ទស្សនកិច្ចសិក្សារទីតាំងប្រវត្ដិសាស្ដ្រ បឹងជើងឯក ជាមួយក្រុមការងារសម្លេងទីក្រុង
Posted On : មេសា, 23, 2014 | By សំឡេងទីក្រុង

កន្លងមកក្រុមការងារសម្លេងទីក្រុងបានបង្កើតនូវសកម្មភាពស្ម័គ្រចិត្ដចូលរួមការងារសង្គម ដូចជាការរើសសំរាមនៅតាមផ្សារ និងទល់មុខព្របរមរាជវាំង្ស ដោយមានការចូលរួមពីសិស្ស និស្សិត រួមជាមួយ និងប្រជាពលរដ្ឋដែលរស់នៅ ទីក្រុងភ្នំពេញ ផងដែរ។

នៅ ថ្ងៃទី១ ខែឧសភាឆ្នាំ ២០១៤ ខាងមុខនេះ ក្រុមការងារ សម្លេងទីក្រុង នឹងមានបំណង ទៅធ្វើទស្សនកិច្ចសិក្សារ ទីកន្លែងប្រវត្ដិសាស្រ្ដ គឺតំបន់ប្រល័យពូជសាសន៍ បឹងជើងឯក ដែលជាតំបន់ដែលប្រជាពលរដ្ឋរាប់ពាន់រាប់ម៉ើននាក់ ត្រូវបានសម្លាប់ក្នុង របបប្រល័យពូជសាសន៍ ដែលប្រជាពលរដ្ឋខ្មែរទូទៅ ហៅថា របបខ្មែរក្រហម ឬ របបពលពត។

គោលបំណង របស់ក្រុមការងារសម្លេងទីក្រុង ដែលនឹងធ្វើទសន្សកិច្ចសិក្សារ បឹងជើងឯក នោះគឺ ចង់អោយ សិស្ស និស្សិត ទាំងអស់ដែលបាន ចូលរួម ធ្វើការស្វែងយល់ អំពីប្រវត្ដិសាស្រ្ដ និងទីតាំងប្រវត្ដិសាស្រ្ដ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ របស់ យើង។ ហើយក្រុមការងារសម្លេងទីក្រុង និងអនុញ្ញាតិអោយសិស្ស និសិ្សត ទាំងអស់ ធ្វើការកត់ត្រា ព័ត៌មាន ថតរូបផ្សេងៗនៅទីនោះ និងអោយពួកគេផ្ដល់ជា មតិយោបល់ ផ្សេង អំពី អ្វីដែល ពួកគេបានឃើញ និងដឹង អំពី រឿងរាវ ប្រវត្ដិសាស្រ្ដ បឹងជើងឯកនោះ។

ការចូលរួមជាមួយសម្លេងទីក្រុងនោះពុំមានគិតថ្លៃនោះទេ ហើយអ្នកដែលចូលរួមទាំងអស់ នឹងទទូលបាន មួក អាវយឺត ប៊ិច សៀវភៅ សម្រាប់ កត្រា រួមជាការទទួលទានអាហារថ្ងៃត្រង់ជាមួយ និងក្រុមការងារសម្លេងទីក្រុងផងដែរ។

តើលោកអ្នកចង់ចូលរួមទស្សនកិច្ចសិក្សារនេះឬទេ? សូមរុះរាន់ចុះឈ្នោះ ព្រោះកន្លែងមាន កំណត់!!!!!!

សំឡេងទីក្រុង!

សំឡេងទីក្រុង!