Tag Archives: ប៊ុលឌិង

ក្រសួង​ចែក​ទិន្នន័យ​ដល់​អ្នក​នៅ​ប៊ុលឌិង ​បន្ទាប់ពី​ចុះ​ស្រង់​ស្ថិតិ​រួច

ប្រភព៖ ភ្នំពេញប៉ុស្តិ៍ មន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កាលពីម្សិលមិញបានចុះចែកសម្រង់ទិន្នន័យជូនពលរដ្ឋរស់នៅក្នុងអគារប៊ុលឌិងសដើម្បីផ្ទៀងផ្ទាត់បន្ទាប់ពីក្រសួងបានចុះស្រង់កាលពីដើមខែធ្នូកន្លងទៅខណៈដែលមន្រ្តីក្រសួងបានបង្ហើបថាពលរដ្ឋភាគច្រើនជ្រើសរើសយកការលក់ផ្ទះ។ លោក ហ៊ី ចិន្តា អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឲ្យដឹងថាកាលពីថ្ងៃទី ០៣ ខែធ្នូ កន្លងមក មន្រ្តីក្រសួងដែនដីបានចុះស្រង់ព័ត៌មានម្ចាស់ឯកជននៃអគារសហកម្មសិទ្ធិ ប៊ុលឌិងស ហើយកាលពីម្សិលមិញមន្រ្តីក្រសួងបានចុះចែកជូនពលរដ្ឋវិញដើម្បីផ្ទៀងផ្ទាត់ថា តើទិន្នន័យទំហំផ្ទះត្រឹមត្រូវដែរឬទេ ហើយបើខុសអាចតវ៉ាកែតម្រូវបានដើម្បីឈានទៅរកការចរចាបន្តទៀត។ លោកបានបន្ថែមថាក្រោយពីការចុះស្រង់ទិន្នន័យ ក្រសួងរកឃើញថាពលរដ្ឋភាគច្រើនចង់លក់ផ្ទះជាជាងការចាកចេញបណ្តោះអាសន្នដើម្បីរង់ចាំទទួលផ្ទះថ្មីក្រោយការអភិវឌ្ឍអគារព្រោះពួកគាត់ហាក់បីដូចជាមិនទុកចិត្តលើរដ្ឋាភិបាល និងក្រុមហ៊ុនក្នុងការអភិវឌ្ឍនោះទេ។ លោកបានថ្លែងថា៖ «ពួកគាត់ខ្លាចគឺខ្លាចចេញទៅហើយត្រឡប់មកវិញអត់បាន។ ឯកសារទាំងអស់នេះគាត់អាចប្តឹងបាន បើគាត់ត្រឡប់មកវិញមិនបាន។ ពួកគាត់អត់យល់។ អគារផ្ទះគាត់ចាស់ហើយបើគាត់ទ្រាំ ៤ ឆ្នាំក្រោយការអភិវឌ្ឍអគាររួចតម្លៃផ្ទះគាត់អាច ២០ ម៉ឺនដុល្លារក៏ថាបាន»។ អ្នកភូមិម្នាក់ឈ្មោះ ប៊ុន ធុន អាយុ ៥០…