Tag Archives: ការអនុវត្តច្បាប់

ជម្ងឺរុំារ៉ៃ! រំលាយសកម្មភាពលក់ដូរនិងតាក់ស៊ីចាប់ម៉ូយអាណាធិបតេយ្យលើផ្លូវជាតិលេខ១

ប្រភព ៖ Express.com.kh បញ្ហាអ្នករត់រថយន្តតាក់ស៊ីរត់ចាប់ម៉ូយ ពាសពេញផ្លូវក្បែរគល់ស្ពានព្រះមុន្នីវង្សត្រើយខាងកើត និងការដាក់លក់ដូរបំពានចំណីផ្លូវយ៉ាងអាណាធិបតេយ្យនៅលើកំណាត់ផ្លូវជាតិលេខ១ ដែលរុំារ៉ៃ ក្នុងក្រសែរភ្នែកប្រជាពលរដ្ឋទូទៅមកជាយូរហើយនោះ ពេលនេះជម្ងឺរុំារ៉ៃទាំងនេះ នឹងត្រូវបញ្ចប់អោយបាន១០០ភាគរយ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះតទៅ។ …

នគរបាល ចាប់ផ្តើម​ពិន័យ​អ្នក​ចត​យានយន្ត​ខុសច្បាប់ ចាប់ពី​២​ម៉ឺន​៥​ពាន់ ទៅ​១០​ម៉ឺន​រៀល​

ប្រភព ៖ ថ្មីៗ នគរបាលចរាចរណ៍ បានផ្ដើមអនុវត្តន៍ការពិន័យលើបុគ្គលណាដែលចតយានយន្តខុសច្បាប់ ចាប់ពី ៥ ម៉ឺនទៅដល់ ១០ ម៉ឺនរៀល។ ការពិន័យនេះ ផ្តើមពីយានយន្តដឹកទំនិញធុនធំដែលចតចោលរាប់ម៉ោងគ្មានសណ្តាប់ និងអនុវត្តន៍នៅបណ្តាផ្លូវសំខាន់ៗនៅក្នុងភ្នំពេញ។ …

ក្រសួងមហាផ្ទៃបង្កើតក្រុមការងារបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ

ប្រភព ៖ VOD ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារដើម្បីផ្សព្វផ្សាយក្នុងគោលបំណងឲ្យប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ចូលរួមក្នុងការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ទាំងនៅផ្លូវគោក និងផ្លូវទឹក។ តាមសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១២ ខែកក្កដា បានឲ្យដឹងថា ក្រុមការងារដែលត្រូវចូលរួមផ្សព្វផ្សាយនោះ មានគ្នា ៨នាក់ ដែលមានសមាសភាពមកពីកម្លាំងនគរបាល កងរាជអាវុធហត្ថ និងក្រសួងយុត្តិធម៌។ …

អាជ្ញាធរ​ភ្នំពេញ​ប្រជុំ​កំណត់​តម្រាយ​ផ្លូវ​បន្ថែម​ខ្សែ​រថយន្តក្រុង​

ប្រភព ៖ កោះសន្តិភាព អាជ្ញាធររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧ បានប្រជុំជាមួយមន្ត្រីជុំនាញរបស់ខ្លួន ដើម្បីពិនិត្យអំពីតម្រាយផ្លូវរត់របស់ខ្សែរថយន្តក្រុងចំនួន២ខ្សែទៀតឲ្យបានសរុប៥ខ្សែ បន្ទាប់ពីប្រទេសចិន បានផ្តល់ជំនួយរថយន្តក្រុងចំនួន១០០គ្រឿង កាលពីពេលថ្មីៗនេះ ទោះបីមកដល់ពេលនេះ រាល់ការបំរើសេវារថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ៣ខ្សែនៅរាជធានីភ្នំពេញ មានការខាតបង់ប្រមាណជាង១០ម៉ឺនដុល្លារជារៀងរាល់ខែក្តី ប៉ុន្តែអាជ្ញាធរនៅតែបន្តសកម្មភាពពង្រីកខ្សែរត់បន្ថែមទៀត ដោយមិនរាថយឡើយ។ …

