

On
ប្រភព៖ ភ្នំពេញប៉ុស្តិ៍,ដោយ៖ស៊ីវ ម៉េង,Thu, 10 December 2015

ដោយ​បង្ហាញ​ពី​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ​នេះ​មាន​កំណើន​រហូត​ដល់ ២៧ ​ភាគរយ​គិត​ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥ ​នេះ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ហៅ​ឆ្នាំ​ ២០១៥ ថា​ជា​ឆ្នាំ​នៃ​ការ​សាងសង់​ខុនដូ និង​អាផាតមិន​។

លោក អ៊ឹម ឈុនលឹម ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​​ក្នុង​ពិធី​បើក​មហាសន្និបាត​បូក​សរុប​ការងារ​សំណង់​លើក​ទី​ ៤ របស់​សមាគម​អ្នក​សាងសង់​កម្ពុជា និង​ពិធី​សម្ពោធ​បើក​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ឆ្នាំ​ ២០១៥ កាល​ពី​សប្តាហ៍​មុន​ថា​ តាម​​ទិន្នន័យ​សំណង់​ដែល​ក្រសួង​ស្រង់​បាន​គិត​ដល់​ដំណាច់​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥ នេះ​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ទូទាំង​ប្រទេស​មាន​ប្រមាណ ២៩៣៦ ​​លាន​ដុល្លារ​អាមេរិក​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៤ មាន​ការ​កើន​ទ្បើង ២៧ ​ភាគរយ​ក្នុង​នោះ​ទុនវិនិយោគ​លើ​អគារ​ខ្ពស់ៗ​ដែល​មាន​កម្ពស់​ចាប់​ពី ១០ ​ជាន់​ដល់​ ៥៥ ​ជាន់​មាន​ចំនួន ៥៦ ​អគារ​មាន​តម្លៃ​ទុនវិនិយោគ​ប្រមាណ ១៥៨១ ​​លាន​ដុល្លារ​ស្មើ​នឹង ៥៤ ​ភាគរយ​នៃ​ទុនវិនិយោគ​សរុប​។

លោក​បាន​បន្ត​ថា «​ក្នុង​សភាព​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​សំណង់ និង​ក្នុង​បរិបទ​នៃ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ការ​គ្រប់គ្រង ការ​កសាង​ច្បាប់​បទប្បញ្ញត្តិ ពាក់ព័ន្ធ​ការ​កំណត់​ស្តង់ដារ​សំណង់​ដើម្បី​ពង្រឹង​អាជីវកម្ម​សំណង់​គឺជា​កត្តា​សំខាន់ និង​មាន​ភាព​ចាំបាច់​បន្ទាន់​បំផុត»​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា «​ដោយ​វិស័យ​ឯកជន​ជា​ដៃគូ​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ខ្ញុំ​សង្ឃឹម​ថា​សមាគម​អ្នក​សាងសង់​កម្ពុជា​នឹង​ចូលរួម​ចំណែក​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់​ទៀត​លើ​កិច្ចការ​នេះ​»​។

អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ថ្លែង​ថា​នេះ​ជា​ឆ្នាំ​ទី​ ៤ ​ហើយ​ដែល​សមាគម​បាន​រៀបចំ​មហាសន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​ហើយ​ក៏​ជា​លើក​ទី​ ២ នៃ​ការ​រៀបចំ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ដែល​មាន​លក្ខណៈ​ធំ​ជាង​គេ​ហើយ​មាន​ការ​រៀបចំ​ស្តង់​ប្រមាណ ២៥០ ​ស្តង់​ និង​មាន​ផលិតផល​ជាង ១៥០ ​ប្រភេទ​ដែល​ផលិតផល​ទាំង​នេះ​បាន​នាំ​ចូល​មក​ដាក់​តាំង​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក និង​មាន​ខ្លះ​ជា​ក្រុមហ៊ុន​មកពី​បរទេស​។

អ្នក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ការ​រៀបចំ​ «​កម្មវិធី​នេះ​គឺ​ចង់​បង្ហាញ​ពី​ការ​អភិវឌ្ឍ​ និង​ការ​រីកចម្រើន​នៃ​​វិស័យ​សំណង់​នៅ​កម្ពុជា​ជាក់ស្តែង​ដូច​ដែល​យើង​បាន​ឃើញ​ហើយ​ថា​នៅ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​សំណង់​អគារ​ខ្ពស់ៗ​ទំនើបៗ​​ធំ​ស្កឹមស្កៃ​បាន​រីក​ដុះដាល​គួរ​ឲ្យ​មាន​ភាព​ស្ញប់ស្ញែង​»​។

