Tag Archives: ទីក្រុងភ្នំពេញ

ការដ្ឋានសាងសង់ ស្ពានអាកាស ស្តុបផ្សារដីហុយ បានចាប់ផ្តើម ដូចនេះចរាចរណ៍ ផ្លូវនេះអាចកកស្ទះ

ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រភព ៖ Khmer-Note នាល្ងាចថ្ងៃទី ២ កុម្ភៈ ឆ្នាំ២០១៦ នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានប្រកាសនៅលើ ទំព័រ Facebook ថា ការដ្ឋានសាងសង់ស្ពានអាកាស ស្តុបផ្សារដីហុយ បានចាប់ផ្តើម យកគ្រឿងចក្រសង្កត់គ្រឹះស្ពាន មកហើយ ដូចនេះ​ចរាចរណ៍ ក្នុងតំបន់នោះអាចនឹងមានការរំខាន។ ក្នុងនោះដែរ ឯកឧត្តមអភិបាល រាជធានីបានរៀបរាប់ថា “ការដ្ឋានសាងសង់ ស្ពានអាកាស (ស្តុបផ្សារដីហុយ) ០២.០២.២០១៦” សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅមកនៅចំណុចស្តុបផ្លូវប្រសព្វរវាង វិថីសហព័ន្ធរុស្ស៊ី…

សាលារាជធានីភ្នំពេញ៖ សេវាធ្វើស្លាកលេខម៉ូតូ តាមច្រកចេញចូលតែមួយ បញ្ចុះតម្លៃពី ៧៨០០០ មកត្រឹម ៤០០០០រៀល

ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រភព ៖ Fresh News យោងតាម Facebook ផ្លូវការរបស់សាលារាជធានីភ្នំពេញបានអោយដឹងថា សាលារាជធានីភ្នំពេញ សូមប្រកាសជំរាបជូន សាធារណជនថា៖ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះតទៅសេវា ធើ្វស្លាកម៉ូតូតាមច្រកចេញចូលតែមួយ ត្រូវបានបញ្ជុះតំលៃពី៧៨០០០រៀល មកសល់ត្រឹមតែ ៤០០០០ រៀល។ …

អ្នកនាំពាក្យ៖ សាលារាជធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋបញ្ឈប់ការលក់ដូររំលោភលើចិញ្ចើមផ្លូវ២៧១

ប្រភព៖  Fresh News ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៦ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ​ឡុង ឌី​ម៉​ង់  បាន​លើកឡើងថា អាជ្ញាធរ​ភ្នំពេញ​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ប​ពា្ឈ​ប់​ការលក់ដូរ​រំលោភ​លើ​ចិញ្ចើមផ្លូវ​២៧១ ចន្លោះ​ពី​មន្ទីរពេទ្យ​រុស្ស៊ី ​ដល់​ក្លោងទ្វារវត្ត​សន្សំ​កុសល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ការធ្វើ​ចរាចរតាមដងផ្លូវ​ នេះបើយោងតាម Facebook របស់អ្នកនាំពាក្យរូបនោះ។​ លោក ឡុង ឌីម៉ង់ បានបន្តបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា «ពេលនេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនបងប្អូនប្រជាពលរដ្ឋមួយចំនួន កំពុងលក់ដូរលើចិញ្ចើមផ្លូវលេខ២៧១ និងហៀរចូលសាច់ថ្នល់ ចន្លោះពីមន្ទីរពេទ្យរុស្ស៊ីដល់ក្លោងទ្វារវត្តសន្សំកុសល ដែលប៉ះពាល់ដល់ការធ្វើចរាចរ និងថ្មើរជើង។ សូមមេត្តាបពា្ឈប់ការរំលោភលើចិញ្ចើមថ្នល់, ​សាលា​រាជធានី​ភ្នំពេញ​សូម​ឲ្យ​បងប្អូន​ទាំងអស់ មេត្តា​ប​ពា្ឈ​ប់​រំលោភ​លើ​ចិញ្ចើម និង​ទ្រូងផ្លូវ​នេះ…

ផ្អាកការប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន (២៩-៣១ មករា ២០១៦)

