Tag Archives: ការកកស្ទះចរាចរណ៍ឆ្នាំ២០១៦

ផែនទីចុងក្រោយយុទ្ធនាការ ការកកស្ទះចរាចរណ៍ឆ្នាំ២០១៦ចេញផ្សាយហើយ

របាយការណ៍ និងយុទ្ធនាការការ កកស្ទះចរាចរណ៍ឆ្នាំ២០១៦ បានចេញផ្សាយហើយ។ នៅក្នុងកំឡុងពេល នៃការធ្វើយុទ្ធនាការ ដែលចាប់ផ្តើមពីខែមករា ឆ្នាំ២០១៦ រហូតដល់៣១ ខែមិនា ឆ្នាំ២០១៦ សំឡេងទីក្រុងបានទទួលរបាយការណ៍ចំនួនជាង ២០០របាយការណ៍ ដែលបង្ហាញពីទីតាំងនៃការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ បើយោងតាមរបាយការណ៍បានបង្ហាញថា ទីកន្លែងដែលមាន បញ្ហាស្ទះចរាចរណ៍ខ្លាំង នៅរាជធានីភ្នំពេញ គឺភាគច្រើនបានកើតឡើងជាពិសេស នៅចំណុចផ្លូវកែងដែលមិនមានភ្លើងបញ្ជារចរាចរណ៍តែម្តង។ បើទោះបីជាស្ពានអាកាស មួយចំនួនត្រូវបាន សាងសង់រួចរាល់ក្តី តែដោយសាតែ កំណើនប្រជាពលរដ្ឋ និងយានយន្ត វាបានបង្កឲ្យមានការកកស្ទះចរាចណ៍យ៉ាងខ្លាំង ដែលនេះជាបញ្ហាចម្បង ដែលសាលារាជធានី ត្រូវស្វែងរកវិធានការ ដោះស្រាយជាបន្ទាន់។ លោកអ្នកអាចស្វែងរករបាយការណ៍ផែនទី តាមតំណរខាងក្រោម៖ https://goo.gl/p46b8c …