Tag Archives: កាកសំណល់​

សូមអោយស្អាតបែបនេះរហូត រដ្ឋបាលខណ្ឌច្បារអំពៅនាំកម្លាំងចុះបោលសម្អាតតាមផ្លូវជាតិលេខ១

ប្រភព : Express.com.kh អនុវត្តតាមផែនការរបស់រដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់ផែនការយកកំណាត់ផ្លូវជាតិលេខ១ ជាជំហានដំបូងក្នុងការសាកល្បងរៀបចំសណ្តាប់ធ្នាប់។ ដូច្នេះដើម្បីអោយកំណាត់ផ្លូវជាតិលេខ១នេះ មានសណ្តាប់ធ្នាប់កាន់តែល្អប្រសើរ ទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់មហាជន នៅព្រឹកព្រលឹមនេះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាក់ផែនការអោយក្រុមហ៊ុន សុីនទ្រី បោសសំអាត …

យ៉ាងម៉េចហើយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យហេតុអីមិនដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអញ្ចឹង?

ប្រភព ៖ express.com.kh ប្រជាពលរដ្ឋក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រិះគន់ រអ៊ូរទាំ ចំពោះសិប្បកម្មផលិតទឹកកកមួយកន្លែង នៅចំកណ្តាលភូមិថ្នល់បំបែក ក្បែរសាលាសង្កាត់ចោមចៅ បង្កផលប៉ះពាល់ ដល់ការរស់នៅ សុខភាពរាងកាយ ដល់ប្រជាពលរដ្ឋ សម្លេងម៉ាសុីន ហុយផ្សែង ជ្រាបហូរប្រេង កាកសំណល់មកក្រៅ ទោះជាពលរដ្ឋប្តឹងតវ៉ា ច្រើនខែឆ្នាំកន្លងមកហើយ អាជ្ញាធរ បានត្រឹមទៅអើត ហើយថាមិនអីទេ ភ្នាក់ងារបរិស្ថានខណ្ឌ បានត្រឹម …

រដ្ឋមន្ត្រី​បរិស្ថាន​រិះគន់​សំរាម ​និង​ការ​សាងសង់​ផ្លូវ​នៅ​ភ្នំពេញ

ប្រភព ៖ VOA លោក សាយ សំអាល់ បានលើកឡើងពីបញ្ហាគ្រប់គ្រងសំរាមទូទាំងប្រទេសតាមបណ្តាខេត្តថា មានភាពល្អប្រសើរ ប៉ុន្តែលោកថា ក្នុងរាជធានីភ្នំពេញ ការគ្រប់គ្រងសំរាមនៅមិនទាន់បានល្អនៅឡើយ។ ភ្នំពេញ — រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានស្តីបន្ទោសការសាងសង់ផ្លូវមានភាពយឺតយ៉ាវ និងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ដែលមិនទាន់អាចដោះស្រាយបានគឺជាផ្នែកមួយ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានដ៏ធ្ងន់ធ្ងរ។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៤ ស្តីពីសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា លោករដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា ក្រមបរិស្ថានដែលរដ្ឋាភិបាលកំពុងព្រាង បង្កើត នឹងអាចជួយដោះស្រាយបញ្ហាទាំងនេះ ដោយថែរក្សាភាពសុខដុមរមនារបស់ពលរដ្ឋ ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពជាដើម។ លោក សាយ…

សាលាក្រុងភ្នំពេញ គ្រោង​អភិវឌ្ឍ​លូទឹកស្អុយ​ទៅជា​កន្លែង​កម្សាន្ត​ដូច​ប្រទេស​អ៊ីតាលី?

ប្រភព ៖ Khmer-Health នៅពេល ដែល មនុស្សទូទៅ ធ្វើដំណើរ កាត់តំបន់ មួយចំនួន នៅក្នុង ទីក្រុង ភ្នំពេញ ប្រាកដ ជាធ្លាប់ បានឃើញ នូវតំបន់ ដែលមាន ប្រលាយទឹក ធំៗ និងមាន ទឹកពណ៌ខ្មៅហូរ នោះហើយ គឺលូទឹកស្អុយ ដែលគេ ប្រើ សម្រាប់ បង្ហូរ ទឹកកាក សំណល់ កខ្វក់ ផ្សេងៗ ចេញពី ក្នុងទីក្រុង។ ទឹកទាំងនោះ ត្រូវបាន…

