Tag Archives: ការអភិវឌ្ឍន៏

EZECOM ចំណាយទឹកប្រាក់១០០លានដុល្លារ ដើម្បីតភ្ជាប់ខ្សែកាបមិត្តភាពក្រោមបាទសមុទ្រ កម្ពុជា-ថៃ-ម៉ាឡេស៊ី

ក្រុមហ៊ុន Ezecom Telcotech បានរៀបចំប្រព័ន្ធតភ្ជាប់ និងពង្រាយខ្សែកាប អុបទិច ក្រោម បាតសមុទ្រ ដែលនឹងចំណាយទឹកប្រាក់ ១០០លានដុល្លារអាមេរិក ដែលមានប្រវែង ៨១៤គីឡូម៉ែត្រ និងកំពុងតភ្ជាប់តគ្នារវាងប្រទេសចំនួន ៣ (MCT) នឹងគ្រោងបញ្ជប់នៅថ្ងៃទី ២៨ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។ ខ្សែកាបអុមទិចក្រោមបាតសមុទ្រដែលមានឈ្មោះថា “មិត្តភាព” គ្រោងនឹងចំណាយថវិការចំនួន ១០០លានដុល្លារអាមេរិក ហើយកំពុងតភ្ជាប់រវាងចំនួន៣ប្រទេស គឺប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសកម្ពុជាផងដែរ។ គម្រោង ខ្សែកាបអុបទិចមិត្តភាពនេះ បានបញ្ជប់ ៨១៤គីឡូម៉ែត្ររួចរាល់ហើយ និងគ្រោងតភ្ជាប់ រវាងបីប្រទេស នឹងគ្រោងបញ្ជប់នៅថ្ងៃទី ២៨ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។…

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ត្រឹម ២ម៉ោង នឹង​សាង​សង់​ឆាប់ៗ​នេះ

ប្រភព៖ Sabay ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនី និយោជិក របស់ភ្នាក់ងារកម្ពុជានាវាចរណ៍កាំសាប (KAMSAB) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថាផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុចំណាយពេលត្រឹម ២ម៉ោង នឹងចាប់ផ្ដើមដំណើរការសាងសង់ក្នុងពេលឆាប់ៗនេះ។ …

តើ​កម្ពុជា​ទទួល​បាន​អ្វី​ខ្លះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នៃ​សមាហរណកម្ម​អាស៊ាន

ប្រភព៖ ភ្នំពេញ ប់ុស្តិ៍ នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះកម្ពុជា និងប្រទេសក្នុងតំបន់ត្រូវប្រារពខួបមួយឆ្នាំ នៃការធ្វើសមាហរណកម្មនៃប្លុកប្រទេសទាំង១០ នៅតំបន់អាស៊ីអាគ្នេយ៍ជាពេលដែលប្រជាជាតិក្នុងតំបន់នេះ បានរួមគ្នាក្នុងសហគមន៍មួយដែលមិនសូវមានវិបុលភាពនៅឡើយ។ …

រដ្ឋាភិបាល​ចាប់​ផ្តើម​ស្វែងរក​គំនិត​រួម​ ដើម្បី​អភិវឌ្ឍន៍​លំនៅឋាន​សាធារណៈ

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍ លំនៅឋានសាធារណៈ សំដៅដល់ផ្ទះសម្រាប់អ្នកមានប្រាក់ចំណូល ទាប និងមធ្យមដែលជាគោលនយោបាយថ្មីរបស់រដ្ឋាភិបាល មិនទាន់មានសញ្ញាណាមួយលេចចេញជារូបរាងនៅពេលឆាប់ៗនោះទេ ខណៈសេចក្តីព្រាងគោលនយោបាយនៃការរៀបចំលំនៅឋានសាធារណៈរបស់រដ្ឋ មិនទាន់កំណត់ពេលវេលាបញ្ចប់ជាក់លាក់នៅឡើយ។ …

ជប៉ុនគ្រោងបោះទុន១០០លានដុល្លារបន្ថែម ពង្រីករោងចក្រផលិតគ្រឿងបរិក្ខាអេឡិចត្រូនិចនៅកម្ពុជា

ប្រភព៖ business-cambodia ក្រុមហ៊ុន Minebea របស់ជប៉ុនគ្រោងបោះទុនជាង ១០០លានដុល្លារអាមេរិកដើម្បីពង្រីករោងចក្រផលិតគ្រឿងអេឡិចត្រូនិចបន្ថែមទៀតនៅកម្ពុជា នៅរយៈពេល២ឆ្នាំខាងមុខ នេះបើតាមការចេញផ្សាយរបស់អគ្គិននីកម្ពុជា។ …