លោក​បន្ត​ថា «​សមាគម​បាន​រៀបចំ​កម្មវិធី​នេះ​ទ្បើង​គឺ​មាន​សារសំខាន់​ណាស់​ព្រោះ​សមាគម​បាន​រៀបចំ​ធ្វើការ​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​សកម្មភាព​ការងារ​របស់​សមាគម​ផង និង​ចូលរួម​ចំណែក​ជួយ​ធ្វើការ​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​ការងារ​របស់​សមាគម​ផង និង​ផ្សព្វផ្សាយ​ពី​​កិច្ចការ​ក្នុង​វិស័យ​សំណង់​របស់​រដ្ឋាភិបាល​ផង​»​។

ទេស​រដ្ឋមន្ត្រី ឈុនលឹម បាន​ថ្លែង​បន្ត​ថា​ដោយ​មាន​ជំនឿ​ជឿជាក់​លើ​ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម នយោបាយ​សេដ្ឋកិច្ច​សេរី​បើក​ចំហ​ជាមួយ​នឹង​លក្ខខណ្ឌ​វិនិយោគ​ដែល​មាន​​ការ​ជំរុញ​លើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​កើន​ទ្បើង​ជា​លំដាប់​ក្នុង​អត្រា​ប្រមាណ ៧ ​ភាគរយ និង​មាន​ការ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់ កាត់ដេរ ទេសចរណ៍ និង​កសិកម្ម​ជាក់ស្តែង​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​បាន​កើនទ្បើង​តាំង​ពី​ឆ្នាំ ​២០១១ រហូត​មក​ទល់​ពេល​នេះ​ក្នុង​អត្រា​កំណើន​ខ្ពស់​ជា​បន្តបន្ទាប់​។

លោក ស៊ឹង ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន​ប៊ុណ្ណារៀលធីគ្រុប​បាន​ថ្លែង​ថា​កំណើន​នៃ​ការ​វិនិយោគ​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​ ២០១៥ និង​ឆ្នាំ​ ២០១៤ កន្លង​មក​ដោយ​សារ​ការ​ផ្គង់ផ្គង់​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន ទីក្រុង​ហុងកុង …

ទីកន្លែង​ស្នាក់នៅ​របស់​សិស្ស​និស្សិត​ខ្វះគុណភាព ស្ដង់ដារ​រស់នៅ និង​សុវត្ថិភាព

ទីកន្លែង​ស្នាក់នៅ​របស់​សិស្ស​និស្សិត​ខ្វះគុណភាព ស្ដង់ដារ​រស់នៅ និង​សុវត្ថិភាព

On

ប្រភព៖​ ភ្នំពេញប៉ុស្តិ៍,​ Thu, 5 November 2015

place-for-student-stay

​ការរស់នៅ​ក្នុង​កន្លែង​តូចចង្អៀត​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​និស្សិត​សាកលវិទ្យាល័យ​ជាច្រើន ជាពិសេស​សម្រាប់​និស្សិត​ដែល​បាន​ចាក​ចេញពី​ស្រុកកំណើត​ពី​តាម​បណ្តា​ខេត្ត​ជាច្រើន​ដើម្បី​មក​បន្ដ​​ការសិក្សា​នៅ​ទីក្រុង​ភ្នំពេញ​។

ទោះ​បីជា​ទីក្រុង​នេះ​មាន​អគារ​ធំៗ​ខ្នាត​អន្ដរជាតិ​ជាច្រើន​យ៉ាងណា ក៏​ដោយតែ​អគារ​ទាំងនោះមិន​មែន​ជា​ជម្រើស​ដែល​សិស្សនិស្សិត​ទាំងនោះ​អាចធ្វើ​ការជ្រើសរើស​បាន​ទេ ដោយ​ពួកគេត្រូវធ្វើ​ការ​សម្រេចចិត្ត​រស់​នៅ​ទីកន្លែង​ដែលមានមនុស្ស​កកកុញ និង​ពុំ​សូវ​មាន​ស្ដង់ដារត្រឹមត្រូវ​នោះទេ។​

