Tag Archives: ប្លង់ទីក្រុងភ្នំពេញ

សេចក្តីជូនដំណឹងពីសន្និសិទស្តីពី “ការរៀបចំផែនការលម្អទីក្រុង និងផែនការអភិវឌ្ឍតាមបែបជម្រើសប្លង់នៅកម្ពុជា”

ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៥/ 28 October 2015 តើអស់លោក លោកស្រី ជានិស្សិត សហគមន៍ និង អ្នកជំនាញពាក់ព័ន្ធមានចំណាប់ អារម្មណ៍ចូលរួម ក្នុងការរៀបចំផែនការកែលម្អទីក្រុង និងផែនការអភិវឌ្ឍតាមបែប ជម្រើសប្លង់នៅក្នុងប្រទេសកម្ពុជាដែរឬទេ? សូមចុះឈ្មោះឥឡូវនេះដើម្បីបានចូលរួមសន្និសីទដែលមានរយៈពេល០២ថ្ងៃ ដែលផ្តោតទៅលើគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ដល់០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា ជប៉ុន ដែលស្ថិតនៅក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដើម្បីចុះឈ្មោះសូមចុចលើតំណរភ្ជាប់នេះ http://bit.ly/1Q9FDc4 សន្និសីទស្តីអំពីគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សគឺជាផ្នែកមួយនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស…

អង្គ​ការ​ខាងអភិវឌ្ឍ​ក្រុងលើកឡើង​​ថាទីក្រុង​ភ្នំពេញ​មិន​មាន​ប្លង់មេ​ត្រឹម​ត្រូវនៅឡើយ​

ប្រភព៖ VOD វិទ្យុអាសុីសេរី, ដោយ៖ ទូច សុខា | ថ្ងៃពុធ ទី4 វិច្ឆិកា 2015 មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើការរៀបចំទីក្រុងលើកឡើងថាទីក្រុងភ្នំពេញសព្វថ្ងៃមិនទាន់មានការរៀបចំប្លង់ទីក្រុងមួយត្រឹមត្រូវនៅឡើយទេ ដោយអ្នកទាំងនោះអះអាងថាការអភិវឌ្ឍមានដោយកន្លែង និងមិនសូវបានផ្តល់ផលប្រយោជន៍ដល់អ្នកក្រីក្រក្នុងទីក្រុងនោះទេ។ នាយកប្រចាំប្រទេសរបស់អង្គការPeople In Need លោក Piotr Sasin មានប្រសាសន៍ប្រាប់អ្នកសាព័ត៌មានក្រោយបញ្ចប់បទបង្ហាញរបស់លោកក្នុងសន្និសីទស្តីពីគម្រោងរៀបចំដីធ្លីនិងសិទ្ធិមនុស្សនៅថ្ងៃពុធនេះថាទីក្រុងភ្នំពេញមានគម្រោងអភិវឌ្ឍតាមផ្នែកៗនៃទីក្រុង ដែលលោកថាមានការកសាងអគារខ្ពស់ៗ និងកសាងហេដ្ឋារចនាសម្ព័ន្ធបានល្អ។ ប៉ុន្តែលោកថាប្រជាពលរដ្ឋក្រីក្រនៅជុំវិញតំបន់នោះមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ។ លោកបន្តថាគម្រោងខ្លះបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធជលសាស្រ្ត ប្រជាពលរដ្ឋដែលរស់នៅកន្លែងដែលត្រូវអភិវឌ្ឍនិងធ្វើឲ្យខូចដល់បរិស្ថានទៀតផង។ លោកបន្ថែមថា៖ “យុទ្ធសាស្រ្តអភិវឌ្ឍទីក្រុងគួរតែមានការចូលរួមពីភាគីពាក់ព័ន្ធដូចជាប្រជាសហគមន៍ មន្ត្រីអង្គការសង្គមស៊ីវិលដែលមានជំនាញខាងការងារនេះ ដែលអាចធ្វើឲ្យមានគម្រោងប្លង់ទីក្រុងមួយប្រកបដោយគុណភាព… ទោះយ៉ាងណា ខ្ញុំនៅមិនទាន់មិនឃើញមានគម្រោងបែបនេះនៅឡើយទេ”។ នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី…