Tag Archives: ការទាមទារ

សហគមន៍​បុរីកីឡា​បន្ត​ការ​តវ៉ា​ទាមទារ​សំណង​ពី​សាលាក្រុង តែ​គ្មាន​លទ្ធផល

តំណាងប្រជាពលរដ្ឋមកពីសហគមន៍បុរីកីឡាប្រមាណ ៣០ នាក់បានប្រមូលផ្ដុំគ្នានៅមុខសាលាក្រុងកាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧ ដើម្បីស្វែងរកដំណោះស្រាយដល់ក្រុមពួកគេចំនួន ៣២ គ្រួសារដែលមិនទាន់ទទួលបានដំណោះស្រាយក្រោយពីរដ្ឋាភិបាលបានសម្រេចប្រគល់ដីតំបន់នោះទៅឲ្យក្រុមហ៊ុនផានអ៊ីម៉ិចសម្រាប់អភិវឌ្ឍកាលពីឆ្នាំ ២០០៧ តែរហូតមកដល់ពេលនេះមន្ត្រីនៅសាលារាជធានីភ្នំពេញនៅតែបង្ហាញជំហរមិនច្បាស់លាស់ដោយនៅតែបន្តថាដំណោះស្រាយនឹងមាននៅពេលខាងមុខ។ លោកស្រី ភោគ សុភីន ជាស្រ្តីម្នាក់ក្នុងចំណោមអ្នកចូលរួមទាំងអស់ដែលបានទាមទាររកដំណោះស្រាយបានថ្លែងប្រាប់អ្នកសារព័ត៌មានថាមនុស្សទាំង ៣២ គ្រួសារនេះមិនសូវចេញតវ៉ានោះទេ ព្រោះបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងសាលារាជធានីដែលបានអះអាងនឹងផ្តល់ដំណោះស្រាយក្រោយពីមានដំណោះស្រាយដល់អ្នកដែលត្រូវទៅរស់នៅភូមិអណ្ដូងរួចរាល់។ អ្នកស្រី សុភីន ថ្លែងថា៖ «គាត់ (មន្ត្រីសាលាក្រុង) ថាគាត់នឹងដោះស្រាយឲ្យពួកខ្ញុំពេលដែលគេចាប់ឆ្នោត (យកផ្ទះ) ក្រោយហ្នឹងហើយ តែគាត់ភូតខ្ញុំរហូត គាត់កុហកខ្ញុំរហូតអ៊ីចឹង ខ្ញុំបានតែត្រឹមកិច្ចសន្យាផ្តិតមេដៃ ខ្ញុំឱបឯកសារហ្នឹងទុករាល់ថ្ងៃ ហើយខ្ញុំបានសួរថាចុះបើគេអស់ផ្ទះខ្ញុំបានស្អី គាត់ថានឹងឲ្យតម្លៃទីផ្សារទិញផ្ទះបាន គាត់ឲ្យខ្ញុំធ្វើកិច្ចសន្យាផ្តិតមេដៃនៅរហូតទៅតាំងពីខែ ១២ ឆ្នាំ…