បន្ទាប់ពី​មាន​អារម្មណ៍​សប្បាយ​រីករាយ​ក្រោយពី​ប្រឡងជាប់​ចូល​ទៅ​​សិក្សា​នៅ​សាកលវិទ្យាល័យ និស្សិត​ដែល​មកពី​ខេត្តត្រូវ​ប្រឈម​នឹង​ភាពលំបាក​ក្នុងការ​ស្វែង​រក​កន្លែង​ស្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ។ ខណៈដែល​សាកលវិទ្យាល័យ​មួយចំនួន​ដូចជា​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ដ មាន​ផ្ដល់​ជា​កន្លែង​ស្នាក់នៅ​ដល់​និស្សិត​ក៏​ដោយក៏​ទីកន្លែង​នោះ​នៅតែមានកំណត់​ដែរ​។​

​ដោយ​សង្កេតឃើញថា និស្សិត​មួយ​ចំនួន​មិនមាន​លទ្ធភាព​ក្នុង​ការ​ជួល​កន្លែង​ស្នាក់នៅ​ដោយ​ខ្លួនឯង សាកលវិទ្យាល័យ​បញ្ញា​សាស្រ្ដបាន​ជួល​អគារពីរជាន់មួយ​នៅក្បែរនោះ​សម្រាប់​ផ្ដល់​ជាកន្លែងស្នាក់នៅ​ដល់​សិស្សនិស្សិត​របស់ខ្លួន។​

​អគារ​ស្នាក់នៅ​របស់​និស្សិត​នោះ​មាន​បន្ទប់​គេងចំនួន ៤ និង​បន្ទប់ទឹកចំនួន ៣​។ បន្ទប់​គេង​ដែល​មានទំហំ ១២ ម៉ែត្រការ៉េ គឺ​ត្រូវ​បាន​ស្នាក់នៅ​ដោយ​និស្សិតចំនួន ៤ នាក់ហើយ​បន្ទប់​គេង​ដែល​មានទំហំ​ធំ​ជាង​នេះគឺត្រូវបាន​​ស្នាក់​នៅ​ដោយ​និស្សិតចំនួន ៥ នាក់​។ និស្សិត​នៅ​ទីនោះ​ត្រូវ​ទាម​ទារ​ឲ្យ​ស្នាក់​នៅក្នុង​ទីកន្លែងតូច​ចង្អៀត និង​ប្រជ្រៀតគ្នា។​

​ទោះជា​កន្លែង​ស្នាក់នៅ​សម្រាប់​និស្សិត​នោះមានត្រឹមតែ​និស្សិត​ចំនួន​តែ ២៥ នាក់​ក៏ដោយ តែនៅ​ទីនោះ​មិនមាន​គ្រែ​សម្រាប់​គេង​ទេ ដោយ​និស្សិតទាំងនោះ​ត្រូវ​គេង​ផ្ទាល់​នឹង​ឥដ្ឋ​។ ទូសម្រាប់ដាក់ខោ​អាវ​គឺ​ត្រូវ​បានដាក់​នៅតាម​ផ្លូវដើរ ហើយ​វ៉ា​លិសគឺ​ត្រូវបាន​តម្រៀប​លើ​គ្នា​ស្ទើរតែដល់ពិដាន​។ សូម្បី​តែ​បន្ទប់ទទួលភ្ញៀវ​ក៏ត្រូវបានរៀប​ចំ​ជា​កន្លែង​សម្រាប់​ឲ្យ​និស្សិត​ចំនួន ៥ នាក់បន្ថែមទៀត​គេង​ស្នាក់​នៅ​ទីនោះ​ផងដែរ​។​

​ថ្វីបើ​កន្លែង​ស្នាក់​នៅមាន​ស្ថានភាព​បែបនេះ​ក្តីក៏​វាជាជម្រើស​ដែល​ល្អ​បំផុត​សម្រាប់​និស្សិត​ជា​ច្រើន​ដែរ​។ កញ្ញា ឡៅ ដា​ណេ អ្នក​គ្រប់គ្រង​កន្លែង​ស្នាក់នៅ​របស់​សិស្ស​នោះ បាន​និយាយថា​៖ «សិស្សនិស្សិត​ដែល​ស្នាក់នៅ​ទីនោះ​គឺជា​និស្សិត​ក្រីក្រ ឬ​និស្សិត​ដែល​​មិនដឹងថាត្រូវ​រស់នៅ​ជាមួយ​អ្នកណា ឬ​មិនអាច​ស្វែងរក​កន្លែង​ដែលមាន​សុវត្ថិភាព​សម្រាប់​ស្នាក់​នៅបាន​»​។​