កុំភ្លេច «តំបន់ត្រពាំងឈូក» ណា…

ប្រភព ៖ កោះសន្តិភាព ការអភិវឌ្ឍតំបន់ត្រពាំងឈូក ដែលបានចាត់ទុកថា ជាសម្បុកគ្រឿងញៀនបានស្ងប់ស្ងាត់ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នៅនោះទន្ទឹងរង់ចាំ ព្រោះពួកគាត់មិនចង់រស់នៅក្នុងស្ថានភាពមិនល្អបែបនេះទេ ។ ប៉ុន្តែខណៈតំបន់នោះ ត្រូវបានអាជ្ញាធរនគម្រោងអភិវឌ្ឈន៍នោះ ពេលនេះ គេឃើញសំណង់រឹងមាំចំនួន២ល្វែងកំពុងសាងសង់ឡើង ដោយអត់ច្បាប់នៅក្បែរផ្សារក្នុងភូមិហើយពុំត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ធ្វើការហាមឃាត់ឡើយ ។ តំបន់ត្រពាំងឈូក ត្រូវបានអាជ្ញាធរចាត់ទុកថា ជាតំបន់ដ៏ស្មុគស្មាញ ជាកន្លែងប្រើប្រាស់និងជួញដូរគ្រឿងញៀនមួយយ៉ាងធំក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ដោយសារតែតំបន់នេះ ជាកន្លែងចរាចរណ៍គ្រឿងញៀន ក្រសួង មហាផ្ទៃបានណែនាំដល់សាលារាជធានីភ្នំពេញ ឲ្យចាត់វិធានការលុបបំបាត់ឱ្យទាល់តែបាន ។ ទន្ទឹមនឹងវិធានការក្តៅ អាជ្ញាធរខណ្ឌសែនសុខ ក៏បានប្រើវិធានការរដ្ឋបាល ចុះរុះរើបន្ទប់ ជួលចំនួន១០៩បន្ទប់…

ពលរដ្ឋ​រស់នៅ​ជិត​ប្រឡាយ​ទឹក​ស្អុយ​បង្ហូរ​ចូល​ទន្លេ​នៅ​ស្វាយប៉ាក​ត្អូញត្អែរ​ពី​បញ្ហា​សុខភាព

ប្រភព ៖ RFA ការបង្ហូរទឹកស្អុយតាមលូបញ្ចូលក្នុងទន្លេដោយគ្មានចម្រោះ បានធ្វើឲ្យសុខភាពពលរដ្ឋកាន់តែរងគ្រោះ និងកាន់តែបំផ្លាញបរិស្ថានតាមដងទន្លេ។ ពលរដ្ឋដែលរស់នៅតាមដងប្រឡាយទឹកស្អុយបង្ហូរចេញពីរាជធានីភ្នំពេញមួយកន្លែង នៅម្ដុំសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ ក្រៅពីព្រួយបារម្ភបញ្ហាសុខភាព ពួកគេក៏បានរអ៊ូរទាំថាគ្មានសុភមង្គលក្នុងគ្រួសារ ដោយសារតែក្លិនស្អុយនៃទឹកលូនេះ។ សង្គមស៊ីវិល ថាការបង្ហូរទឹកស្អុយនេះប៉ះពាល់ទាំងសុខភាពមនុស្ស និងបរិស្ថានចម្រុះក្នុងទឹកទន្លេ។ សំឡេងពលរដ្ឋរអ៊ូពីបញ្ហាស្អុយ៖ «អាទឹកពពុះហ្នឹងដែលបូមខ្លាំងណាស់ វារឹតតែឆួលស្អុយខ្លាំងណាស់ អានេះគ្រាន់បានខ្យល់ ពេលណាវាហូរទៅខ្យល់វាមករំភើយៗចឹងមក ក្លិនមក…»។ ពលរដ្ឋដែលមានផ្ទះលើខ្នងប្រឡាយទឹកស្អុយគីឡូម៉ែត្រលេខ៩ បានត្អូញត្អែរអំពីក្លិនស្អុយនៃលូបង្ហូរទឹកស្អុយពីរាជធានីភ្នំពេញ ចូលក្នុងទឹកទន្លេ ព្រោះតែទឹកស្អុយហូរតាមប្រឡាយនេះ មិនបានចម្រោះ ឬបានធ្វើប្រព្រឹត្តិកម្មឲ្យទឹកស្អាតជាមុន។ ពលរដ្ឋម្នាក់រស់នៅតាមផ្លូវជាតិលេខ៥ ជាប់ប្រឡាយលូទឹកស្អុយគីឡូម៉ែត្រលេខ៩ លោកស្រី ទង់ ចន្ថា ថ្លែងថា នៅជាប់ផ្លូវជាតិលេខ៥ មានតែស្ថានីយបូមទឹកស្អុយ…

