ជីវិត​​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​ថា​ ៖ លែង​មាន​អារម្មណ៍​ថាស្អុយ តែ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​តែង​បិទ​ច្រមុះ

ជីវិត​​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​ថា​ ៖ លែង​មាន​អារម្មណ៍​ថាស្អុយ តែ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​តែង​បិទ​ច្រមុះ

On

ប្រភព ៖ កោះសន្តិភាព

នៅពេលអ្នកធ្វើដំណើរនានាឆ្លងកាត់ប្រឡាញទឹកស្អុយបឹងត្របែក ម្នាក់ៗគឺលាន់មាត់ថា ក្លិនអាក្រក់ពិបាកទ្រាំ ហើយខ្លះ ក៏យកដៃខ្ទប់ច្រមុះដោយសារតែមិនអាចទ្រាំបាននឹងក្លិនចេញពីប្រឡាយ ព្រោះវាមិនមែនមានក្លិនក្រអូបដូចទឹកអប់ ដែលគ្រប់គ្នាចង់ស្រង់ក្លិនឯណា។

តែសម្រាប់លោកយាយ ស៊ឹង វួចលាង អាយុ៧១ឆ្នាំ និងសមាជិកក្រុមគ្រួសារគាត់ដែលតាំងទីលំនៅ និងការរស់នៅលើមាត់ប្រឡាយបង្ហូរទឹកស្អុយបឹងត្របែក តាមបណ្តោយផ្លូវលេខ៤៣២ កែងនិងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក តាំងពីឆ្នាំ១៩៧៩ នោះ បាននិយាយថា

រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲក្រុមហ៊ុនទទួលម៉ៅការ ស្ថាបនា លូ ផ្លូវ ដើរតូតំណាងរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲក្រុមហ៊ុនទទួលម៉ៅការ ស្ថាបនា លូ ផ្លូវ ដើរតូតំណាងរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ

On

ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ស្នើឱ្យក្រុមហ៊ុនទទួលម៉ៅការស្ថាបនាលូ ផ្លូវ ក្នុងរាជធានីភ្នំពេញទាំងអស់ត្រូវ  ដើរតូតំណាងរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការថ្នាំងថ្នាក់ ពីប្រជាពលរដ្ធដោយហេតុថា កន្លងមកនេះមានក្រុមហ៊ុនមួយចំនួនទទូលបានសិទ្ធិក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានារបស់រាជធានីភ្នំពេញ បានទុកការដ្ឋានរបស់ខ្លួនចោល បង្កឲប៉ះពាល់ដល់អាជីវកម្មរបស់ប្រជាពលរដ្ធ និងអ្នកដំណើរផងដែរ។

ការស្នើសុំរបស់លោក ប៉ា សុជាតិវង្ស បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនស្ថាបនាលូ ផ្លូវ នឹងមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ និងការដ្ឋានពង្រីកផ្លូវដាក់លូនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាជម្ពូវ័ន្ធ និងការដ្ឋានស្ថាបនាទំនប់កប់ស្រូវនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍បន្តថា ដើម្បីដោះស្រាយឲបានការស្ទះ៣យ៉ាងនៅរាជធានីភ្នំពេញ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានជំរុញឲរដ្ធបាលរាជធានីភ្នំពេញធ្វើការដោះស្រាយនោះ គឺការស្ទះលូ សំរាម និងការកកស្ទះចរាចរណ៍។

CaptureCaptureម