Silver Town ប្រកាសដំណើរការ ខុនដូអគារដំបូងបង្អស់នៅកម្ពុជា
Posted On : កក្កដា, 25, 2016 | By សំឡេងទីក្រុង

ប្រភព៖ business-cambodia

ស្របពេលវិស័យទេសចរណ៍ នឹងពាណិជ្ជកម្មនៅកម្ពុជា មានការរីកចំរើន ទន្ទឹមនិងការមកដល់របស់ពាណិជ្ជករ អ្នកធុរកិច្ចនៅកម្ពុជា មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមហ៊ុន Residia ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FURI-NAKI Group បានប្រកាសសម្ភោធដាក់ឱ្យដំណលរការ Condo Tel ជាលើកដំបូងនៅកម្ពុជា នឹងរំលេចឡើងនៅក្នុងទីក្រុងភ្នំពេញ។

គម្រោង Condo Tel ជាប្រភេទអូតែល ដែលរួមបញ្ចូលគ្នា ជាមួយនឹងខុនដូ ដើម្បីផ្ដល់សេវាស្នាក់នៅស្រដៀងនឹងសណ្ឋាគារ ដែលមានសេវាកម្មជូនអតិថិជាន ២៤ម៉ោង រួមមានសេវាកម្មបម្រើអាហារ សេវាអ៊ីនធឺណិត កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន នឹងក្លឹបកម្សាន្ត ជាពិសេសនោះ អតិថិជនក៏អាចចម្អិនអាហារក្នុងបន្ទប់ស្នាក់នៅដោយខ្លួនឯង ដូចរស់នៅក្នុងផ្ទះផងដែរ។

Silver Town ជាគម្រោងខុនដូសណ្ឋាគារ ដែលមានរចនាបទបែបសហទាន់សម័យ មានកម្ពស់ទៅដល់ ១២ជាន់ នឹងមានចំនួនផ្ទះស្នាក់នៅ ១១០យូនីត កនុងនោះ ៥០ភាគរយ ជាខុនដូ និង ៥០ភាគរយ ជា Condo Tel.

សំឡេងទីក្រុង!

សំឡេងទីក្រុង!