​កញ្ញា​បានបញ្ជាក់​ទៀតថា ដោយ ​​កញ្ញា និង​និស្សិត​នៅ​ទីនោះ​បាន​ចាប់ផ្តើម​បង់ប្រាក់​ថ្លៃ​ជួល​ចំនួន ១២ ដុល្លារ និង​ថ្លៃ​ទឹកភ្លើង ៥ ដុល្លារ ក្នុង​មួយខែក្នុង​គោល​បំណង​ជួយ​ផ្គត់​ផ្គង់​ការចំណាយ​របស់​សាកលវិទ្យាល័យ ប៉ុន្តែទោះ​នៅ​ក្នុង​តម្លៃ​នេះ​ក៏ដោយក៏​នៅ​តែមាន​និស្សិតមួយចំនួន​ដែល​មិនមាន​លទ្ធភាព​ក្នុងការ​បង់ប្រាក់​ដែរ​។​

​កញ្ញា ដា​ណេ បាន​បន្ដទៀតថា ដើម្បី​ចុះឈ្មោះ​សុំ​ស្នាក់​នៅក្នុង​កន្លែង​ស្នាក់នៅ​សម្រាប់​សិស្ស​នេះ សិស្ស​និស្សិត​ត្រូវតែ​ជា​សិស្ស​ដែល​មកពី​ខេត្ត ឬ​គ្រួសារ​ទីទ័លក្រ ប៉ុន្តែ​​ កន្លងមក​ក៏​ធ្លាប់មាន​ករណី​លើកលែង​មួយចំនួន​ផងដែរ។​

កញ្ញា​បាន​បន្ដថា​៖ «​យើង​ធ្លាប់​មាន​សិស្សស្រី​មួយរូប ដែល​គាត់​បានមក​សុំ​ស្នាក់នៅ​កន្លែង​របស់​យើង ព្រោះ​ពេលដែល​គាត់​រស់នៅ​ជាមួយ​បងប្អូន​គាត់ មាន​សមាជិក​ប្រុស​ក្នុង​គ្រួសារ​នោះ​ប៉ុនប៉ង​ចង់​ចាប់រំលោភ​គាត់ អ៊ីចឹង​យើង​ក៏​បាន​ផ្ដល់​ជា​កន្លែង​ស្នាក់នៅ​ឲ្យ​គាត់ ដោយ​គាត់​បានស្នាក់នៅ​ចំនួន ៤ ឆ្នាំ​ហើយ​»​។

កញ្ញា​ក៏បាន​បញ្ជាក់​ដែរ​ថា សម្រាប់​សិស្ស​ប្រុស​វិញ ពួក​គេ​ក៏មាន​ជម្រើស​ស្នាក់នៅ​វត្ដ​ដែរ ប៉ុន្តែ​សិស្សស្រី​គឺ​ស្នាក់នៅ​ជាមួយ​នឹង​បងប្អូន​ប្រសិនបើ​ពួក​គាត់​មិន​ជួលផ្ទះ​រស់នៅ​ដោយ​ខ្លួន​ឯង​។​

​ដោយសារតែ​សិស្ស​និស្សិត​ស្រី​ជាច្រើន​ប្រឈម​នឹង​បញ្ហា​សុវត្ថិភាព​ពេលដែល​ពួកគេ​ជួល​កន្លែង​ស្នាក់​នៅ​ដោយ​ខ្លួនឯង អង្គការ Harpswell Foundation ដែល​ជា​អង្គការ​ដែលមាន​ទីតាំង​នៅ​សហ​រដ្ឋអាមេរិក បានរៀបចំ​ផ្តល់​ជា​​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​ដល់​សិស្ស​និស្សិត​ស្រី​នៅក្នុង​ទីក្រុង​។​

​លោកស្រី អ៊ឹង វ៉ា​រ៉ូ​នី អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់​អង្គការ​នេះ បាន​​មានប្រសាសន៍ថា ជា​រៀងរាល់​ឆ្នាំ អង្គការ​អាច​ទទួលយក​សិស្ស​និស្សិត​បានត្រឹមតែ​ប្រហែល​ជា​ចំនួន ៤ នាក់ ពី​សាលា​នីមួយៗ …