គម្រោងទី២ របស់បុរី The Flora ចាប់ដំណើរការបុកគ្រឹះនៅថ្ងៃនេះហើយ

ប្រភព៖ business-cambodia ភាពជោគជ័យនៃបុរី The Flora  កាន់តែបង្ហាញនូវភាពអស្ចារ្យរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីទទួលបាន ការគាំទ្រខ្ពស់ពីអតិថិជន កន្លងមកនេះ ហើយនៅថ្ងៃទី១៨ វិច្ឆិកានេះ បុរី ឌឹ ផ្លរ៉ា បានចាប់ផ្ដើមបុកគ្រឹះ នូវគម្រោងថ្មីទី២ គឺឌឹផ្លរ៉ា វើ ប៊ី ណា ដែលប្រកបដោយភាពល្អឥតខ្ចោះ ទាំងគុណភាព ទាំងតម្លៃ ពិសេសការរចនាបែបទំនើបទាន់សម័យ ជាមួយនិងគោលការណថ្មី ងាយស្រួលក្នុងការក្លាយជាម្ចាស់គេហដ្ឋាន តាមសេចក្ដីប្រាថា្ន ដោយគ្មានប្រាក់កក់ និងការប្រាក់០% ដោយបង់តែតម្លៃ ៥៧១ដុល្លា ក្នុងមួយខែតែប៉ុណ្ណោះ ។ …

សន សៀប៖ ២០១៧-២០១៨ ជាឱកាសល្អសម្រាប់ការទិញអចលនទ្រព្យ

ប្រភព៖ business-cambodia ទីផ្សារអចលនទ្រព្យកម្ពុជានារយៈ១ឆ្នាំចុងក្រោយនេះ ត្រូវបានគេកត់សម្គាល់ឃើញមានសន្ទុះកំណើន យ៉ាងឆាប់រហ័ស តួយ៉ាង ការវិនិយោគក្នុងវិស័យសំណង់មានចំនួន ២,៣ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១១ ដល់ ៣.៣ ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ហើយបើគិតក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យនេះ មានទំហំរហូតដល់ជាង៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង៤០០ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្ដែ បើយោងតាមប្រសាសន៍របស់ស្ថាបនិក និងជាប្រធានគ្រប់គ្រងក្រុមហ៊ុន Key Real Estate លោក សន សៀប បានលើកឡើងថា នៅចន្លោះឆ្នាំ ២០១៧-២០១៨ ទីផ្សារអចលនទ្រព្យអាចធ្លាក់ចុះ ដែលវាជាឱកាសសម្រាប់អ្នកវិនិយោគ។ …

ក្រុមហ៊ុន​ស្ថាបត្យកម្ម​មាន​ចក្ខុ​វិស័យ​ថា ភ្នំពេញ​នឹង​ក្លាយ​ទៅ​ជា​មាតុ​ធានី​ដែល​មាន​សមត្ថភាព​មួយ

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍ ទីក្រុងភ្នំពេញបានបង្ហាញពីសក្តានុពលរបស់ខ្លួនច្រើន ជាទីក្រុងមួយដែលមានឆន្ទៈក្លាយទៅជាទីក្រុងទំនើបនៅក្នុងចំណោមទីក្រុងនានាប្រចាំតំបន់ ដោយមានការសាងសង់អគារខ្ពស់ៗនៅក្នុងល្បឿន យ៉ាងលឿនគួរឲ្យកត់សម្គាល់ ទោះបីជាគម្រោងខ្លះត្រូវបានគេបោះបង់ចោលក៏ដោយ ទន្ទឹមនឹងនោះក៏មានការធ្វើការ តុបតែងទីកន្លែងសំខាន់ៗ និងឧទ្យានដែលមានស្រាប់ និងនាំចូលនូវផ្សារទំនើប និងទីកន្លែងសម្រាប់កម្សាន្តផ្សេងៗឥតល្ហែ។ ក៏ប៉ុន្តែនៅក្នុងទំនើបកម្មនេះ ភ្នំពេញប្រហែលជាមានភាពធ្វេសប្រហែស នូវតម្រូវការដ៏ចាំបាច់មួយសម្រាប់ការចង់រស់នៅជាមូលដ្ឋានដ៏សុខសាន្តមួយ។ នោះ គឺទីកន្លែងបៃតងសាធារណៈ ដូចជាឧទ្យាន សម្រាប់ក្តីកំសាន្តរបស់ប្រជាពលរដ្ឋ និង ភាពសប្បាយឆ្ងាយពីភាពកខ្វក់របស់ម៉ូតូឡាននៅតាមផ្លូវ។ ម្យ៉ាងវិញទៀត ភ្នំពេញមិនសូវជាបានយកចិត្តទុកដាក់លើការបូកបញ្ចូលគ្នានូវគុណសម្បត្តិរបស់ទី កន្លែងនីមួយៗនោះទេ។ …