Tag Archives: ការមិន​យកពន្ធ

រាជ​រដ្ឋាភិបាល​នឹង​បោះបង់​ចោល​របប​​ បង់​ពន្ធ​ម៉ៅ​ការ

ប្រភព៖ ភ្នំពេញប៉ុស្តិ៍, ដោយ៖​ Ananth Baliga,Mon, 9 November 2015 ភ្នំពេញៈ ក្នុង​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​សម្រាប់​ប្រព័ន្ធ​ពន្ធដារ​របស់​កម្ពុជា រដ្ឋាភិបាល​នឹង​លុប​ចោល​របប​ពន្ធ​ម៉ៅ​ការ​ដែល​ត្រូវ​បាន​គ្រប់គ្រង​តិចតួច និង​ដាក់​បញ្ចូល​ក្រុមហ៊ុន​អាជីវកម្ម​ទាំង​អស់​នៅ​ក្នុង​កម្ពុជា​ឲ្យ​ស្ថិត​ក្រោម​របប​ពន្ធ​ពិត​ផ្លូវ​ការ។ នេះ​បើ​តាម​សេចក្ដី​ព្រាង​ច្បាប់​ឆ្នាំ​២០១៦ សម្រាប់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ។ ក្នុង​សេចក្តី​បន្ថែម​មួយ​ភ្ជាប់​ទៅ​នឹង​ច្បាប់​ថវិកា​ជាតិ​ដែល ​ភ្នំពេញ​ ប៉ុស្ដិ៍ ​ទទួល​បាន រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា បង្កាន់​ដៃ​ពន្ធ​បាន​ពី​របប​ពន្ធ​ម៉ៅ​ការ​មាន «តិចតួច​បំផុត» និង​មាន​ប្រហែល ០,៥​ ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រាក់​ចំណូល​ពន្ធ​សរុប​នៅ​ក្នុង​រយៈពេល​ ៩ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នេះ ការងារ​នេះ​បាន​ប្រើប្រាស់​មន្ដ្រី​ពន្ធ​រហូត​ដល់​ទៅ ៦០​ ភាគរយ​ ដើម្បី​ប្រមូល​ពន្ធ​ទាំង​នេះ។ យោង​តាម​សេចក្តី​បន្ថែម​ដដែល ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ប្រព័ន្ធ​ពន្ធ ដែល​ក្របខ័ណ្ឌ​ពេល​វេលា​នៅ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធានា​ឲ្យ​មាន​តម្លាភាព​នៅ​ក្នុង​ការ​គ្រប់គ្រង​ពន្ធ…