រាជ​រដ្ឋាភិបាល​នឹង​បោះបង់​ចោល​របប​​ បង់​ពន្ធ​ម៉ៅ​ការ

រាជ​រដ្ឋាភិបាល​នឹង​បោះបង់​ចោល​របប​​ បង់​ពន្ធ​ម៉ៅ​ការ

On
ម្ចាស់​ជយលាភី​ស្នាដៃស្ថាបត្យកម្ម លំនៅឋានរួម

ម្ចាស់​ជយលាភី​ស្នាដៃស្ថាបត្យកម្ម លំនៅឋានរួម

On

ប្រភព៖ ភ្នំពេញប៉ុស្ត៍

ភ្នំពេញៈ លទ្ធផល​នៃ​ការប្រកួតប្រជែង​ពិព័រណ៍​ស្នាដៃ​ស្ថាបត្យកម្ម​ក្រោមប្រធាន​បទ ​«លំនៅឋានរួម» ​របស់​និស្សិតផ្នែកស្ថាបត្យ​កម្ម​នៃ​បណ្តា​​គ្រឹះស្ថានឧត្តម​សិក្សា​ចំនួន ៨​ ដែល​បាន​ចូលរួម​នោះ​រក​ឃើញ​ម្ចាស់ជយលាភី​ធំ​ជា​ក្រុម​ហើយ​កាល​ល្ងាចថ្ងៃទី ៦ ខែតុលា​ ឆ្នាំ ២០១៥​ កន្លង​មក​នៅ​ឯ​វិទ្យាស្ថានបារាំង។

ស្នាដៃ​របស់​និស្សិត​ស្ថាបត្យកម្ម​បីរូបមក​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​រួមមាន យុវតី យ៉េង សិរីរ័ត្ន យុវជន​ ស៊ាង សត្យា និង​យុវជន​ សូ វិទូ​ បាន​ទទួល​រង្វាន់​ជយ​លាភីចំណាត់លេខ ១ ដោយមាន​ប្រាក់​រង្វាន់ចំនួន ៧០០ ដុល្លារ ខណៈ​និស្សិត​មក​ពី​សាកល​វិទ្យា​ល័យ​ន័រតុន មាន​យុវតី ទេព​ ​ស្រីណែត យុវជន ហោ ដារ៉ូ និង​យុវជន​ ម៉ី រ័ត្ន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ជាមួយ​ប្រាក់​រង្វាន់​ ៥០០ ដុល្លារ។

ចំណែក​ចំណាត់​ថ្នាក់​លេខ ៣ បាន​ទៅ​លើក្រុមនិស្សិត​ស្ថាបត្យកម្ម​បី​រូប​របស់​សាកល​វិទ្យាល័យបញ្ញាសាស្រ្ត​មាន​​យុវ​តី ឌិន សិទ្ធិការ្យ យុវជន​ ជៀក ដារី និង​យុវជន​ ម៉ី ភារម្យ ដែល​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៣០០ ដុល្លារ។ ពិព័រណ៍​បង្ហាញ​គំរូ​ជា​ស្នាដៃ​របស់​ក្រុម​និស្សិត​នៅ​ជុំវិញ​ទស្សនទាន​មួយ​ ដែល​ស្តីពីការ​កសាង​អគារវីឡា ហើយ​នេះគឺ​ជា​ឆ្នាំ​ទីបី​ជាប់ៗគ្នាដែល​រៀបចំ​នៅ​​វិទ្យាស្ថានបារាំង​នៅកម្ពុជា ខណៈ​ពិព័រណ៍​​ចាប់​ផ្តើម​​ដាក់​​តាំង​​ពី​ល្ងាចថ្ងៃទី ៦ ខែតុលា​ ដល់​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា​ឆ្នាំ ២០១៥​ ខាងមុខ​។ ​

គំរូ​ស្នាដៃ​ចំនួន​បី​ខាង​លើ​ ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​សម្រិត​សម្រាំង​ពីក្រុម​គណ:មេប្រយោគ​ ហើយ​ក៏​បានប្រកាស​លទ្ធ​ផល​ជយលាភី​នៅ​រាត្រី​ នៃ​ការ​បើកសម្ពោធពិព័រណ៍​នោះ​​តែ​ម្តង។​

