1n

អគ្គិសនីកម្ពុជានឹងផ្ដាច់ចរន្តអគ្គិសនីចំនួន៤ថ្ងៃក្នុងខណ្ឌមួយចំនួន

អគ្គិសនីកម្ពុជាបានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ថ្មីៗនេះពីការផ្ដាច់ចរន្តអគ្គិសនីបណ្ដោះអាសន្ន អោយប្រជាពលរដ្ឋដែលរស់នៅ៦ខណ្ឌក្នុងរាជធានីភ្នំពេញ បានជ្រាបជាព័ត៌មាននិងប្រុងប្រយ័ត្នត្រៀមលក្ខណៈទុកជាមុនទាំងអស់គ្នា។ ការផ្ដាច់ភ្លើងនេះគឺដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់ទាំងនោះ។

តំបន់ក្នុងខណ្ឌទាំង៦ដែលត្រូវផ្ដាច់ចរន្តទាំងនោះរួមមាន៖

១. ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ផ្អាកនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ, សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ, សង្កាត់សំរោងក្រោម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ, សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

២. ថ្ងៃទី០៩ ខែមិថុនា ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ផ្អាកនៅស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, សង្កាត់សង្កាត់ទួលសង្កែទី១ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ, សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ, ឃុំឆក់ឈើនាង ឃុំក្រាំងម្កាក់ ឃុំលំហាច ឃុំដំណាក់អំពិល ឃុំពើក ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

៣. ថ្ងៃទី១០ ខែមិថុនា ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ផ្អាកនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ, សង្កាត់កាកាបទី១ កាកាបទី២ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

៤. ថ្ងៃទី១១ ខែមិថុនា ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ផ្អាកនៅសង្កាត់ស្រះចក សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ, សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ, សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, ឃុំឆក់ឈើនាង ឃុំក្រាំងម្កាក់ ឃុំលំហាច ឃុំដំណាក់អំពិល ឃុំពើក ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

9-6-001

 

9-6-002

 

 

Leave a Reply