Sky VILLA ខុនដូលំដាប់ផ្កាយ៥នៅកម្ពុជា សង់ដល់ជាន់ទី១០ហើយ
Posted On : ធ្នូ, 27, 2016 | By Sarim Tith

Sky VILLA ខុនដូលំដាប់ផ្កាយ៥នៅកម្ពុជា សង់បានសម្រេច ដល់ជាន់ទី១០ហើយនៃ គម្រោង៣៥ជាន់ ដែលមានប្រវែង១៣៩ម៉ែត្រ ដែលកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Crysrtal Orange Constuction Plc ។

ក្រុមហ៊ុន Crysrtal Orange Constuction Plc នៃប្រទេសស្វីបានសាងសង់សម្រេចបានចំនួន១០ជាន់ហើយនៃខុនដូលំដាប់ផ្កាយប្រាំSky VILLA ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៧ខាងមុខនេះ ដែលមានទាំងអស់៣៥ជាន់ និងមានប្រវែង ១៣៩ម៉ែត្រ។

សម្រាប់ខុនដូ Sky VILLA សាងសង់ឡើងដោយផ្តោតការយកចិត្តទុកដាក់ទៅលើភាពស៊ីវីល័យ សុវត្ថិភាព និងបរិស្ថានជាកត្តាចំបង ព្រមទាំងមានការបន្ថែមទៅលើការដាំដើមឈើធំៗ នៅគ្រប់ជាន់ថ្នាក់នៃអាគារ បង្កើតជាកន្លែងហាត់ប្រាណ អាងហែលទឹក មានសួនច្បារ យ៉ាងធំទៀតផងនៅលើជាន់លើដំបូល។

បន្ថែមពីនេះ Sky VILLAក៏មានផ្តល់សេវាកម្មសម្រាប់ជួលដល់ជនពិការ និងជាការិយាល័យសម្រាប់អង្គប្រជុំធំៗថែមទៀតផង។

គួរឲ្យដឹងផងដែរថា គម្រោងនេះចំណាយទឹកប្រាក់ប្រមាណជាង១០០,០០០,០០០ដុល្លារអាមេរិក លាតសន្ថឺងនៅលើផ្ទៃដី ៦,០០០ម៉ែត្រការ៉េ។

គួរបញ្ជាក់ផងដែរថា Sky VILLA ស្ថិតនៅខាងត្បូងពហុកីឡាដ្ឋានជាតិ អូឡាំពិច ផ្លូវព្រះសីហនុ៕

ប្រភព៖ business-cambodia

សំឡេងទីក្រុង!

សំឡេងទីក្រុង!