តាម​រយៈ​ការតាំងពិព័រណ៍​ សន្និសីទ​ និង​ការ​បញ្ចាំង​ភាពយន្ត​ឯកសារ​ជា​ច្រើន​វដ្ត​​នៃប្រធានបទ​ «​លំនៅឋាន​រួម​» ​បានចោទ​ជា​​សំណួរ ហើយ​ក៏​​កំពុង​តែ​ត្រូវ​បាន​គេឆ្លុះ​បញ្ចាំង​ជា​ពិសេស​ ទៅ​លើ​បញ្ហា​នៃ​ការ​អភិវឌ្ឍ​ទីក្រុងភ្នំពេញ ​នារយៈ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ​ ដែលបង្ហាញ​ពី​​សន្ទុះ​យ៉ាង​ខ្លាំង​នៃ​កំណើន​ប្រជាជន​។

កញ្ញា យ៉េង សិរីរ័ត្ន វ័យ ២០ ឆ្នាំ​ ជា​និស្សិត​ស្ថាបត្យកម្ម​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ដែលក្រុម​​របស់​នាង​ជាប់​ជយលាភី​ចំណាត់​ថ្នាក់លេខ ១ នោះ បាន​ពន្យល់ថា៖ «​ប្រជាជន​រស់​នៅ​ទីក្រុង​វិញមាន​ភាព​មមាញឹក​ខ្លាំង។ ដូច្នេះ​យើង​ក៏បាន​គិតស្រមៃ​រក​អ្វី​ដែល​ស្ថិត​នៅ​ចន្លោះ​រវាង​ស្ថានភាពតំបន់ទាំង​ពីរ​នេះ​ដែរ​នៅ​ក្នុង​គម្រោងសំណង់ស្ថាបត្យ​កម្ម​»។

​សម្រាប់ឆ្នាំ ២០១៥ នេះ បណ្ដុំ​ព្រឹត្តិការណ៍​ដែលមានប្រធាន​បទស្តីអំពី​ការអភិវឌ្ឍទីក្រុង និង​ស្ថាបត្យកម្ម​នៅ​ក្នុង​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះវិ​ទ្យាស្ថា​ន​បារាំង​នៅ​កម្ពុជា​មាន​គោលបំណង​ផ្តិត​យក​នូវ​ចំណោទ​បញ្ហា …

និន្នាការ​អភិវឌ្ឍ​អចលនទ្រព្យ​បាន​ងាក​ចេញ​ពី​តំបន់​បឹងកេងកង​ ១

និន្នាការ​អភិវឌ្ឍ​អចលនទ្រព្យ​បាន​ងាក​ចេញ​ពី​តំបន់​បឹងកេងកង​ ១

On

ទីផ្សារអចលនទ្រព្យនៅតំបន់បឹងកេងកង១ទំនងជាចាប់ផ្តើមឆ្អែតជាបណ្តើរៗហើយទើបអ្នកវិនិយោគមួយចំនួនបានងាកចេញពីតំបន់នេះហើយសម្លឹងទៅកាន់តំបន់រណបក្រៅពីតំបន់បឹងកេងកងទី១ដែលកំពុងមានការអភិវឌ្ឍយ៉ាងលឿនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងឲ្យដឹងកាលពីថ្ងៃចន្ទថាតំបន់ដែលបានបន្សល់ទុកតាំងពីជំនាន់អន្តរកាលពេលអង្គការសហប្រជាជាតិមកបំពេញបេសកកម្មនៅកម្ពុជា ឬបច្ចុប្បន្នអាចហៅថាតំបន់បរទេសនិយមនេះជាតំបន់លំនៅឋានប្រភេទលេខ១ពីមុនមកប៉ុន្តែឥទ្បូវនេះវាបានប្រែក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅឋានជំនួសវិញ។ ការឆ្អែតនៃការអភិវឌ្ឍគឺមិនទាន់ឆ្អែតទេវាអាស្រ័យលើនិន្នាការនៃការអភិវឌ្ឍប៉ុន្តែដោយសារមានការសាងសង់អគារខ្ពស់ៗច្រើនបានធ្វើឲ្យអង្គការក្រៅរដ្ឋាភិបាល និងការិយាល័យអង្គការសហប្រជាជាតិនៅតំបន់នេះបានចាកចេញជាបណ្តើរៗហើយ។

លោកបន្តថា «យើងអាចហៅតំបន់បឹងកេងកងជាតំបន់សប្បាយរីករាយជាតំបន់ចម្រុះដែលមានសណ្ឋាគារ ខុនដូ អាផាតមិន ភោជនីយដ្ឋាន សាលារៀន ហាងកាហ្វេល្បីៗវាប្រៀបបាននឹងតំបន់សាឃុមវីតនៅទីក្រុងបាងកក»។