ប៉ូលីស​ជាតិ​នឹង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​គ្រប់​គ្រង​យាន​យន្ត​ពាក់​ផ្លាក​នគរបាល​ជាតិ

ប្រភព ៖ វិទ្យុបារាំង ប៉ូលីសជាតិ នឹងធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងយានយន្តពាក់ផ្លាកនគរបាលជាតិ ក្នុងពេលឆាប់ៗខាងមុខ។ គម្រោងនេះធ្វើឡើងបន្ទាប់ពីប៉ូលីសជាតិមើលឃើញពីភាពអនាធិបតេយ្យនៃការប្រើប្រាស់ផ្លាកយានយន្ត ន.ប ឬនគរបាលជាតិ ដែលនាំឲ្យប៉ះពាល់ដល់កិត្តយសរបស់កងកម្លាំងនគរបាលជាតិ។ នេះបើផ្អែកតាមលិខិតរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិចេញផ្សាយកាលពេលថ្មីៗនេះ។ …

នគរបាល​នឹង​ចាប់​ផាក​ពិន័យ​ ​អ្នក​ចត​យានយន្ត​ខុស​ច្បាប់

ប្រភព ៖ ភ្នំពេញបុស្តិ៍ នៅដើមខែសីហាខាងមុខនេះក្រុមការងារពិសេសនគរបាលក្រសួងមហាផ្ទៃនឹងចាប់ផ្ដើមអនុវត្តការផាកពិន័យចាប់ពី ៥ ម៉ឺនទៅដល់ ១០ ម៉ឺនរៀល ទៅលើយានយន្តទាំងឡាយណាដែលឈប់ចតរំលោភច្បាប់ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលអាចដឹងច្បាស់ពីអត្តសញ្ញាណ និងអាសយដ្ឋានពិតប្រាកដរបស់ម្ចាស់យានយន្ត។ …

លោក ឃួ​ង ស្រេង បើក​កិច្ចប្រជុំ​ផ្តោត​សំខាន់​ទៅ​លើ​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ចិញ្ចើម​ផ្លូវ និង​រឹត​បន្តឹង​ឡាន​ដឹក​ដី

ប្រភព ៖ កោះសន្តិភាព   រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ កក្កដា២០១៧នេះ បានដឹកនាំកិច្ចប្រជុំជាលើកដំបូងបន្ទាប់ពីប្រកាសតែងតាំងរួចកាលពីពេលថ្មីៗនេះ ជាមួយមន្ត្រីពាក់ពន្ធ័សំខាន់ៗក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ដោយផ្តោតសំខាន់លើបញ្ហាកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានី។ …

ក្រុមអង្គការបារម្ភថា ការបោះពុម្ពសន្លឹកឆ្នោតបំរុងច្រើនពេកអាចប្រើប្រាស់មិនត្រឹមត្រូវ​

ប្រភព ៖ VOD ក្រុមអង្គការចំនួន៩ស្ថាប័ន បានបង្ហាញការព្រួយបារម្ភថា ការដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បោះពុម្ពសន្លឹកឆ្នោតបំរុងច្រើនពេក នឹងអាចយកទៅប្រើប្រាស់មានភាពមិនប្រក្រតី។ អង្គការទំាងនោះរួមមាន អង្គការសីលការ អង្គការខុមហ្វ្រែល អង្គការនិកហ្វិច អង្គការអាដហុក អង្គការសង់ត្រាល អង្គការ PDP និងអង្គការ CLEC ជាដើម។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអង្គការទំាងនោះចុះថ្ងៃទី២ឧសភា មានខ្លឹមសារថា គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នំា២០១៧ មានចំនួន៩លាន ៤សែនសន្លឹកជាង(៩.៤២៦.៦០០សន្លឹក) រាប់ទំាងសន្លឹកឆ្នោតបំរុង ខណៈពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រឹមតែចំនួន …