យោងតាមសេចក្តីជូនដំណឹងពី អគ្គិសនីកម្ពុជា ដែលចុះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ថា នឹងមានការផ្អាកការប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន ដោយសារការអនុវត្ត ជួសជុល និងតម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្ករដល់ការពង្រីកផ្លូវ។ ការផ្អាកការប្រើប្រាស់នេះនឹងធ្វើទៅតាមការបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖ ១/ ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមករា ពីម៉ោង ៨ព្រឹក ដល់ ៤ល្ងាច ផ្អាកការផ្គត់ផ្គង់ ដូចជានៅ (១) សង្កាត់មិត្តភាព ខណ្ឌ៧មករា (២) សង្កាត់វឌ្ឍនៈភាព ក្រុងតាខ្មៅ ខេត្តកណ្តាល (៣) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (៤) សង្កាត់ព្រែកប្រា…

នាយករដ្ឋមន្ត្រីស្នើឲ្យក្រុមហ៊ុនដឹកជញ្ជូនប្រើផ្លូវដែក

ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៦ លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធន់​ធ្ងន់ នាំ​ចូល និង​នាំ​ចេញ​ពិចារណា​ពី​ការ​ផ្លាស់​ប្តូរ​ការ​ដឹក​ជញ្ជូន​តាម​រថយន្ត​ទៅ​រថភ្លើង​វិញ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ និង​ជួយ​ដល់​ការ​ថែទាំ​ផ្លូវ​ថ្នល់ និងពិចារណា​ការ​ជួយ​សម្រួល​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​ប្រជែង​សម្រាប់​ពាណិជ្ជកម្ម​ ដែលការថ្លែងនេះគឺនៅ​ក្នុង​ពិធីបុណ្យ​ស្រូវ​អង្ករ​កម្ពុជា​កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។ ផ្លូវ​ដែក​កម្ពុជា​ដែល​កំពុង​ត្រូវ​បាន​ដំណើរ​ការ​ដោយ​ក្រុម​ហ៊ុន​ Royal Railway។ មធ្យោបាយ​តាម​ផ្លូវ​ដែក​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ​។ ហេង ជីវ័ន …

សេវាកម្មថ្មី ម៉ូតូឌុបនារីដឹកភ្ញៀវបរទេសកម្សាន្ដក្នុងក្រុងភ្នំពេញ

ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៦ ក្រុម​ហ៊ុន​ទេសចរណ៍​សុទ្ធ​តែ​ជា​នារី​បាន​ផ្ដល់​សេវា​កម្ម​មគ្គុទ្ទេសក៍​ធ្វើ​ដំណើរ​ជុំវិញ​រាជ​ធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ទេសចរណ៍​សំខាន់ៗដូច​ជា សារ​មន្ទីរ​ជាតិ វិមាន​ឯករាជ្យ និង​ផ្សារ​ល្បីៗ​ ត្រូវបានបង្កើតឡើង​កាល​ពី​ខែ​ធ្នូ​ ដោយ​កញ្ញា ជា​ រីនូ។ ឈុត​អាវ​ពណ៌​ក្រហម​ និង​ម៉ូតូ​លេខ​អូតូ​ទាន់​សម័យ មគ្គុទ្ទេសក៍​ Moto​ Girl ​​Tour បាន​រំលេច​ខ្លួន​ក្រោម​ឯក​សណ្ឋាន​ដូច​ផ្លែ​ប៉េង​ប៉ោះ​​ឈើរី​​ក្រហម​ទុំ​នៅលើ​វិថី​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដោយ​បាន​ដឹក​ជញ្ជូន​ភ្ញៀវ​បរទេស​ដើរ​កម្សាន្ដ។ សេវា​កម្ម​មាន​ដឹក​ភ្ញៀវ​ទៅ​កាន់​ទីតាំង​សំខាន់ៗ​ដូច​ជា​វិមាន​ឯករាជ្យ សារ​មន្ទីរ និង​បណ្ដា​ផ្សារ​នានា។ ហុង មិនា …

