ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​ស្ថាបនា​បាន​70​ភាគរយ​និង​សំរុក​ឲ្យ​រួចរាល់​នៅ​ចុងឆ្នាំ​2017

ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​ស្ថាបនា​បាន​70​ភាគរយ​និង​សំរុក​ឲ្យ​រួចរាល់​នៅ​ចុងឆ្នាំ​2017

On

ប្រភព ៖ កោះសន្តិភាព

អាជ្ញាធររាជធានីភ្នំពេញបានអះអាងថា តំបន់ស្តុបផ្សារដីហុយនឹងលែងមានការកកស្ទះចរាចរណ៏ទៀតហើយបន្ទាប់ពីស្ពានអាកាសស្ដុបផ្សារដីហុយស្ថាបនារួចរាល់នៅអំឡុងចុងឆ្នាំ២០១៧នេះ ។

%e1%9f%a2

លោក ស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ការអនុវត្ដន៏ការងារនៅក្នុងការដ្ឋានស្ថាបនាស្ពានអាកាសស្ដុបផ្សារដីហុយទាំងមូលគិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នេះសម្រេចបានប្រមាណ៧០ភាគរយ ចំណែកការងារដែលនៅសេសសល់មានការចាក់កម្រាល ស្ថាបនាបង្កាន់ដៃស្ពាន និងការងារលាបគំនូស និងដាក់ស្លាកចរាចរណ៏ជាដើម ។ ស្ពាននេះបានបើកការដ្ឋានសាងសង់កាលពីចុងខែសីហា ឆ្នាំ២០១៦កន្លងមក ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៧នេះបើតាមផែនការគ្រោងទុក ។

untitled-1

សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាស និងផ្លូវក្រោមដីចំនួន៤កន្លែងគឺស្ពានអាកាសក្បាលថ្នល់នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅស្តុបពេទ្យលោកសង្ឃ និងស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ ៕

%e1%9f%a3

អីយ៉ាឡូយណាស់ ! បងប្អូនបានឈប់ហើយបានលុយទៅស្រុកទៀត

អីយ៉ាឡូយណាស់ ! បងប្អូនបានឈប់ហើយបានលុយទៅស្រុកទៀត

On

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្ដុុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសជូនដល់ម្ចាស់ រោងចក្រ សហគ្រាស ទាំងអស់អោយបានជ្រាបថា នៅថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គ្រប់រោងចក្រ សហគ្រាស និងគ្រឹស្ថានទាំងអស់ ត្រូវអនុញ្ញាតិ អោយនយោជិតទាំងអស់បានសម្រាក រយៈពេល៣ ថ្ងៃ គឺថ្ងៃទី១៩, ២០, ២១ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។ លើសពី

ផែនការចុះស្រាវជ្រាវទឹកស្អាតដែលបាត់បង់នៅតែបន្តក្នុងខែសីហានេះ

ផែនការចុះស្រាវជ្រាវទឹកស្អាតដែលបាត់បង់នៅតែបន្តក្នុងខែសីហានេះ

On

នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ សហគ្រាស រោងចក្រ ស្ថាប័ន ផ្សេងៗដែលមានទីតាំង លំនៅដ្ឋានរស់នៅក្នុង ខណ្ឌ៤អោយបានជ្រាបថា ដើម្បីកាត់បន្ថយទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល គឺសំដៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹកឲ្យបានកាន់តែប្រសើរឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយពេលយប់

បទបញ្ជា​លោកផ្កាយ៤​ ដែល​មានរង្វាន់២០ម៉ឺនរៀល ពិតជា​​​ប្រសិទ្ធិភាព​​​ណាស់

បទបញ្ជា​លោកផ្កាយ៤​ ដែល​មានរង្វាន់២០ម៉ឺនរៀល ពិតជា​​​ប្រសិទ្ធិភាព​​​ណាស់

On

ប្រភព ៖ កោះសន្តិភាព

លោកស្នងការនគរការរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យលោកអធិការខណ្ឌចំនួន២ ឃាត់រថយន្តកុងតឺន័របើកចូលក្នុងក្រុងតាមផ្លូវហាមឃាត់ ដោយបានដាក់គោលការណ៍ថា ឃាត់រថយន្តធំបានមួយគ្រឿងនឹងត្រូវបានប្រាក់រង្វាន់ចំនួន២០ម៉ឺនរៀលលើកទឹកចិត្ត ដែលប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៧។

អ្នក​រក​ស៊ី​លក់​ដូរ​ក្បែរ​អគារ​ប៊ូឌីញ​ដាច់​ម៉ូយ បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​ពល​រដ្ឋ​ជាង​៥០០​គ្រួសារ

អ្នក​រក​ស៊ី​លក់​ដូរ​ក្បែរ​អគារ​ប៊ូឌីញ​ដាច់​ម៉ូយ បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​ពល​រដ្ឋ​ជាង​៥០០​គ្រួសារ

On

ប្រភព ៖ វិទ្យុបារាំង

អ្នកលក់ដូរ អ្នករកស៊ីរត់ម៉ូតូឌុប មួយចំនួន ដែលប្រកបរបរនៅក្បែរអគារប៊ូឌីញ “ស” បានលើកឡើងថាពួកគាត់បាត់បង់ចំណូលជិតពាក់កណ្តាល ក្រោយពេលប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារប៊ូឌីញ “ស” ប្រមាណ៥០០គ្រួសារចាកចេញពីទីនោះ។ ប៉ុន្តែអ្នកលក់ដូរខ្លះទៀត ថាខ្លួនមិនខាតបង់អ្វីទេ ហើយស្វាគមន៍ចំពោះការអភិវឌ្ឍអគារប៊ូឌីញ “ស”។

សេវា​រថយន្ត​ក្រុង​អភិវឌ្ឍន៍​យឺត​ខណៈ​ពលរដ្ឋ​ចង់​បាន​ខ្សែ​រត់​ឲ្យ​ច្រើន

សេវា​រថយន្ត​ក្រុង​អភិវឌ្ឍន៍​យឺត​ខណៈ​ពលរដ្ឋ​ចង់​បាន​ខ្សែ​រត់​ឲ្យ​ច្រើន

On

ប្រភព ៖ វិទ្យុបារាំង

សាលារាជធានីភ្នំពេញបានដំណើរការសាកល្បងរថយន្តក្រុងចំនួនបីខ្សែ ចាប់ដើមឆ្នាំ២០១៤ មក។ ប្រជាពលរដ្ឋជាច្រើនបានគំាទ្រសេវាដឹកជញ្ជួនសាធារណៈនេះ តែរយៈពេលប្រមាណជាង៣ឆ្នាំមកនេះ សេវាឡានក្រុងមានការអភិវឌ្ឍន៍យឺតៗ។ ខ្សែរត់បីខ្សែនៅតែបីខ្សែ ចំណតរងចំា មានចំនួនតិច។