សំណង់ខុន​ដូ​មួយ​កំពុង​បំផ្លាញ​សម្បត្តិ​សាធារណៈ និង​បង្ក​ការ​កកស្ទះ​ស្ទើរ​រាល់ថ្ងៃ

ប្រភព ៖ Angrut យោងតាមគេហទំព័ររបស់អគ្គស្នងការបានចុះផ្សាយពីការដ្ឋានសំណង់ខុនដូ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នេះដែលកំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានមើលមិនឃើញ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ខចំការមន រាជធានីភ្នំពេញ ។ ប្រភពបានអោយដឹងថា លោកអភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៣ ខែឧសភា នេះនឹងអញ្ជើញម្ចាស់ការដ្ឋានសាងសង់ខុនដូ មួយកន្លែងឈ្មោះ ឆាយណា ខុនស្ត្រាក់សិន ហ្វតស៍ អេនជីនារីង ឌីវិសិន ខប អិលធីឌី (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP. LTD)…

ហេតុអ្វីខ្មែរយើងមួយចំនួនបើកបរយ៉ាប់ម្ល៉េះ?

ការកកស្ទះចរាចរណ៍គឺជាបញ្ហាចំបងមួយ ដែលប្រទេសកម្ពុជាកំពុងតែជួបប្រទះដោយសារតែប្រជាពលរដ្ឋមួយចំនួនគាត់មិនបានចូលរួមគោរពច្បាប់ចរាចរណ៍ តើបញ្ហានេះអាចដោះស្រាយរួចដែរ ឫទេបើបងប្អូននៅតែបន្តធ្វើបែបនេះ? ដូចនៅក្នុងរូបភាពខាងលើ មាន ប្រជាជនមួយចំនួនបានជិះបញ្រ្ចាសផ្លូវ ហើយក៏ត្រូវបានអ្នកសារព័ត៌មានកម្លាំងមនុស្សធម៌បានធ្វើការហាមប្រាមអ្នកជិះម៉ូតូជាច្រើនដែលកំពុងតែជិះបញ្ច្រាសផ្លូវឲ្យវិលត្រលប់ទៅក្រោយ។ ប៉ុន្តែអ្វីដែលគួរអោយហួសចិត្តនោះគឺមានយុវជនម្នាក់ដែលបានជិះបញ្ច្រាសផ្លូវ ហើយបានសម្តែងកាយវិការគួរអោយហួសចិត្តដោយការគ្រវែងកំប៉ុងដាក់អ្នកសំរួលចរាចរណ៍ទៀត។   ប្រភព ៖ komsan.khmer-note.com     …

រដ្ឋមន្ត្រី​សាធារណការ​ថា មាន​រថយន្ត​ដឹក​លើស​ទម្ងន់​អាងខ្នង​បង្អែក​ធំ តែ​ក្រសួង​មិន​លើកលែង​

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អះអាងថា ក្រសួងធ្លាប់ជួបការអន្តរាគមន៍មួយពីររបស់អ្នកមានឥទ្ធិពល នៅក្នុងអំឡុងពេលធ្វើយុទ្ធនាការបង្រា្កបរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ និងរថយន្តតទ្រុងខុសបច្ចេកទេស ប៉ុន្តែមន្ត្រីក្រោមឱវាទលោកបានបដិសេធនឹងការអន្តរាគមន៍ទាំងនោះ និងចាត់វិធានការតាមច្បាប់ជាធរមាន។ …

ការ​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ​បង្ក​ក្តី​បារម្ភ ទោះ​គ្រោះ​ថ្នាក់​​ថយ​ចុះ

គ្រោះថ្នាក់ចរាចរណ៍បង្កដោយម៉ូតូមានចំណែក ៧២ ភាគរយនៃការស្លាប់បង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលចេញក្នុងថ្ងៃតែមួយ ជាមួយរដ្ឋសភាបានបោះឆ្នោតលុបចោលប័ណ្ណបើកបរ សម្រាប់អ្នកបើកបរម៉ូតូ ដែលមានចំនួនច្រើនជាងគេ។ …