11007724_785730024809868_3508091637764076896_n

ផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅផ្នែកខ្លះនៃសង្កាត់ចោមចៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្ដីជូនដំណឹងនៅព្រឹកនេះថា ដើម្បីគ្រប់គ្រងបរិមាណទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការកាត់បំពង់តម្លើងនាឡិកាទឹកទំហំ៤០០មម ចំនួន០១កន្លែង នៅលើផ្លូវលេខ១១៣កា កែងនឹងផ្លូវ១១០ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបន្ថែមទៀតថា ការផ្អាកផ្គត់ផ្គងទឹកស្អាតនេះគឺធ្វើឡើងតែនៅក្នុងផ្នែកខ្លះនៃសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យតែប៉ុណ្ណោះ ពោលគឺចាប់ពីយប់ថ្ងៃពុធទី២៤ ខែឧសភា ឆ្នាំ២០១៧ ម៉ោង២២ៈ០០នាទីយប់ ដល់ម៉ោង ០៤ៈ០០ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧ ។

23-5-020

23-5-018

 

Leave a Reply