សិក្ខាសាលាទី២ “សម្លេងទីក្រុង និង ការអភិវឌ្ឍទីក្រុង”
Posted On : ធ្នូ, 27, 2013 | By សំឡេងទីក្រុង

នៅ​ថ្ងៃទី១៤ខែធ្នូ ឆ្នាំ ២០១៤ ក្រុមការងារ សម្លេង​ទីក្រុង បានរៀបចំ​សិក្ខាសាលា​ទី២ ដែលមាន​ប្រធានបទ​ថា “សម្លេង​ទីក្រុង និង​ការអភិវឌ្ឍ​ទីក្រុងនៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ភ្នំពេញ មាន​អ្នកចូលរួម​សរុប ប្រមាណ​ជា៣៨នាក់ ដែល​ពួកគេ​ជា​និស្សិត​ផ្នែក​ស្ថា​ប្យក​ម្ម សំណង់​ស៊ីវិល អាយ​ធី អគ្គិសនី អេ​ឡិច​ត្រូ​និ​ច អក្សរសាស្ដ្រ​អង់គ្លេស ច្បាប់ សេដ្ឋកិច្ច មកពី សាកលវិទ្យាល័យ​នានា​ក្នុង​រាជា​ធានី​ភ្នំពេញ។ សិក្ខា​សិលា​នេះ​រៀបចំឡើង ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​គម្រោង កិច្ចការ​នានា​របស់រ​បស់​សម្លេង​ទីក្រុង និង​បញ្ហា​ការអភិវឌ្ឍ​ទីក្រុង ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ផ្តល់​ជា​មិត្ត​យោបល់ល្អៗ អំពី​ការ​ភិ​វ​ឌ្ឍ​ទីក្រុង និង​ផលប៉ះពាល់​នានា​ស្តីពី​ការអភិវឌ្ឍ​ទីក្រុង នាពេល​បច្ចុប្បន្ន។

 

លើ​ពីនេះ​ទៅទៀត និ​សិ​ត្ស​ទទួលបាន​ចំណេះដឹង​ជាច្រើន ក្នុងការ​ចូលរួម អភិវឌ្ឍ​សង្គម​តាមរយៈ ការដាក់​របាយការណ៍​នៅលើ គេហទំព័រ​សម្លេង​ទីក្រុង។

នៅក្នុង​កិច្ចពិភាគ្សា​ក្រុម​តូច និ​សិ​ត្ស​ត្រូវបាន ពិភាគ្សា​លើ ៤សំណួរសំខាន់ៗដូចជា៖

  1. តើ​អ្នក​ចង់ឃើញ​ទីក្រុង​ភ្នំពេញ​មានការ​អភិវឌ្ឍ​ដូចម្តេច?
  2. តើ​សិស្ស​និស្សិត ឬ​យុវជន​អាច​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍ​ទីក្រុង​បាន​យ៉ាងដូចម្តេចខ្លះ?
  3. បើ​ទីក្រុង​ស្អាត តើ​វា​ផ្តល់​ផល​ប្រ​យោ​ជ​អ្វីខ្លះ​ដល់​ប្រទេស​កម្ពុជា?
  4. តើ​ការ​ស្នាក់នៅ ក៏ដូចជា​ការរស់នៅរ​បស់​និស្សិត​នៅ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ ជួបប្រទះ​បញ្ហា​អ្វីខ្លះ?

សូម​អាន​នូវ​ទ​ស្សៈ​គំនិត​របស់​និ​ស្ស ស្តីអំពី​ការ​ភិ​វ​ឌ្ឍ​ទីក្រុង ដូចខាងក្រោម​នេះ៖

១. ពួកយើង​ចង់ឃើញ​ទីក្រុង​ភ្នំពេញ​មានការ​អភិវឌ្ឍ​ដូចខាងក្រោម៖

–        ទីក្រុង​ស្អាត (មាន​ខ្យល់​បរិសុទ្ធ)

–        សំណង់​អគារ​មាន​សណ្តាប់ធ្នាប់ និង​មាន​ស្តង់ដារ

–        ប្រព័ន្ធ​លូ​ល្អ

–        កន្លែង​លំហែកាយ ឧទ្យាន កន្លែង​ហាត់ប្រាណ

–        សេវាកម្ម​សាធារណៈ​គ្រប់គ្រាន់

–        ចំណតរថយន្ត​គ្រប់គ្រាន់ និង​មាន​សណ្តាប់ធ្នាប់

–        ចរាចរ​ល្អ និង​មាន​សុវត្ថិភាព

–        ផ្លូវថ្នល់​ស្អាត

–        ការគ្រប់គ្រង​កាកសំណល់​បានល្អ

–        អភិវឌ្ឍន៍​ដោយ​ពុំមាន​ការ​លុប​បឹង (បឹង​ដែល​នៅ​ជាយក្រុង)

–        Green landscape…

–        គ្រឹះស្ថាន​អប់រំ ឯកជន និង​សាធារណៈ (ធនធានមនុស្ស)