លោក ប៊ុណ្ណា បានបន្តថា «អ្នកវិនិយោគបានងាកចូលទៅកាន់តំបន់បឹងកេងកងទី២ ទី៣ តំបន់ទួលទំពូង និងផ្សារដើមថ្កូវជាបន្តបន្ទាប់ដោយសារតំបន់ទាំងនោះមានហេដ្ឋារចនាសម្ព័ន្ឋកាន់តែល្អប្រសើរ»។

លោកបន្តថា «តំបន់ទាំងនោះកំពុងទទួលបានការអភិវឌ្ឍច្រើនប៉ុន្តែតម្លៃអចលនទ្រព្យនៅតំបន់នោះខុសគ្នារវាង ៣០ ទៅ ៤០ ភាគរយធៀបនឹងតំបន់បឹងកេងកង១»។

លោក កឺក ណារិន អ្នកវិភាគអចលនទ្រព្យឯករាជ្យបានថ្លែងថាតាមអ្វីដែលលោកបានរាប់ដោយខ្លួនឯងគឺបច្ចុប្បន្ននេះតំបន់បឹងកេងកង១មានខុនដូ និងអាផាតមិនជាង ២០ គម្រោងបាននិងកំពុងសាងសង់ និងខុនដូអាផាតមិនមិនក្រោម ៥០ គម្រោងទេដែលបាននិងកំពុងដំណើរការជួល និងលក់។

លោកបន្តថាតំបន់បឹងកេងកង ១ នៅតែជាតំបន់មានសក្តានុពលជាតំបន់ទី១ដែលអ្នកវិនិយោគ និងអ្នកមានបំណងជួលកន្លែងស្នាក់នៅតែងពិចារណាពីតំបន់នេះមុនគេបើទោះជាតម្លៃខុនដូតំបន់នេះលក់ក្នុងតម្លៃចន្លោះពី ២៧០០ ទៅ ៣៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងដីមានតម្លៃចន្លោះពី ៥០០០ ទៅ ៦០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េក៏ដោយ។

លោកបន្តថាសម្រាប់អ្នកវិនិយោគក្នុងស្រុកពួកគេមិនហ៊ានសាងសង់ខុនដូលក់នៅតំបន់នេះនោះទេដោយពួកគេបានងាកទៅតំបន់បឹងកេងកងទី២ បឹងកេងកង៣ តំបន់ទួលទំពូង និងតំបន់ផ្សារដើមថ្កូវ ដោយសារតម្លៃដីនៅតំបន់នោះមានភាពសមរម្យនៅទ្បើយប៉ុន្តែតម្លៃខុនដូតំបន់នោះគឺជាការវិនិយោគសម្រាប់អ្នកមានប្រាក់ចំណូលមធ្យម។ ចំណែកតម្លៃជួលអាផាតមិនក៏មានភាពខុសគ្នាចន្លោះពី ៣០ ទៅ ៤០ ភាគរយផងដែរដោយអាផាតមិននៅតំបន់បឹងកេងកង ១ អាចជួលបានក្នុងតម្លៃ ៨០០ ទៅ ១២០០ ដុល្លារតំបន់បឹងកេងកង២ ទួលទំពូង និងផ្សារដើមថ្នូវអាចជួលបានក្នុងតម្លៃ ៤០០ ទៅ ៦០០ ដុល្លារប៉ុណ្ណោះសម្រាប់អាផាតមិនមានបន្ទប់គេង ១ ដូចគ្នា។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Mekong បានថ្លែងថាការអភិវឌ្ឍអចលនទ្រព្យខុនដូ អាផាតមិននៅតំបន់បឹងកេងកង១ ផ្តោតលើអចលនទ្រព្យបែបប្រណីត និងមានតម្លៃខ្ពស់ព្រោះតំបន់នេះមិនអាចអភិវឌ្ឍអចលនទ្រព្យមានតម្លៃទាបនោះទេដោយសារតម្លៃដីនៅតំបន់នេះខ្ពស់ខ្លាំងដូច្នេះអ្នកវិនិយោគខុនដូអាផាតមិនដែលមានតម្លៃធូរថ្លៃបានងាកទៅកាន់តំបន់បឹងកេងកង២ បឹងកេងកង៣ និងតំបន់ទួលគោកជាដើម។

