Tag Archives: ការផ្ដាច់ចរន្តអគ្គិសនី

ផ្អាកចរន្តអគ្គិសនី ៤ថ្ងៃជាប់ៗគ្នា នៅភ្នំពេញ និងខេត្តកណ្ដាល

អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃទី07 ខែកញ្ញា ឆ្នាំ2017 ដល់ថ្ងៃទី10 ខែកញ្ញា ឆ្នាំ2017 នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចដែលបានកំណត់។ ខណ្ឌដែលត្រូវកាត់ផ្ដាច់ចរន្តនោះមាន ខណ្ឌសែនសុខ, ខណ្ឌព្រែកព្នៅ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឬស្សីកែវ, ខណ្ឌដង្កោ, ខណ្ឌមានជ័យ, ខណ្ឌចំការមន៕ ចំពោះព័ត៌មានលម្អិតសូមមើលសេចក្ដីប្រកាសខាងក្រោម៖ …

ផ្ដាច់ចរន្តអគ្គិសនី៤ ថ្ងៃទៀតហើយ ចាប់ពីថ្ងៃ២៤-២៧ ខែសីហានេះ

អគ្គិសនីកម្ពុជាបានចេញសេចក្ដីជូនដំណឹងពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល៤ថ្ងៃជាប់ៗគ្នា ដែលមានទីតាំងផ្សេងៗគ្នាទៅតាមថ្ងៃនីមួយៗដែលផ្អាកចរន្តនោះ។ ចំពោះតំបន់ដែលត្រូវផ្ដាច់នោះ មានដូចជា៖ ថ្ងៃទី២៤ សីហា ផ្ដាច់នៅតំបន់ខ្លះក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងក្រុងតាខ្មៅ។ ថ្ងៃទី២៥ សីហា ផ្ដាច់នៅតំបន់មួយចំនួននៃខណ្ឌពោធិ៍សែនជ័យ ខណ្ឌ៧មករា ក្រុងតាខ្មៅ ខណ្ឌសែនសុខ និងខណ្ឌច្បារអំពៅ។ ថ្ងៃទី២៦ សីហា ផ្ដាច់នៅតំបន់ខ្លះនៃខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវ និងក្រុងតាខ្មៅ ។ ហើយនៅថ្ងៃចុងក្រោយ ថ្ងៃទី២៧ សីហា ផ្ដាច់នៅតំបន់ខ្លះនៃខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌឬស្សីកែវ ខណ្ឌព្រែកព្នៅ និងក្រុងតាខ្មៅ។ …

ចាប់ពីថ្ងៃទី០៥ ដល់ទី០៧ ខែឧសភា នេះអគ្គិសនីកម្ពុជានឹងផ្អាកចរន្តអគ្គិសនីនៅតាមពេលវេលានិង តំបន់មួយចំនួនក្នុងក្រុងភ្នំពេញដែលបានកំណត់ទុក

នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជាបានចេញសេចក្ដីជូនដំណឹងមួយជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងរាជធានីភ្នំពេញអោយបានជ្រាបថាអគ្គិសនីកម្ពុជានឹងធ្វើការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល៣ថ្ងៃ តាមតំបន់ និងពេលវេលាដែលបានកំណត់។ នៅក្នុងសេចក្ដីប្រកាសបានបញ្ជាក់នូវទីតាំងនិងពេលវេលាយ៉ាងច្បាស់លាស់សំរាប់អោយបងប្អូនប្រជាពលរដ្ឋបានដឹង សូមអានសេចក្ដីប្រកាសខាងក្រោម៖ …