ប្រជាសហគមន៍សំរោងមានជ័យ១៩៩ គ្រួសារដែលរស់នៅលើប្រឡាយនឹងត្រូវរើចេញ

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម អៀង អូននី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ចុះពិនិត្យ និងពិគ្រោះយោបល់នៅសហគមន៍សំរោងមានជ័យ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានប្រជាពលរដ្ឋរស់នៅ ១៩៩គ្រួសារ ដែលពួកគាត់តាំងទីលំនៅលើប្រឡាយសាធារណៈ។ សាលារាជធានីភ្នំពេញអោយដឹងថា៖ សាលារាជធានីបានរៀបចំដោះស្រាយដោយយកពួកគាត់ចេញពីប្រឡាយដោយអោយពួកគាត់ប្ដូរទៅរស់លើទីតាំងដែលសាលារាជធានីបានបែងចែកអោយ ព្រោះថាយើងមិនអាចអោយពួកគាត់រស់នៅលើប្រឡាយសាធារណៈទៀតឡើយដែលវាជាបញ្ហាប្រឈមនានាដូចជា៖ ការរំលោភយកដីប្រឡាយ ធ្វើអោយមានសំរាមមិនអាចធ្វើការស្តារប្រឡាយបាន និងស្ទះចរន្តទឹកហូរ។ សាលារាជធានីភ្នំពេញបន្តថា៖ ដើម្បីធ្វើអោយជីវភាពគ្រួសារពួកគាត់អោយមានភាពល្អប្រសើរឡើងយើងបានសហការជាមួយអង្គការដៃគូក្នុងការដោះស្រាយជូនជាជំហានៗហើយសាលារាជធានីភ្នំពេញបានគិតគូទៅលើសេវាតម្រូវការដូចជា៖ ទឹក ភ្លើង អនាម័យបរិស្ថាន សម្រាម ប្រព័ន្ធលូជាដើម។ រហូតមកទល់ពេលនេះ យើងនៅមិនទាន់ដឹងពីទីតាំងដែលសាលារាជធានីបានបែងចែកទុកនោះនៅឡើយទេ៕   …

ការចោលសំរាមតាមកន្លែងញ៉ាំអាហារ ជាទំលាប់អាក្រក់របស់អ្នករស់នៅក្នុងក្រុងភ្នំពេញ

ប្រទេសកម្ពុជាបានប្រែមុខមាត់ថ្មី ក្រោយទទួលបានសន្តិភាពនៅឆ្នាំ១៩៩៨ ហើយ២ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចមានកំនើនខ្ពស់គួរឲ្យកត់សំគាល់ ដែលជំរុញអោយមានការអភិវឌ្ឍន៍  ការកាត់បន្ថយភាពក្រីក្រ សុខមាលភាព និងការរីកចំរើនរបស់វិស័យឯកជន។ បើយោងតាមការសិក្សាមួយដែលមានចំណងជើងថា Journal of Environment and Waste Management ដែលបានសិក្សាទៅលើ ភោជនីយដ្ឋាន និងកន្លែងលក់អាហារ អោយដឹងថា កន្លែងទាំងនេះជាអ្នកបង្កើតសំរាមច្រើនជាងគេ  ភោជនីយដ្ឋានធំៗបញ្ចេញកាកសំណល់រហូតដល់ទៅ ៨៩១ គីឡួក្រាម ក្នុងរយះពេលមួយសប្តាហ៍ ក្នុងរាជធានីភ្នំពេញ។  ការសិក្សាបានបង្ហាញទៀតថា ប្រជាពលរដ្ឋ និងអ្នកលក់ដូរនៅរាជធានីភ្នំពេញ បានផលិតសំរាមលើសពី ១៥០០ តោនក្នុងមួយថ្ងៃ។ ក្នុងប្រទេសកម្ពុជា ការចោលសំរាមអោយបានត្រឹមត្រូវគឺជាប្រធានបទដែលត្រូវលើកមកនិយាយ ដោយសារសំរាមមានគ្រប់កន្លែងទាំងអស់ក្នុងរាជធានីភ្នំពេញ នេះមិនរាប់បញ្ចូលការចោលសំរាមនៅតាមជនបទផង…