–        កត្តា​ទីផ្សារ​របស់​ប្រជាជនមាន​របៀបរៀបរយ​ល្អ

–        នគរូបនីយកម្ម (ផ្លូវថ្នល់, សាលារៀន, វត្ត​អារាម, មន្ទី​ពេទ្យ, អគារ​ពាណិជ្ជកម្ម​ធំ, ប្រព័ន្ធ​លូ, អគ្គីសនី…)

–        ការអប់រំ៖ និស្សិត​មាន​កន្លែង​ស្នាក់នៅ​សម្រាប់​បន្ត​ការសិក្សា

២. សិស្ស និស្សិត ឬ​យុវជន​អាច​ចូលរួម​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ទីក្រុង​បាន​ដូចជា៖

–        គោរព​ច្បាប់​ចរាចរ

–        មិន​បោះ​សំរាម​ចោល​ពាសវាល​ពាសកាល

–        រើស​សំរាម​តាម​សហគមន៍ ឬ​អង្គការ

–        ចូលរួម​សំអាត​បរិស្ថាន ក្នុង​ទីក្រុង

–        ខិតខំ​សិក្សា​រៀនសូត្រ

–        ចូលរួម​សិក្ខា​សិលា ស្តីពី​ការអប់រំផ្សេងៗ

–        រិះគន់​ដើម្បី​ស្ថាបនា

–        ចូលរួម​ដាំ​កូនឈើ និង​ពន្យល់​ប្រជាជន​ពី​ផលប្រយោជន៍​នៃ​បរិស្ថាន

–        ចូលរួម​គោរព​ច្បាប់គ្រប់ៗគ្នា

–        ស្ម័គ្រចិត្ត​ក្នុងការ​ចុះទៅ​ពន្យល់ ប្រជាជន​អំពី​ស្ថានភាព​ទីក្រុង​របស់​យើង សព្វថ្ងៃ

–        ចូលរួម​ក្នុង​សកម្មភាព​បំផុសបំផុល​ពី​ច្បាប់​ចរាចរ

–        ប្រើប្រាស់​ចំណេះដឹង និង​ជំនាញ​ដើម្បី​អភិ​វ​ឌ្ឈ​ន៍

–        ផ្តល់​រាល់​របាយការណ៍​ស្តីពី​ព័ត៌មាន​ដល់ Social Media

៣. ទីក្រុង​ស្អាត ផ្តល់​ផលប្រយោជន៍​ដល់​ដល់​ប្រទេស​កម្ពុជា​ដូចជា៖

–        មាន​ភ្ញៀវ​ទេសចរណ៍ ចូលមក​ទស្សនា​ច្រើន ហើយ​ផ្តល់ប្រាក់​ចំណូល​ដល់​ប្រជាជន

–        ផ្តល់​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​វិយោគ​ទុន

–        មាន​ផាសុខភាព មាន​បរិយាកាស​ល្អ និង​មាន​សេវាកម្ម​សាធារណៈ​គ្រប់គ្រាន់

–        ប្រជាជនមាន​កន្លែង​ទស្សនា​ច្រើន កាត់បន្ថយ​អារម្មណ៍​តានតឹង

–        មាន​ផ្លូវ​គមនាគមន៍ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ

–        វិស័យសេដ្ឋកិច្ច​លូតលាស់ ដោយមាន​ការវិនិយោគ​ច្រើន

–        មានមុខមាត់​ក្នុង​ឆាក​អន្តរជាតិ

–        ធានា​នូវ​ធនធានធម្មជាតិ (ទឹកសាប, ទឹកប្រៃ)

៤. ការរស់នៅ​របស់ និស្សិត​នៅក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃ ជួបប្រទះ​បញ្ហា​ជាច្រើន​ដូចជា៖

–        អគ្គីសនី និង​កង្វះខាត​អំពូល​ភ្លើង​តាម​ទីសាធារណៈ

–        ចរាចរ (ស្ទះផ្លូវ)

–        បរិយាកាស​អាប់អួរ

–        មាន​សំណង់អាណាធិបតេយ្យ

–        ការរស់នៅ​មិនសូវ​គោរព​ច្បាប់

–        ចោរកម្ម

–        ទំនិញ​ឡើងថ្លៃ

–        ក្មេង​ទំនើង

–        តំលៃ​សិក្សា​តាម សាកលវិទ្យាល័យ​មាន​តំលៃ​ខ្ពស់

–        ទីផ្សារការងារ​ចង្អៀត​ចំពោះ​និស្សិត

–        ការរស់នៅ​គ្មាន​អនាម័យ

–        បញ្ហា​បំពុលផ្សេងៗ (សំលេង, ខ្យល់, ទឹក…)

–        ស្ទះលូ​ធ្វើ​ឲ្យ​មាន​ទឹកជំនន់

–        បញ្ហា អសន្តិសុខ

–        សេវាកម្ម​សាធារណៈ និង​ឯកជន​មិន​គ្រប់គ្រាន់ និង​គ្មាន​ស្តង់ដារ

–        បញ្ហា​ថវិកា

–        កន្លែង​ស្នាក់នៅ​ឆ្ងាយ​ពីសា​លា

–        ខ្វះ​អាហារូបត្ថម្ភ

–        ខ្វះ​សំភារៈ​ក្នុងការ​សិក្សា

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!