Tag Archives: កម្មសិទ្ធដីធ្លី

ប្រជាពលរដ្ឋជិត៦០០គ្រួសារ នៅខណ្ឌដង្កោ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី

ប្រភព ៖ FreshNews នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា តំណាងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ភូមិត្រពាំងសាលា និងភូមិត្រាំដោក សង្កាត់ពងទឹក ចំនួន៥៨៧ក្បាលដី ដែលស្មើនឹងប្រជាពលរដ្ឋជិត៦០០គ្រួសារ។ លោកអភិបាលខណ្ឌដង្កោ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីទាំងអស់ នៅពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹងនេះហើយ សូមថែរក្សាឲ្យបានល្អ ចៀសវាងការធ្វេសប្រហែស ក្នុងការទុកដាក់ ដែលបណ្តាលឲ្យខូចខាត និងបាត់បង់ព្រោះឯកសារនេះជាឯកសារ សម្រាប់ការសម្គាល់សិទ្ធិកាន់កាប់ដីធ្លី ផ្លូវការរបស់បងប្អូន។ ក្នុងឱកាសនោះ លោកអភិបាល…

ក្រោយពី​ជម្លោះ​ជាង​ ១០ ​ឆ្នាំ​តុលាការ​ទម្លាក់​បទ​ចោទ

ប្រភព: ភ្នំពេញប៉ុស្តិ៍,ដោយ ឃុត សុភចរិយា,Wed, 24 June 2015 ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​ ពលរដ្ឋ​បួន​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ប្រមាណ​ជាង​ ៥០ ​គ្រួសារ​​នៃ​សហគមន៍​ភូមិ​បឹង​ឈូក បន្ទាប់ពី​រក​មិន​ឃើញ​មូល​ហេតុ​ណា​មួយ​ដែល​បញ្ជាក់​ថា​ពួកគាត់​បាន​ប្រើ​ អំពើ​ហិង្សា​​ទៅលើ​បុគ្គល​​ឈ្មោះ​ ឡៅ តុងមី ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​នោះ​។ កាលពី​ឆ្នាំ ២០០២ បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បាន​បរាជ័យ​ក្នុង​ការ​បង្ខំ​ពលរដ្ឋ​ នៅក្នុង​សហគមន៍​នេះ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​ភូមិ​ដែល​ពួកគាត់​រស់នៅ​ដោយ​ ចោទប្រកាន់​ថា​ពួកគាត់​​រស់​នៅ​លើ​ដី​រដ្ឋ​រួច​មក ស្រាប់​តែ​មាន​លេច​ឈ្មោះ​បុគ្គល​​​ម្នាក់​ឈ្មោះ​ ឡៅ តុងមី មក​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​​ស្រប​ច្បាប់​លើ​ដីធ្លី​ដែល​ ពួកគាត់​កំពុង​រស់នៅ​ និង​អាស្រ័យ​ផល​ និង​បាន​ប្ដឹង​​តំណាង​របស់​ប្រជាសហគមន៍​នេះ​ចំនួន​បួន​នាក់ រួម​មាន អ្នកស្រី ខៀវ ចិន្តា, លោក…