17-5-042

បន្តិចទៀត ! ដី​តំបន់​ជ្រោយចង្វារ​ត្រើយ​ខាងកើត​នឹងមាន​តម្លៃ​ទ្វេ​ដង

ប្រភព ៖ កោះសន្តិភាព

អាជ្ញាធរភ្នំពេញ បានសន្យាថានៅឆ្នាំ២០១៨ខាងមុខនេះ តំបន់កណ្តាលរាជធានីភ្នំពេញ មិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងត្រាំត្រែងដូចពីមុនទៀតទេ ជាពិសេសតំបន់ដែលធ្លាប់តែលិចចំនួន២៧គោលដៅកន្លងមក នឹងមានភាពប្រសើរឡើងឬក៏អាចនិយាយបានថា មិនលិចលង់តែម្តង ដោយសារការខិតខំរបស់អាជ្ញាធរ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលខណ្ឌជ្រោយចង្វារ ស្ថិតក្នុងតំបន់អភិវឌ្ឃន៏ជ្រោយចង្វារត្រើយខាងកើត នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានអះអាងថា  ក្នុងរយៈពេល៥ឆ្នាំខាងមុខ តម្លៃដីតំបន់ជ្រោយចង្វារត្រើយខាងកើត នឹងឡើងទ្វេរដងបើប្រៀបធៀបទៅនឹងតម្លៃបច្ចុប្បន្ន ចំណែកឯទីផ្សារដីនៅតំបន់ព្រែកព្នៅ ក៏មានការឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមកនេះ ។ លោកបន្តថា ការកើនឡើងនៃតម្លៃទីផ្សារដីបែបនេះ ដោយសារប្រជាជនបានសម្លឹងឃើញថា ដីជ្រោយចង្វារនេះជាតំបន់អភិវឌ្ឃន៏ថ្មីរបស់ក្រុមហ៊ុន ដែលមានធនធាន និងមានបទពិសោធន៏ នឹងប្រែក្លាយឲ្យតំបន់ជ្រោយចង្វារទៅជាទីក្រុងទំនើបមិនធ្លាប់មានក្នុងពេលឆាប់ៗនេះ ។ ទាក់ទិន្នទៅនឹងពិធីសម្ពោធខាងលើ លោក ប៉ា សុជាតិវង្ស បានថ្លែងកោតសរសើរពីការខិតខំប្រឹងប្រែងរបស់មន្ត្រីខណ្ឌជ្រោយចង្វារ ក៏ដូចប្រជាពលរដ្ឋ កងកម្លាំងមានសមត្ថកិច្ចទូទាំងខណ្ឌ ដែលបានខិតខំបំពេញការងារលើការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបំរើសេវាជូនប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍន៏មូលដ្ឋាន ជាពិសេសបន្តលើកកំពស់ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណចាប់ពីពេលនេះរហូតដល់ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៤ទាំងអំឡុងពេលឃោសនា ពេលបោះឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោត ដើម្បីធានាថា ការបោះឆ្នោតនេះប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងត្រូវពិចារណាឲ្យបានម៉ត់ចត់មុននឹងគូសលើសន្លឹកឆ្នោតដែលស្មើនឹងការប្រគល់វាសនាយើងទៅលើអ្នកដឹកនាំមូលដ្ឋានដែលចេះស្រឡាញ់ បំរើប្រជាពលរដ្ឋ ដឹងសុខទុក្ខ និងជាអ្នកអភិវឌ្ឍន៏ក្នុងសង្កាត់របស់យើងពិតប្រាកដដោយមិនសន្យាខ្យល់ ។ លោក ប៉ា សុជាតិវង្ស បានក្រើនរំឭកដល់ប្រជាពលរដ្ឋឲ្យត្រៀមលក្ខណៈ ឲ្យបានរួចជាស្រេចចំពោះឯកសារពាក់ព័ន្ធនឹងការបោះឆ្នោត ពិសេសអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរដែលជាឯកសារចាំបាច់ តែបើបងប្អូនមិនមានអត្តសញ្ញាណបណ្ណ័ ឬបាត់ត្រូវទៅសុំបំពេញឯកសារនៅគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ ដោយមានរូបថត៣គុណនឹង៤ ចំនួន៣សន្លឹក រួមនិងសាក្សីចំនួន២រូប ដើម្បីទទួលបានសិទ្ធិបោះឆ្នោតផងដែរ ។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ខណ្ឌជ្រោយចង្វាជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១២នៃរាជធានីភ្នំពេញ ដែលបានកាត់ចេញពីខណ្ឌឬស្សីកែវ តាមរយៈអនុក្រឹត្យលេខ៥៧៧ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាល និងបានប្រកាសឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ ដោយមានសង្កាត់ចំនួន៥ជាចំណុះស្មើនឹង២២ភូមិ មានប្រជាពលរដ្ឋ ១៣.៧៥៨គ្រួសារ ស្មើនឹងចំនួនមនុស្ស៥៩.៥៧៧នាក់ ។ លោកបញ្ជាក់ថា ពិធីសម្ពោធអគាររដ្ឋបាលខណ្ឌជ្រោយចង្វារពេលនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឲ្យឃើញនូវការចូលរួមអបអរសាទរចំពោះចំណងដៃថ្មីជូនចំពោះមន្ត្រីរាជការ និងបុគ្គលិករដ្ឋបាលគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខណ្ឌជ្រោយចង្វារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឲ្យឃើញពីភាពជោគជ័យថ្មីមួយទៀតនៃការអនុវត្តគោលនយោបាយកំណែទំរង់រដ្ឋបាលសាធារណៈ និងកំណែទំរង់វិមជ្ឈការ និងវិសហមជ្ឈការដែលជារបៀបវារដ៏សំខាន់នៃការអភិវឌ្ឍន៏តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ សូមបញ្ជាក់ថា អគាររដ្ឋបាលខណ្ឌជ្រោយចង្វារដែលធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នេះមានបណ្តោយ២៨ម៉ែត្រ ទទឹង១៤ម៉ែត្រ កំពស់២ជាន់សាងសង់លើផ្ទៃដីទំហំ២៥០០ម៉ែត្រការ៉េ សម្រាប់ផ្តល់ជូនជាទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការ បំរើការងារជូនប្រជាពលរដ្ឋ ៕

17-5-040

17-5-041

Leave a Reply