Tag Archives: ក្រសួងធន់ធានទឹក និងឧតុនិយម

សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរកម្សាន្តតាមសមុទ្របង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់

នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ នេះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការ ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៧ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះជ្រលងសម្ពាធទាបបាន និងកំពុងគ្របដណ្តប់លើតំបន់មួយចំនួនរបស់ប្រទេសកម្ពុជា ខណៈខ្យល់មូសុងនិរតីក៏បាន នឹងកំពុងមានឥទ្ធិពលមកលើកម្ពុជាផងដែរ។ ស្ថានភាពបែបនេះបណ្តាលឲ្យ តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ។ ដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរកម្សាន្តតាមសមុទ្រ ក៏ដូចជាផ្លូវទឹកផ្សេងៗ បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ជាងមុនបន្ថែមទៀត ៕ …

ក្រសួងធនធានទឹកនិងឧតុនិយម៖ ភ្លៀងនឹងបន្តធ្លាក់នៅតាមខេត្តមួយចំនួន , សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និង​ខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្យាករណ៍ឲ្យដឹងថា ថ្ងៃនេះនឹងមានភ្លៀង ធ្លាក់បង្គួរ នៅបណ្តាខេត្តមួយចំនួន ខណៈនៅថ្ងៃទី០៦-១១ ខែឧសភា នឹងមានភ្លៀងធ្លាក់ច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស។ ក្រសួងធនធានទឹក បានបញ្ជាក់ថា អាកាសធាតុនេះ កើតឡើងខណៈកម្ពុជា កំពុងរងសម្ពាធទាប គ្រប់ដណ្តប់លើផ្ទៃប្រទេស ហើយទិសដៅខ្យល់ ចាប់ផ្តើមប្រែប្រួល ដែលជាសញ្ញាណនៃការខិតជិតចូលមកដល់នៃរដូវវស្សា។ បន្ថែមពីលើនេះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានញឹកញាប់ នៅដើមរដូវវស្សាខាងមុខនេះ៕ …

ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះ Dianmu នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី១៨ ដល់២៦ ខែសីហា

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសូងធនធានទឹក និងឧតុនិយម បានជួនដំណឹងថា ថ្ងៃទី ១៨  ដល់ថ្ងៃទី ២៦ សីហា ឆ្នាំ២០១៦ ឥទ្ធិពលព្យុះ Dianmu ដែលកំពុងស្ថិតនៅលើកោះហៃណាំ ភាគខាងជើង ហើយព្យុះនេះ នឹងបន្តដំណើរដល់ឆ្នេរប្រទេសវៀតណាម ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយ។ …

ការព្យាករណ៍អាកាសធាតុ៖ តំបន់​មាត់សមុទ្រ និង​កំណាត់​ផ្លូវជាតិ​លេខ៤ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ពីថ្ងៃ​ទី៧-១៤សីហា

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែសីហា តំបន់មាត់សមុទ្រ និងកំណាត់ផ្លូវជាតិលេខ៤ ប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារឥទ្ធិពលសម្ពាធទាប ដែលអូសកាត់ពីលើអាងទន្លេមេគង្គ។ ក្រសួងធនធានទឹក និងឧតុនិយមស្នើឲ្យប្រជានេសាទ និងអ្នកទេសចរតាមកោះ បង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុនេះ។ …

កម្ពស់ទឹកនៅអាងទន្លេមេគង្គកើនឡើង នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦បានឱ្យដឹងថា ឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងធ្វើឱ្យកម្ពស់ទឹកនៅអាងទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់។ …