វិភាគខ្លី៖ ការអភិវឌ្ឍទីក្រុងភ្នំពេញ បន្ទាប់ពីថ្ងៃទទួល បានឯករាជ្យ (ឆ្នាំ ១៩៥០ ដល់១៩៦០)
Posted On : កញ្ញា, 8, 2014 | By សំឡេងទីក្រុង

ប្រទេសកម្ពុជាបានទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥៣។​ បន្ទាប់ពីទទួលបានឯករាជ្យភាព កិច្ចការមួយ ក្នុងចំណោមកិច្ចការអតិភាពជាច្រើនដែលត្រូវធ្វើនោះ គឺ ការអភិវឌ្ឍរាជធានីភ្នំពេញ។ ស្ថាបត្យករ កម្ពុជាជាច្រើនរូប ដែលបានសិក្សានៅឯបរទេសបានត្រឡប់មកប្រទេសកំណើតវិញ ដើម្បីធ្វើ ការស្ថាបនារាជធានីភ្នំពេញ ដោយមានការគាំទ្រពីព្រះបាទនរោត្តមសីហនុ។

គួរឱ្យកត់សម្គាល់ផងដែរថា តុមុខ គឺជាចំណុចប្រសព្វនៃទន្លេរចំនួនបួន។ លក្ខណៈពិសេសនេះទើបធ្វើ ឱ្យរាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង ដើម្បី ក្រោយពីរាជធានីឧដុង្គ ដើម្បីការពារការពារ រាជធានី ពីកាលិចលង់ ដោយទឹកជំនន់។

ការករសាងរាជធានីភ្នំពេញឡើងវិញនេះ ត្រូវបានគិតពិចរាណាថាជាហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការទុកដាក់សំរាម និងអគ្គសនីជាដើម។ តំបន់ពិសេសៗ ត្រូវបានបង្កើតឡើង ជាអគារសាធារណៈ ដូចជាអគារ សហគមន៍បុរីកីឡាជាដើម ។

តំបន់អទិភាពក្នុងការអភិវឌ្ឍដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ គឺបានចាប់ផ្តើមនៅក្នុងតំបន់ទន្លេបាសាក់ ដោយមាន ការសាងសង់ជាផ្ទះថ្មីៗ និងកន្លែងសាធារណៈផ្សេងៗ។ មានតំបន់ខ្ពង់រាប មានតែនៅ ជុំវិញបឹង ទន្លេសាបប៉ុណ្ណោះ ហើយភាគខាងលិចនៃរាជធានី គឺស្ថិតនៅក្រោមកំរិតទឹកទន្លេ។ តំបន់នៅ ខាងមុខ មាត់ទន្លេ ត្រូវបានត្រូវបានកំណត់ជាតំបន់ដែលត្រូវអភិវឌ្ឍន៍មុនគេបង្អស់ ដោយសារតែវាជាតំបន់ខ្ពង់រាប ហើយអាច ធ្វើជាគំរូសម្រាប់ទីក្រុងទាំងមូល។

ក្នុងអំឡុងពេលឆ្នាំ 50 និង 60 រាជធានីភ្នំពេញមានចំនួនប្រជាជនសរ៉ុបមិនលើស ៤០០,០០០នាក់នោះទេ ប៉ុន្តែរាជធានីភ្នំពេញត្រូវបានគេចាត់ទុកជាទីក្រុងថាជា ទីក្រុងជឿនលឿនបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីក្រុងដែលមានការច្នៃប្រឌិតខ្ពស់ប្រកបដោយផែនការច្បាស់លាស់។ លោក វ៉ាន់ ម៉ូលីវណ្ណ ដែល ជាស្ថាបត្យករ ដ៏ល្បីល្បាញជាអន្តរជាតិបានរចនាផែនការប្លង់មេសម្រាប់រាជធានីភ្នំពេញ។

គំនិតជាមូលដ្ឋាននៃផែនការបង្កើតឡើងវិញ នេះគឺដើម្បីធ្វើការសាងសង់អគារទំនើបទាន់សម័យច្រើន ដោយប្រើប្រាស់ស្ថាបត្យកម្មប្រពៃណីខ្មែរ បញ្ចូលគ្នា ជាមួយរចនាបទរបស់បារាំង។

អគារគំរូ ដែលបានសាងសង់ក្នុងសម័យនោះរួមមាន សាលសន្និសិត ចតុមុខ រោងកុនទន្លេបាសាក់ វិមានឯករាជ្យ ស្ដាតអូឡាំពិក ផ្ទះទាន់សម័យ និងសំណង់អគារសាធារណៈផ្សេងទៀត។ សំណង់អគារទាំងអស់នេះអាចត្រូវបានរកឃើញនៅក្នុងបញ្ជីបេតិកភ័ណ្ឌរាជធានីភ្នំពេញ។

Road !

មហាវិថីព្រះនរោត្តម នៅដើមឆ្នាំ ១៩៦០

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!