អ្នក​បុរីកីឡា​ខ្លះ​ព្រម​ទទួល​សំណង​ទាំង​មិន​សប្បាយ​ចិត្ដ

ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ សហគមន៍​បុរី​កីឡា​ចំនួន​ ៥៦ ​គ្រួសារ​បាន​ព្រមព្រៀង​ទទួល​យក​សំណង​ដើម្បី​បញ្ចប់​ការ​តវ៉ា​ និង​សុខចិត្ត​ដើរ​ចេញ​ពី​តំបន់​អភិវឌ្ឍន៍​ដ៏​ចម្រូង​ចម្រាស​ក្នុង​សហគមន៍​បុរី​កីឡា​។ បន្ទាប់ពី​ជួប​ដោះស្រាយ​អស់​ពេល​ ៣ ​ថ្ងៃ​ ​មាន​អ្នក​ខ្លះ​មិន​បាន​សម្ដែង​ការ​សប្បាយ​ចិត្ដ​ឡើយ​ ថ្វី​បើ​គណៈកម្មការ​ចម្រុះ​ដោះ​ស្រាយ​វិបត្តិ​លំនៅឋាន​នេះ​ថា​ សម្រេច​ជោគជ័យ ​តាម​ផែនការ​របស់​ខ្លួន​ក៏ដោយ។ អ្នក​រស់នៅ​បុរី​កីឡា​ក្នុង​ពេល​ចូលរួម​ដោះស្រាយ​សំណង​កាលពី​ថ្ងៃ​អង្គារ។ ផា លីណា …

ពលរដ្ឋ​ប្រើ​អគ្គិសនី​រដ្ឋ​ក្នុង​បរិ​មា​ណ​50​គីឡូវ៉ាត់ម៉ោង​ចុះ​ក្រោម​ក្នុង​1​ខែ នឹង​បង់ថ្លៃ​610​រៀល​នៅ​ឆ្នាំ​2017

ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ប្រភព កោះសន្តិភាព យោង​តាម​ការ​ថ្លែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កន្លង​មក បានអោយដឹងថា កម្ពុជា នឹង​ដាក់ចុះ​នូវ​ផែនការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្ដាញ​អគ្គិសនី​ជាតិ មិន​លើស​ពី​៥០​គីឡូវ៉ាត់ម៉ោង ក្នុង​១​ខែ ក្នុង​ថ្លៃ​ត្រឹម​៦១០​រៀល​ប៉ុណ្ណោះ ក្នុង​១​គីឡូវ៉ាត់ម៉ោង ដែល​ផែនការ​នេះ នឹង​គ្រោង​អនុវត្ត​នៅ​ខែមេសា ឆ្នាំ​២០១៧​ខាង​មុខ ។ យោង​តាម​ផែនការ​បន្ថយ និង​អនុគ្រោះ​ថ្លៃ​លក់​អគ្គិសនី​នៅ​ក្នុង​តំបន់​ដែល​ប្រភព​អគ្គិសនី​របស់​បណ្ដាញ​ជាតិ​គ្របដណ្ដប់ បាន​បង្ហាញ​នូវ​ផែនការ​ដូច​ខាងក្រោម ៖ ១-​សម្រាប់​អ្នក​ប្រើប្រាស់​ប្រភេទ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ធំ​ៗ បើ​ទិញ​ពី​អនុ​ស្ថានីយ​ផ្ទាល់​ក្នុង​ឆ្នាំ​២០១៥ មាន​តម្លៃ​៥៣០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង និង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ មាន​តម្លៃ​៥១៦​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ។ ចំណែក​អ្នកទិញ​ពី​បណ្ដាញ​ភ្នំពេញ ឆ្នាំ​២០១៥ តម្លៃ​៧២៥​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​, ឆ្នាំ​២០១៦ តម្លៃ​៧០៥​រៀល​,…

អភិបាលក្រុង​សន្យា​ផ្ទាល់​មាត់ ដោះស្រាយ​ដីធ្លី​នៅ​មាត់​ប្រឡាយ​បឹង​ត្របែក

ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍ អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស កាល​ពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ បាន​ចុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ និង​បាន​សន្យា​ថា​ នឹង​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ប៉ះពាល់ និង​ទទួល​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់​ប្រឡាយ​បឹង​ត្របែក ស្ថិត​នៅ​ភូមិ ១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណៈ​ដែល​ស្ថាប័ន​មួយ​នេះ ចាប់​ផ្តើម​ឈូសឆាយ​នៅ​តំបន់​នោះ យក​ទីតាំង​ធ្វើ​ជា​ផ្លូវ និង​ស្តា​បឹង រំដោះ​ទឹក​ជន់​លិច​ក្រុង​នា​ពេល​មាន​រដូវ​ភ្លៀង​ម្តង ។ អេស្កាវ៉ាទ័របញ្ឈប់​ទុក ក្រោយ​​ឈូសឆាយ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប្រប​នឹង​មាត់​ប្រឡាយ​បឹង​ត្របែក​កាល​ពី​ថ្ងៃ ១៩ ខែ​មករា។ ហុង មិនា   …