លោកបន្តថា «តម្លៃដីធ្លីខ្ពស់នៅតំបន់បឹងកេងកង ១ មិនមែនជាឧបសគ្គសម្រាប់ការអភិវឌ្ឍនៅទ្បើយទេប៉ុន្តែដីតំបន់នេះកាន់តែចង្អៀត

ក្រោយពី​ជម្លោះ​ជាង​ ១០ ​ឆ្នាំ​តុលាការ​ទម្លាក់​បទ​ចោទ

ក្រោយពី​ជម្លោះ​ជាង​ ១០ ​ឆ្នាំ​តុលាការ​ទម្លាក់​បទ​ចោទ

On
ប្រភព: ភ្នំពេញប៉ុស្តិ៍,ដោយ ឃុត សុភចរិយា,Wed, 24 June 2015

ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​ ពលរដ្ឋ​បួន​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ប្រមាណ​ជាង​ ៥០ ​គ្រួសារ​​នៃ​សហគមន៍​ភូមិ​បឹង​ឈូក បន្ទាប់ពី​រក​មិន​ឃើញ​មូល​ហេតុ​ណា​មួយ​ដែល​បញ្ជាក់​ថា​ពួកគាត់​បាន​ប្រើ​ អំពើ​ហិង្សា​​ទៅលើ​បុគ្គល​​ឈ្មោះ​ ឡៅ តុងមី ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​នោះ​។

កាលពី​ឆ្នាំ ២០០២ បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បាន​បរាជ័យ​ក្នុង​ការ​បង្ខំ​ពលរដ្ឋ​ នៅក្នុង​សហគមន៍​នេះ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​ភូមិ​ដែល​ពួកគាត់​រស់នៅ​ដោយ​ ចោទប្រកាន់​ថា​ពួកគាត់​​រស់​នៅ​លើ​ដី​រដ្ឋ​រួច​មក ស្រាប់​តែ​មាន​លេច​ឈ្មោះ​បុគ្គល​​​ម្នាក់​ឈ្មោះ​ ឡៅ តុងមី មក​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​​ស្រប​ច្បាប់​លើ​ដីធ្លី​ដែល​ ពួកគាត់​កំពុង​រស់នៅ​ និង​អាស្រ័យ​ផល​ និង​បាន​ប្ដឹង​​តំណាង​របស់​ប្រជាសហគមន៍​នេះ​ចំនួន​បួន​នាក់ រួម​មាន អ្នកស្រី ខៀវ ចិន្តា, លោក ប៊ូ ម៉េង, លោក កាង ណារ៉េន និង អ្នកស្រី កុល សោភា ឡើង​តុលាការ​​ដោយ​ចោទប្រកាន់​ពី​បទ «​ប្រើ​ហិង្សា​លើ​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់» ទៅវិញ។

ទោះបី​ជា​បែប​ណា​ក្ដី​រឿង​ក្ដី​ដ៏​ចម្រូង​ចម្រាស​នេះ​ត្រូវ​បាន​លោក តុប ឈុនហេង ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​បាន ​ប្រកាស​សាលក្រម​ដោយ​សម្រេច​លុប​ចោល​នូវ​បទ​ចោទប្រកាន់​ប្រឆាំង​តំណាង​ ប្រជាសហគមន៍​ទាំង​បួន​នាក់​។

លោក ឈុន ហេង ថែ្លង​ថា​៖ «តុលាការ​សម្រេច​លុបចោល​បទចោទ​ប្រកាន់​លើ​ឈ្មោះ​របស់​បុគ្គល​ទាំង​បួន​នាក់​ចាប់ពី​ពេល​នេះ​តទៅ»។

តំណាង​ម្នាក់​ទៀត លោក កាង ណារ៉េន បាន​និយាយ​ថា​៖ ​«ការ​ពិត​បាន​រក​ឃើញ​ហើយ ប៉ុន្តែ​អ្វី​ដែល​យើង​នៅ​ជួប​ប្រឈម​ទៀត​នោះ​ គឺ​អាជ្ញាធរ​នៅ​តែ​បន្ត​ផែនការ​បណ្ដេញ​ពួក​យើង​ចេញ​ដោយ​គ្មាន​ផ្ដល់​សំណង​ ក្រោម​ការ​ប្រើ​លេស​អភិវឌ្ឍ​ផ្លូវ»៕