វិស័យ​ឯកជន​ជំរុញ​ឱ្យ​មាន​យុទ្ធនាការ​ប្រឆាំង​សំរាម និង​ថង់​ប្លា​ស្ទិ​ក

ក្រុមការងារមកពីវិស័យឯកជនបានស្នើសុំឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធនាការប្រឆាំងសំរាម និងថង់ប្លាស្ទិកនៅកម្ពុជា ខណៈបញ្ហានេះហាក់មិនសូវមានការយកចិត្តទុកដាក់ពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាជននៅក្នុងសហគមន៍មូលដ្ឋាន ។ លោក ហូ វណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី១៥ មីនាថា លោកចង់ឲ្យរៀបចំយុទ្ធនាការសម្អាតបរិស្ថាន និងថង់ប្លាស្ទិកពីរាជរដ្ឋាភិបាល ដើម្បីឲ្យទីក្រុងយើង ប្រទេសរបស់យើងស្អាត និងមានអនាម័យល្អប្រសើរ ព្រោះអាជ្ញាធរថ្នាក់ក្រោមជាតិហាក់បីដូចជាដេកលក់ និងមិនយកចិត្តទុកដាក់បញ្ហានេះ គួបផ្សំនឹងការយល់ដឹងពីបរិស្ថានរបស់ប្រជាជននៅមានកម្រិតផងនោះ ធ្វើឲ្យគំនរសំរាម និងថង់ប្លាស្ទិកនៅរាយប៉ាយតាមទីសាធារណៈគ្រប់កន្លែង ។ លោកបន្តថា ជាមួយគ្នានេះ ក្រសួងគួរលុបបំបាត់ក្រុមហ៊ុនទេសចរណ៍ដែលគ្មានអាជ្ញាប័ណ្ណ ព្រោះក្រុមហ៊ុនទាំងនេះនឹងធ្វើឲ្យភ្ញៀវបាត់បង់ជំនឿចិត្ត ហើយជាលទ្ធផលនឹងប៉ះពាល់ដល់ភ្ញៀវទេសចរ និងបាត់ចំណូលជាតិ ។ លោកបន្តថា ៖ « អនាម័យមិនល្អ សណ្តាប់ធ្នាប់មិនល្អ វានឹងបាត់បង់ភ្ញៀវ…

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​គ្រោះ​ថ្នាក់​បាតុភូត​ធម្មជាតិ​នៅ​រដូវ​ក្ដៅ​នេះ​

អាជ្ញាធរឧតុនិយមកម្ពុជា បានព្រមានពីបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅសប្ដាហ៍ក្រោយនេះ ចំពេលដែលមានការព្យាករថា នឹងមានភ្លៀងធ្លាក់កក់ខែស្ទើទូទាំងប្រទេស។ ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីដើមសប្ដាហ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១២ ឬ ១៣ ខែមីនានេះ ភ្លៀងកក់ខែ អាចនឹងកើតមានស្ទើទូទាំងប្រទេស និងមានរយៈពេលច្រើនថ្ងៃ ខណៈដែលសីតុណ្ហភាពនៅក្នុងរដូវប្រាំងហួតហែងនេះ នឹងស្ថិតនៅចន្លោះ ៣២ ទៅ ៣៥អង្សា។ ក្រសួងក៏បានព្រមានផងដែរអំពីគ្រោះថ្នាក់នៃបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងនៅពេលមេឃរកកលភ្លៀង ជាពិសេសនៅតំបន់វាលទំនាប៕ ប្រភពពី ៖ VOD អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​គ្រោះ​ថ្នាក់​បាតុភូត​ធម្មជាតិ​នៅ​រដូវ​ក្ដៅ​នេះ …

ក្រសួងបរិស្ថាន និង JICA ជប៉ុន សហការគ្នាវាយតម្លៃហេតុប៉ះពាល់និងត្រួតពិនិត្យការបំពុលបរិស្ថាន

ក្រសួងបរិស្ថាន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) របស់ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គម្រោងសម្រាប់ជួយដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថាននៅកម្ពុជា។ …

ខ្ញុំ​មិន​ខ្វល់ ព្រោះ​​វា​​មិនមែន​ជា​រឿង​របស់​ខ្ញុំ​ឡើយ!

ជាទូទៅមុននឹងធ្វើអ្វីមួយមនុស្សភាគច្រើនតែងដាក់សំណួរលេងបែបបន្លំមែនថា តើធ្វើកិច្ចការនោះរួចបានអ្វីមកវិញ? គេសួរបែបនេះក្នុងន័យថា បើគេធ្វើសកម្មភាពអ្វីមួយ តើគេនឹងទទួលបានអ្វីជាប្រយោជន៍ដល់ខ្លួនគេផ្ទាល់វិញ? …