Tag Archives: ការពារធនធានធម្មជាតិ

ចាប់​ពី​ថ្ងៃ​២​សីហាទៅ​ មនុស្សជាតិរស់​ក្នុង​បំណុលរបស់​​ភព​ផែនដី

ប្រភព ៖ វិទ្យុបារាំង ថ្ងៃទី២សីហានេះ ជាថ្ងៃដែលមនុស្សជាតិរស់នៅដោយប្រើប្រាស់ធនធានធម្មជាតិលើសពីអ្វីដែលភពផែនដីមានសមត្ថភាពផលិតបានក្នុងមួយឆ្នាំ។ ចាប់ពីថ្ងៃនេះទៅ រហូតដល់ថ្ងៃទី៣១ធ្នូ ធនធានធម្មជាតិដែលយើងប្រើប្រាស់ គឺជាធនធានបម្រុង។ ធនធានបម្រុងក៏នឹងត្រូវអស់ហិនហោចនៅថ្ងៃណាមួយ ប្រសិនបើមនុស្សជាតិបន្តប្រើប្រាស់ធនធានធម្មជាតិលើសសមត្ថភាពផលិតរបស់ភពផែនដី។ បើតាមការសិក្សា ចំនួនថ្ងៃដែលមនុស្សប្រើ …

យុវជន​មួយ​ក្រុម​ត្រូវ​បាន​ហាម​ឃាត់ ​មិន​ឲ្យ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា រឿង​បូម​ខ្សាច់​នៅ​កោះកុង​

ប្រភព: rfi,ដោយ វ៉ា សំណព្វ,ចុះផ្សាយ​នៅថ្ងៃ​ទី 25-06-2015 អាជ្ញាធរ​​ក្រុងភ្នំពេញ ​នៅ​​ព្រឹក​​ថ្ងៃ​​ព្រ​ហ​ស្ប​ត្តិ៍​​ទី២៥​មិថុនា​​នេះ បាន​​ឃាត់​ខ្លួន ​យុវជន​៤​នាក់ ​ក្រោយ​ពី​​ពួកគេ​​បាន​យក​​ញត្តិ​​ទៅ​​ដាក់​ជូន​​រដ្ឋសភា ​ដើម្បី​​សុំ​​អន្តរាគមន៍​​បញ្ឈប់​​សក​ម្ម​ភាព​​បូម​​ខ្សាច់​​របស់​​ ក្រុមហ៊ុន​​មួយ​​ស្ថិត​នៅក្នុង​​ខេត្ត​កោះកុង​។ ​ប៉ុន្តែ​​ក្រុម​យុវជន​​មក​ពី​​អង្គការ​​មាតា​​ធម្មជាតិ ​ដែលមាន​​គ្នា​១៥​នាក់ ​មិន​ទាន់​​ទាំង​​បាន​​ជួបជុំ​គ្នា​​ផង ​ក៍​ត្រូវ​បាន​​ក្រុម​​សន្តិសុខ​​មួក​​ខ្មៅ​​បាន​​វាយ​​បំបែក ​ដោយបាន​​រឹបអូស​​សម្ភារៈ ​និង​​ញត្តិ​​របស់​​ពួកគេ​​យក​ទៅ​​ជាមួយ​​ផង​។ មិនទាន់ ​​ទាំង​​បាន​ជួប​ជុំគ្នា​​ស្រួលបួល​ ​ផង យុវជន​​ចំនួន១៥​នាក់ មកពី​​អង្គការ​​ចលនា​មាតា​​ធម្ម​ជាតិ ​ក៍​​ត្រូវ​បាន​​កងកម្លាំង​​សន្តិសុខ​​សណ្តាប់​ធ្នាប់​​ខណ្ឌ​ចំការមន​ វាយ​បំបែក​​តាំងពី​ព្រឹក​​ព្រលឹម​​អុល ​ថ្ងៃ​​ព្រ​ហ​ស្ប​ត្តិ៍​​ទី២៥​មិថុនា​​នេះ។ ​អាជ្ញាធរ​​បាន​​ទះកំភ្លៀង​​ទៅលើ​​យុវជន​​ម្នាក់ ​និង​​បាន​​រឹប​អូស​​យក​​សម្ភារៈ​​មួយ​ចំនួន​​ទៅ​ជា​មួយ​​ផង​។ ​មួយ​សន្ទុះ​​ក្រោយ​មក ​ក្រុម​យុវជន​​ទាំង​នោះ ​បាន​​ទៅ​​ប្រមូល​ផ្តុំ​​គ្នា​​ជា​ថ្មី ​នៅមុខ​​ច្រកចេញ​ចូល​​មជ្ឈមណ្ឌល​​ភ្នំពេញ ​ដើម្បី​​ផ្តល់​​បទសម្ភាសន៍​​ដល់​​អ្ន​​ក​​កាសែត​ ប៉ុន្តែ​​មិន​យូ​ប៉ុន្មាន ​ពួកគេ…