Tag Archives: ការធ្វើផ្លូវចាក់បេតុង

ផ្លូវ ៤៣០ កំពុងត្រូវបានជួសជុល(video)

រដ្ឋបាលសាលារាជធានីភ្នំពេញ និងក្រសួងសាធារណៈការ និងដឹងជញ្ជូន បាននឹងកំពុងស្ថាបនាជួសជុលផ្លូវ៤៣០ ដែលការជួសជុលនោះមានប្រវែងប្រមាណជា ២គីឡូម៉ែត្រ ចាប់ពីស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ រហូតដល់រង្វង់មូលផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ …

ផ្លូវទំនប់​កប់ស្រូវកំណាត់ទី៣ ​បាននិងកំពុងដំណើរការចាក់បេតុង

ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ប្រភព៖ khmernews ដើម្បីសម្រួលដល់ចរាចរដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភណ្ឌរាជធានីភ្នំពេញផងនោះ សាលារាជធានីបាននឹងកំពុងស្ថាបនាផ្លូវ ពង្រីក និងជួសជុលផ្លូវជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែង សម្រាប់កំណាត់ផ្លូវទំនប់កប់ស្រូវ ដែលមានចម្ងាយជិត១៣គីឡូម៉ែត្រ និងមានកម្រាស់២តឹកចាប់ពីវត្តអង្គក្រពើដល់រង្វង់មូលស្ពានព្រែកព្នៅ បាននិងកំពុងដំណើរការចាក់បេតុង យ៉ាងមមាញឹក ដើម្បីសម្រួលដល់ចរាចររបស់ប្រជាពលរដ្ឋ។ មន្ត្រីរដ្ឋបាលសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ការដ្ឋានស្ថាបនាពង្រីកផ្លូវទំនប់កប់ស្រូវកំណាត់ទី៣ ចាប់ពីវត្តអង្គក្រពើដល់រង្វង់មូលស្ពានព្រែកព្នៅ បាននិងកំពុងដំណើរការចាក់បេតុង ឯកំណាត់ផ្លូវចំនួន២ទៀតក៏កំពុងដំណើរការពង្រីកតួថ្នល់ និងកៀរកិនបង្ហាប់ថ្មម៉ិក៕ …