កង្វល់ និង​ភាព​មិន​ទាន់​ច្បាស់​ការ​ចំពោះ​គម្រោង​ផ្លូវ​​​ល្បឿន​លឿន​ស្រប​តាម​ផ្លូវ​រថភ្លើង​ពី​ ភ្នំពេញ​ ទៅ ​ពោធិ៍ចិនតុង

ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ​តាំងពី​ថ្ងៃ​ទី​ ៥ មករា បន្ទាប់ពី​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ឯកភាព​លើ​គម្រោង​អភិវឌ្ឍ​សាងសង់​ផ្លូវ​ល្បឿន​លឿន​អាច​សង់​នៅ​ពី​លើ​ផ្លូវ​រថភ្លើង​ដែល​មាន​តម្រុយ​ថា ​មាន​ទំហំ​ទទឹង​រហូត ១៩ ​ម៉ែត្រ​ បណ្តោយ​ប្រវែង ១៣ ​គីឡូម៉ែត្រ និង​ ៦៨៧ ​ម៉ែត្រ​ដោយ​ចាប់ផ្តើម​ចេញ​ពី​កណ្តាល​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ គឺបានធ្វើអោយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងមានអារម្មណ៍​រំជើបរំជួល និង​កង្វល់​យ៉ាងខ្លាំង។ ផ្ទះ​របស់​ប្រជា​សហគមន៍​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ជិត​ស្ទើរ​នឹង​ជាប់​ដង​ផ្លូវ​រថភ្លើង។ ហុង មិនា …

សហគមន៍​បុរី​កីឡា​សម្រេច​ព្រម​ទទួល​យក​សំណង​ពី​សាលា​រាជធានី

ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ គណៈកម្មការ​ដោះ​ស្រាយ​វិបត្តិ​លំនៅ​ឋាន​ក្នុង​សហគមន៍​បុរី​កីឡា កាល​ពី​ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៦ បាន​ប្រគល់​លុយ​ជូន​ដល់​​ប្រជាពលរដ្ឋ ​ក្នុង​សហគមន៍​បុរី​កីឡា​ជាង​ ៣០ ​គ្រួសារ​ក្នុង​ចំណោម​ ៥៦ ​គ្រួសារ​ដែល​បាន​ឯកភាព​ទទួល​យក​ដំណោះ​​ស្រាយ​គោល​នយោបាយ​តាម​ការ​វាយ​តម្លៃ​របស់​គណៈកម្មការ​នេះ។ ប៉ុន្តែ​ភាគ​ច្រើន​ប្រជាពលរដ្ឋទាំងនោះ មិន​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ​របស់​ខ្លួន ក្នុង​ការ​ទទួល​បាន​កញ្ចប់​ថវិកា​នោះ​ឡើយ ដោយ ​ភាគច្រើនពួកគេ​និយាយ​ថា ​«គ្មាន​ជម្រើស» ផ្សេង​ទៀត​ឡើយ ក្រៅ​ពី​ការ​ទទួល​យក​លុយ​ដ៏​តិច​តួច​នេះ សម្រាប់​យក​ទៅ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​កូន​ចៅ​របស់​ពួកគេ។ ក្មេងប្រុសឈរមើលការរុះរើ​តង់​របស់​អ្នក​ភូមិ​សហគមន៍​​បុរីកីឡា​កាល​ពី​ម្សិលមិញ។ ផា លីណា …

កម្ពុជាអាចនឹងមានអាកាសយានដ្ឋានអន្តរជាតិតម្លៃ ៣០០លានដុល្លារ នៅឆ្នាំ ២០៣៥

ប្រភព៖ ពាណិជ្ជកម្មកម្ពុជា ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៦ យោងតាមឯកសារ​​ ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ ​២០៣៥ ដែលត្រូវបានអនុម័តដោយគណរដ្ឋមន្រ្តី​ ក្នុងសម័យ​ប្រជុំពេញអង្គ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥ បានអោយដឹងថា ប្រទេសកម្ពុជា អាចនឹង​មានអាកាសយានដ្ឋានអន្តរជាតិថ្មី នៅក្នុងឆ្នាំ​ ២០៣៥។ គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ អាចនឹងចំណាយទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិក បន្ទាប់ពីរដ្ឋាភិបាលបានដាក់ផែនការធ្វើការសិក្សា ឲ្យស៊ីជម្រៅលើ គម្រោង​អាកាសយានដ្ឋានថ្មី ដោយ​ជំនួសឲ្យ​អាកាសយានដ្ឋានអន្តរ​ជាតិភ្នំពេញ។ រូបថតដោយ ពាណិជ្ជកម្មកម្ពុជា …