Starbucks ទី១ នៅ​កម្ពុជា​ លេច​រូប​រាង​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ
Posted On : December, 23, 2015 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី២៣ ខែធ្នូ ២០១៥

Content image - Phnom Penh Post

ភ្នំពេញៈ សាខាហាង​កាហ្វេ​ Starbucks ដែល​ប្រជាជន​កម្ពុជា​ជាច្រើន​ដែល​និយម​ទទួល​ទាន​កាហ្វេ​បាន​ទន្ទឹង​រងចាំ​ជាយូរ​មក​ហើយ ​ត្រូវ​បាន​បើក​ដំណើរ​ការ​កាល​ពី​ម្សិល​មិញ​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

ការ​លេចរូបរាង​របស់​សាខា​ហាង​កាហ្វេ​នេះ គឺ​ជា​ការ​បន្ថែម​មួយ​ទៀត​ទៅ​លើ​សេវាកម្ម​ភេសជ្ជៈ និងអាហារ ដែល​កំពុងតែ​រីក​លូតលាស់​របស់​អាកាសយាន​ដ្ឋាន​​មួយ​នេះ។

សាខា​ហាងកាហ្វេ​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ បាន​ប្រកាសថា ខ្លួន​មាន​គម្រោង​បើក​ហាង​កាហ្វេ​មួយ​ទៀតនៅ​​​រាជធានី​ភ្នំពេញ​នៅ​ចុង​ឆ្នាំ​ក្រោយ។

វត្តមាន​របស់​ហាងកាហ្វេ Starbucks នៅ​ប្រទេស​កម្ពុជាត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​មាន​សន្ទុះ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទី​ផ្សា​កាហ្វេ​ កម្ពុជា ជាមួយ​នឹង​ហាងកាហ្វេក្នុង ស្រុក និង​សាខាហាងកាហ្វេ​អន្តរជាតិដទៃ​ទៀត៕

Urban Voice Cambodia

Urban Voice Cambodia